backup og meta

ជួប​បញ្ហា​រមាស់​ទ្វារ​មាស​? សាក​តិចនិក​ទាំង ៥នេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2021

    ជួប​បញ្ហា​រមាស់​ទ្វារ​មាស​? សាក​តិចនិក​ទាំង ៥នេះ​

    ការ​រមាស់​ទ្វារ​មាស គឺ​ជា​រឿង​ធម្មតា​ ប៉ុន្តែ​​ប្រសិនបើ​ស្រីៗ​គ្នា​យើង​​មាន​អាការៈ​រមាស់​មិន​បាត់​សោះ​ យើង​គប្បី​ទៅ​ជួប​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​។​ នៅ​ក្នុង​ករណី​ដែល​យើង​មាន​​ពង​បែក​ ឬ​កន្ទួល​រមាស់​ វា​អាច​​ជា​សញ្ញា​នៃ​ជំងឺ​កាមរោគ ​។ ចៃ​លើ​ថ្ងាស​ក៏​អាច​បណ្ដាល​ឲ្យ​រមាស់​ខ្លាំង​ ដែល​ចាំបាច់​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​តាម​វេជ្ជ​បញ្ជា​ផង​ដែរ​​។​ ក្រៅ​ពី​ការ​​បង្ក​រោគ​ (​ផ្សិត​ ​ឬ​បាក់តេរី​) ឬ​ជំងឺ​កាមរោគ​ កត្តា​​អាលែកហ្ស៊ី​ ឬ​បញ្ហា​ស្បែក​ក៏​អាច​ជា​ហេតុ​នាំ​ឲ្យ​កើត​មាន​ការ​រមាស់​ទ្វារ​មាស​នេះ​ដែរ​។​ ​យ៉ាង​ណា​មិញ​ ប្រសិនបើ​ស្រីៗ​យើង​​ចង់​បំបាត់​អាការៈ​រមាស់​នៅ​ត្រង់​ទ្វារមាស​ម្ដងម្កាល​ វិធីសាស្ត្រ​ទាំង​នេះ​ គឺ​មាន​ភាព​ងាយស្រួល​ និង​មាន​ប្រសិទ្ធភាព​បំផុត។​

    . ពិនិត្យ​មើល​សាប៊ូ

    ​​ទ្វារមាស​​ គឺ​ជា​តំបន់​ដែល​ងាយ​រង​គ្រោះ​ ហើយ​សាប៊ូ​មួយ​ចំនួន​ ជាពិសេស​ប្រភេទ​សាប៊ូ​ដែល​មាន​ក្លិន​ក្រអូប​ អាច​​ធ្វើ​ឲ្យ​យើង​មាន​អាការៈ​រមាស់​​​ទ្វារ​មាស​កើត​ឡើង​។​ ដូច្នេះ​ហើយ​ ការ​ផ្លាស់​ប្ដូរ​មក​ប្រើ​ប្រភេទ​សាប៊ូ​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​​ជា​ចាំបាច់​។

    . ការ​ប្រើ​សំឡី​អនាម័យ

    ​​ស្រីៗ​យើង​មួយ​ចំនួន​ ប្រហែល​ជា​​ធ្លាប់​ជួប​បញ្ហា​ប្រតិកម្ម​អាលែកហ្ស៊ី​​ទៅ​នឹង​​សំឡី​អនាម័យ​មិន​ខាន ដែល​អាច​បង្ក​ជា​ការ​រមាស់​ទ្វារ​មាស​ធ្ងន់ធ្ងរ​។​ កត្តា​នេះ​ គឺ​បណ្ដាល​មក​ពី​សំឡី​អនាម័យ​ទាំង​នោះ​​មាន​ផ្ទុក​ក្លិន​ក្រអូប​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ត្រង់​តំបន់​ពិសេស​យើង​រលាក​បាន​។​ ប្រសិនបើ​យើង​សង្កេត​ឃើញ​​អំពី​អាការៈ​រមាស់​នៅ​អំឡុង​ពេល​មក​រដូវ​ ចូរ​បញ្ឈប់​ការ​ប្រើប្រាស់​សំឡី​ដែល​​យើង​កំពុង​ប្រើប្រាស់​ និង​​​ជ្រើសរើស​ប្រភេទ​សំឡី​ណា​ដែល​មិន​មាន​​ក្លិន​ក្រអូប​​ជំនួស​វិញ​​។​

    ​​. ខោ​ទ្រនាប់​​ធ្វើ​ពី​កប្បាស

    ជាទូទៅ​ ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស​មាន​អត្ថប្រយោជន៍​​យ៉ាង​ខ្លាំង​ ប្រសិនបើ​យើង​មាន​បញ្ហា​​​មិន​ស្រួល​នៅ​ត្រង់​តំបន់​ពិសេស​។​ ​ខោ​ទ្រនាប់​ប្រភេទ​នេះ​ អាច​​​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល ​ដែល​អាច​កាត់​បន្ថយ​បញ្ហា​​រមាស់​ស្បែក​បាន​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។​ ការ​ប្រើប្រាស់​ខោ​ទ្រនាប់​ដែល​ធ្វើ​ឡើង​ពី​កប្បាស​១០០% អាច​ការពារ​យើង​​ពី​​ការ​ឆ្លង​រោគ​ផ្សិត​បាន​។​

    ទ្វារមាស២

    . ស្អំ​​ទឹកកក​

    ការ​ស្អំទឹកកក​​ ក៏​រួម​ចំណែក​កាត់​បន្ថយ​ការ​រមាស់​របស់​យើង​បាន​ផង​ដែរ។​ ប៉ុន្តែ​ស្រីៗ​យើង​​គួរ​ប្រើប្រាស់​​​កន្សែង​ ឬ​ខោ​ទ្រនាប់​សម្រាប់​ទ្រាប់​ពី​លើ​វា​ ដោយ​ជៀសវាង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ទៅ​នឹង​ស្បែក​ត្រង់​ទ្វារ​មាស​ ពី​ព្រោះ​​វា​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​រលាក​បាន​។

    . រក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ

    ការ​ថែ​រក្សា​អនាម័យ​ត្រឹមត្រូវ​អាច​ជួយ​ការពារ​ និង​កាត់​បន្ថយ​​អាការៈ​​រមាស់​ទ្វារមាស​​​បាន​យ៉ាង​អស្ចារ្យ​។​ ​ពិត​ណាស់​ ទ្វារមាស​​គឺ​ជា​សរីរាង្គ​ដែល​អាច​លាង​សម្អាត​​ដោយ​ខ្លួន​ឯង​ ដោយ​យើង​​គ្រាន់​តែ​លាង​សម្អាត​ពី​ខាង​ក្រៅ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ គឺ​គ្រប់គ្រាន់​ហើយ​។​ ចូរ​កុំ​ប្រើប្រាស់​ប្រភេទ​សាប៊ូ​ ជែល​ ឬ​​ទឹក​លាង​សម្អាត​ដែល​មាន​ក្លិន​ក្រអូប​ និង​ជៀសវាង​​ប្រើប្រាស់​ប្រភេទ​ទឹក​អនាម័យ​ ប្រសិនបើ​ពុំ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ​ជំនាញ​ទេ​នោះ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 02, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម