ករណីវះកាត់ស្បូនចេញ វះកាត់នៅក្នុងអាងត្រគាក ក៏ជាដើមហេតុធ្វើឲ្យមានរបួសនៅទ្វារមាសដូចគ្នា។ ប៉ុន្តែ មូលហេតុទាំងអស់នោះ កម្រកើតឡើងណាស់ បើធៀបជាមួយស្រីៗធ្លាប់សម្រាលកូនតាមធម្មជាតិ។
៤- កង្វល់មនុស្សស្រីពេលមានបញ្ហារលុងទ្វារមាស
ពេលទ្វារមាសរីកធំជាងមុន មិនមានន័យថា ទ្វារមាសយើងមានបញ្ហាទាំងអស់នោះដែរ ព្រោះមានស្រីៗជាច្រើន នៅអាចតែបន្តរីករាយជាមួយជីវិតផ្លូវភេទ ទោះធ្លាប់សម្រាលកូនដោយធម្មជាតិក្តី។ យ៉ាងណា បញ្ហាមួយនេះនៅតែមាន ហើយអាចនឹងក្លាយជាក្តីបារម្ភធំមួយរបស់ស្រីៗយើងមិនខាន។
យើងប្រហែលជាគិតច្រើន និងបារម្ភខ្លាចប្តីមិនចាប់អារម្មណ៍។ ការពេលគិតបែបនេះ ធ្វើឲ្យយើងប្រហែលប្រឹងខ្ជឹបទ្វារមាសឲ្យតឹងណែនអំឡុងពេលរួមភេទម្តងៗ ដើម្បីធ្វើឲ្យប្តីមានអារម្មណ៍ថា ទ្វារមាសយើងនៅតែតឹងដដែល។ ប៉ុន្តែធ្វើបែបនេះ នឹងធ្វើឲ្យស្រីៗបាត់បង់អារម្មណ៍ស្រើបស្រាលនៅពេលរួមភេទទៅវិញ។
៥- វិធីព្យាបាលបញ្ហារលុងទ្វារមាស
រហូតមកដល់ពេលនេះ វិធីព្យាបាលបញ្ហារលុងទ្វារមាស មានប្រសិទ្ធភាពបំផុតនៅតែជាការវះកាត់កែលម្អ ដោយគ្រូពេទ្យជំនាញនឹងវះកាត់ផ្នែកខាងមុខ និងខាងក្រោយរបស់ទ្វារមាស។ ផលវិបាកអាចកើតឡើង បន្ទាប់ពីការវះកាត់រួច ដោយយើងអាចមានអារម្មណ៍មិនពេញចិត្តជាមួយលទ្ធផលវះកាត់ក៏មាន។
មធ្យោបាយព្យាបាលបញ្ហាស្វិតកោសិកាប្រដាប់ភេទ ដោយសារអស់រដូវ តាមរយៈព្យាបាលដោយអ័រម៉ូន ក៏អាចយកមកព្យាបាលកែខៃបញ្ហារលុងទ្វារមាសដូចគ្នា។
ក្នុងចំណោមវិធីព្យាបាលនានា វិធីព្យាបាលដោយប្រើ IntimaLase គឺមានប្រសិទ្ធភាពជាងគេ គេប្រើឡាសែរបាញ់កម្តៅទៅកាន់កូឡាជែន នៅតាមជញ្ជាំងទ្វារមាស ដើម្បីធ្វើឲ្យកូឡាជែនទាំងនោះរីកលូតលាស់សាជាថ្មី។ លទ្ធផលព្យាបាលដោយវិធីមួយនេះ គឺធ្វើឲ្យជញ្ជាំងទ្វារមាសឡើងក្រាស់ និងតឹងជាងមុន។ វិធីនេះត្រូវចាត់ទុកជាវិធីមានប្រសិទ្ធភាពជាងគេ ដោយវាមានភាពងាយស្រួល មិនតម្រូវឲ្យវះកាត់ និងមិនឈឺចាប់ ពិសេសជាវិធីមានសុវត្ថិភាពជាងគេ។