ពិតណាស់ ការផ្លាស់ប្តូរទម្លាប់ក្នុងការថែទាំស្បែកអំឡុងពេលធ្វើដំណើរជិតឆ្ងាយ និងការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ទៅដល់សុខភាពស្បែករបស់យើង ដោយបង្កជាការកើតមុន ឬធ្វើឲ្យស្បែកស្ងួតជាដើម។
ពិតណាស់ ការផ្លាស់ប្តូរទម្លាប់ក្នុងការថែទាំស្បែកអំឡុងពេលធ្វើដំណើរជិតឆ្ងាយ និងការប្រែប្រួលអាកាសធាតុអាចប៉ះពាល់ទៅដល់សុខភាពស្បែករបស់យើង ដោយបង្កជាការកើតមុន ឬធ្វើឲ្យស្បែកស្ងួតជាដើម។

អ៊ឹចឹងហើយ ដើម្បីថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយក្នុងរដូវបុណ្យទាននេះ គ្នាយើងអាចអនុវត្តតាមតិចនិកងាយៗខាងក្រោមនេះ៖
ស្បែករបស់យើងត្រូវការសំណើមពីខាងក្នុង និងខាងក្រៅ ដូច្នេះ ទើបគ្នាយើងចាំបាច់លាបប្រភេទក្រែមផ្តល់សំណើមដល់ស្បែក និងញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។ ស្បែកដែលមានសំណើម នឹងមើលទៅក្មេងជាងវ័យ ព្រមទាំងទន់ម៉ត់រលោង។
ការលាបក្រែមការពារកម្តៅថ្ងៃ ជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការការពារស្បែកពីការបំផ្លាញ។ កាំរស្មី UV អាចបំផ្លាញកោសិកាស្បែក និងបង្កជាជំងឺមហារីកថែមទៀតផង។ យ៉ាងហោចណាស់ យើងគួរជ្រើសរើសក្រែមការពារកម្តៅថ្ងៃណាដែលមាន SPF30 ឬខ្ពស់ជាងនេះ ព្រមទាំងលាបក្រែមជារៀងរាល់ពីរបីម៉ោងម្តង។
មួយវិញទៀត ស្រីៗយើងគួរជៀសវាងផ្លាស់ប្តូរផលិតផលថែរក្សាស្បែកនៅពេលដែលធ្វើដំណើរទៅណាមកណា ពីព្រោះការផ្លាស់ប្តូរផលិតផលថ្មី រួមមាននឹងអាកាសធាតុថ្មី អាចបណ្តាលឲ្យស្បែកកើតមុនដោយមិនដឹងខ្លួន។

ការធ្វើដំណើរទៅទីជិតឆ្ងាយ អាចនាំឲ្យយើងស្រ្តេស និងបង្កជាការកើតមុន ដូច្នេះហើយ គ្នាយើងអាចផ្តល់ការថែទាំដ៏ល្អបំផុតសម្រាប់ស្បែកដោយការបិតម៉ាសមុខ ក៏ដូចជាបាញ់ទឹកផ្តល់សំណើមដល់ផ្ទៃមុខ (Facial mists)។
ម្យ៉ាងវិញទៀត យើងគួរប្រើសាប៊ូលាងសម្អាតដៃឲ្យបានញឹកញាប់ ដើម្បីបញ្ចៀសការរាលដាលនៃបាក់តេរី និងធូលីដីទៅលើផ្ទៃមុខ ដែលអាចបង្កឲ្យកើតមុន ជាពិសេសនៅអំឡុងពេលធ្វើដំណើរនេះតែម្តង។
អត្ថបទគួរអាន៖