នៅលើលោកនេះ គ្មានអ្នកណាម្នាក់ដែលចង់មើលទៅមុខចាស់ជាងអាយុនោះទេ។ អ្នកខ្លះឆ្ងល់ថា ខ្លួនមានអាយុតិចទេ តែហេតុអីបានជាមុខមើលទៅចាស់ជាងអាយុដល់ ទៅ ២-៣ ឆ្នាំ។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ចម្លើយ អាចបណ្តាលមកពីទម្លាប់អាក្រក់ទាំងប៉ុន្មានខាងក្រោមនេះ។
១.មិនហាត់ប្រាណ
ប្រសិនបើយើងមិនហាត់ប្រាណបានជាប្រចាំទេនោះ នឹងជំរុញឲ្យរាងកាយឆាប់ចាស់មុនអាយុ។ ការហាត់ប្រាណមិនត្រឹមតែជំនួយដល់លំហូរចរន្តឈាមទេ វាជួយឲ្យស្បែកតឹងណែន មើលទៅក្មេងជាងវ័យ និយាយរួមការហាត់ប្រាណមានអត្ថប្រយោជន៍ច្រើនដល់សុខភាពទូទៅ។
២.ផឹកស្រាច្រើន
អ្នកណាដឹងដែរថា ស្រាមិនសូវជាល្អចំពោះសុខភាពប៉ុន្មានទេ ហើយបើមានទម្លាប់ផឹកស្រារាល់ថ្ងៃ ឬញឹកញាប់ អាចបណ្តាលឲ្យប៉ះពាល់ដល់ការសំយោគ Collagen ដែលអាចធ្វើឲ្យស្បែកជ្រីវជ្រួញ និងយារធ្លាក់កាន់តែខ្លាំងនៅពេលអនាគត។
៣.ជក់បារី
ទម្លាប់មួយនេះ គ្មានអីគួរឲ្យភ្ញាក់ផ្អើលទេក្នុងការធ្វើឲ្យយើងចាស់ជាងវ័យ។ ការជក់បារី ធ្វើឲ្យធ្មេញឡើងពណ៌ ប៉ះពាល់ដល់ស្បែក និងអាចបណ្តាលឲ្យមានស្បែកជ្រីវជ្រួញទាំងវ័យក្មេង។ មិនតែប៉ុណ្ណោះ វាក៏ប៉ះពាល់ដល់សុខភាពខ្លួនដោយសារជាតិពុលរាប់ពាន់ប្រភេទនៅក្នុងថ្នាំជក់ និងមនុស្សនៅក្បែរខ្លួន។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន
- ស្បែកប្រែប្រួល បញ្ជាក់ថាយើងអាចមានបញ្ហាសុខភាពធ្ងន់អត់ដឹងខ្លួន
- ចង់បានសក់រលោងស្អាត ស្រីៗកុំរំលងរបៀបងាយៗទាំងនេះ
៤.ស្រ្តេសពេក
មូលហេតុចម្បងមួយដែលបណ្តាលឲ្យឆាប់ចាស់ គឺស្រ្តេស និងការគិតច្រើនពេកនេះឯង។ ការកើតស្រ្តេសធ្វើឲ្យយើងស្មុគអារម្មណ៍ ពិបាកចិត្ត គិតច្រើនដែលជាហេតុធ្វើឲ្យស្បែកស្រអាប់ មុខស្រពោន បណ្តាលឲ្យមានភាពជ្រីវជ្រួញបានយ៉ាងលឿន។
៥. គេងមិនគ្រប់គ្រាន់
ការគេងបានឆ្អែតភ្នែក គឺសំខាន់ណាស់ គ្នាយើងមិនគួរមើលងាយរយៈពេលគេងក្នុងមួយថ្ងៃៗនោះទេ។ ការគេងបានឆ្អែត ជំនួយដល់ប្រព័ន្ធភាពស៊ាំរឹងមាំ ជំនួយខួរក្បាល មិនតែប៉ុណ្ណោះជួយរក្សាសម្រស់ឲ្យមើលទៅស្រស់ថ្លាថែមទៀត។
៦.ផឹកកាហ្វេច្រើន
ផឹកកាហ្វេមួយកែវនៅពេលចាប់ផ្តើមថ្ងៃថ្មីរបស់យើងមិនអីទេ តែបើផឹកកាហ្វេច្រើនហួសប្រមាណធ្វើឲ្យមានការបាត់បង់ជាតិទឹកច្រើនពីក្នុងខ្លួនដោយសារជាតិកាហ្វេអុីន ដែលជាតិហេតុធ្វើឲ្យស្បែកបាត់បង់ជាតិសំណើម ធ្វើឲ្យធ្មេញឡើងពណ៌ និងអាចធ្វើឲ្យមើលទៅចាស់ជាងអាយុរាប់ឆ្នាំផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- របស់ ៥ យ៉ាងនេះគគ្រិច តែនៅជាប់លើខ្លួនមនុស្សយើង
- ស្រីៗគ្នាយើងកុំអូសរំលង អាហារទាំងនេះជួយរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យ
- វិធីងាយៗតាមបែបធម្មជាតិធ្វើឲ្យស្បែកសលឿន ចំណាយថវិកាតិច
- វិធីសាស្រ្តផ្សេងៗក្នុងការព្យាបាលអាចម៍រុយ និងស្នាមមុនលើស្បែកមុខ
- ស្រីៗដឹងវិធីទាំងនេះ ទោះក្តៅយ៉ាងណាមិនបារម្ភខ្លាចខូចស្បែកដែរ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]