backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ក្រោយរួមភេទ គ្នាយើងគួរអនុវត្តគន្លឹះទាំងនេះ ដើម្បីសុវត្ថិភាពទ្វារមាស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24

ក្រោយរួមភេទ គ្នាយើងគួរអនុវត្តគន្លឹះទាំងនេះ ដើម្បីសុវត្ថិភាពទ្វារមាស

នៅ​ពេល​ដែល​យើង​ទទួល​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​រួម​ភេទ រាងកាយ​យើង​អាច​ផលិត​ជាតិ​រម្អិល​ដែល​មាន​ផ្ទុក​បាក់តេរី និង​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ តាម​រយៈ​ឈាម​ មេ​ជីវិត​ឈ្មោល ​ទឹក​រម្អិល​ទ្វារ​មាស​ និង​សារធាតុ​រាវ​ផ្សេង​ទៀត​នៃ​រាងកាយ។ ដូច្នេះ​ហើយ​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ ស្រីៗ​យើង​ចាំបាច់​ត្រូវ​ថែទាំ​សុខភាព​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច​ ដោយ​អនុវត្តន៍​​​តាម​​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម។

១. នោម​ក្រោយ​រួម​ភេទ

ក្រោយ​បញ្ចប់​ប្រតិបត្តិការ​លើ​គ្រែ យើង​គួរ​តែ​ទៅ​នោម​​ភ្លាម​ៗ ដើម្បី​កម្ចាត់​ចោល​មេរោគ​ផ្សេង​ៗ ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​។ បន្ថែម​ពី​នេះ គ្នា​យើង​ក៏​ចាំបាច់​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ផង​ដែរ។

២. លាង​សម្អាត​ទ្វារ​មាស

ទន្ទឹម​នឹង​នេះ​ដែរ ការ​លាង​សម្អាត​ទ្វារ​មាស​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ និង​​ទឹក​អនាម័យ​ដែល​គ្មាន​ជាតិ​កាត់​ មាន​សារៈសំខាន់​ណាស់​។ ប៉ុន្តែ យើង​គួរ​តែ​លាង​សម្អាត​ត្រឹម​បរិវេណ​ខាង​ក្រៅ ជា​ជាង​លូក​លាង​នៅ​ខាង​ក្នុង​ទ្វារ​មាស ដែល​អាច​​បណ្តាល​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​ផ្សេងៗ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

៣. ផ្លាស់ប្ដូរ​ខោ​ទ្រនាប់

​​បន្ថែម​ពី​នេះ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​ខោ​ទ្រនាប់​​ជា​ញឹកញាប់​ ក៏​ដូចជា​ជ្រើសរើស​ប្រភេទ​​ខោ​ទ្រនាប់​​ណា​ដែល​ធ្វើ​ពី​កប្បាស ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ និង​ងាយ​ស្រួល​ស្រូប​ញើស​។

ទ្វារមាស២

៤. សង្កេត​មើល​រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ

ក្នុង​ករណី​ដែល​យើង​មាន​ធ្លាក់​ទឹក​រម្អិល​ ឈឺចាប់​ ពង​បែក​។ល។ នៅ​ជិត​បរិវេណ​ទ្វារ​មាស យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ពីព្រោះ​​ទាំង​នេះ អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​កាមរោគ។

៥. ប្រុងប្រយ័ត្ន​ចំពោះ​ការ​រួម​ភេទ​អំឡុង​ពេល​មក​រដូវ

ចំពោះ​ស្រី​ៗ​យើង​ដែល​រួម​ភេទ​ អំឡុង​ពេល​មក​រដូវ គួរ​ប្រើប្រាស់​ស្រោម​អនាម័យ​ទើប​ជា​ការ​ប្រសើរ ពីព្រោះ​ឈាម​មាន​ផ្ទុក​បាក់តេរី ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ។

៦. សម្អាត​ខ្លួន​ឲ្យ​ស្អាត​ល្អ

ដូច​គ្នា​នេះ​ដែរ ប្រសិនបើ​គ្នា​យើង​រួម​ភេទ​ដោយ​ប្រើ​​មាត់​ យើង​គួរ​តែ​លាង​សម្អាត​ផ្ទៃ​មុខ មាត់​ និង​ធ្មេញ​ឲ្យ​បាន​ស្អាត​ល្អ ដើម្បី​បង្ក​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ការថែទាំសុខភាពទ្វារមាសបានត្រឹមត្រូវ មានសារៈសំខាន់ណាស់ក្នុងការជួយបញ្ចៀសការឆ្លងមេរោគផ្សេងៗ ជាពិសេសគឺក្រោយពេលរួមភេទរួចតែម្តង។ ដូច្នេះហើយ គ្នាយើងគួរតែអនុវត្តន៍គន្លឹះងាយៗទាំង៦ខាងក្រោម ដើម្បីទទួលបានសុខភាពទ្វារមាសល្អ និងជីវិតដៃគូកាន់តែប្រសើរ។
  • នោម​ក្រោយ​រួម​ភេទ
  • លាង​សម្អាត​ទ្វារ​មាស
  • ផ្លាស់ប្តូរ​ខោ​ទ្រនាប់​
  • សង្កេត​មើល​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ
  • ប្រុងប្រយ័ត្ន​ចំពោះ​ការ​រួម​ភេទ​អំឡុង​ពេល​មក​រដូវ
  • សម្អាត​ខ្លួន​ឲ្យ​ស្អាត​ល្អ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម