មធ្យោបាយពន្យារកំណើតដោយចងដៃស្បូន គឺជាវិធីសាស្ត្របែបវេជ្ជសាស្ត្រមួយប្រភេទ ដែលអាចពន្យារកំណើតបានមួយជីវិត។ ការចងដៃស្បូនមានន័យថា ដោយមិនឲ្យមេជីវិតញីធ្វើដំណើរពីដៃស្បូន ជួបជាមួយមេជីវិតឈ្មោលដើម្បីបង្កកំណើត នៅក្នុងតួស្បូន។ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបញ្ជាក់ថា រាល់ការចងដៃស្បូនអាចធ្វើបានគ្រប់ពេល ធ្វើឲ្យស្ត្រីគ្មានផ្ទៃពោះរហូត និងអាចធ្វើបាននៅពេល៖
– ក្នុងអំឡុងពេលមករដូវ
– ក្រោយការរំលូត ឬរលូតរយៈពេល ៤៨ ម៉ោង
– ក្នុងចន្លោះពេលសម្រាលកូនរួចបាន ៧ ថ្ងៃ
– ចាប់ពី ៦សប្តាហ៍ក្រោយការសម្រាលហើយជាដើម។
[embed-health-tool-due-date]
វេជ្ជបណ្ឌិតរូបនោះបានបន្ថែមទៀតថា ការវះកាត់ចងដៃស្បូនមិនប៉ះពាល់ដល់ការមករដូវរបស់ស្ត្រីឡើយ ហើយអាចធ្វើបានគ្រប់ពេលទាំងក្រោយសម្រាលកូន ឬទាំងអំឡុងដំណើរការវះកាត់សម្រាលកូន។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ការចងដៃស្បូន គឺជាវិធីសាស្ត្រវះកាត់ដើម្បីបញ្ឈប់ការមានផ្ទៃពោះរហូត ហើយក៏អាចជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញអូវែបាន ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្ត្រចងដៃស្បូនមិនបានសក្ដិសមនឹងស្ត្រីគ្រប់គ្នាឡើយ ហើយសម្រាប់ស្ត្រីស្ថិតក្នុងវ័យបន្តពូជ គ្រូពេទ្យនឹងមិនលើកទឹកចិត្តឲ្យធ្វើបែបនេះឡើយ ព្រោះក្រោយចងដៃស្បូនរួចមិនអាចធ្វើការស្រាយតភ្ជាប់មុខវះកាត់នោះឲ្យដូចដើមវិញបានឡើយ។ អត្ថប្រយោជន៍នៃការចងដៃស្បូន គឺអាចពន្យារកំណើតអស់មួយជីវិត ហើយមិនប៉ះពាល់ដល់ចំណង់ផ្លូវភេទឡើយ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ