backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ស្រីៗចូលដល់វ័យ៣០ឆ្នាំឡើង ត្រូវចេះតិចនិកថែទាំស្បែកកុំឲ្យជ្រីវជ្រួញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 7 days ago

ស្រីៗចូលដល់វ័យ៣០ឆ្នាំឡើង ត្រូវចេះតិចនិកថែទាំស្បែកកុំឲ្យជ្រីវជ្រួញ

ក្នុង​វ័យ​៣០​ឆ្នាំ​ឡើង​ទៅ គ្នា​យើង​ចាប់ផ្តើម​​លេចឡើង​នូវ​សញ្ញា​នៃ​ភាព​ចាស់ គឺ​ស្នាម​ជ្រីវជ្រួញ​តែ​ម្តង ហើយ​ស្បែក​ក៏​កាន់​តែ​ស្ងួត​ទៅៗ ព្រម​ទាំង​បាត់បង់​ភាព​យឺត​ថែម​ទៀត​ផង​។ ហេតុនេះ​ហើយ​ ការ​ថែទាំ​ស្បែក​ជា​ពិសេស​នៅ​ក្នុង​វ័យ​នេះ គឺ​ជា​រឿង​ចាំបាច់​បំផុត។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ថែទាំ​ស្បែក​ប្រឆាំង​នឹង​ភាព​ចាស់ ដែល​ស្រី​ៗ​យើង​អាច​សាកល្បង​អនុវត្តន៍​បាន។

១. ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ

កម្តៅ​ថ្ងៃ គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ។ អ៊ឹចឹងហើយ​ យើង​អាច​ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ ដោយ​ប្រើ​ក្រែម​ការពារ​កម្តៅ​ថ្ងៃដែល​មាន ​SPF៣០ ឬ​ខ្ពស់​ជាង​នេះ មិន​ថា​មេឃ​ក្តៅ ឬ​​ស្រទុំ​នោះ​ទេ។ បន្ថែម​ពី​នេះ វ៉ែនតា​ការពារ​កម្តៅ​ថ្ងៃ​ក៏​ជា​គ្រឿង​ការពារ​ដែល​មិន​អាច​ខ្វះ​បាន​ដែរ។

២. ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់

ចូល​ដល់​វ័យ​៣០​ឆ្នាំ គ្នា​យើង​គួរ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​​ប្រឆាំង​នឹង​ភាព​ចាស់​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​គ្មាន​ជាតិ​កាត់​ ក្រែម​ផ្តល់​សំណើម​ ក្រែម​លាប​ភ្នែក ក៏​ដូចជា​សេរ៉ូម​ប្រឆាំង​នឹង​ភាព​ចាស់ ឬ​ក្រែម​លាប​ពេល​យប់។

ស្បែក

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. ជៀសវាង​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង

ទន្ទឹម​នឹង​នេះ​ដែរ ការ​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​អាច​បណ្តាល​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ ព្រម​ទាំង​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ ដូច​នេះ យើង​គួរ​ជៀសវាង​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​នៅ​ក្នុង​កម្រិត​តិច​តួច ទើប​ជា​ការ​ប្រសើរ។

៤. គេង​ឲ្យ​បាន​គ្រប់គ្រាន់

ស្រី​ៗ​យើង​ភាគ​ច្រើន​ត្រូវ​ការ​គេង​ឲ្យ​បាន៨​ម៉ោង ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ក៏​ដូចជា​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ ពីព្រោះ​ថា នៅ​ពេល​ដែល​យើង​គេង​លក់​ ស្បែក​នឹង​ធ្វើការ​ជួសជុល​ខ្លួន​ឯង ព្រម​ទាំង​បង្កើត​កោសិកា​ថ្មី។

៥. របបអាហារ​សុខភាព

របបអាហារ​សុខភាព​ ក៏​ជា​រឿង​សំខាន់​ដែរ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង។ ក្នុង​នោះ​ដែរ យើង​មិន​គួរ​រំលង​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ​ឡើយ ក៏​ដូចជា​ជៀសវាង​អាហារកែច្នៃ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មុន និង​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ។

៦. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

ដើម្បី​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ស្បែក​ យើង​ក៏​មិន​អាច​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ប្រមាណ​ជា​៨​កែវ​ក្នុង​មួយ​ថ្ងៃ ឬ​អាច​បន្ថែម​ចំណិត​ក្រូច​ឆ្មារ ឬ​ត្រសក់​ដើម្បី​បន្ថែម​រសជាតិ។

៧. ហាត់ប្រាណ​ជា​ទៀងទាត់

ជាចុងក្រោយ​ ដើម្បី​ឲ្យ​ស្បែក​នៅ​ហាប់ណែន និង​មាន​រាង​ស្អាត​ គ្នា​យើង​ចាំបាច់​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់។ ជាក់ស្តែង លំហាត់​ប្រាណ​មិន​ត្រឹម​តែ​ជួយ​ដល់​សុខភាព​ស្បែក​ប៉ុណ្ណោះ​ទេ វា​ក៏​រួម​ចំណែក​ជួយ​ដល់​សុខភាព​ទាំងមូល​ដូច​គ្នា។

ចំណុចសំខាន់

ក្នុង​វ័យ​៣០​ឆ្នាំ​ឡើង​ទៅ គ្នា​យើង​ចាប់ផ្តើម​​លេចឡើង​នូវ​សញ្ញា​នៃ​ភាព​ចាស់ គឺ​ស្នាម​ជ្រីវជ្រួញ​តែ​ម្តង ហើយ​ស្បែក​ក៏​កាន់​តែ​ស្ងួត​ទៅៗ ព្រម​ទាំង​បាត់បង់​ភាព​យឺត​ថែម​ទៀត​ផង​។ ហេតុនេះ​ហើយ​ ការ​ថែទាំ​ស្បែក​ជា​ពិសេស​នៅ​ក្នុង​វ័យ​នេះ គឺ​ជា​រឿង​ចាំបាច់​បំផុត។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ថែទាំ​ស្បែក​ប្រឆាំង​នឹង​ភាព​ចាស់ ដែល​ស្រី​ៗ​យើង​អាច​សាកល្បង​អនុវត្តន៍​បាន។
  • ការពារ​ស្បែក​ពី​កម្តៅ​ថ្ងៃ
  • ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់
  • ជៀសវាង​ជក់​បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង
  • គេង​ឲ្យ​បាន​គ្រប់គ្រាន់
  • របបអាហារ​សុខភាព
  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
  • ហាត់ប្រាណ​ជា​ទៀងទាត់

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 7 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម