របបអាហារដែលស្រីៗយើងញ៉ាំរាល់ថ្ងៃ មានតួនាទីយ៉ាងសំខាន់ចំពោះសុខភាពទ្វារមាស។ ប៉ុន្តែ បើយើងញ៉ាំអាហារមិនល្អ វាអាចនឹងបណ្ដាលឲ្យកម្រិត pH និងបាក់តេរីនៅតំបន់ពិសេសគ្មានតុល្យភាព។ ពិតណាស់ តុល្យភាពបាក់តេរីនៃទ្វារមាសជាកង្វល់ដ៏ធំមួយសម្រាប់ស្រីៗយើង ហេតុនេះហើយ យើងគួរជំរុញបាក់តេរីល្អៗ ដើម្បីជួយឲ្យសុខភាពទ្វារមាសកាន់តែប្រសើរ។
អាហារ ៥ យ៉ាងល្អបំផុតក្នុងការជួយជំរុញបាក់តេរីល្អក្នុងទ្វារមាស
១. Probiotics
Probiotics មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទ្វារមាស ពីព្រោះវាមិនត្រឹមតែអាចជួយរក្សាតុល្យភាពកម្រិតpH និងបាក់តេរីល្អនៅទ្វារមាសនោះទេ Probioticsថែមទាំងអាចជួយប្រឆាំងនឹងការបង្ករោគយ៉ាងមានប្រសិទ្ធភាព។ បើយើងញ៉ាំអាហារដែលមានProbiotics ដូចជាទឹកដោះគោជូរចំនួន១៥០មីលីលីត្រប្រចាំថ្ងៃ យើងនឹងអាចបញ្ចៀសការរលាកទ្វារមាសដោយមេរោគផ្សិតនិងការឆ្លងបាក់តេរីនៅទ្វារមាស ។ លើសពីនេះ Probiotics ក៏អាចជួយថែទាំប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំឲ្យមានសុខភាពល្អថែមទៀតផង។
ចង់គណនា BMI ចុចទីនេះ!
ចង់គណនា BMR ចុចទីនេះ!
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. ខ្ទឹមស
ខ្ទឹមស មានគុណប្រយោជន៍ដ៏ល្អដល់ប្រព័ន្ធភាពស៊ាំ ដូច្នេះគ្រឿងទេសមួយប្រភេទនេះ ក៏អាចជួយជំរុញបាក់តេរីល្អដល់ទ្វារមាសបានយ៉ាងអស្ចារ្យ។ មួយវិញទៀត ខ្ទឹមសក៏ជួយប្រឆាំងនឹងបាក់តេរី មេរោគផ្សិត ក៏ដូចជាជួយរក្សាលំនឹងកម្រិតpH ដោយជួយជំរុញបាក់តេរីល្អនៅទ្វារមាស។
![ទ្វារមាសស្ត្រី២](https://cdn.hellokrupet.com/wp-content/uploads/2022/03/ទ្វារមាសស្ត្រី២.jpg)
៣. ពពួកផ្លែក្រូច
ជាមួយគ្នានេះដែរ តុល្យភាពនៃបាក់តេរី និងកម្រិតpHនៅក្នុងទ្វារមាសរងការប៉ះពាល់ខ្លាំងបំផុត ដោយការឆ្លងមេរោគ។ យ៉ាងណាមិញ អាហារដែលសម្បូរទៅដោយវីតាមីនC មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សុខភាពទ្វារមាស។ យោងតាមការសិក្សាដែលចេញផ្សាយដោយJournal of Clinical Medicine Researchបានបង្ហាញថា ពពួកផ្លែក្រូច ដូចជាផ្លែក្រូច និងក្រូចឆ្មារសម្បូរទៅដោយវីតាមីនC និងអាស៊ីដAscorbic ដែលអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគនៅទ្វារមាស ប្រសិនបើយើងញ៉ាំវាជាប្រចាំ។
៤. អាហារដែលមានជាតិសរសៃ
របបអាហារដែលសម្បូរទៅដោយជាតិសរសៃជួយឲ្យទ្វារមាសមានសុខភាពល្អ។ អាហារដែលមានជាតិសរសៃខ្ពស់ដូចជាផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ គ្រាប់ពូជ ជាប្រភពនៃPrebiotics ដែលចាំបាច់សម្រាប់បាក់តេរីក្នុងពោះវៀន។ អាហារប្រភេទនេះ អាចជួយឲ្យរាងកាយទាំងមូលមានសុខភាពល្អ និងមានតុល្យភាព។
អត្ថបទគួរអាន៖
គន្លឹះទាំង៥ បញ្ចៀសបញ្ហាទ្វារមាស
- ស្លៀកខោទ្រនាប់ដែលធ្វើពីកប្បាស
- ជៀសវាងសាប៊ូ និងឡេដែលដាក់មេ (Fermented soaps and Lotions) នៅបរិវេណនោះ
- លាងសម្អាតទ្វារមាសឲ្យបានត្រឹមត្រូវជាមួយនឹងទឹកធម្មតា
- ប្រើស្រោមអនាម័យអំឡុងពេលរួមភេទ
- ជៀសវាងកោររោមនៅបរិវេណទ្វារមាសញឹកញាប់ពេក។
ដើម្បីជួយឲ្យសុខភាពទ្វារមាសកាន់តែប្រសើរ ស្រីៗយើងគប្បីបញ្ចូលអាហារទាំងនេះ ទៅក្នុងរបបអាហារ៖
- Probiotics
- ខ្ទឹមស
- ពពួកផ្លែក្រូច
- អាហារមានជាតិសរសៃ