ក្រៅពី​បញ្ហា​តំណពូជ នៅមាន​បញ្ហាអ្វីទៀតធ្វើឲ្យមនុស្សយើងជ្រុះសក់​ដល់ទំពែក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Oct 09, 2020

    ក្រៅពី​បញ្ហា​តំណពូជ នៅមាន​បញ្ហាអ្វីទៀតធ្វើឲ្យមនុស្សយើងជ្រុះសក់​ដល់ទំពែក?

    គ្នាយើង​ធ្លាប់​ឆ្ងល់​អត់​អ្នក​ខ្លះ​វ័យ​ដំណាល​គ្នា​នឹង​យើង​ដែរ​​ តែ​សក់​ក្បាល​បែរ​ជា​ជ្រុះ​ចង់អស់ ខ្លះទៀត​បែរជា​ជ្រុះ​ដល់​ថ្នាក់​​ទំពែ​ក លែង​មាន​សក់​ដុះ​​បន្ត​ទៀត? ខាងក្រោម​នេះ​ ជា​មូល​ហេតុ​មួយ​ចំនួន​គ្នា​យើង​គួរ​ដឹង។​

    ១- ហេតុ​អ្វី​បាន​ជា​មនុស្ស​យើង​ទំពែក?

    ភាគ​ច្រើន​នៃ​បុរស​យើង ការ​ដែល​ទំពែក​ក្បាល​ គឺ​កើត​ឡើង​តាម​តំណ​ពូជ ដែល​ភាសា​បច្ចេកទេស​ហៅ​ថា Male pattern baldness ដែល ៩៥ ភាគ​រយ​នៃ​បុរស​ដែល​ទំពែក​ក្បាល ​គឺ​សុទ្ធ​តែ​បណ្ដាល​មក​ពី​បញ្ហា​នេះ។ បញ្ហា​តំណ​ពូជ​ គឺ​ដោយ​សារ​តែ​ឫស​សក់​របស់​​យើង​​ចាប់​ផ្ដើម​មាន​ប្រតិកម្ម​ជាមួយ​នឹង​អ័រម៉ូន​មួយ​ដែល​មាន​ឈ្មោះ​ថា DHT (dihydrotestosterone) ធ្វើ​ឲ្យ​ឫស​សក់​ទាំង​នោះ​​កាន់​តែ​រួម​តូច​ទៅ​ៗ ជា​ហេតុ​នាំ​ឲ្យ​សក់​កាន់​តែ​ខ្លី​ទៅៗ រហូត​ដល់​សក់​ទាំង​នោះ​ជ្រុះ​ចេញ​អស់។ ការ​ជ្រុះ​សក់​ដោយ​សារ​បញ្ហា​នេះ គឺ​គេ​សុទ្ធ​តែ​អាច​សម្គាល់​បាន ហើយ​ការ​ជ្រុះ​សក់​ដែល​​ឃើញ​ជា​ញឹក​ញាប់​គឺ​មាន​ពីរ​របៀប៖

    -សក់​ចាប់​ផ្ដើម​ជ្រុះ​ពី​ខាង​លើ​កណ្ដាល​ក្បាល​រាល​ចុះ​មកក្រោម​

    -សក់​ចាប់​ផ្ដើម​ជ្រុះ​ពី​ចំហៀង​ក្បាល​ផ្នែក​ខាង​មុខ​រាល​ថយ​ក្រោយ​។

    ២- តើ​នៅ​អាយុ​ប៉ុន្មាន​មនុស្ស​ប្រុស​ចាប់​ផ្ដើម​ជ្រុះសក់?

    ប្រសិន​បើយើង​​ឃើញ​ថា​សក់​កាន់​តែ​ស្ដើង​ទៅ​ៗ​ជាង​អ្វី​ដែល​យើង​ធ្លាប់​មាន​ពី​មុន​មក យើង​គួរ​តែ​ត្រៀម​ចិត្ត​ខ្លះ​ឲ្យ​ហើយ​ទៅ។​ ប៉ុន្តែ​យើង​ក៏​ពុំ​គួរ​​បារម្ភពេក​ដែរ​ ព្រោះ​ថា​មិន​មែន​មាន​តែ​យើងម្នាក់​​​ទេ​ដែល​មាន​បញ្ហា​ដូច​នេះ។ បញ្ហា​ជ្រុះ​សក់​ទំពែក​​របស់​មនុស្ស​ប្រុស​ភាគ​ច្រើន គឺ​កើត​ឡើង​នៅ​ដំណាក់​កាល​មួយ​ចំនួន​នៃ​អាយុ​។ បើ​យោង​តាម​អង្គការ American Hair Loss Association មនុស្ស​ប្រុស​ប្រហែល ២៥ % ចាប់​ផ្ដើម​ជ្រុះ​សក់​នៅ​អាយុ​តិច​ជាង​២១​ឆ្នាំ ហើយ​ប្រហែល ៦៦% ចាប់​ផ្ដើម​ជ្រុះ​សក់​នៅ​អាយុ ៣៥ ឆ្នាំ និង ៨៥% ជ្រុះ​សក់​នៅ​អាយុ ៥០​ឆ្នាំ។

    ៣- បញ្ហា​ផ្សេង​ទៀត​ដែល​នាំ​ឲ្យ​ទំពែក​ជ្រុះ​សក់

    ការ​ជ្រុះ​សក់ ក៏​អាច​កើត​មាន​ឡើង​ដោយ​សារ​បញ្ហា​ផ្សេង​ទៀត​ ក្រៅ​ពី​បញ្ហា​ដែល​រៀប​រាប់​ខាង​លើ​នេះដែរ​ ។ ឧទាហរណ៍ដូច​​ជា​​ការ​ជ្រុះ​សក់​ដោយ​សារ​ថ្នាំ​ពេទ្យ​ជា​ដើម ប៉ុន្តែ​ការ​ជ្រុះ​សក់​ទាំង​នោះ​គឺ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ។ នេះ​គឺ​មាន​ន័យ​ថា​សក់​យើង​​នឹង​ដុះ​ឡើង​វិញ​ប្រសិន​បើឈប់​ប្រើ​ថ្នាំ។ ក្រៅ​ពី​នេះ បញ្ហា​ស្ត្រេស​រយៈពេល​យូរ ​ក៏​អាច​បណ្ដាល​ឲ្យ​ជ្រុះសក់​ផង​ដែរ។ នៅ​ពេល​ដែល​យើង​ស្ត្រេស​ច្រើន​នឹង​មាន​រយៈពេល​យូរ វា​នឹង​បញ្ចេញ​សញ្ញា​ធ្វើ​ឲ្យ​ឫស​សក់​ស្ថិត​ក្នុង​ដំណាក់​កាល​សម្រាក​រួច​នឹង​ធ្វើ​ឲ្យ​សក់​ជ្រុះ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ក្រោយ​មក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Oct 09, 2020

    ផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម