តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប្រញាប់កែទម្លាប់អាក្រក់ទាំងនេះចេញ ប្រយ័ត្នមុខចាស់ជាងអាយុ

    ប្រញាប់កែទម្លាប់អាក្រក់ទាំងនេះចេញ ប្រយ័ត្នមុខចាស់ជាងអាយុ

    នៅ​លើ​លោក​នេះ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ចង់​មើល​ទៅ​មុខ​ចាស់​ជាង​អាយុ​នោះ​ទេ។ អ្នក​ខ្លះ​ឆ្ងល់​ថា ខ្លួន​មាន​អាយុ​តិច​ទេ តែ​ហេតុ​អី​បាន​ជា​មុខ​មើល​ទៅ​ចាស់​ជាង​អាយុ​ដល់ ទៅ ២-៣ ឆ្នាំ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ​ចម្លើយ អាច​បណ្តាល​​មក​​ពី​ទម្លាប់​អាក្រក់​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។

    ១.មិនហាត់ប្រាណ

    ប្រសិន​បើ​យើង​មិន​ហាត់​ប្រាណ​បាន​ជា​ប្រចាំ​ទេនោះ នឹង​ជំរុញ​ឲ្យ​រាងកាយ​ឆាប់​ចាស់​មុនអាយុ​។ ការ​ហាត់​ប្រាណ​មិន​ត្រឹម​តែជំនួយ​ដល់​លំហូរ​ចរន្តឈាម​ទេ វា​ជួយ​ឲ្យ​ស្បែក​តឹង​ណែន មើល​ទៅ​ក្មេងជាង​វ័យ និយាយ​រួម​ការ​ហាត់​ប្រាណ​មាន​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ទូទៅ។

    ២.ផឹក​ស្រា​ច្រើន

    អ្នក​ណា​ដឹង​ដែរ​ថា ស្រា​មិន​សូវ​ជា​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ ហើយ​បើ​មាន​ទម្លាប់​ផឹក​ស្រា​រាល់​ថ្ងៃ ឬញឹក​ញាប់ អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ការ​សំយោគ ​Collagen ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ជ្រីវ​ជ្រួញ និង​យារ​ធ្លាក់​កាន់​តែ​ខ្លាំង​នៅ​ពេល​អនាគត។

    ៣.ជក់​បារី

    ទម្លាប់​មួយ​នេះ គ្មាន​អី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ក្នុង​ការ​ធ្វើ​ឲ្យ​យើង​ចាស់​ជាង​វ័យ។ ការ​ជក់បារី ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ពណ៌ ប៉ះពាល់​ដល់ស្បែក និង​អាច​បណ្តាល​ឲ្យ​មាន​ស្បែក​ជ្រីវ​ជ្រួញ​ទាំង​វ័យ​ក្មេង។ មិនតែ​ប៉ុណ្ណោះ វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ខ្លួនដោយសារជាតិពុលរាប់ពាន់ប្រភេទនៅក្នុងថ្នាំជក់ និង​មនុស្ស​នៅ​ក្បែរ​ខ្លួន។

    អត្ថបទពាក់ព័ន្ធ៖

    ៤.ស្រ្តេសពេក

    មូល​ហេតុ​ចម្បង​មួយ​ដែល​បណ្តាល​ឲ្យ​ឆាប់​ចាស់ គឺ​ស្រ្តេស និង​ការ​គិត​ច្រើន​ពេក​នេះ​ឯង។ ការ​កើត​ស្រ្តេស​ធ្វើ​ឲ្យ​យើង​ស្មុគ​អារម្មណ៍ ពិបាក​ចិត្ត គិត​ច្រើន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ស្រអាប់ មុខ​ស្រពោន បណ្តាល​ឲ្យ​មាន​ភាព​ជ្រីវ​ជ្រួញ​បាន​យ៉ាង​លឿន។

    ៥. គេង​មិន​គ្រប់​គ្រាន់

    ​ការ​គេង​បាន​ឆ្អែត​ភ្នែក គឺ​សំខាន់​ណាស់ គ្នា​យើង​មិន​គួរ​មើល​ងាយ​រយៈ​ពេល​គេង​ក្នុង​មួយ​ថ្ងៃៗ​នោះ​ទេ។ ការ​គេង​បាន​ឆ្អែត ជំនួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ជំនួយ​ខួរក្បាល មិន​តែប៉ុណ្ណោះ​ជួយ​រក្សា​សម្រស់​ឲ្យ​មើល​ទៅ​ស្រស់​ថ្លា​ថែម​ទៀត។

    ៦.ផឹកកាហ្វេច្រើន

    ផឹក​កាហ្វេ​មួយ​កែវ​នៅ​ពេល​ចាប់​ផ្តើម​ថ្ងៃថ្មី​របស់​យើង​មិន​អី​ទេ តែ​បើ​ផឹក​កាហ្វេ​ច្រើន​ហួស​ប្រមាណធ្វើឲ្យមានការបាត់បង់ជាតិទឹកច្រើនពីក្នុងខ្លួនដោយសារជាតិកាហ្វេអុីន​ ដែលជាតិហេតុធ្វើឲ្យស្បែកបាត់បង់ជាតិសំណើម ​ធ្វើ​ឲ្យ​ធ្មេញ​ឡើង​ពណ៌ និង​អាច​ធ្វើ​ឲ្យ​មើល​ទៅ​ចាស់​ជាង​អាយុ​រាប់​ឆ្នាំ​ផង​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ ឬព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនាថ្ងៃសម្រាលកូន

    ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

    រយៈពេល​វដ្ដរដូវ

    28 ចំំនួន​ថ្ងៃ​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 22/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: