backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្បែកទន់ម៉ត់រលោង ជាមួយរូបមន្តស្រ្កាប់ខាត់ស្បែកមុខធម្មជាតិ ស្រីៗអាចសាកល្បងបាន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 26, 2023

ស្បែកទន់ម៉ត់រលោង ជាមួយរូបមន្តស្រ្កាប់ខាត់ស្បែកមុខធម្មជាតិ ស្រីៗអាចសាកល្បងបាន!

ការខាត់ស្បែកមុខជាប្រចាំអាចជួយជម្រុះកោសិកាស្បែកងាប់ ជំរុញកោសិកាស្បែកថ្មី​ឱ្យដុះឡើង​វិញ​ជួយឱ្យស្បែកមុខយើងភ្លឺរលោង។ ស្រ្កាប់ខាត់ស្បែក​​មុខនៅទីផ្សារអាចមានលាយ​ជាតិគីមីដែលធ្វើឱ្យ​ស្បែក​យើងខូច និងអាចមិនត្រូវនឹងប្រភេទស្បែកមុខរបស់យើង។ តោះមកមើល​គ្រឿងផ្សំធម្មជាតិ​ដែលយើងអាចយកមកខាត់ស្បែកមុខតាមប្រភេទស្បែក!

ដើម្បីទទួលបានលទ្ធផលល្អ យើងគួរប្រើស្រ្កាប់ខាត់ស្បែកតាមប្រភេទមុខរបស់យើង៖

១. ស្រូវសាលីអូត

ស្រូវសាលីអូតស័ក្តិសមសម្រាប់អ្នកមានស្បែកស្ងួត ព្រោះអាចជួយស្រូបខ្លាញ់ពីស្បែកមុខ និងជួយ​ការពារ​ស្បែកមុខយើងពីការរលាក។ យើងអាច​លាយស្រូវសាលីអូតមួយស្លាបព្រាបាយ​ជាមួយ​ស្ករត្នោតមួយស្លាបព្រាបាយ ​និងទឹកឃ្មុំមួយស្លាបព្រា។

២. ម្សៅបេកឃីងសូដា

ម្សៅបេកឃីងសូដាអាចជួយការពារស្បែកមុខពីការឆ្លងមេរោគ រក្សាកម្រិត pH ស្បែកមុខឱ្យមាន​តុល្យភាព និងមិនមានជាតិកាត់ខ្លាំងដែល​ស័ក្តិសមជាមួយស្បែកមុខងាយប្រតិកម្ម។ យើងអាច​លាយ​ម្សៅ​បេកឃីង​សូដាមួយស្លាបព្រាជាមួយទឹកពីរបីដំណក់។

៣. ទឹកក្រូចឆ្មារ

ក្រូចឆ្មារមានផ្ទុកអាស៊ីដ alpha hydroxy ដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ និងខ្លាញ់​ចេញ​ពីស្បែក​មុខយើងបានដែលស័ក្តិសមជាមួយស្បែកមុខខ្លាញ់ ឬចម្រុះ។ យើងអាចលាយទឹកក្រូចឆ្មារ​ពាក់កណ្តាលផ្លែជាមួយ​នឹងស្ករសកន្លះពែង ប្រេងអូលីវមួយស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាប​ព្រាកាហ្វេ។

៤. ស្ករត្នោត

ស្ករត្នោតមានសភាពទន់ជាងស្ករសដែលស័ក្តិសមយកមកខាត់ស្បែកមុខ​ងាយប្រតិកម្ម។ យើង​អាច​លាយស្ករត្នោតមួយស្លាបព្រាបាយជាមួយប្រេងអូលីវមួយស្លាបព្រាបាយ។

៥. យ៉ាអួ

យ៉ាអួមានផ្ទុកអាស៊ីដ alpha hydroxyl ជួយផ្តល់សំណើមដល់ស្បែកមុខ និង​ល្អ​ចំពោះ​ស្បែកស្ងួត។ យើង​អាចលាយយ៉ាអួមួយស្លាបព្រាកាហ្វេជាមួយ​ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និង​ស្រូវសាលីអូត​មួយ​ស្លាបព្រាកាហ្វេ។

យ៉ាអួ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៦. ទឹកឃ្មុំ

ទឹកឃ្មុំមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរីដែលអាចជួយកាត់បន្ថយការឆ្លងមេរោគស្បែក ការ​ឡើង​ក្រហម និងការឡើងមុន។ ទឹកឃ្មុំក៏ជួយផ្តល់សំណើមដល់ស្បែកដែរ ដូច្នេះស័ក្តិសម​ជាមួយ​ស្បែក​ស្ងួត។ យើងអាចលាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេជាមួយម្សៅបេកឃីងសូដាកន្លះស្លាបព្រា​កាហ្វេ។

៨. កាហ្វេ

ម្សៅ ឬកាកកាហ្វេមានសភាពក្រើមដែលអាចជួយកម្ចាត់កោសិកាស្បែកងាប់ចេញពីមុខ និង​ជួយ​ឱ្យ​ស្បែក​មានសំណើម ហើយស័ក្តិសមជាមួយស្បែកស្ងួត។ យើងអាចលាយកាហ្វេ​មួយស្លាបកាហ្វេ​ជាមួយប្រេងដូងមួយស្លាបព្រាកាហ្វេ។

៩. ល្ហុង

ល្ហុងស័ក្តិសមជាមួយស្បែកចំរុះ និងមានផ្ទុកអង់ស៊ីមដែលជួយកម្ចាត់កោសិកាស្បែក​ងាប់​ ឬរបួស ហើយ​ជួយឱ្យចរន្ត​ឈាមលើផ្ទៃមុខរត់បានល្អ និងផ្តល់ភាពរលាស់​ដល់​ស្បែក។ យើងអាច​លាយល្ហុងម៉ដ្ឋបួនស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។

នៅពេលខាត់ស្បែកមុខ យើងគួរខាត់ជាចលនារង្វង់ៗជាមួយម្រាមដៃ ទុក​ចោលប្រហែល ៥ នាទី រួច​លាង​សម្អាតជាមួយទឹក។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ដើម្បីទទួលបានលទ្ធផលល្អ យើងគួរប្រើស្រ្កាប់ខាត់ស្បែកតាមប្រភេទមុខរបស់យើង៖
  • ស្បែកខ្លាញ់៖ ខាត់ស្បែកជាមួយស្រូវសាលីអូត ទឹកក្រូចឆ្មារ
  • ស្បែកងាយប្រតិកម្ម៖ ខាត់ស្បែកជាមួយម្សៅបេកឃីងសូដា ស្ករត្នោត
  • ស្បែកស្ងួត៖ ខាត់ស្បែកជាមួយយ៉ាអួរ ទឹកឃ្មុំ កាហ្វេ
  • ស្បែកទូទៅ៖ ខាត់ស្បែកជាមួយទឹកក្រូចឆ្មា ឬល្ហុង

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 26, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម