តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​?

ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​?

​ក្រោយ​ចាក់​វ៉ាក់សាំង​កូវីដ​-១៩​រួច មាន​ស្រី​ៗ​មួយ​​ចំនួន​ប្រឈម​នឹង​ការ​ប្រែប្រួល​វដ្ដ​រដូវ​ ដូចជា​មក​រដូវ​ច្រើន​ជ្រុល​ មក​រដូវ​មុន​កំណត់​ មក​រដូវ​យឺតយ៉ាវ ឬ​រាំង​រដូវ​ ជាដើម​។ យ៉ាង​ណា​មិញ ពុំ​មាន​ភស្តុតាង​ជាក់លាក់​ណា​មួយ​​បង្ហាញ​ថា វ៉ាក់សាំង​កូវីដ-១៩ ​ប៉ះពាល់​ដល់​វដ្ដ​រដូវ​របស់​ស្រី​ៗ​​​នៅ​ឡើយ​ទេ នេះ​បើ​យោង​តាម​មហាវិទ្យាល័យ​សម្ភព​ និង​រោគ​ស្ត្រី​នៃ​សហរដ្ឋ​អាមេរិក​។ ផ្ទុយ​ទៅ​វិញ ការ​ប្រែប្រួល​វដ្ដ​រដូវ​ទាំង​នេះ អាច​ពាក់ព័ន្ធ​នឹង​​ប្រតិកម្ម​នៃ​ប្រព័ន្ធ​​ភាព​ស៊ាំ​របស់​រាងកាយ​។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់ នៅទីនេះ

តើ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ដូច​ម្ដេច​?

កត្តា​ជំងឺ កម្រិត​ស្ត្រេស​​ ការ​ប្រើប្រាស់​ថ្នាំ​ ការ​ប្រែប្រួល​ទម្ងន់​ និង​ហាត់​ប្រាណ​ ក៏​ដូចជា​​ការ​ប្រែប្រួល​អ័រម៉ូន​ សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​។ ជាក់​ស្ដែង កោសិកា​ភាព​ស៊ាំ​មាន​នៅ​ក្នុង​រាងកាយ​ទាំង​មូល​ រួម​ទាំង​សរីរាង្គ​បន្ត​ពូជ ហើយ​ការ​ឆ្លងជំងឺ​កូវីដ​-១៩​ ​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​​ឲ្យ​យើង​មក​រដូវ​មិន​ទៀង​ផង​ដែរ​។

វ៉ាក់សាំង​កូវីដ-១៩ ​អាច​ធ្វើ​ឲ្យ​វដ្ដ​រដូវ​យើង​ប្រែប្រួល​ដែរ​ឬ​ទេ​?

យោង​តាម​វេជ្ជបណ្ឌិតVijayakumar ផ្នែក​​សម្ភព​ និង​រោគ​ស្ត្រី​នៃ​បណ្ដាញ​គ្រូពេទ្យ​Franciscan ​បាន​ឲ្យ​ដឹង​ថា​​ការប្រែប្រួល​វដ្ដ​រដូវ ​ជា​ផល​ប៉ះពាល់​រយៈពេល​ខ្លី​ ដែល​រាងកាយ​ប្រតិកម្ម​ទៅ​នឹង​វ៉ាក់សាំង ប៉ុន្តែ​​​វា​នឹង​បាត់​ទៅ​វិញ បន្ទាប់​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​បង្កើន​​ការ​ឆ្លើយ​តប​ចាំបាច់​ប្រឆាំង​នឹង​វីរុស​កូវីដ​-១៩ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ឬ​រហូត​ដល់​ច្រើន​សប្ដាហ៍​។ ​ការ​ប្រែប្រួល​នេះ​ ក៏​កើត​មាន​ជា​ញឹកញាប់​នៅ​ពេល​ដែល​យើង​ចាក់​វ៉ាក់សាំង​ដទៃ​ទៀត​ ដូចជា​វ៉ាក់សាំង​គ្រុន​ផ្ដាសាយ​។

បញ្ហាមករដូវ

​យើង​គួរ​ធ្វើ​ដូច​ម្ដេច​នៅ​ពេល​មាន​ការ​ប្រែប្រួល​វដ្ដ​រដូវ ​ក្រោយ​ចាក់​វ៉ាក់សាំង​​​?

ប្រសិនបើ​​​ការ​ប្រែប្រួល​វដ្ដ​រដូវ​នៅ​តែ​បន្ត ឬ​មក​រដូវ​ច្រើន​ជ្រុល​ (ត្រូវ​ប្ដូរ​សំឡី​អនាម័យ​​ជា​រៀង​រាល់​ពីរ​ម៉ោង​ម្ដង) ស្រី​ៗ​យើង​គប្បី​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ​។ ចំណែក​ឯ​ស្ត្រី​​ចូល​ដល់​វ័យ​អស់​រដូវ​ ដែល​មាន​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​ គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​មិនមែន​ជា​ផល​ប៉ះពាល់​រយៈពេល​ខ្លី​នៃ​វ៉ាក់សាំង​នោះ​ទេ​។

Verifying...
គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 23/09/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត