home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ពិសេសសម្រាប់ស្រីៗ សំណួរ-ចម្លើយ ជុំវិញការរួមភេទក្រោយសម្រាល

ពិសេសសម្រាប់ស្រីៗ សំណួរ-ចម្លើយ ជុំវិញការរួមភេទក្រោយសម្រាល

ជា​ធម្មតា​ក្រោយ​សម្រាល​កូន​រួច ម៉ាក់ៗ​ត្រូវការ​ពេល​មួយ​រយៈ​ខ្លី​ទើប​រាង​កាយ និង​ស្បូន​ត្រលប់​មក​សភាព​ដើម​វិញ អាច​រួមភេទ​បាន។ អ៊ីចឹ​ងហើយ ម៉ាក់ៗ​មក​ដឹង​ទាំង​អស់​គ្នា អំពី​ចំណេះ​ដឹង​ផ្សេងៗ​ជុំវិញ​ការ​រួមភេទ​ក្រោយ​សម្រាល តើពេល​ណា​ទើប​ការ​រួមភេទ​មាន​សុវត្ថិភាព ១០០%?

១. សម្រាល​កូន​រួច ពេល​ណា​អាច​រួម​ភេទ​បាន?

ចាស់ៗ​បុរាណ តម្រូវ​ឲ្យ​ម៉ាក់ៗ​រង់ចាំ​យ៉ាង​តិច ៣ខែ ប៉ុន្តែ​វិទ្យាសាស្ត្រ​មិន​យូរ​អ៊ីចឹង​ពេក​ទេ ម៉ាក់ៗ​ត្រឹម​ពេល​ទ្វារមាស​លែង​ហូរឈាម មាន​ន័យថា​កន្លែង​សុក​ដាច់​ចេញ បាន​ជា​សះ​ស្បើយ​ឡើង​វិញ។ ប្រធាន​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ជា​ទូទៅ​ក្រោយ​សម្រាល​កូន​រួច ៦​សប្តាហ៍ រាង​កាយ និង​ទ្វារមាស​ស្ត្រី​អាច​វិល​ត្រលប់​មក​សភាព​ធម្មតា​វិញ​ហើយ ដែល​​អំឡុង​ពេល​​នេះ​​ស្ត្រី​​អាច​ទៅ​ជួប​គ្រូពេទ្យ​តាម​ការ​ណាត់​ដើម្បី​ពិនិត្យ​មើល បើ​មិន​មាន​បញ្ហា​ទេ ​អាច​ចាប់​ផ្តើម​រឿង​គ្រែ​ជាមួយ​ដៃ​គូ​វិញ​បាន។ ករណី​រួមភេទ​មុន​ពេល​របួស​ជា​សះ អាច​បង្ករោគ។

២. សម្រាល​កូន​ដោយ​វះកាត់ ពេល​ណា​ទើប​អាច​រួមភេទ​វិញ​បាន?

យើង​មិន​អាច​និយាយ​ជារួម​ថា​រយៈពេល​ប៉ុន្មាន​ក្រោយ​សម្រាល​ដោយ​វះកាត់​អាច​វិល​ទៅ​រក​ការ​រួម​ភេទ​វិញ​បាន​នោះ​​ទេ ប៉ុន្តែ​ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់​ភាគច្រើ​ន​អាច​វិ​ល​ទៅ​រក​ការ​រួម​ភេទ​​​វិញ​បាន​ពី ​៤-៦​សប្ដាហ៍​ក្រោយ​សម្រាល​។ ទោះបីជា​យើង​អាច​មានឈាម​ធ្លាក់​តិច​តួច​ក្រោយ​សម្រាល​ដោយ​វះកាត់​មែន​ក៏​ដោយ តែ​មាត់​ស្បូន​របស់​យើង​ក៏​ត្រូវ​ការ​ពេល​ប្រហែល​ជា​៦​សប្តាហ៍​ដើម្បី​វិល​ទៅ​រកសភាព​ដើម​វិញ។ ស្រ្តី​មួយ​ចំនួន​អាច​ថា​វិល​ទៅ​រក​សកម្មភាព​ផ្លូវ​ភេទ​នេះវិញ​បាន​លឿន​ជាង​នេះ តែ​យ៉ាងណា​យើង​ត្រូវ​សួរនាំ​គ្រូ​ពេទ្យ​ពី​រឿង​នេះ និង​ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា​យើង​អាច​ទៅ​រួច​ដែរ។​

២. រួមភេទ​ក្រោយ​សម្រាល​ដោយ​មិន​បាន​ការពារ ​អាច​មាន​កូន​អត់?

បើតាមគ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយ​​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌនៃ​ការ​បំបៅ​ដោះ​កូន។ ទោះ​មក​រដូវ ឬ​មិន​ទាន់​មក​រដូវ​វិញ​ក៏​ដោយ ក្រោយ​សម្រាល​កូន​បាន​៦​សប្តាហ៍ ស្ត្រី​ចាំបាច់​ត្រូវ​តែ​ការពារ បើ​សិន​ភ្លាត់​មាន​អីៗ​ដោយ​មិន​បាន​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​នោះ ស្ត្រី​អាច​នឹង​មាន​ផ្ទៃពោះ​ទៀត។

៣. រួមភេទ​លើក​ដំបូង​បន្ទាប់​សម្រាល​រួច អាច​ឈឺ​ចាប់​ទេ?

ជា​ការ​ពិត​ការ​រួមភេទ​លើក​ដំបូង​បន្ទាប់​ពី​សម្រាល​កូន​រួច ស្ត្រី​អាច​នឹង​ឈឺ​ចាប់ ដោយសារ​តែ​ទ្វារមាស​ស្ងួត ដោះ​ស្រាយ​បញ្ហា​នេះ គួរ​ប្រើ​ទឹក​រម្អិល​ជា​ជំនួយ។

៤. ហេតុ​អី​ស្រីៗ​ខ្លះ​មិន​សូវ​មាន​ចំណង់​ផ្លូវ​ភេទ​ក្រោយ​សម្រាល?

មាន​មូលហេតុ​ច្រើន​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​ស្ត្រី​ក្រោយ​សម្រាល​ហាក់​ថយ​ចុះ មិន​សូវ​នឹក​នា​នោះ​ទេ ទី១ ដោយសារ​ស្ត្រីហត់​នឿយ​នឹង​ការ​មើល​ថែ​ទាំ​កូន ទី២ គេង​ក៏មិន​បាន​គ្រប់គ្រាន់ រវល់​តែ​មើល​កូន​តូច​ទាំង​យប់​ទាំង​ថ្ងៃ ទី៣ ករណី​បាក់ទឹកចិត្ត​ក្រោយ​សម្រាល ជា​បញ្ហា​ប្រឈម​ធ្វើ​ឲ្យ​ស្ត្រី​បាត់​ចំណង់​ផ្លូវ​ភេទ​ដែរ ហើយ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទៀត​ផង។ លើស​ពី​នេះ បំបៅ​អូនៗ​ធ្វើឲ្យ​អ័រម៉ូន ប្រ៉ូឡាក់ទីន បញ្ចេញ​ច្រើន ជា​ហេតុ​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ។ មួយទៀត បើ​មាន​ការដាច់ ឬ​ដេរ​ទ្វារមាស ជា​ហេតុផល​សមស្រប​ស្រីៗ​មិន​ចង់​រួមភេទ។ ប៉ុន្តែ​ក្រោយ​ពេល​របួស​ជា​សះ គ្នា​យើង​ប្រាកដ​ជា​មាន​អារម្មណ៍​បង្កាត់​ភ្លើង​ស្នេហ៍​ជា​ថ្មី។

ការគេងជំរុញដល់ការរួមភេទ១

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/sex-after-pregnancy/art-20045669

https://www.nhs.uk/conditions/baby/support-and-services/sex-and-contraception-after-birth/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x