backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្រីៗឈប់ឆ្ងល់ទៅ! នៅសុខៗវដ្តរដូវប្រែប្រួល អាចបណ្តាលពីកត្តា ៥ នេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 21, 2023

ស្រីៗឈប់ឆ្ងល់ទៅ! នៅសុខៗវដ្តរដូវប្រែប្រួល អាចបណ្តាលពីកត្តា ៥ នេះ

​បញ្ហា​មក​រដូវ​មិន​ទៀង អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ហើយ​កត្តា​ហ្សែន​ បញ្ហា​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​សុទ្ធ​តែ​ជះ​ឥទ្ធិពល​ដ៏ខ្លាំង​ក្លា​ដល់​វដ្ដ​រដូវ​​។ យ៉ាង​ណា​មិញ ការ​ស្វែងយល់​ពី​មូលហេតុ​ច្បាស់លាស់​ អាច​ជួយ​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​នេះ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព។

​​​​​​មូលហេតុ​ទាំង​៥ ដែល​នាំ​ឲ្យ​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល​ភ្លាម​ៗ

១. ស្រ្តេស

ស្រ្តេស​ជា​កត្តា​ចម្បង​មួយ​ ដែល​នាំ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ប្រែប្រួល​​ជា​ច្រើន​​លើ​ផ្នែក​សុខភាព​ ជា​ពិសេស​គឺ​បញ្ហា​ទាក់ទង​នឹង​អ័រម៉ូន​តែ​ម្ដង។ ជាក់​ស្ដែង បញ្ហា​​ស្រ្តេស​រ៉ាំរ៉ៃ ​អាច​​ប៉ះពាល់​ដល់​វដ្ដ​រដូវ ពីព្រោះ​ថា​មុខងារ​ខួរ​ក្បាល​ ដែល​គ្រប់គ្រង​​អ័រម៉ូន​ដូចជា អ័រម៉ូន​progesterone, estrogen, testosterone, FSH and LH ​នឹង​ចាប់ផ្ដើម​លែង​ផ្ដល់​អាទិភាព​ដល់​​មុខងារ​បន្ត​ពូជ​តទៅ​ទៀត។ ក្នុង​ករណី​ដែល​ស្រី​ៗ​​យើង​​មក​រដូវ​មិន​ទៀង គួរ​តាមដាន​​បែបបទ​រស់នៅ​ជាមុន​សិន​ មុន​នឹង​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ហើយ​បើ​​បញ្ហា​ស្រ្តេស​ជា​ឫសគល់​ចម្បង​ដែល​នាំ​ឲ្យ​មក​រដូវ​មិន​ទៀង គ្នា​យើង​គួរ​រក​វិធីសាស្ត្រ​កាត់បន្ថយ​ស្រ្តេស​ ដោយ​ធ្វើ​សមាធិ ស្ដាប់​ចម្រៀង ឬ​ហាត់​យូហ្គា​។ល។

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. គីស​ទឹក​នៅ​ក្រពេញ​អូវែ (PCOS)

រោគសញ្ញា​មួយ​ចំនួន​​​នៃ​ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ គឺ​ការ​មក​រដូវ​មិន​ទៀង ឈឺចាប់​ពេល​មក​រដូវ និង​មក​​រដូវ​រយៈពេល​វែង។ គ្នា​យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្ត្រី ក្នុង​ករណី​ដែល​យើង​​មាន​រោគសញ្ញា​ទាំង​នេះ។ ជំងឺ​គីស​ទឹក​នៅ​ក្រពេញ​អូវែ អាច​​​រារាំង​ដល់​ដំណើរការ​នៃ​ការ​បញ្ចេញ​ពង​អូវុល ដែល​នាំ​ឲ្យ​វដ្ដ​រដូវ​មាន​រយៈពេល​យូរ និង​មិន​ទៀងទាត់។

៣. កត្តា​អាយុ

ការ​ប្រែប្រួល​វដ្ដ​រដូវ កើត​ឡើង​ជា​ទូទៅ​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ ឬ​ឈាន​ដល់​ដំណាក់​កាលត្រៀម​អស់​រដូវ នៅ​ពេល​មេ​ជីវិត​ដែល​ត្រៀម​នឹង​ទុំ​មាន​កាន់​តែ​តិច​ទៅ​ ក្នុង​ការ​បញ្ចេញ​ស៊ុត​ញី។ ដោយ​សារ​តែ​​កត្តា​នេះ​ហើយ​ ស្រី​ៗ​យើង​អាច​មក​រដូវ​តិចតួច ឬ​មិន​ទៀងទាត់ នៅ​ពេល​ដែល​​ចូល​ដល់​វ័យ​នេះ។

មករដូវមិនទៀង២

អត្ថបទគួរអាន៖

  • ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្ក​ការ​ឈឺ​ចាប់​ ៥ ​យ៉ាង​នេះ​
  • ជំងឺ​ដុំ​គីស​ទឹក​លើ​ក្រពេញ​អូវែ អាចជា​បញ្ហាធ្វើឲ្យ​ស្រីៗគ្មានកូន
  • ចេញ​សញ្ញា​ទាំង​នេះ អាច​ថា​​មាន​ដុំ​គីស​ក្រពេញ​​អូវែ​
  • ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
  • បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
  • មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
  • ៤. បញ្ហា​​ក្រពេញ​ទីរ៉ូអ៊ីត

    ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្រី​ៗ​យើង​ ក៏​ពាក់ព័ន្ធ​នឹង​ក្រពេញ​ទីរ៉ូអ៊ីត​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​បំពង់​ក​។ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ដូចជា​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើការ​សកម្ម​ជ្រុល​ ឬ​អសកម្ម​ជ្រុល​ ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​​ដូច​គ្នា ដូចជា​ធ្វើ​ឲ្យ​យើង​មក​រដូវ​ច្រើន​ជ្រុល​ តិច​ជ្រុល យូរ​ពេក ឬ​លឿន​ពេក។ មួយ​វិញ​ទៀត យើង​ក៏​អាច​សង្កេត​ឃើញ​ការ​ប្រែប្រួល​លើ​សីតុណ្ហភាព​រាងកាយ​ ដូចជា​មាន​អារម្មណ៍​ត្រជាក់ ឬ​បែក​ញើស​គ្រប់​ពេល។ បន្ថែម​ពី​នេះ រោគសញ្ញា​មួយ​ចំនួន​ទៀត​មាន​ដូចជា ពិបាក​គ្រប់គ្រង​ទម្ងន់​ ប្រឈម​នឹង​ការ​ប្រែប្រួល​ស្បែក​ និង​សក់។

    ៥. ការ​ប្រើប្រាស់​ថ្នាំ

    ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​មួយ​ចំនួន​ ដូចជា​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​ ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ផ្លូវ​ចិត្ត និង​ថ្នាំ​អាលែកហ្ស៊ី​ក៏​អាច​​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​វដ្ដ​រដូវ និង​រដូវ​។ ចំណែក​​ឯ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​ ក៏​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​​វដ្ដ​រដូវ​ ពីព្រោះ​ថ្នាំ​ទាំង​នេះ​​ មាន​តួនាទី​​ជួយ​​គ្រប់គ្រង​កម្រិត​អ័រម៉ូន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 21, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម