– បន្លែពណ៌ក្រហម លឿង ទឹកក្រូច៖ ការ៉ុត ប៉េងប៉ោះ និងម្ទេសហាវ៉ៃក្រហម។ បើញ៉ាំវីតាមីន A ច្រើនពេកក្នុងមួយថ្ងៃ ក៏មិនល្អសម្រាប់សុខភាពដែរ។
៣-រ៉ែស័ង្កសី
បើរាងកាយគ្នាយើងមានជាតិស័ង្កសីគ្រប់គ្រាន់ អាចជួយប្រឆាំងបាក់តេរីបង្កលើស្បែក និងជួយកុំឲ្យក្រហាយពេលឡើងមុន។ ជាតិស័ង្កសី សម្បូរក្នុងមាន់ទួរគី គ្រាប់អាល់ម៉ុន ស្រូវសាលី បន្លែ ត្រី សាច់។
៤-ទឹក
រាងកាយត្រូវការទឹកច្រើនដើម្បីទ្រទ្រង់ ពិសេសសម្រាប់សុខភាពស្បែក។ បើមានទឹកគ្រប់គ្រាន់ធ្វើឲ្យស្បែកក្មេងជាងវ័យ និងគ្មានបញ្ហាស្បែក ជួយឲ្យរបួសឆាប់ជា និងបណ្តុះកោសិកាថ្មី ហើយមិនអាចធ្វើឲ្យមានស្នាមដោយសារមុនដូចគ្នា។ ត្រូវផឹកទឹកជាប្រចាំពេញមួយថ្ងៃ កុំចាំតែពេលស្រេក ព្រោះអាចធ្វើឲ្យយើងផឹកច្រើនជ្រុល ហើយពេលផឹកច្រើនភ្លាមៗ តម្រងនោមនឹងច្រោះទឹកលឿននាំឲ្យយើងអាចនឹងខ្វះជាតិទឹក។
៥- អូមេហ្គា៣
អាចជួយកាត់បន្ថយការរលាក បញ្ហាមុនឆាប់សះ រក្សាសំណើមស្បែក។ ពពួកត្រី គឺសម្បូរអាស៊ីដអូមេហ្គា ៣ ប៉ុន្តែត្រីសម្បូរជាងគេ មាន ត្រីសាម៉ុន ត្រីស្បៃកា ត្រីធូណា និងត្រីសាឌីន ហើយវាក៏មានក្នុងគ្រាប់សណ្តែក គ្រាប់ធញ្ញជាតិ និងគ្រាប់ផ្កាឈូករ័ត្នដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕