home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

កំពូល​ភេសជ្ជៈ​វីតាមីន​Cទាំង ​៣ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ទន់​រលោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពូល​ភេសជ្ជៈ​វីតាមីន​Cទាំង ​៣ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ទន់​រលោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វីតាមីន​Cមិន​ត្រឹមតែ​មាន​អត្ថប្រយោជន៍​ចំពោះ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប៉ុណ្ណោះ​ទេ វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ថែរក្សា​សម្រស់​ដែរ​។ ជាក់​ស្ដែង វីតាមីន​C​​ អាច​ជំរុញ​ការ​ផលិត​ខូឡា​ជែន​​ ដោយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង ​ក្មេង​ជាង​វ័យ​ និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ​ ដើម្បី​ចិញ្ចឹម និង​បំប៉ន​ស្បែក​​ឲ្យ​ស្រស់​ស្អាត ​ស្រីៗ​យើង​​គប្បី​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​វីតាមីន​C ​នេះ​​ជា​ប្រចាំ​។

១. ទឹក​ម្នាស់​

ទឹក​ម្នាស់​មួយ​កែវ​មាន​គុណប្រយោជន៍​ជួយ​ព្យាបាល​មុន​ ទប់ទល់​នឹង​ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​ និង​ជួយ​​​ឲ្យ​ស្បែក​មាន​ពណ៌​ស៊ី​គ្នា​​។ ពិត​ណាស់​ ផ្លែ​ម្នាស់​ផ្ទុក​ទៅ​ដោយ​វីតាមីន​C ​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ក៏​ដូចជា​ការ​រលាក​ ដែល​អាច​ជួយ​​ឲ្យ​សុខភាព​ស្បែក​កាន់តែ​ប្រសើរ​ឡើង​។

របៀប​ធ្វើ​៖ កិន​ខ្ញី​មួយ​ដុំ​តូច​ ទឹក​ក្រូច​ឆ្មារ​​ចំនួន​២​ស្លាបព្រា​បាយ ស្លឹក​ជី​រអង្កាម​៦​​ទៅ​១០​សន្លឹក​​​ឲ្យ​សព្វ​ចូល​គ្នា​ បន្ថែម​ស្ករ​ ឬ​ទឹក​កក​ទៅ​តាម​តម្រូវ​ការ​។

២. ទឹក​ក្រូច​ឆ្មារ

​ទឹក​ក្រូច​ឆ្មារ​ជី​រអង្កាម​​មាន​រសជាតិ​​ឆ្ងាញ់​ និង​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​​ស្រស់ស្រាយ។​ គ្រឿង​ផ្សំ​ទាំង​២​នេះ សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​អាច​ជួយ​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ និង​បង្កើន​​គុណភាព​ស្បែក ព្រម​ទាំង​កាត់បន្ថយ​បញ្ហា​ស្បែក​​រមាស់​ និង​ក្រហាយ​។

របៀប​ធ្វើ​៖ ចូរ​លាយ​​ម្នាស់ឈូសឲ្យម៉ត់ចំនួន៨៥០ក្រាម ទឹក​ក្រូច​ឆ្មារ​ចំនួន១​​ផ្លែកន្លះ ស្ករ​ចំនួន​១​ស្លាបព្រា​បាយ​ និង​​ទឹក​ចំនួន​២៥០​មីលីលីត្រ​ ដោយ​កូរ​​​ឲ្យ​សព្វ​រហូត​ដល់​ស្ករ​រលាយ។ បន្ថែម​ស្លឹក​ជីរ​អង្កាម​​ចំនួន​៦​ទៅ​១០​សន្លឹក​ និង​ដាក់​ចូល​ទូទឹកកក​រយៈពេល​២​ម៉ោង​មុន​ពេញ​ មុន​នឹង​ញ៉ាំ។

ភេសជ្ជៈវីតាមីន C

៣. ទឹក​ក្រូច ការ៉ុត និង​ខ្ញី

ពពួក​ផ្លែឈើ​ទាំង​នេះ​មាន​សមត្ថភាព​ជួយ​ឲ្យ​ស្បែក​​របស់​យើង​ក្មេង​ជាង​វ័យ​ ពីព្រោះ​ផ្លែ​ក្រូច​​ផ្ទុក​ទៅ​ដោយ​​វីតាមីន​C ដែល​ជួយ​ជំរុញ​ដល់​ផលិត​ខូឡាជែន​​បាន​យ៉ាង​ល្អ​។ រី​ឯ​​ការ៉ុត និង​ខ្ញី​មាន​មុខងារ​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង​។

របៀប​ធ្វើ​៖ កិន​​ក្រូច​មួយ​ផ្លែ​ធំ​ដែល​​បក​​សំបក​រួច ការ៉ុត​ដែល​ជញ្ជ្រំ​រួច​ចំនួន​១​ពែង ទឹក​ក្រូច​ឆ្មារ​ចំនួន​១/៤ពែង ខ្ញី​មួយ​ដុំ​តូច​​(០,៧​ក្រាម​)ឲ្យ​ម៉ត់​ល្អ ទើប​ចាក់​ដាក់​ក្នុង​កែវ​ ដោយ​បន្ថែម​ទឹក​កក​ជា​ការ​ស្រេច​​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.middleeasteye.net/discover/how-make-fresh-lemonade-mint-recipehttps://www.emedihealth.com/nutrition/ginger-carrot-juicehttps://www.whiskaffair.com/homemade-fresh-pineapple-juice-recipe/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 3 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x