home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពាក់ខ្សែពត់ធ្មេញក្លែងក្លាយ អាចបង្កផលប៉ះពាល់សុខភាពទាំងនេះ

ពាក់ខ្សែពត់ធ្មេញក្លែងក្លាយ អាចបង្កផលប៉ះពាល់សុខភាពទាំងនេះ

ស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយបានក្លាយជាការពេញនិយមរបស់យុវ័យមួយចំនួន។ ការ​ពាក់​ខ្សែ​ពត់​ធ្មេញ​ក្លែង​​ក្លាយ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ធ្មេញ​។ តើស្ទីលពាក់ខ្សែពត់ធ្មេញក្លែងក្លាយផ្តល់​ផល​ប៉ះពាល់អ្វីខ្លះ?

ខ្សែពត់ធ្មេញក្លែងក្លាយធ្វើឡើងពីខ្សែដែលមានដង្កៀបដូចដែកពត់ធ្មេញពិត​ប្រាកដអ៊ីចឹង។ ខ្សែនេះ​នឹង​ត្រូវបានបិទពីលើធ្មេញ បន្ទាប់មកត្រូវរុំ​ព័ទ្ធ​ជុំវិញថ្គាមខាងក្រោយ​ដើម្បីភ្ជាប់​វាឱ្យនៅ​ជាប់​មួយ​កន្លែង។

យោងតាមអ្នកជំនាញនៅជុំវិញពិភពលោក ការពាក់ខ្សែពត់ធ្មេញក្លែង​ក្លាយ​​​​បណ្តាល​ឱ្យ​៖

១. ពុល

ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុង​តម្លៃ​ថោកដែលអាចធ្វើឱ្យពុលបាន​។ វត្ថុធាតុ​ដើម​ទាំងនោះមានដូចជា ជ័រកៅស៊ូចម្រុះពណ៌ និង​លោហធាតុដែលផ្ទុកសារធាតុសំណ។ ក្នុងករណី​ខ្លះពួកវាអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។

២. ធ្មេញពុក និងប្រែពណ៌

ខ្សែពត់ធ្មេញក្លែងក្លាយត្រូវបានភ្ជាប់នឹងធ្មេញដោយប្រើកាវបិទធ្មេញ​តម្លៃថោកៗ​ដែលបណ្តាលឱ្យខូចកាចាធ្មេញយ៉ាងធ្ងន់ធ្ងរ។ កាវនេះអាចជ្រាបជ្រៅចូលទៅក្នុងធ្មេញ និងបណ្តាលឱ្យធ្មេញប្រែពណ៌។

ធេ្មញប្រែពណ៌

ចង់គណនា BMR ចុចទីនេះ!

៣. ស្លាក់

នៅពេលដែលយុវ័យពាក់ខ្សែពត់ធ្មេញក្លែងក្លាយដោយខ្លួនឯង សម្ភារៈ​ដែលជាប់នឹង​ខ្សែពត់ធ្មេញ​ក្លែងក្លាយ​អាចរលុង និងធ្លាក់ចូលក្នុងបំពង់ខ្យល់ ជាពិសេសនៅពេលពួកគេកំពុងគេងដែលអាច​បណ្តាលឱ្យស្លាក់បាន​។

៤. រលាក និងឆ្លងមេរោគ

ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយមានហានិភ័យខ្ពស់ក្នុងការធ្វើឱ្យរលាក និងឆ្លងមេរោគនៅក្នុងមាត់។ ក្នុងករណីខ្លះអាចបណ្តាលឱ្យឆ្លងមេរោគធ្ងន់ធ្ងរ ដែលអាចត្រូវការធ្វើការវះកាត់​ដើម្បីបញ្ឈប់​ការរីក​រាល​ដាលទៀតផង។

៥. ធ្មេញប្តូរទីតាំង

ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយអាចធ្វើឱ្យធ្មេញប្តូរទីតាំង។ វាអាចធ្វើឱ្យធ្មេញ​​កោង​ ឬវៀចជាង​មុនទៅ​ទៀត​។

ការពាក់ខ្សែពត់ធ្មេញក្លែងក្លាយញឹកញាប់អាចបណ្តាលឱ្យមានគ្រោះថ្នាក់ និង​ប៉ះពាល់ដល់​សុខភាព​អ្នកពាក់។ នៅក្នុងប្រទេសថៃមានយុវ័យ ២ នាក់ស្លាប់ដោយសារការការពាក់ខ្សែពត់ធ្មេញ​ក្លែងក្លាយ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Fake Braces for Teeth: What Are They and Why Are They Dangerous?
https://www.dentaly.org/us/adult-braces/fake-braces/

The Dangers of Fake Braces
https://1stdentalclinic.com/the-dangers-of-fake-braces/

The Dangers of Fake Braces, DIY Braces, & More
https://accorde.com/the-dangers-of-fake-braces-diy-braces-more/

Fake Braces Epidemic
https://www.hardypedoortho.com/fake-braces-epidemic/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ សុខ វណ្ណ កែសម្រួល​ចុងក្រោយ 05/11/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត