៣- វិធីព្យាបាលសម្លាកមុន
ពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកសើស្បែក ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ សម្អាតយកចេញនូវសម្លាកមុនជ្រៅឲ្យអស់ពីមុខយើង។ វិធីព្យាបាលមានច្រើនប្រភេទដូចជា៖
– ខាត់ស្នាមខូងឲ្យស្មើ៖ វិធីនេះត្រូវចាត់ទុកមានប្រសិទ្ធភាព ដើម្បីសម្អាតយកចេញសម្លាក ដោយប្រើប្រាស់ម៉ូទ័រខាត់ ឬឧបករណ៍ដទៃទៀត ទៅបន្ថយជម្រៅសម្លាកលើមុខ។ វិធីនេះប្រើពេលប៉ុន្មានថ្ងៃ ដើម្បីឲ្យជាសះស្បើយ។ ស្បែកយើងនឹងឡើងពណ៌ក្រហម ហើម ក្រោយព្យាបាល។ ខុសពីការខាត់កោសសម្អាតស្បែកដោយម៉ូទ័រខាត់ ខាត់កោសសម្អាតស្បែកកម្រិតស្រាល ជាវិធីព្យាបាលមួយផ្សេងទៀត។ ដើម្បីសម្អាតយកចេញផ្ទៃស្បែកសម្លាកចេញ អ្នកឯកទេសរោគសើស្បែក នឹងបាញ់ជាតិគ្រីស្តាល់តូចៗជាច្រើន ដើម្បីជំនួសឲ្យជក់ខាត់របស់ម៉ូទ័រ និងត្រូវការព្យាបាលលើសពីមួយដងដើម្បីសម្អាតយកសម្លាកចេញ។
– បកស្បែកដោយប្រើសារធាតុគីមី៖ បកស្បែកដោយប្រើជាតិថ្នាំគីមី ដើម្បីលុបបំបាត់ចោលសម្លាកមុនរាក់ៗ និងពណ៌ស្បែកដែលឡើងក្រមៅខ្លាំងខុសធម្មតា ក្រោយមានការរលាក។ វិធីនេះត្រូវធ្វើឡើងដោយគ្រូពេទ្យទូទៅ មានវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា ឬអ្នកឯកទេសថែរក្សាសម្រស់។
វិធីព្យាបាល រួមមាន ការប្រើប្រាស់សារជាតិអាស៊ីដមួយចំនួន ដើម្បីបកយកស្រទាប់ក្រៅស្បែក ដោយអាចប្រើពេលប៉ុន្មានថ្ងៃ។ ការស្រាវជ្រាវបង្ហាញថា បកស្បែកជម្រៅមធ្យមដោយជាតិគីមី អាចជួយជម្រះសម្លាកមុនចន្លោះពី ៥១-៧៥%។ សម្រាប់សម្លាកជាលិកាខ្លះ វិធីនេះក៏មិនអាចសម្អាតយកចេញបានដែរ។ ករណីដូចជាសម្លាកផ្លែសាច់ នឹងត្រូវព្យាបាលដោយការលាបក្រែមមានជាតិអាស៊ីដ រេទីណូអ៊ិច ដើម្បីកាត់បន្ថយដុំសាច់ពកដែលចុះចេញ។
– ចាក់ថ្នាំបំពេញសម្លាក៖ ប្រើប្រាស់ថ្នាំចាក់បំពេញឲ្យប៉ោង ក៏ជាវិធីព្យាបាលឧស្សាហ៍ឃើញប្រើជាញឹកញាប់ដូចគ្នា។ សារធាតុខូឡាជែន អាស៊ីដ ហាយ៉ាលូរ៉ូនិក ឬខ្លាញ់ ត្រូវបានប្រើប្រាស់ដើម្បីបំពេញស្នាមសម្លាក ជាពិសេសសម្រាប់សម្លាកទាំងឡាយ ដែលមានស្បែកមានសភាពស្រុតខូង។ ចាក់ថ្នាំបំពេញបំប៉ោង ត្រូវធ្វើឡើងម្តងហើយម្តងទៀត ដោយប្រើពេលប៉ុន្មានខែ អាស្រ័យទៅលើប្រភេទផលិតផល។