២. លាងសម្អាតមុខ២តង់ ដើម្បីបញ្ចៀសការស្ទះរន្ធញើស
ការលាងសម្អាតមុខ២តង់ ជាវិធីសាស្ត្រដ៏ល្អបំផុត ដើម្បីបញ្ចៀសការស្ទះរន្ធញើស។ ជាទូទៅ យើងត្រូវលាងសម្អាតមុខដំបូងជាមួយនឹងប្រភេទប្រេងលាងមុខ និងបន្ទាប់មក គឺប្រើប្រាស់ហ្វូមលាងមុខធម្មតា ដែលស័ក្ដិសមចំពោះប្រភេទស្បែក។ ប្រេងលាងមុខ អាចជួយកម្ចាត់ភាពកខ្វក់ដែលបណ្ដាលមកពីគ្រឿងសម្អាត ក្រែមការពារកម្ដៅថ្ងៃ និងជាតិពុលផ្សេងៗ ខណៈដែលហ្វូមលាងមុខអាចជួយកម្ចាត់ញើស និងធ្វើឲ្យស្បែកស្រស់ថ្លា។
៣. ប្រើប្រាស់ម៉ាសបិទមុខធម្មជាតិមានសារធាតុប្រឆាំងបាក់តេរី
ម៉ាសបិទមុខដែលផ្សំពីធម្មជាតិ និងមានសារធាតុប្រឆាំងនឹងបាក់តេរី គឺល្អបំផុតសម្រាប់ការពារការកើតមុននៅរដូវភ្លៀងនេះ។ វាអាចជួយកម្ចាត់កោសិកាស្បែកងាប់ សម្អាតរន្ធញើស ដោយកម្ចាត់ធូលី ក៏ដូចជាជាតិប្រេងដែលលើស។ ស្រីៗអាចសាកល្បងម៉ាសបិទមុខនឹងម៉ាសធម្មជាតិដែលមានគ្រឿងផ្សំតែ២មុខប៉ុណ្ណោះ គឺស្ត្រប៊ឺរី និងទឹកដោះគោជូរ។ ចូរជញ្ជ្រំផ្លែស្រ្តប៊ឺរីចំនួន២ផ្លែឲ្យម៉ត់ល្អ រួចលាយជាមួយទឹកដោះគោជូរចំនួន២ស្លាបព្រាកាហ្វេ។ បន្ទាប់មកលាបម៉ាសនេះនៅលើផ្ទៃមុខ ដោយទុកចោលរយៈពេល២០នាទី ទើបលាងជម្រះចេញជាមួយនឹងទឹកក្ដៅឧណ្ហៗជាការស្រេច។