មានគម្រោងដើរលេងប្រទេសត្រជាក់ ប្រយ័ត្នបញ្ហាស្បែកមួយនេះ

    មានគម្រោងដើរលេងប្រទេសត្រជាក់ ប្រយ័ត្នបញ្ហាស្បែកមួយនេះ

    Frostbiteឬ​ការ​ស្លាប់​ជាលិកា​ដោយ​ត្រូវ​ត្រជាក់​ ជា​​របួស​ដែល​​បណ្ដាល​​មក​ពី​ការ​កក​នៃ​ស្បែក​ និង​ជា​លិកា​​ផ្សេង​ទៀត​។ នៅ​ដំណាក់កាល​ដំបូង​នៃ​Frostbite ​មិន​មាន​ការ​បំផ្លាញ​ស្បែក​ធ្ងន់ធ្ងរ​​​នោះ​ទេ​។ ការ​បណ្ដោយ​ស្បែក​ឲ្យ​ត្រូវ​ត្រជាក់​ ក្នុង​អាកាសធាតុ​ដែល​មាន​ខ្យល់​ខ្លាំង​ អាច​នាំ​ឲ្យ​យើង​ងាយ​រងគ្រោះ​ដោយ​​បញ្ហា​ស្បែក​ដ៏​គ្រោះថ្នាក់​មួយ​នេះ​។ យ៉ាង​ណា​មិញ បើ​ទោះ​ជា​យើង​ពាក់​ស្រោម​ដៃ​ ឬ​សំលៀក​បំពាក់​បិទ​ជិត​ យើង​ក៏​នៅ​តែ​មាន​ឱកាស​កើត​Frostbite ដូច​គ្នា​​។ រាល់​ដំណាក់កាល​ណា​មួយ​នៃ​Frostbite គឺ​ទាមទារ​ឲ្យ​យើង​ត្រូវ​ព្យាបាល​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​បំផ្លាញ​ស្បែក​ សាច់​ដុំ ឆ្អឹង​ និង​ជាលិកា​ដទៃ​ទៀត​ជា​រៀង​រហូត​។

    Frostbite 2

    រោគសញ្ញា​

    • ដំបូង​ឡើយ​ យើង​មាន​អារម្មណ៍​ថា​ស្បែក​ត្រជាក់​ ចាក់​ឆៀប​ៗ​
    • ស្ពឹក​
    • ស្បែក​មើល​ទៅឡើង​ក្រហម​ ស ខៀវ-ស ប្រផេះ-លឿង ពណ៌​ស្វាយ​ ឬ​ពណ៌​ត្នោត​ ដោយ​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​របួស​ស្បែក​ និង​សម្បុរ​ស្បែក​របស់​យើង​
    • ស្បែក​រាង​រឹង
    • ពង​បែក​ក្រោយ​ពេល​ឡើង​កម្ដៅ​វិញ ក្នុង​ករណី​ធ្ងន់ធ្ងរ​

    ​​​​​Frostbite កើត​ឡើង​ជា​ទូទៅ​នៅ​លើ​ម្រាម​ដៃ​ ម្រាម​ជើង​ ច្រមុះ ត្រចៀក​ ថ្ពាល់​ និង​ចង្កា។ ដោយ​សារ​តែ​ស្បែក​ស្ពឹក​ យើង​អាច​មិន​ដឹង​ថា​​មាន​​របួស​ស្បែក​មួយ​ប្រភេទ​នេះ​ ហើយ​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​​នៅ​តំបន់​ដែល​រង​ផល​ប៉ះពាល់​ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​មើល​ឃើញ ជា​ពិសេស​​សម្រាប់​​អ្នក​ដែល​មាន​​ស្បែក​ខ្មៅ ឬ​ត្នោត​។

    ​​ពេល​ណា​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​?

    ក្នុង​ករណី​ដែល​យើង​​សង្កេត​ឃើញ​រោគសញ្ញា​ខាង​ក្រោម​ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់​៖

    • រោគសញ្ញា​នៃFrostbite ​​នៅ​លើ​ស្បែក​សើ​ៗ និង​ជ្រៅ
    • ឈឺចាប់​កាន់​តែ​ខ្លាំង ហើម​ រលាក​ ឬ​ចេញ​ទឹក​រងៃ​នៅ​បរិវេណ​រង​គ្រោះ​
    • គ្រុន​ក្ដៅ​
    • ស្បែក​ត្រជាក់​ រឹង​ និង​ជាំ​

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ខណៈ​ពេល​​រង់ចាំ​ជំនួយ​​ពី​ក្រុម​គ្រូពេទ្យ យើង​អាច​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ​

    • ដោះ​​សំលៀកបំពាក់​ដែល​សើម​ចេញ​
    • ការពារ​​​បរិវេណ​នោះ​ពី​ភាព​ត្រជាក់​​​កាន់​តែ​ខ្លាំង​
    • ជៀសវាង​ដើរ​​​ទាំង​ជើង​​​កើត​អាការៈ​នេះ​
    • ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​

    ​​​​​មូលហេតុ​បង្ក​

    មូលហេតុ​ទូទៅ​បំផុត​នៃ Frostbite កើត​ឡើង​នៅ​ពេល​ដែល​យើង​ស្ថិត​ក្នុង​លក្ខខណ្ឌ​អាកាសធាតុ​ត្រជាក់​។ ប៉ុន្តែ វា​ក៏​អាច​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​ផ្ទាល់​ទៅ​​នឹង​ទឹកកក​ លោហធាតុ​ត្រជាក់​ ឬ​វត្ថុ​រាវ​ត្រជាក់​ខ្លាំង​​ផង​ដែរ​។

    លក្ខខណ្ឌ​ជាក់លាក់​ដែល​នាំ​ឲ្យ​កើត​បញ្ហា​នេះ រួម​មាន​៖

  • ពាក់​សំលៀកបំពាក់​ដែល​មិន​ស័ក្ដិសម​ទៅ​នឹង​អាកាសធាតុ​ ដូចជា​មិន​​ពាក់​​សំលៀកបំពាក់​ការពារ​ភាព​ត្រជាក់​ ខ្យល់​ ​ឬ​សើម​ ឬ​ស្លៀកពាក់​តឹង​ពេក​។
  • ​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់​ ឬ​មាន​ខ្យល់​រយៈពេល​យូរ​ពេក​។ ហានិភ័យ​កើន​ឡើង​នៅ​ពេល​ដែល​សីតុណ្ហភាព​ធ្លាក់​ចុះ​ដល់​-15C ​​ទោះ​ជា​​យើង​ស្ថិត​ក្នុង​អាកាសធាតុ​បែប​នេះ​ត្រឹម​តែ​៣០​នាទី​ក៏​ដោយ។
  • អត្ថបទគួរអាន៖

    កត្តា​ហានិភ័យ​

    លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​បញ្ចេញ​អារម្មណ៍ ឬ​ឆ្លើយ​តប​​ទៅ​នឹង​ភាព​ត្រជាក់​ ដូចជា​កង្វះ​ជាតិ​ទឹក​ បែក​ញើស​ច្រើន​ជ្រុល​ អស់​កម្លាំង ជំងឺ​ទឹក​នោម​ផ្អែម​។

    • ប្រើប្រាស់​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន​
    • ជក់​បារី​
    • ការ​ភ័យ​ខ្លាច​ ឬ​បញ្ហា​ផ្លូវ​ចិត្ត​
    • ការ​កើត​Frostbite ឬ​របួស​ដោយ​សារ​ភាព​ត្រជាក់​ពី​មុន​
    • ទារក​ ឬ​មនុស្ស​វ័យ​ចំណាស់​ ដែល​​ពិបាក​ក្នុង​ការ​ផលិត និង​រក្សា​កម្ដៅ​ក្នុង​រាងកាយ​
    • ស្ថិត​នៅ​រយៈ​កម្ពស់​ខ្ពស់ និង​មាន​អុកស៊ីសែន​តិច​។

    គន្លឹះ​បង្ការFrostbite

    • កាត់បន្ថយ​ការ​ចេញ​ក្រៅ​នៅ​ពេល​មាន​អាកាសធាតុ​ត្រជាក់​ សើម​ ឬ​មាន​ខ្យល់​ខ្លាំង
    • ស្លៀក​​សំលៀកបំពាក់​​ច្រើន​ជាន់​​​ដែល​កក់​ក្ដៅ និង​រលុង​ៗ​
    • ពាក់​​មួក​​​ក្រណាត់​​ដែល​អាច​គ្រប​ត្រចៀក​ជិត​ល្អ និង​ស្រោម​ដៃ​ធ្វើ​ពី​​អំបោះ​ចាក់
    • ពាក់​ស្រោម​ជើង​​ដែល​សក្ដិសម
    • សង្កេត​មើល​សញ្ញា​នៃFrostbite ដែល​រួម​មាន​ការ​ប្រែប្រួល​ពណ៌​ស្បែក​ និង​​ស្បែក​ស្ពឹក​​
    • ជៀសវាង​ផឹក​គ្រឿង​ស្រវឹង​
    • ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​។

    ចំណុចសំខាន់

    Frostbiteឬ​ការ​ស្លាប់​ជាលិកា​ដោយ​ត្រូវ​ត្រជាក់​ ជា​​របួស​ដែល​​បណ្ដាល​​មក​ពី​ការ​កក​នៃ​ស្បែក​ និង​ជា​លិកា​​ផ្សេង​ទៀត​។ នៅ​ដំណាក់កាល​ដំបូង​នៃ​Frostbite ​មិន​មាន​ការ​បំផ្លាញ​ស្បែក​ធ្ងន់ធ្ងរ​​​នោះ​ទេ​។ ការ​បណ្ដោយ​ស្បែក​ឲ្យ​ត្រូវ​ត្រជាក់​ ក្នុង​អាកាសធាតុ​ដែល​មាន​ខ្យល់​ខ្លាំង​ អាច​នាំ​ឲ្យ​យើង​ងាយ​រងគ្រោះ​ដោយ​​បញ្ហា​ស្បែក​ដ៏​គ្រោះថ្នាក់​មួយ​នេះ​។ យ៉ាង​ណា​មិញ បើ​ទោះ​ជា​យើង​ពាក់​ស្រោម​ដៃ​ ឬ​សំលៀក​បំពាក់​បិទ​ជិត​ យើង​ក៏​នៅ​តែ​មាន​ឱកាស​កើត​Frostbite ដូច​គ្នា​​។ រាល់​ដំណាក់កាល​ណា​មួយ​នៃ​Frostbite គឺ​ទាមទារ​ឲ្យ​យើង​ត្រូវ​ព្យាបាល​ជា​បន្ទាន់​ ពីព្រោះ​វា​អាច​បំផ្លាញ​ស្បែក​ សាច់​ដុំ ឆ្អឹង​ និង​ជាលិកា​ដទៃ​ទៀត​ជា​រៀង​រហូត​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 07/04/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម