– ហាត់ប្រាណ៖ កើតជំងឺស្ត្រេសខ្លាំង ភាគច្រើនភ្ញាក់ពីព្រលឹម ដូច្នេះសាកក្រោកដើរ ឬរត់ខ្លះ មុនទៅសាលា ឬធ្វើការ។ បើសិនជាក្រោកមិនរួច ឬស្ថានភាពទីតាំងមិនអំណោយផល គួរតែរកពេលល្ងាចជំនួសក៏បាន។
– គេងឲ្យគ្រប់៖ ទោះជាមិនងាយដេកលក់ភ្លឹង ដូចគ្នាយើងផ្សេងទៀតក៏ពិតមែន ប៉ុន្តែកំណត់ និងបែងចែក គ្រប់គ្រងពេលវេលា ជារឿងសំខាន់ណាស់ ដើម្បីស្ដារសុខភាព និងស្ថានភាពឲ្យល្អប្រសើរឡើងវិញ។ កំណត់ កាលវិភាគ កំណត់ម៉ោងចូលគេង និងក្រោក ហោចណាស់ឲ្យបាន ៧-៨ ម៉ោងក្នុងមួយយប់។
– ញ៉ាំ៖ កុំព្យាយាមអត់ញ៉ាំ ឬប្រើអារម្មណ៍មកកំណត់ការញ៉ាំ។ អាហារ ៣ ពេលពិតជាសំខាន់ ហើយអ្វីមិនគួររំលងទៀតនោះគឺ ផ្លែឈើ និងបន្លែ។ កាត់បន្ថយការញ៉ាំ កាហ្វេ និងស្ករផង។
អត្ថបទគួរអាន៖
– ថែទាំស្បែក៖ រកពេល ៥-១០ នាទី ថែមុខ ថែស្បែកខ្លួនឯងខ្លះ ក៏អាចជួយបានច្រើនដែរ ដូចជា ប្រើបន្លែបិតមុខ បិតម៉ាស់ ឬឆ្ពង់ ស្ទីម ជាដើម។
មុនមិនមែនអាចព្យាបាលជាដាច់ក្នុងពេល ២-៣ ថ្ងៃទេ រកថ្នាំជំនួយខ្លះក៏ល្អដែរ។ ក្នុងករណីពិសេស ព្យាបាលមុន ត្រូវការថ្នាំ ដូចជា Retinoids ថ្នាំផ្សះ និងថ្នាំមួយចំនួនទៀត ហើយរាល់ការសម្រេចប្រើថ្នាំអ្វីក៏ដោយ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីកាត់បន្ថយភាពស្ត្រេសភ្លាមៗ បើសិនជាមានសញ្ញាឡើងមុន និងដឹងថាខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពស្ត្រេស ណែនក្បាល។