បញ្ហាមាត់ធ្មេញផ្សេងទៀត

បញ្ហា​មាត់​​ធ្មេញផ្សេងទៀត​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​ការថែទាំ​មាត់​​​​ធ្មេញ​ផ្សេង​ទៀត​ ​​ការការពារ​ និង​ការ​ព្យាបាល ប្រសិន​បើ​មាន​បញ្ហា

ចំណេះដឹងទូទៅ

បញ្ហាមាត់ធ្មេញផ្សេងទៀត

វិធីងាយៗជួយកម្ចាត់ក្លិនមាត់ដោយខ្លួនឯងបាន

ក្លិនមាត់អាចបណ្ដាមកពីកត្ដាផ្សេងៗរួមផ្សំគ្នា តួយ៉ាងកត្ដាធ្ងន់ធ្ងរអាចបណ្ដាលមកពីមានជំងឺអញ្ចាញធ្មេញ ចំណុចនេះយើងត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីព្យាបាល ប៉ុន្ដែកត្ដាផ្សេងទៀត អាចជាករណីស្រាល ដូចជាការកកើតត្រឹមជាបាក់តេរីនៅក្នុងមាត់ ការជាប់កំណកអាហារ ការពាក់ប្រេសធ្មេញ នោះយើងអាចអនុវត្ដវិធីសម្អាតដោយខ្លួនឯងបាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ១.សម្អាតធ្មេញក្រោយពេលញ៉ាំអាហារ យើងគួរសម្អាតធ្មេញជាប្រចាំ យ៉ាងហោចបាន២ដងក្នុងថ្ងៃ អាចពេលព្រឹក និង ពេលយប់ ក្រោយពេលញ៉ាំអាហារហើយ។ វិធីសម្អាតធ្មេញយើងអាចប្រើប្រាស់ច្រាស់ដែលមានសរសៃទន់ៗ ជាមួយនឹងថ្នាំដុសធ្មេញមានជាតិប្រឆាំងនឹងបាក់តេរី។ លើសពីនេះ យើងអាចប្រើប្រាស់ទឹកខ្ពុរមាត់ សម្អាតក្រោយពេលញ៉ាំអាហារបន្ថែម ពិសេសក្រោយពេលញ៉ាំអាហារថ្ងៃត្រង់។ ២.សម្អាតអណ្ដាត គ្នាយើងភាគច្រើនអាចចាប់អារម្មណ៍សម្អាតធ្មេញ តែមិនដែលសម្អាតអណ្ដាតនោះទេ។ អណ្ដាតក៏ជាប្រភពកំណើតបាក់តេរី បន្សល់ពីការញ៉ាំអាហារ ជក់បារី ឬ ពេលស្ងួតមាត់។ ដូច្នេះការសម្អាតអណ្ដាតក៏ជាផ្នែកមួយសំខាន់ ជួយសម្ចាត់ក្លិនមាត់បានដែរ។ អនុវត្ដវិធីនេះ ជាប្រចាំឲ្យបានម្ដងក្នុងមួយថ្ងៃក្រោយពេលញ៉ាំអាហារពេលល្ងាច ដោយប្រើប្រាស់ច្រាសដុះធ្មេញមានសរសៃតូចៗ ដុសផ្ទៃខាងលើនៃអណ្ដាត។ ៣.រក្សាសំណើមក្នុងមាត់ រក្សាសំណើមក្នុងមាត់ មិនត្រូវឲ្យមាត់ស្ងួតបានទេ ដូច្នេះត្រូវជៀសវាងការជក់បារី ប្ដូរមកញ៉ាំទឹកឲ្យបានច្រើន កាត់បន្ថយផឹកកាហ្វេ ផឹកគ្រឿងស្រវឹង ដែលជាមូលហេតុធ្វើឲ្យយើងងាយស្ងួតមាត់។ បន្ថែមពីនោះគួរបង្កើតទម្លាប់ទំពារស្ករកៅស៊ូ និង ញ៉ាំស្ករគ្រាប់មានកម្រិតជាតិស្ករទាប។ ជាធម្មតាប្រសិនបើយើងមានបញ្ហាស្ងួតមាត់ជាប្រចាំ ពេទ្យធ្មេញនឹងណែរនាំឲ្យប្រើប្រាស់ ទឹកមាត់សិប្បនិម្មិត ដើម្បីផ្សើមក្នុងមាត់កុំឲ្យស្ងួត។ ៤.គ្រប់គ្រងរបបអាហារ ប្រភេទអាហារមួយចំនួន អាចបណ្ដាលឲ្យយើងមានក្លិនមាត់មិនសូវល្អនោះទេ ដូចជាពពួកខ្លឹមបារាំង ខ្ទឹមស និងពពួកអាហារដែលមានកម្រិតជាតិស្ករខ្ពស់ ក៏បណ្ដាលឲ្យងាយកកើតបាក់តេរី ធ្វើមានក្លិនមាត់បានដែរ។ អត្ថបទគួរអាន៖ […]

ស្វែងរក បញ្ហាមាត់ធ្មេញផ្សេងទៀត

បញ្ហាមាត់ធ្មេញផ្សេងទៀត

ដំបៅមាត់ បើ​កើត​យូរ​ប៉ុណ្ណា ហើយ​គួរ​ព្យាបាល​ម៉េច​?

ដំបៅ​មាត់​ធម្មតា ឬ​កម្រិត​ស្រាល ​ភាគ​ច្រើន​​មិន​ចាំបាច់​ព្យាបាល​ទេ ​ព្រោះ​វា​​ជា​សះ​​ដោយខ្លួនឯង​ចន្លោះ​​ពី​ ១០-​១៤​ថ្ងៃ។ ​បើ​​ករណី​ ដំបៅមាត់​​​​ធ្ងន់ធ្ងរ​ ឈឺ​​ខ្លាំង ដោយ​សារ​ការ​ញ៉ាំ​ ឬ​ផឹក ត្រូវ​​​ព្យាបាល។   ​បើ​ដំបៅមាត់​បង្ក​​ដោយ​ជំងឺ​ប្រចាំ​កាយ ឬ​បញ្ហា​ផ្សេង​ទៀត​ គួរ​​​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ​ ​ដើម្បី​តាមដាន​ និង​ព្យាបាល។   ​១- #ដោះស្រាយខ្លួនឯង   បើ​​​​មាន​​ដំបៅ​មាត់​​ស្រាលៗ ហើយ​ចង់​ឲ្យ​​ជា​សះ​លឿន គួរ៖   - ប្រើ​សរសៃ​ច្រាស​ទន់​​​ដុស​​​ធ្មេញ - កាត់​បន្ថយ​ស្រេ្ដស​ដោយ​ធ្វើ​លំហាត់​ប្រាណ​ បង្កើន​បរិយាកាស​សប្បាយ​ៗ ​ជុំ​មិត្តភ័ក្ដិ ​ស្ដាប់​ចម្រៀង ឬ​មើល​វីដេអូ​។ - ចៀសវាង​ញ៉ាំ​អាហារ​រឹង​ មុត​ស្រួច ហឹរ ឬ​មាន​ជាតិ​អាស៊ីដ ​រហូត​​ដំបៅ​មាត់​ជា​សិន ​ដោយ​ជំនួស​ដោយ​អាហារ​ទន់ ងាយ​ស្រួល​ទំពា។   ​បើដំបៅ​មាត់​បង្ក​ឡើង​ដោយ​ធ្មេញ​​ដែល​មាន​ចុង​មុត​ស្រួច​ ឬ​បំណះ​ធ្មេញ​គ្រើម ​ធ្វើ​ឲ្យ​ដាច់សាច់​ថ្ពាល់​ខាង​ក្នុង ​យើងត្រូវ​ទៅ​ជួប​ពេទ្យ​ធ្មេញ​ ដើម្បី​​កែ​សម្រួល​ចេញ​ ​ដំបៅ​មាត់​​នឹង​ជា​សះ​វិញ​ដោយខ្លួនឯង។   ២- #ប្រើថ្នាំ   បើ​ចាំបាច់​ ពេទ្យ​​អាច​ចេញ​វេជ្ជ​បញ្ជា​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ​ប៉ុន្តែ​សម្រាប់​ថ្នាំ​ដំបៅ​មាត់​មួយ​ចំនួន​ ​អាច​ទិញ​បាន​តាម​ឱសថ​ស្ថាន​ ​ដោយ​មិន​បាច់​​​វេជ្ជ​បញ្ជា​។ ​ថ្នាំអាច​ប្រើ​បាន តែ​រឿង​រើ​ឡើង​វិញ (ដរ) អាស្រ័យ​លើ​ការ​ញ៉ាំ​របស់​អ្នក​ជំងឺ​ អ៊ីចឹងគួរ​សុំ​យោបល់​ពីពេទ្យ។   - ប្រយ័ត្ន៖ ថ្នាំ​ខ្លះមិន​អាច​ឲ្យ​​ក្មេងៗ ​​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ស្ត្រី​បំបៅ​ដោះ​ ​និង​ស្រ្តី​ដែល​ចង់​បាន​កូន​ទេ។     ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

កុំចេះតែមិនអី! បារីបំផ្លាញមាត់ធ្មេញសាហាវណាស់

ដឹងឮច្រើនឆ្នាំថា ជក់បារី និងប្រើថ្នាំជក់ នាំឲ្យខូចសុខភាព ថែមទាំងអាចបណ្ដាលឲ្យមាន បញ្ហាមាត់ធ្មេញ និងបង្កជាជំងឺអញ្ចាញធ្មេញទៀត។ ជក់បារីអាចធ្វើឲ្យបាត់បង់ជាលិកាជុំវិញធ្មេញ និងកាត់ផ្ដាច់មុខងារកោសិការបស់អញ្ចាញធ្មេញ ធ្វើឲ្យងាយឆ្លងជំងឺផ្សេងៗ។ ខូចជាលិកាអញ្ចាញធ្មេញ អាចបង្អាក់ការដឹកនាំចរន្តឈាម មកចិញ្ចឹមអញ្ចាញធ្មេញ និងពន្យឺតការជាសះ។ បញ្ហាទាំងនោះមានអីខ្លះ? ១- #បញ្ហាពីបារីលើមាត់ធ្មេញ ផ្សែងបារីប្រមូលផ្ដុំដោយជាតិពុលចម្រុះ និងបង្កបញ្ហាផ្សេងៗ បូករួមទាំងមហារីក។ នៅមានផលអាក្រក់ច្រើនណាស់សម្រាប់មាត់ធ្មេញ៖ - ស្រកឆ្អឹងថ្គាម - មានកំបោរជាប់ជើងធ្មេញ - ល្បឿនការជាសះចុះខ្សោយ - ងាយកើតមហារីក (រាប់តែបរិវេណមាត់) - ងាយមានជំងឺអញ្ចាញធ្មេញ និងធ្មេញរង្គើ - រលាកជាលិកាក្នុងមាត់ និងមានជំងឺក្រពេញទឹកមាត់ - បើដាក់ធ្មេញ ហើយដាំបង្គោលក្នុងឆ្អឹងថ្គាម អត់សូវជាប់ល្អ - ងាយកើតជំងឺផ្ទាំងស (leukoplakia) លើអណ្ដាត និងក្នុងមាត់។ ២- #ប្រើខ្សៀនិងបារីស៊ីហ្គាមានគ្រោះថ្នាក់ទេ? ពួកវាមានបញ្ហាដូចគ្នា ហើយជក់ស៊ីហ្គាច្រើន អាចប៉ះពាល់ ធ្វើឲ្យធ្មេញខ្សោយ បាក់ ប្ដូរពណ៌ និងបញ្ហាជាច្រើនទៀត។ ទោះបីជក់ខ្សៀ និងស៊ីហ្គា មិនមានផ្សែងចូលក្នុងសួត ប៉ុន្តែពួកគេនៅតែមានឱកាសកើតបញ្ហាមាត់ធ្មេញ និងមានក្លិនមាត់អាក្រក់ និងធ្មេញប្រែពណ៌។ ៣- #ចុះពពួកថ្នាំហិតនិងទំពា? មិនថាប្រភេទហិត ឬទំពា មានផ្ដុំសារធាតុគីមី ២៨ ប្រភេទ ដែលអាចបណ្ដាលឲ្យមហារីកមាត់ធ្មេញ បំពង់ក និងបំពង់អាហារ។ […]


បញ្ហាមាត់ធ្មេញផ្សេងទៀត

ប្រើ​ក្រែម​លាប​មាត់​ជួយ​ឲ្យ​ស្អាត​ហើយ តែ​ត្រូវ​ដឹង​ប៉ះពាល់​អី​ខ្លះ​ផង!

រឿង​លាប​ក្រែម​គ្មាន​ប្រុសៗ​ណា​ធ្វើ​ទេ អ៊ី​ចឹង​អត្ថបទ​នេះ ច្បាស់​ជា​សម្រាប់​ស្រីៗ​គ្នា​យើង​ហើយ។ ធ្លាប់​ឃើញ​តារា​លាប​ក្រែម​មើល​ទៅ​ឡើង Cute ដល់​ពេល​ខ្លួន​ឯង ខំ​រើស​ក្រែម​ថ្លៃ​ប៉ុនណា ពណ៌​យ៉ាង​ម៉េច​នៅ​តែ​មិន​ពេញ​ចិត្ត។ យ៉ាង​ណា គួរ​គិត​សុខភាព​ផង “Hello គ្រូពេទ្យ” ចង់​ណែ​នាំ​គ្នា​យើង​ខ្លះៗ​ពាក់ព័ន្ធ​ក្រែម​លាប​មាត់ និង​វិធី​ជ្រើស​ក្រែម​គួរ​ប្រើ។ ១- ក្រែម​លាប​មាត់​អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​អត់? ក្រែម​លាប​មាត់ ជា​រឿង​ដ៏​ចម្រូង​ចម្រាស​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទស្សនៈ​មួយ​ចំនួន លើក​ឡើង​ថា​វា​មាន​ជាតិ​សំណ អាច​គ្រោះថ្នាក់​ចំពោះ​សុខភាព ខណៈ​ខ្លះ​ទៀត​លើក​ឡើង​ថា អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​មិន​ស្អាត​ទាំងស្រុង​ដូចគ្នា​ដែរ។ រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាមេរិក បាន​ធ្វើការ​ស្រាវជ្រាវ​មួយ លើ​ក្រែម​លាប​មាត់​សរុប ៤០០ ប្រភេទ ដោយ​លទ្ធផល​រក​ឃើញ​ថា ក្រែម​លាប​មាត់​ទាំងនោះ មាន​ផ្ទុក​ជាតិ​សំណ​ចន្លោះ​ពី ០,៩-៣,០៦ PPM (មួយ​ក្នុង​មួយ​លាន) មាន​ន័យ​ថា សំណ គឺមាន​វត្តមាន​ស្ទើរ​តែ​គ្រប់​ក្រែម​លាប​មាត់​ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ។ ទោះជា​បែប​នេះក្តី ស្រីៗ​ជាច្រើន នៅតែ​យល់ថា​ក្រែម​លាប​មាត់ ជួយ​លើក​សម្រស់​ឲ្យ​បាន​ស្អាត និង​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត។ យោង​ទៅ​លើ​ការសិក្សា​របស់​សកលវិទ្យាល័យ University of California ចន្លោះ​ពេល​ពី ២-១៤ ម៉ោង ជា​វេលា​មធ្យម​ស្រី​ប្រើ​ក្រែមលាបមាត់​ដែល​ផ្ទុក​ជាតិ​សំណ គឺ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព។ ហេតុ​នេះ ប្រុសៗ​នៅ​ចង់​ថើប​បបូរ​មាត់​ស្រីៗ​ទៀត​អត់? ម៉្យាង​ទៀត ជាតិ​សំណ​ បង្ក​ឲ្យ​មាន​ជាតិពុល​ក្នុង​ខួរក្បាល ហើយ​កាន់​តែ​ធ្ងន់ធ្ងរ​ ស្រីៗ​មាន​ពពោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ