គ្រឿងស្រវឹងបង្កផលប៉ះពាល់ជាច្រើន ដូចជាធ្វើឲ្យខូចថ្លើម ប្រឈមបញ្ហាបេះដូង ក៏ដូចជាបញ្ហាផ្លូវភេទ។ លើសពីនេះ គ្រឿងស្រវឹងក៏អាចធ្វើឲ្យស្រីៗយើងស្ងួតទ្វារមាសដោយមិនដឹងខ្លួនផងដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្រឿងស្រវឹងបង្កផលប៉ះពាល់ជាច្រើន ដូចជាធ្វើឲ្យខូចថ្លើម ប្រឈមបញ្ហាបេះដូង ក៏ដូចជាបញ្ហាផ្លូវភេទ។ លើសពីនេះ គ្រឿងស្រវឹងក៏អាចធ្វើឲ្យស្រីៗយើងស្ងួតទ្វារមាសដោយមិនដឹងខ្លួនផងដែរ។
យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា នៅពេលដែលកម្រិតស្រ្តេសកើនឡើង ស្រីៗយើងអាចងាកទៅរកការញ៉ាំគ្រឿងស្រវឹង ហើយភាគច្រើនចាប់ផ្ដើមមានអារម្មណ៍ពុះកញ្ជ្រោលនឹងរឿងលើគ្រែ។ យ៉ាងណាមិញ បញ្ហាស្ងួតទ្វារមាសដោយសារគ្រឿងស្រវឹងបង្កជាផលរំខាននៅអំឡុងពេលចាប់ផ្ដើមប្រតិបត្តិការលើគ្រែទៅវិញ។
ជាក់ស្ដែង រាងកាយស្ត្រីស្រូបយកគ្រឿងស្រវឹងខុសពីបុរស ហើយសូម្បីតែការធ្វើមេតាប៉ូលីសក៏មានភាពខុសគ្នាដែរ។ អីចឹងហើយ ប្រសិនបើស្ត្រីញ៉ាំគ្រឿងស្រវឹងក្នុងបរិមាណដូចគ្នាទៅនឹងបុរស នោះជាតិអាកុលក្នុងឈាមអាចមានកម្រិតខ្ពស់ជាង។ ទន្ទឹមនឹងនេះដែរ ការញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល ក៏ជាហេតុនាំឲ្យយើងបាត់បង់ចំណង់ផ្លូវភេទ និងពិបាកក្នុងការឈានដល់ចំណុចកំពូល។
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
មួយវិញទៀត ការញ៉ាំគ្រឿងស្រវឹង ក៏ជាកត្តាចម្បងដែលធ្វើឲ្យយើងខ្សោះជាតិទឹក ដែលបង្កទៅជាអាការៈអស់កម្លាំង ឈឺក្បាល និងស្ងួតទ្វារមាស។ ចំពោះបុរសវិញ គ្រឿងស្រវឹងអាចបណ្ដាលឲ្យជួបបញ្ហាលិង្គមិនឡើងរឹង និងពិបាកបញ្ចេញមេជីវិតឈ្មោល។
ដូច្នេះហើយ ដើម្បីសុខភាពផ្លូវភេទ ក៏ដូចជាសុខភាពទាំងមូល យើងគួរជៀសវាងការញ៉ាំគ្រឿងស្រវឹងញឹកញាប់ និងមិនត្រូវញ៉ាំក្នុងបរិមាណច្រើនជ្រុល។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕