អំឡុងពេលមករដូវ ស្រីៗយើងធ្លាប់ឆ្លងមេរោគផ្សិតដែរអត់? ពិតណាស់ បញ្ហានេះអាចកើតឡើងបានដោយសារកង្វះអនាម័យនៅពេលមករដូវ គួបផ្សំនឹងមូលហេតុដទៃទៀត។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អំឡុងពេលមករដូវ ស្រីៗយើងធ្លាប់ឆ្លងមេរោគផ្សិតដែរអត់? ពិតណាស់ បញ្ហានេះអាចកើតឡើងបានដោយសារកង្វះអនាម័យនៅពេលមករដូវ គួបផ្សំនឹងមូលហេតុដទៃទៀត។
ការឆ្លងមេរោគផ្សិតនៅទ្វារមាស កើតឡើងដោយសារតែការលូតលាស់ខ្លាំងនៃផ្សិត Candida ពីព្រោះតែយើងប្រែប្រួលអ័រម៉ូនខ្លាំងនៅក្នុងរាងកាយ។ កម្រិតអ័រម៉ូនEstrogen នឹងឡើងខ្ពស់មុនពេលមករដូវ ហើយធ្លាក់ចុះ នៅពេលដែលយើងមករដូវ។ នៅពេលដែលកម្រិតអ័រម៉ូនEstrogenខ្ពស់ជាងធម្មតាបែបនេះ ទើបពពួកផ្សិតនៅក្នុងទ្វារមាសអាចលូតលាស់បានយ៉ាងឆាប់រហ័ស។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
រោគសញ្ញាទូទៅនៃការឆ្លងមេរោគផ្សិតមានដូចជា ធ្លាក់ទឹករម្អិលទ្វារមាស រលាក កន្ទួល រមាស់ ឈឺចាប់ និងហើមនៅក្នុងទ្វារមាស ព្រមទាំងអាចធ្វើឲ្យយើងមានអារម្មណ៍ក្រហាយ នៅពេលនោម ឬរួមភេទ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕