home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បញ្ហា​សុខ​ភាព​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​ច្រើន​ជួប​ប្រទះ

បញ្ហា​សុខ​ភាព​ទាំង​នេះ មនុស្ស​វ័យ​ចំណាស់​ច្រើន​ជួប​ប្រទះ

ជា​ការ​ពិត​ណាស់​វ័យ​កាន់​តែ​ចាស់​ បញ្ហា​សុខ​ភាព​ក៏​នឹង​កើត​មាន​ឡើង​ច្រើន​ដែរ​។ ប៉ុន្តែ ការ​យល់​ដឹង​ពី​បញ្ហា​សុខ​ភាព​ អាច​មាន​ប្រ​យោជន៍​ជួយ​មនុស្ស​យើង​អាច​ការពារ​​ ឬ​សម្រាល​បញ្ហា​ទាំង​នេះ​បាន។ ខាង​ក្រោម​នេះ​ ជា​បញ្ហា​ទូទៅ​ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់​។​

១. លេច​នោម​ ឬ​ទល់​លាមក

​បញ្ហា​លេច​នោម​ដោយ​មិន​ដឹងខ្លួន និង​ទល់​លាមក​ ជា​លក្ខខណ្ឌ​បញ្ហា​សុខ​ភាព​មួយ​ដែល​ច្រើន​កើត​មាន​លើ​មនុស្ស​វ័យ​ចំណាស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​គុណភាព​ជីវិត​។ បញ្ហា​នេះ អាច​កើត​ឡើង​ដោយ​សារ​ការ​បាត់​បង់​សមត្ថភាព​គ្រប់​គ្រង​សាច់​ដុំ និង​បញ្ហា​របប​អាហារ​។​

២. ការ​ចង​ចាំ​ធ្លាក់​ចុះ​

ការ​ចងចាំ​ធ្លាក់​ចុះ​ ជា​បញ្ហា​សុខ​ភាព​មួយ​របស់​មនុស្ស​វ័យ​ចំណាស់​។ បញ្ហា​នេះ​មាន​ដូច​ជា​ជំងឺ​ចាស់​វង្វេង ដែល​ជា​ប្រភេទ​ជំងឺ​ធ្ងន់​ធ្ងរ​មួយ​។ អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ធ្លាក់​ចុះ​ការ​ចង​ចាំ​ធ្ងន់ធ្ងរ​ ចាំ​បាច់​ត្រូវ​មាន​អ្នក​មើល​ថែ​ប្រចាំ​។

ថែទាំមនស្សចាស់

៣. បាត់​បង់​លំនឹង​

ការ​ដួល ជា​បញ្ហា​មួយ​របស់​មនុស្ស​វ័យ​ចំណាស់ ដែល​នាំ​ឲ្យ​មាន​របួស​កើត​ឡើង​បាន​។ ការ​ដួល អាច​កើត​ឡើង​ដោយ​សារ​តែ​មនុស្ស​វ័យ​ចំណាស់​ជួប​បញ្ហា​បាត់​បង់​លំនឹង ឈរ ឬ​ដើរ គ្មាន​លំនឹង​ល្អ។ គ្នា​យើង​មាន​សមាជិក​គ្រួសារ​ជា​មនុស្ស​វ័យ​ចំណាស់ ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​រឿង​នេះ​ឲ្យ​មែនទែន​។

៤. បញ្ហា​មាត់​ធ្មេញ​

មនុស្ស​វ័យ​ចំណាស់​​មិន​តិច​នាក់​ទេ ដែល​ជួប​បញ្ហា​សុខភាព​មាត់​ធ្មេញ ដូច​ជា​បញ្ហា​អញ្ចាញ​ធ្មេញ និង​ ពុក​ធ្មេញ​។ មនុស្ស​វ័យ​ចំណាស់​ដែល​ជួប​បញ្ហា​ទាំង​នេះ នឹង​អាច​បាត់​បង់​ធ្មេញ ហើយ​នាំ​ឲ្យ​មាន​ការ​ពិបាក​ញ៉ាំ​អាហារ​។

៥. បញ្ហា​ឆ្អឹង​

មនុស្ស​វ័យ​ចំណាស់​ក៏​ងាយ​នឹង​កើត​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង និង​ពុក​ឆ្អឹង។ មនុស្ស​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង អាច​មាន​បញ្ហា​រលាក​សន្លាក់​ឆ្អឹងហើយ​ ពិសេស​អ្នក​មាន​អាយុ​​៨០​ឆ្នាំ ឬ​លើស​ពី​នេះ​​ងាយ​កើត​ជាង​គេ​។

៦. បញ្ហា​ផ្លូវ​ដង្ហើម​

ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន ដូច​ជា​ជំងឺ​ហឺត និង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ជា​ដើម អាច​ធ្វើឲ្យ​សុខ​ភាព​មនុស្ស​វ័យ​ចំណាស់​កាន់​តែ​អាក្រក់​។ មនុស្ស​វ័យ​ចំណាស់​ ជា​ក្រុម​មនុស្ស​ដែល​ងាយ​​កើត​​ជំងឺឆ្លង​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​។

ក្រៅពី​នេះ​ មនុស្ស​វ័យចំណាស់​ក៏​អាច​ប្រឈម​​ជំងឺ​ទឹកនោមផ្អែម ខ្សោយ​ភ្នែក ខ្សោយ​ត្រចៀក បញ្ហា​បេះដូង និងខ្វះ​អាហារូបត្ថម្ភ​ផង​ដែរ​។ ដោយ​សារ​តែ​មនុស្ស​វ័យ​ចំណាស់​អាច​ជួប​បញ្ហា​សុខភាព​ច្រើន​យ៉ាង ការ​ដឹង​ពី​បញ្ហា​សុខ​ភាព​ទាំង​នេះ អាច​ជួយ​ឲ្យ​មនុស្ស​វ័យ​ចំណាស់​បង្ការ​ខ្លួន ឬ​គ្រប់​គ្រង​ស្ថាន​ភាព​សុខ​ភាព​នេះ​បាន​។​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ វេជ្ជ. ចាន់ ស៊ីណេត
អត្ថបទ​ដោយ ទូច សុខា
កែ 2 ស​ប្តា​ហ៍​មុន
x