ក្រុមគាំទ្រស្ត្រីក្នុងស្រុកចំនួន៤ ជួយលើកកម្ពស់ស្ត្រីដើម្បីស្ត្រី
ស្ត្រីតែងតែជាភេទដែលងាយរងគ្រោះជាងគេ។ ពិតណាស់ យើងម្នាក់ៗសុទ្ធតែចង់ទទួលបានសិទ្ធិស្មើគ្នាក្នុងការរស់នៅ និងទទួលបានការអប់រំ។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ មានស្ត្រី និងក្មេងស្រីជាច្រើនដែលត្រូវបានរំលោភបំពាន ប្រើអំពើហិង្សា បំបិទសិទ្ធិសេរីភាព និងសូម្បីតែមិនអាចទទួលបានការអប់រំនៅតាមគ្រឹះស្ថាននានា។

បញ្ហាដ៏ធំមួយនេះ មិនត្រឹមតែប៉ះពាល់ដល់ស្ត្រី និងក្មេងស្រីដែលរងគ្រោះទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតីប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យសង្គមជាតិទាំងមូលបាត់បង់ធនធានមនុស្ស សណ្ដាប់ធ្នាប់ ក៏ដូចជាសេចក្ដីថ្លៃថ្នូរថែមទៀតផង។ ស្ត្រីជាមាតាពិភពលោក ដែលគួរតែត្រូវបានឲ្យតម្លៃ និងគោរព។ ដូច្នេះហើយ យើងទាំងអស់គ្នាគប្បីរួមគ្នាបញ្ឈប់អំពើអសីលធម៌ទាំងឡាយចំពោះស្ត្រី និងជួយលើកកម្ពស់ ក៏ដូចជាគាំទ្រស្ត្រី ទើបជាការប្រសើរ។
ទន្ទឹមនឹងនេះដែរ ដើម្បីទទួលបានជំនួយបន្ថែម ការជំរុញលើកទឹកចិត្ត និងថាមពលដល់យើង និងស្ត្រីដទៃទៀត គ្នាយើងអាចចូលរួមជាមួយនឹងក្រុមការងារដើម្បីស្ត្រីក្នុងស្រុកទាំង៤ខាងក្រោម។
សារសំខាន់នៃការចូលរួមក្នុងក្រុមការងារដើម្បីស្ត្រី
ក្រុមគាំទ្រអាចប្រមូលផ្ដុំអ្នកដែលជួបស្ថានការណ៍ស្រដៀងគ្នាឲ្យនៅកន្លែងតែមួយ។ នៅពេលដែលយើងចូលរួមនៅក្នុងក្រុមនេះ យើងអាចចែករំលែកភាពឈឺចាប់ សេចក្ដីសុខ និងអាចសួរសំណួរផ្សេងៗដល់សមាជិកដទៃទៀត។ បន្ថែមពីនេះ ការចូលរួមក្នុងក្រុមគាំទ្រក៏អាចផ្ដល់ឲ្យយើងនូវអត្ថប្រយោជន៍មួយចំនួនដូចខាងក្រោម៖
- កាត់បន្ថយភាពឯកា
- អាចបញ្ចេញអារម្មណ៍ និងគំនិត
- កាត់បន្ថយហានិភ័យនៃការបាក់ទឹកចិត្ត ការថប់បារម្ភ ឬអស់កម្លាំង
- ទទួលបានថាមពល និងសេចក្ដីក្លាហាន
ក្រុមគាំទ្រ និងជួយដោះស្រាយវិបត្តិស្ត្រីមានដូចជា៖
១. អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CAMBODIAN WOMEN’S CRISIS CENTER)
អស់រយៈពេលជាង២ទសវត្សរ៍នៃប្រតិបត្តិការ អង្គការនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាល សង្គមស៊ីវិល និងទីភ្នាក់ងារអន្តរជាតិថាជាអង្គការស្ត្រីឈានមុខគេ ដែលតស៊ូមតិ ដើម្បីសិទ្ធិស្ត្រី និងកុមារ យុត្តិធម៌យេនឌ័រ និងលុបបំបាត់ការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់មកលើស្ត្រី និងកុមារ។
យើងអាចស្វែងយល់បន្ថែមពីអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ តាមរយៈគេហទំព័រ៖ http://www.cwcc.org.kh/index.php
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
២. អង្គការAFESIP CAMBODIA
AFESIP CAMBODIA ជាអង្គការមិនមែនរដ្ឋាភិបាល មិនប្រកាន់បក្សពួក និងមិនមែនជាអង្គការបម្រើសាសនាណាមួយឡើយ។ អង្គការនេះយកចិត្តទុកដាក់ និងធានាសិទ្ធិស្ត្រី និងកុមារីរងគ្រោះ ឬដែលមានហានិភ័យក្លាយជាជនរងគ្រោះដោយការជួញដូរមនុស្ស និងទាសភាពផ្លូវភេទ អំពើហិង្សា ការរំលោភបំពាន ក៏ដូចជាការកេងប្រវ័ញ្ច ដើម្បីធ្វើយ៉ាងណាឲ្យស្ត្រី និងកុមារីរងគ្រោះទាំងនោះបានជាសះស្បើយទាំងស្រុង និងទទួលបានការអប់រំ ព្រមទាំងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈផ្សេងៗ។
យើងអាចចូលរួម ក៏ដូចជាស្វែងយល់បន្ថែមតាមរយៈគេហទំព័រ៖ https://www.afesip.org/programs/education-training
និងតាមរយៈហ្វេកប៊ុក៖ https://www.facebook.com/afesip

៣. អង្គការ CARE CAMBODIA
ទន្ទឹមនឹងនេះដែរ អង្គការCARE CAMBODIA ជាអង្គការអភិវឌ្ឍន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជាសាកល ដោយផ្ដោតជាពិសេសលើស្ត្រី និងកុមារី ដើម្បីនាំមកនូវការផ្លាស់ប្ដូរប្រកបដោយនិរន្តរភាពដល់សហគមន៍របស់ពួកគេ។ នៅប្រទេសកម្ពុជាយើង អង្គការCAREបានធ្វើការជាមួយនឹងស្ត្រីដែលចំណាកស្រុកទៅកាន់តំបន់ទីក្រុង ស្ត្រី និងក្មេងស្រីមកពីជនជាតិភាគតិច និងស្ត្រីជនបទ ដែលមិនទទួលបានសិទ្ធិជាច្រើន។
សម្រាប់ស្ត្រីយើងដែលមានចំណាប់អារម្មណ៍ ក៏ដូចជាចង់ដឹង ឬចែករំលែកព័ត៌មានរបស់អង្គការCARE CAMBODIA ទៅកាន់ស្ត្រី ឬកុមារីរងគ្រោះណាម្នាក់ ចូរទាក់ទងពួកគេតាមរយៈ
https://www.care-cambodia.org/
អានបន្ថែម៖
- ពេលរួមភេទ ស្រីៗអាចនឹងឆ្លងកាត់បួនដំណាក់កាលនេះ
- ការរួមភេទផ្ដល់គុណប្រយោជន៍ ៥យ៉ាង ដល់ស្រីៗ
- ទ្វារមាសមិនមានទឹករម្អិលពេលរួមភេទ មកពីមូលហេតុទាំងនេះ
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
៤. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GENDER AND DEVELOPMENT FOR CAMBODIA)
ចំណែកឯអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញក្នុងស្រុក និងមិនបម្រើដល់នយោបាយឡើយ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ ដោយស្ត្រីមួយក្រុម ដែលម្នាក់ក្នុងចំណោមនោះ គឺលោកស្រី រស់ សុខភាព ជានាយកប្រតិបត្តិរបស់អង្គការបច្ចុប្បន្ន។ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ផ្ដោតលើសមភាពយេនឌ័រ ដែលត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងសិទ្ធិស្ត្រី ដោយជឿថា បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេ និងអាចធ្វើការជ្រើសរើសដោយគ្មានដែកកំណត់។
ចង់ដឹងបន្ថែមពីអង្គការនេះ សូមចូលទៅកាន់គេហទំព័រ៖ https://www.gadc.org.kh/who-we-are/vision-mission-and-value/
ចំណុចសំខាន់
១. អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ
២. អង្គការAFESIP Cambodia
៣. អង្គការCARE Cambodia
៤. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
ហើយយើងជឿថា ក្រៅពីស្ថាប័នខាងលើនេះ ក៏នៅមានបុគ្គល ឬស្ថាប័នផ្សេងទៀតក្នុងការផ្ដល់ជំនួយ និងគាំទ្រដល់ស្ត្រីលើវិស័យផ្សេងៗដែរ។