តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ម៉េច​បាន​ចេះតែ​ស្រៀវ​ធ្មេញ​ពេល​ប៉ះ​របស់​ក្ដៅ ឬ​ត្រជាក់?

    ម៉េច​បាន​ចេះតែ​ស្រៀវ​ធ្មេញ​ពេល​ប៉ះ​របស់​ក្ដៅ ឬ​ត្រជាក់?

    តើអ្នកទាំង​អស់គ្នា​ធ្លាប់ញ៉ាំ ឬខ្ពុរទឹកត្រជាក់ហើយមានអារម្មណ៍ថាឈឺធ្មេញដែរទេ? ឬធ្មេញយើង​មិនអាចទ្រាំនឹងខ្យល់ត្រជាក់បាន? ពេល​ខ្លះ​សូម្បីតែទឹកតែក្ដៅឧណ្ហៗ​មួយពែងក៏ធ្វើឲ្យយើង​ពិបាកលេបដោយសារឈឺធ្មេញនៅពេលផឹកបានតែបន្តិច។ ប្រសិនបើយើង​ជួបបញ្ហាណាមួយដូច​ខាងលើនេះ យើង​ប្រាកដជាមានបញ្ហា​ស្រៀវធ្មេញ​ជាមិនខាន។

    ១. ហេតុអ្វីយើង​មានបញ្ហា​ស្រៀវធ្មេញ

    មានមូលហេតុជាច្រើនធ្វើឲ្យយើង​រងគ្រោះដោយសារការឈឺចាប់នេះ។ ដំបូងឡើយធ្មេញមួយឬច្រើនអាចមើលឃើញដល់ឬសធ្មេញ។ ជាធម្មតាស្រទាប់នេះ គឺជាភ្លុកធ្មេញដែលនៅក្រោមជាលិកាអញ្ចាញធ្មេញ និងសម្បូរទៅដោយបំពង់តូចៗ មើលឃើញ​​ដោយមីក្រូទស្សន៍។ រាល់បំពង់នីមួយៗ គឺភ្ជាប់ទៅនឹងចុងសរសៃប្រសាទ។ បញ្ហាពីរ​ ជាទូទៅឧស្សាហ៍កើតឡើងក្នុងមាត់​ធ្មេញគឺការស្រកអញ្ចាញធ្មេញ ឬសឹកស្រទាប់ការពារធ្មេញ ដែលជាមូលហេតុចម្បងព្រោះដោយសារបំពង់តូចៗត្រូវបាន​ចំហរ។​ ជាក់ស្ដែងស្រទាប់ភ្លុកធ្មេញត្រូវបានចំហរមិនបានការពារ ដោយសារការស្រកអញ្ចាញធ្មេញ ដុសសម្អាតធ្មេញខ្លាំងពេក ការសង្កៀត​ធ្មេញ​ និងរបបអាហារដែលសម្បូរ​ជាតិអាស៊ីដ។

    ស្រៀវធ្មេញ

    ២. ការដុសសម្អាតធ្មេញខ្លាំងជ្រុល

    វាពិតជាគួរឲ្យភ្ញាក់ផ្អើលដែលការដុសសម្អាតធ្មេញខ្លាំងជ្រុលអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរទៅលើមនុស្សមួយចំនួន។ លោក MarkS.Wolff ដែលមានងារជា សាស្រ្តាចារ្យ និងជាប្រធានគ្រប់គ្រងដេប៉ាតឺម៉ង់ Cariologyនិង Comprehensive Care នៃសកលវិទ្យាល័យ NYU ផ្នែកទន្តសាស្ត្របានបង្ហាញថា៖ «ការសឹករិចរឹលខ្លាំងនៃជាលិកាអញ្ចាញធ្មេញព្រមទាំងស្រទាប់ការពារធ្មេញធ្វើឲ្យស្រទាប់បំពង់ភ្លុកធ្មេញតូចៗងាយរងផលប៉ះពាល់ទៅនឹងអ្វីដែលវាប៉ះជាមួយ រួមមានធាតុ​ក្ដៅ ត្រជាក់ ទន់ឬរឹង»​។

    ៣. ភេសជ្ជៈដែលមានជាតិអាស៊ីដ

    ភេសជ្ជៈដែលយើងឧស្សាហ៍ផឹកក៏អាចធ្វើឲ្យខូចធ្មេញ​បានផងដែរ។ ជាធម្មតា ភេសជ្ជៈដែលមានជាតិអាស៊ីដខ្ពស់ដូចជាទឹកសូដាភេសជ្ជៈកីឡា គ្រឿង​ស្រវឹង ទឹកក្រូច កាហ្វេ ភេសជ្ជៈសុខភាព សុទ្ធតែអាចកម្ទេចស្រទាប់ការពារធ្មេញ និងធ្វើឲ្យឈឺចាប់។

    ៤. សារធាតុធ្វើធ្មេញឲ្យស

    សារធាតុធ្វើឲ្យ​ធ្មេញសដែលមានផ្ទុកធាតុផ្សំដែលអាក្រក់សម្រាប់កម្ចាត់ស្នឹមកំប៉ុង ហេតុនេះនៅពេលដែលប្រើប្រាស់វាច្រើននឹងប៉ះពាល់ដល់ស្រទាប់ភ្លុកធ្មេញ។ ជាអកុសលស្រទាប់ការពារធ្មេញ(កាចាធ្មេញ)ក៏អាចត្រូវបានកម្ទេចចេញដែរធ្វើឲ្យបំពង់តូចៗចំហរមិនបានការពារ។

    យើង​គួរតែទៅជួបពិគ្រោះជាមួយគ្រូពេទ្យធ្មេញប្រសិនបើភាពស្រៀវធ្ងន់ធ្ងរ។ គ្រូពេទ្យនឹងផ្ដល់ដំបូន្មានក្នុងការដោះស្រាយត្រង់តំបន់ដែលស្រៀវ ឬលាបថ្នាំលើធ្មេញ តែវាមិនបានយូរអង្វែងនោះទេ។​

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    When Heat and Cold Hurt Your Teeth. http://www.webmd.com/oral-health/features/case-sensitive. Accessed June 19, 2017

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 28/01/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត