backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

មនុស្សវ័យចំណាស់មានចង្វាក់បេះដូងខ្សោយ តើគួរឲ្យបារម្ភទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 06, 2022

មនុស្សវ័យចំណាស់មានចង្វាក់បេះដូងខ្សោយ តើគួរឲ្យបារម្ភទេ?

ជាធម្មតា​ចង្វាក់​បេះ​ដូង​របស់​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ​លោត​ចន្លោះពី​៦០​ទៅ​៨០​ដង​ក្នុង​មួយ​នាទី។ នេះ​បើ​តាម​សមាគម​សុខភាព​បេះ​ដូង​អាមេរិក​។ ដោយ​ឡែក​នៅ​ពេល​ចង្វាក់​បេះ​ដូង​លោក​ទាប​ជាង​៦០​ក្នុង​មួយ​នាទី នោះ​លក្ខខណ្ឌ​នេះ​ហៅ​ថា​ចង្វាក់​បេះដូង​ដើរ​យឺត ។

​សម្រាប់​មនុស្ស​ពេញ​កម្លាំង ចង្វាក់​បេះ​ដូង​ទាប​អាច​មិន​ជា​បញ្ហា​ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ បញ្ហាចង្វាក់​បេះដូង​ដើរ​យឺតគឺជា​លក្ខខណ្ឌ​នៃ​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​ច្រើន​យ៉ាង និង​អាច​ទាម​ទារ​ឲ្យ​មានការ​វះកាត់​ដាក់ថ្មបេះដូង​ផង​។​

១. មូលហេតុ​

អាយុ​កាន់​តែ​ច្រើន ក៏​អាច​ធ្វើ​ឲ្យ​បេះ​ដូង​ចុះ​ខ្សោយ​ដែរ ដែល​ការ​ណ៍​នេះ​នាំ​ឲ្យ​ចង្វាក់​បេះ​ដូង​ដើរ​យឺត​។ មូល​ហេតុ​ផ្សេង​ទៀត​អាច​ទាក់ទង​ទៅ​នឹង​វ័យ​ចំណាស់​ដែរ រួម​មាន​ផល​រំខាន​កើត​ក្រោយ​ជំងឺ​គាំង​បេះ​ដូង ការ​ផលិត​អរម៉ូនទីរ៉ូអ៊ីតទាប សម្ពាធ​ឈាម​ខ្ពស់ ឆ្លង​រោគ​បេះ​ដូង និង​ជំងឺ​រលាក​ផ្សេងៗ​ទៀត។ ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ចង្វាក់​​បេះ​ដូង​ខ្សោយ​ដែរ។ ដូច​ជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ចង្វាក់​បេះ​ដូង​ខ្សោយ​។

២. រោគ​សញ្ញា​

រោគ​សញ្ញា​ទាក់ទង​នឹង​ចង្វាក់​បេះ​ដូង​ដើរ​យឺត មាន​ដូច​ជា​អស់កម្លាំង ធេងធោង ពិបាក​ចងចាំ មានបញ្ហា​ដំណេក និង​សន្លប់ជា​ដើម​។ អ្វី​ទាំង​នេះ កើត​ឡើង​ដោយ​សារ​តែ​ខួរ​ក្បាល​ទទួល​លំហូរ​ឈាម​មិន​បាន​គ្រប់គ្រាន់​។ រោគ​សញ្ញា​ផ្សេង​ទៀត​ ដែល​អាច​មក​អម​ជាមួយ​ដែរ​នោះ​គឺ​ជីពចរ​ខ្សោយ បើ​បញ្ហា​ចង្វាក់​បេះ​ដូងដើរ​យឺត​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​បេះ​ដូង ឬ​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ជា​ជំងឺ​លុយ​ពុស​។

ចង្វាក់បេះដូង

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់ពិនិត្យសញ្ញាព្រមានសរសៃឈាមខួរក្បាល ចុចទីនេះ!

៣. ហានិភ័យ​

ចង្វាក់​បេះ​ដូង​ដើរ​យឺត​អាច​ថា​មិន​បង្កគ្រោះ​ថា្នក់​ចំពោះ​មនុស្ស​ពេញ​កម្លាំងទេ តែ​សម្រាប់​មនុស្ស​វ័យ​ចំណាស់​វិញ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ​ឲ្យ​មែនទែន​។ ការ​មាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត មិន​បាន​ព្យាបាល​​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ រហូត​ដល់​អាច​គំរាម​កំហែង​អាយុជីវិត​ទៀត​ផង ដោយ​សារ​តែ​អាច​សន្លប់ ខ្សោយ​បេះដូង និង​គាំង​បេះដូង​ជា​ដើម។​ ផល​វិបាក​កើត​មាន​ធ្ងន់​ធ្ងរ​កម្រិត​ណាមួយ​នោះ គឺ​អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ចង្វាក់បេះដូង​ដើរ​យឺត ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះ​ដូង និង​ជាលិកា​បេះដូង​។ ជា​ការណែនាំ បើ​យើង​ជា​មនុស្ស​វ័យ​ចំណាស់ ជួប​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត​ញឹក​ញាប់ គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

៤. វិធី​ការពារ​

បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង ជា​វិធី​ល្អ​បំផុត​មួយ​ដើម្បី​ចៀស​ផុត​ពី​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត​សម្រាប់​មនុស្ស​វ័យ​ចំណាស់។ ការ​ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ និង​ការ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​សមស្រប​ និង​កាត់​បន្ថយ​​ស្រ្តេស​ សុទ្ធ​តែ​មាន​ផល​ល្អ​ចំពោះ​ការ​ការ​ពារ​ខ្លួន​ពី​បញ្ហា​នេះ​។

ចង្វាក់​បេះដូង​ដើរ​យឺតលើមនុស្សវ័យចំណាស់ក៏អាចការពារបានដោយការ​ហាត់​ប្រាណ​ជា​ប្រចាំដើម្បីពង្រឹង​សាច់ដុំ​បេះដូង និង​បង្កើន​លំហូរ​ឈាម។ អ្វី​មិន​គួរ​រំលង គឺ​ការ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជា​ប្រចាំ អាច​ធ្វើ​ឲ្យ​យើង​ដឹង​ថា​យើង​ត្រូវ​ការ​ប្រើ​ថ្នាំ​ណាមួយ​ឬ​យ៉ាងណា​ ដើម្បី​សុខភាព​យើង​រឹង​មាំ​ល្អ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

– រោគ​សញ្ញា​​ចង្វាក់​បេះ​ដូង​ដើរ​យឺតលើមនុស្យវ័យចំណាស់រួមមាន៖
  • ​អស់កម្លាំង
  • ធេងធោង
  • ពិបាក​ចងចាំ
  • មានបញ្ហា​ដំណេក
  • សន្លប់
– មនុស្យវ័យចំណាស់មាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​យឺត ហើយមិន​បាន​ព្យាបាល​អាច​គ្រោះដល់​អាយុជីវិត​។
– ដើម្បីកាត់បន្ថយកុំឱ្យចង្វាក់​បេះដូង​ដើរ​យឺត មនុស្យវ័យចំណាស់គួរ៖
  • ញ៉ាំ​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់
  • ​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​សមស្រប​
  • ​កាត់​បន្ថយ​ស្រ្តេស​
  • ហាត់​ប្រាណ​
  • ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យមុននឹងប្រើ​ថ្នាំ​ណាមួយ​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 06, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម