ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ

ពិត​ណាស់​ ការ​ផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ការ​ថែទាំ​ស្បែក​អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ និង​ការ​ប្រែប្រួល​អាកាសធាតុ​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ស្បែក​របស់​យើង​​​ ដោយ​បង្ក​​ជា​ការ​កើត​មុន ឬ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ជា​ដើម។ អ៊ឹចឹង​ហើយ​ ដើម្បី​ថែទាំ​​ស្បែក​ឲ្យ​នៅ​តែ​​មាន​សុខភាព​ល្អ​ អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ក្នុង​រដូវ​បុណ្យទាន​នេះ គ្នា​យើង​អាច​អនុវត្តតាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖ ១. រក្សា​សំណើម​នៃ​ស្បែក ស្បែក​របស់​យើង​ត្រូវ​ការ​សំណើម​ពី​ខាង​ក្នុង​ និង​ខាង​ក្រៅ ដូច្នេះ​ ទើប​​គ្នា​យើង​ចាំបាច់​លាប​ប្រភេទ​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ស្បែក​ដែល​មាន​សំណើម​ នឹង​មើល​ទៅ​​ក្មេង​​ជាង​វ័យ ​ព្រម​ទាំង​​ទន់​ម៉ត់​រលោង។ ២. លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ការ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ជា​វិធីសាស្រ្ត​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ។ កាំ​រស្មី​ UV អាច​បំផ្លាញ​កោសិកា​ស្បែក​ និង​បង្ក​ជា​ជំងឺ​មហារីក​ថែម​ទៀត​ផង។ យ៉ាង​ហោច​ណាស់​ យើង​គួរ​ជ្រើសរើស​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ណា​ដែល​មាន ​SPF30 ឬ​ខ្ពស់​ជាង​នេះ ព្រម​ទាំង​លាប​ក្រែម​ជា​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ព្យាបាល​ប្រើ​ផលិតផល​ដដែល​ មួយ​វិញ​ទៀត ស្រី​ៗ​យើង​គួរ​ជៀសវាង​ផ្លាស់ប្តូរ​ផលិតផល​ថែរក្សា​ស្បែក​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ពីព្រោះ​ការ​ផ្លាស់ប្តូរ​ផលិតផល​ថ្មី​​ រួម​មាន​នឹង​អាកាសធាតុ​ថ្មី​ អាច​បណ្តាល​ឲ្យ​ស្បែក​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន។ ៤. បិត​ម៉ាស​មុខ​ ការ​ធ្វើ​ដំណើរ​​ទៅ​ទី​ជិត​ឆ្ងាយ​ អាច​នាំ​ឲ្យ​យើង​ស្រ្តេស​ និង​បង្ក​ជា​ការ​កើត​មុន​ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​ផ្តល់​ការ​ថែទាំ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​ដោយ​ការ​បិត​ម៉ាស​មុខ​ ក៏​ដូចជា​បាញ់​ទឹក​ផ្តល់​សំណើម​ដល់​ផ្ទៃ​មុខ (Facial mists)។ [embed-health-tool-ovulation] ៥. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​ជៀសវាង​យក​ដៃ​ប៉ះ​មុខ ម្យ៉ាង​វិញ​ទៀត យើង​គួរ​​ប្រើ​សាប៊ូ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​​បញ្ចៀស​ការ​រាលដាល​នៃ​បាក់តេរី​​ និង​ធូលី​ដី​​ទៅ​លើ​​ផ្ទៃ​មុខ​ ដែល​​អាច​បង្ក​ឲ្យ​កើត​មុន ជា​ពិសេស​នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ​នេះ​តែ​ម្តង។ ចំណុចសំខាន់ ដើម្បី​ថែទាំ​​ស្បែក​ឲ្យ​នៅ​តែ​​មាន​សុខភាព​ល្អ​ អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ក្នុង​រដូវ​បុណ្យទាន​នេះ គ្នា​យើង​អាច​អនុវត្តន៍​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖ ១. រក្សា​សំណើម​នៃ​ស្បែក ២. លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ៣. […]

ស្វែងរក ស្បែក

ស្បែក

ប្រើវិធីទាំងនេះនៅផ្ទះ អាចជួយឱ្យប្រអប់ដៃទន់ស្រលូនស្អាតបាន

គ្នា​យើង​ជា​សុភាព​នារី ពិសេស​អ្នក​​ដែល​ត្រូវ​ធ្វើ​កិច្ច​ការ​ផ្ទះ​ច្រើន ក៏​នៅ​តែ​ប្រាថ្នា​ចង់​បាន​ឱ្យ​ប្រអប់​ដៃ​ទន់​ស្រឡូន​ស្អាត ទាំង​ម្រាម​ដៃ និង​ប្រអប់​ដៃ ឱ្យ​​មាន​ភាព​ទាក់​ទាញ​។ ដើម្បីបាន​ប្រអប់ដៃ​ស្រឡូន​បែបនេះ​អ្នកជំនាញ​​ផ្នែក​សម្ផស្ស​ផ្ដល់​ជា​គន្លឹះ​ខ្លះ​ៗ ​ដូច​ខាង​ក្រោម​៖ ១. ការ​ឧស្សាហ៍​លាង​ដៃ​ ការ​លាង​ដៃ​​​ញឹក​ញាប់ មិន​ត្រឹម​តែ​ជួយ​ឱ្យ​ស្បែក​ដៃ​យើង​ស្អាត មានអនាម័យ​​ ​ជួយ​បង្ការ​យើង​ពី​មេរោគ​ និង​បង្ក​ជំងឺ​ផ្សេង​ៗ​ទៀត​។ យើង​​អាច​លាង​ដៃ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​ជា​ជម្រើស​ល្អ ដែល​ផ្ទុយ​ពី​ទឹក​​ត្រជាក់​ពេក​ នាំ​ឱ្យ​​ខូច​ស្បែក​ទៅ​វិញ​។ ២. ជ្រើស​រើស​សាប៊ូ​លាង​ដៃឱ្យ​បាន​ត្រឹម​ត្រូវ​ ស្រីៗ​យើង​គួរ​ចេះ​ជ្រើស​រើស​ និង​ប្រើ​សាប៊ូ​សម្រាប់​លាង​ដៃ​ដែល​មាន​សារធាតុ​គីមី​ស្រាល​ៗ ផ្សំ​ពី​ជ័រ​ ឬ​តែ​ធម្មជាតិ ឬ​​មាន​ក្លិន​ឈើ ដែល​ល្អ​សម​ស្រប​សម្រាប់​សម្អាត​ដៃ។ អត្ថបទ​ពាក់ព័ន្ធ៖ មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ កើតមុនទៅជាមុខខូងៗ ដោយមូលហេតុ៣យ៉ាងនេះ បញ្ហា ៥ យ៉ាង ឧស្សាហ៍កើតមានបំផុតនៅពេលស្រីៗពពោះខ្វះជាតិទឹក ទាំងនេះជាមូលហេតុ ធ្វើឲ្យងងុយដេកគ្រប់ពេលទោះជាទើបនឹងក្រោក ចង់ហាត់ប្រាណពេលពពោះបានល្អ ត្រូវដឹងអ្វីគួរ និងមិនគួរធ្វើ ៣. ការ​ប្រើ​ឡេ​លាប​ផ្តល់​សំណែម​ដល់​ស្បែក​ដៃ បន្ទាប់​ពី​ងូត​ទឹក​រួច យើង​ក៏​អាច​ប្រើ​ប្រាស់ ឡេ​លាប​ដែល​ជួយ​រក្សា​សំណើម និង​ធ្វើ​ឱ្យ​ស្បែក​ដៃ​មាន​ភាព​ស្រស់​ស្អាត​។ ស្រីៗ​យើង​គប្បី​ប្រើ​ឡេ​លាប​ដែល​ស័ក្តិសម​​នឹងស្បែក​យើង​។ ៤. ប្រើ​ប្រេង​ធម្មជាតិ ឬ​ទឹក​ឃ្មុំ ទឹក​ឃ្មុំ​មាន​សមាស​ធាតុ​ប្រឆាំង​មេរោគ ដែល​ជួយ​សម្អាត​ដៃ​បាន​ស្អាត។ យើង​អាច​ប្រើ​ទឹក​ឃ្មុំ​ ម្តង​ក្នុង​មួយ​សប្តាហ៍​ ដោយ​លាប​ថ្នម​ៗ​លើ​ដៃ​ និង​ទុក​ចោល​រយៈ​ពេល​ ៥-១០​នាទី រួច​លាង​ជម្រះ​ នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ។ ម្យ៉ាង​ទៀត​ គ្នា​យើង​ក៏​អាច​ប្រើ​ប្រេង​អូលីវ​​មក​ត្រាំ​ដៃ​រយៈ​ពេល​៥​នាទី ដែល​​ជួយ​ឱ្យ​​ស្បែក​ដៃ និង​ក្រចក ស្អាត​ និង​​មាន​​សំណើម​។ ៥. សម្អាត​ប្រអប់​ដៃ សម្រាប់​​​គ្នា​យើង ចង់​​ឱ្យ​ស្បែក​ដៃ​​ភ្លឺ​រលោង​បន្ថែម គឺ​អាច​យក​ក្រូច​ឆ្មារ​មក​ដុស​ស្បែក​ដៃ […]


ស្បែក

គន្លឹះ ៥ យ៉ាងថែរក្សាស្បែកឲ្យមានសំណើមពេលប្រើម៉ាស៊ីនត្រជាក់

ការប្រើប្រាស់ម៉ាស៊ីនត្រជាក់គឺផ្ដល់​នូវ​ផាសុកភាព​ក្នុងរដូវក្តៅ ប៉ុន្តែគ្នា​យើង​ដឹងទេ​ការនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬកន្លែងត្រជាក់យូរអាចបណ្តាលឲ្យស្បែកស្ងួត និងបាត់បង់ជាតិទឹក។ នៅពេលដែលភាគរយនៃជាតិទឹកក្នុងខ្លួនយើង​មានការថយចុះ និងមានការហួតទឹកចេញពីស្បែកវិញ​ នោះយើង​​អាចនឹងមានអារម្មណ៍ថាស្បែកឡើង​តឹង ស្បែកមើលទៅជ្រួញ ឬរបក ស្បែកឡើងក្រហម មានស្នាមឆ្នូត ឬស្នាមជ្រីវជ្រួញ ប្រសិនបើស្ថានភាពធ្ងន់ធ្ងរនឹងមានស្នាមប្រេះជ្រៅ ហើយក៏អាចវិវត្តឲ្យហូរ​ឈាម​បាន​ថែមទៀត។ ខាងក្រោមនេះជាជំរើសល្អៗចំនួន ៥ សម្រាប់គ្នា​យើង​ដើម្បីជួយឲ្យស្បែកមានភាពស្រស់ស្អាត និងគួរឲ្យស្រឡាញ់ពេលកំពុង​ប្រើ​ម៉ាស៊ីនត្រជាក់​។ ១-រក្សាសំណើម​ក្នុង​បរិយាកាស នៅពេលបើកម៉ាស៊ីនត្រជាក់យើង​អាចមានអារម្មណ៍រីករាយ ប៉ុន្តែក៏អាចហួតយកជាតិទឹកពីក្នុងខ្លួនយើង​តាមស្បែកផងដែរ។ សីតុណ្ហភាពដែលត្រជាក់ពេកគឺមិនមាន​ផល​ល្អសម្រាប់ស្បែកនោះទេ ដូច្នេះយើង​អាចតំឡើង​ម៉ាស៊ីន​សំណើម​ដើម្បី​ជួយ​ឲ្យ​បន្ទប់​មាន​សំណើម​នៅពេលដែលយើង​កំពុង​ប្រើ​ប្រាស់​ម៉ាស៊ីនត្រជាក់។ ម៉ាស៊ីនផ្តល់​សំណើមជួយឲ្យមានតុល្យភាពសំណើមនៃខ្យល់នៅកន្លែលរបស់យើង​។ ម៉ាស៊ីនសំណើមមាន​ប្រភេទ​ផ្សេងៗ​គ្នា​ដែល​យើ​ង​អាច​​រក​​ទិញ​​បាន​​ពី​ហាង​លក់​ម៉ាស៊ីន​ត្រជាក់។​ យើង​​អាច​ប្រើដោយដាក់ទឹកតែមួយមុខ ឬបញ្ចូលជាមួយប្រេងសំខាន់ៗមួយចំនួនតាមការជ្រើសរើសបាន​។ អត្ថបទពាក់ព័ន្ធ: សាប៊ូលាងមុខមិនមែនចេះតែទិញប្រើទេ ត្រូវដឹងតិចនិករើស​ឲ្យ​ត្រូវស្បែកមុខយើង​ដែរ អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ ញ៉ាំពពួកបន្លែផ្លែឈើទាំងនេះ ល្អជាងខូឡាជែនកំប៉ុងទៀត ២-រក្សាជាតិទឹក ជាធម្មតា​យើង​ត្រូវរក្សាជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់គ្រាន់។ រាងកាយដែលមានជាតិទឹកគ្រាប់​គ្រាន់​មិន​ត្រឹម​តែ​ល្អសម្រាប់ស្បែកប៉ុណ្ណោះទេ វាថែមទាំងជួយដល់ការលូតលាស់នៃកោសិកាក្នុងរាងកាយទៀតផងដែរ។ បរិមាណដែលល្អនៃការផឹកទឹកគឺ ៨ កែវក្នុងមួយថ្ងៃ ឬនៅពេលដែលយើង​មានអារម្មណ៍ស្រេក​ទឹកក៏ដូចជានៅ​ពេល​ដែលដឹងថារាងកាយកំពុងមានការបាត់បង់ជាតិទឹកច្រើនដូចជាបែកញើស ឬនោមជាដើម។ ៣-គ្រប់គ្រងជាតិសំណើម មធ្យោបាយដ៏ល្អមួយទៀតដើម្បីការពារភាពស្ងួតពេលកំពុងប្រើម៉ាស៊ីនត្រជាក់គឺដោយប្រើសារជាតិផ្តល់សំណើម។ យើងមិនអាចបិទម៉ាស៊ីនត្រជាក់នៅកន្លែង ឬបន្ទប់ដែលគ្មានលំហូរខ្យល់ដូចជាបង្អួច និងយ៉រទេ ដោយសារតែយើង​អាចនឹងមានអារម្មណ៍មិនស្រួលជាមួយនឹងការកើននៃសីតុណ្ហភាពដែលយើងនៅ។ ជាតិសំណើមជាជម្រើស​ដ៏ល្អ និងជាវិធីងាយមួយដើម្បីជួយឲ្យស្បែកមានសំណើម​ក៏ដូចជាការពារស្បែកពីភាពជ្រីវជ្រួញមុនអាយុ ឬសញ្ញានៃភាពចាស់ដែលកើតឡើងដោយសារការស្ងួត​ដែលបណ្តាលមកពីការប្រើប្រាស់ម៉ាស៊ីនត្រជាក់។​ ៤- បើកបង្អួចឲ្យបានញឹកញាប់ បន្ទប់ដែលមានម៉ាស៊ីនត្រជាក់កម្របើកបង្អួចហើយមនុស្សតែងតែគិតថាមិនចាំបាច់ក្នុងការបើកបង្អួចទេលុះត្រាតែចាំបាច់។ ទាំងនេះគឺជាការសន្និដ្ឋានដែលមិនត្រឹមត្រូវ។ ការបើកបង្អួចអាចនាំយកខ្យល់ល្អពីខាងក្រៅជួយធ្វើឲ្យបន្ទប់មានសំណើម។ យើងអាចបើកបង្អួចនៅពេលចេញទៅក្រៅហើយបិទបង្អួចវិញនៅពេលយើង​មក​វិញ និង​ត្រូវបើកម៉ាស៊ីនត្រជាក់។ កម្រិតសំណើមល្អនៅក្នុងបន្ទប់អាចជួយការពារស្បែកយើង​ពីការខ្វះជាតិទឹកបាន។ ៥- រៀបចំធុងទឹក មនុស្សយើង​ជា​ច្រើន​មិនចាប់អារម្មព៍​ពីផលប៉ះពាល់​នៃម៉ាស៊ីនត្រជាក់ដែលអាចស្រូបយកសំណើមចេញពីកន្លែងផ្សេងៗ និងពីរាងកាយរបស់យើងផងដែរ។ ដើម្បីជាជំនួយយើង​អាចដាក់ធុងទឹក​នៅក្រោមម៉ាស៊ីនត្រជាក់ដើម្បីឲ្យទឹកហួតទៅម៉ាស៊ីនត្រជាក់ពេល​កំពុង​ដំណើរការ​។ វិធីនេះអាចជួយយើង​ក្នុងការការពារកុំឲ្យស្បែកស្ងួត ដោយសារម៉ាស៊ីនត្រជាក់នឹងបឺតយកជាតិទឹកចេញពីធុងទឹកជំនួស​ស្បែករបស់យើង​។ […]


ស្បែក

ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន

មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​បញ្ហា​ស្ត្រេស​ម្ដង​ម្កាល ប៉ុន្តែ​បើស្រ្តេស​យូរ​​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។ ស្ត្រេស​អាច​បង្កើន​ហានិភ័យ​ជំងឺ​បាក់​ទឹក​ចិត្ត ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជំងឺ​បេះដូង។ មិនត្រឹមតែ​ប៉ុណ្ណោះ ស្ត្រេស​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដល់​ស្បែក​មុខ​ផង​ដែរ។ ១. បញ្ហា​មុន នៅ​ពេល​យើង​ស្ត្រេស រាងកាយ​យើង​នឹង​ផលិត​អ័រម៉ូន cortisol ច្រើន។ អ័រម៉ូន​នេះ​បង្ក​ឲ្យ​ផ្នែក​មួយ​នៃ​ខួរក្បាល​ផលិត​អ័រម៉ូន corticotrophin-releasing ដែល​ជំរុញ​ឲ្យ​ក្រពេញ​ខ្លាញ់​បញ្ចេញ​ខ្លាញ់​ច្រើន​។ ការ​បញ្ចេញ​ខ្លាញ់​ច្រើន​អាច​កក​ស្ទះ​នៅ​រន្ធញើស និង​បង្ក​ឲ្យ​មាន​មុន។ ការ​សិក្សា​ឆ្នាំ​២០១៧ បាន​សិក្សា​ពី​ឥទ្ធិពល​ស្ត្រេស​ទៅ​លើ​បញ្ហា​មុន ដោយមាន​​និសិ្សត​ស្រី​អាយុ​ចន្លោះ ២២​ទៅ​២៤​ឆ្នាំចូលរួម​​។ ការ​សិក្សា​​បាន​រក​ឃើញ​ថា​កម្រិត​ស្ត្រេស​កាន់​តែ​ខ្ពស់​ ការ​កើត​មុន​កាន់​តែ​មាន​​បញ្ហា​​ធ្ងន់ធ្ងរ។ អត្ថបទ​ពាក់ព័ន្ធ៖ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ថែស្បែកមុខយ៉ាង​ម៉េច កុំ​ឲ្យ​ឡើង​មុន? វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទផ្សេងគ្នា ២. ស្នាម​ដក់​ក្រោម​ភ្នែក ស្នាម​ដក់​ក្រោម​ភ្នែក​កើត​មាន​នៅ​ពេល​មាន​ការ​ហើម​នៅ​ក្រោម​ភ្នែក។ អាការៈ​ភាគ​ច្រើន​កើត​មាន​នៅ​ពេល​យើង​ចាស់​ទៅ​ដោយសារ​សាច់ដុំ​នៅ​ជុំវិញ​ភ្នែក​ចុះ​ខ្សោយ។ ចំណែក​ឯ​ស្បែក​យារ​ដែល​បង្ក​ដោយ​ការ​បាត់បង់​ភាព​យឺត​ក៏​បង្ក​ឲ្យ​មាន​ស្នាម​ដក់​ក្រោម​ភ្នែក​ដែរ។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្ត្រេស​ដែល​បង្ក​ដោយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ពន្លឿន​ភាព​ចាស់​ដូចជា​បាត់បង់​ភាព​យឺត និង​ការ​ឡើង​ពណ៌​ស្បែក​ជាដើម។ ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក​អាច​រួម​ចំណែក​ក្នុង​ការ​បង្ក​ស្នាម​ដក់​ក្រោម​ភ្នែក។ ៣. ស្បែក​ស្ងួត ស្រទាប់​ស្បែក​ខាង​ក្រៅ​ stratum corneum មាន​ផ្ទុក​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សំណើម​ដល់​ស្បែក និង​ជា​របាំង​​ការពារ​ស្រទាប់​ស្បែក​ខាងក្រោម។ នៅ​ពេល​ស្រទាប់​ស្បែក​ខាង​លើ​ដំណើរការ​មិន​ត្រឹមត្រូវ ស្បែក​របស់​យើង​នឹង​ទៅ​ជា​ស្ងួត និង​រមាស់។ ៤. កន្ទួល​ក្រហម ស្ត្រេស​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ហើយ​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន និង​ស្បែក (​ដែល​គេ​ហៅ​ស្ថានភាព​នេះ​ថា dybiosis)។ នៅ​ពេល​មាន​អតុល្យភាព​កើត​មាន​លើ​ស្បែក​របស់​យើង​អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ក្រហម ឬ​​កន្ទួល​ក្រហម។ ស្ត្រេស​ក៏​អាច​ភ្ញោច​ស្ថានភាព​ផ្សេងៗ​ជាច្រើន​ដែល​បង្ក​កន្ទួល​ក្រហម ឬ​ការ​រលាក​ស្បែក​ដូចជា​ជំងឺ​ស្បែក​ Psoriasis ជំងឺ​ត្រអក […]


ស្បែក

ធ្វើរឿង ៨ យ៉ាងនេះ អាចធ្វើឲ្យស្បែកមុខរលាក និងរន្ធញើសកាន់តែរីកធំ

មុខ​ឡើង​ខ្លាញ់ កោសិកា​ងាប់ ធូលី និង​បាក់តេរី​សុទ្ធតែ​អាច​កក​ស្ទះ​នៅ​រន្ធញើស និង​ធ្វើ​ឲ្យ​រន្ធញើស​កាន់តែ​រីក​ធំ។ ការ​ថែរក្សា​ស្បែក​មុខ​គឺ​សំខាន់ ប៉ុន្តែ​បើ​ថែរក្សា​ខ្លាំង​ពេក​ក៏​មិន​ល្អ និង​អាច​ប៉ះពាល់​ដល់​រន្ធញើស​ទៀត​ផង។ តើ​ទម្លាប់​អ្វី​ខ្លះ​ដែល​ធ្វើឲ្យ​រន្ធញើស​កាន់តែ​រីក​ធំ? ១. ការ​ប្រើ​ក្រដាស​ផ្ដិត​ខ្លាញ់ ក្រដាស​ផ្ដិត​ខ្លាញ់​លើ​មុខ​អាច​ជា​ជម្រើស​ល្អ​អំឡុង​ពេល​ថ្ងៃ​ក្ដៅហើយស្បែក​បញ្ចេញ​ខ្លាញ់​ច្រើន និង​មាន​ញើស​។ ប៉ុន្តែ​ការ​ប្រើប្រាស់​ញឹកញាប់​ពេក​អាច​ធ្វើ​ប៉ះពាល់​ដល់​ស្បែក។ តាមពិតទៅ​ស្រទាប់​ខ្លាញ់​ស្ដើងៗ​គឺ​សំខាន់​សម្រាប់​ស្បែក ហើយ​បើ​យើង​ជូត​ចេញ​មិន​ឈប់​អាច​ធ្វើឲ្យ​ស្បែក​ផលិត​ខ្លាញ់​បន្ថែម​ដែល​នាំឲ្យ​កកស្ទះ​នៅ​រន្ធញើស និង​ធ្វើ​ឲ្យ​រន្ធញើស​រីក​ធំ។ ២. ការ​ញេច​មុន ការ​ញេច​មុន​ទាំង​មុន​មិន​ទាន់​មាន​មុខ​អាច​ធ្វើ​ឲ្យ​បាក់តេរី​នៅ​លើ​ស្បែក​ឆ្លង​ទៅ​ក្នុង​ស្រទាប់​ខាង​ក្នុង​របស់​ស្បែក​។ នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​រាលដាល រួម​ទាំង​រន្ធញើស​រីកធំ និង​មាន​ស្នាម​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ: មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា? ៣. ការ​ប្រើ​ប្រដាប់​ខាត់​មុខ​ ការ​ប្រើ​ប្រដាប់​ខាត់​មុខ​អាច​ជួយ​កម្ចាត់​ធូលី កោសិកា​ងាប់ និង​ខ្លាញ់​ដែល​កក​នៅ​រន្ធញើស។ សកម្មភាព​នេះ​អាច​ជួយ​ឲ្យ​ស្បែក​មាន​អារម្មណ៍​ស្រស់​ស្រាយ និង​ធ្វើឲ្យ​រន្ធញើស​រួម​តូច។ ប៉ុន្តែ​យកល្អ​យើង​គួរ​ធ្វើ​១ទៅ២​ដង​ក្នុង​មួយ​សប្ដាហ៍​បាន​ហើយ។ ការ​ប្រើ​ប្រដាប់​ខាត់​មុខ​ញឹកញាប់​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត និង​រីក​រន្ធ​ញើស​។ បន្ថែម​ពី​នេះ​ទៀត ការ​លាង​សម្អាត​មុខ​ច្រើន​ជាង​២​ដង​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើ​ឲ្យ​បាត់បង់​ស្រទាប់​ខ្លាញ់​ធម្មជាតិ​ដែល​បង្ក​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម​នឹង​ធូលី​ដី និង​អាច​ឈាន​ទៅ​មាន​ការ​រលាក និង​មុន។ ៤. ការ​ទុក​ឲ្យ​ស្បែក​ស្ងួត ស្បែក​ស្ងួត​អាច​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ និង​មើល​ទៅ​ចាស់​ជាងវ័យ។ ម៉្យាងទៀត ស្បែក​ស្ងួត​ធ្វើឲ្យ​រន្ធញើស​មើល​ទៅ​ធំ​ជាង​មុន។ ប៉ុន្តែ​យើង​អាច​បង្ការ​បាន​ដោយ​ជ្រើសរើស​ទឹក​ជូត និង​ទឹក​ផ្តល់​សំណើម (moisturizer) ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ​របស់​យើង។ ៥. ការ​ប្រើប្រាស់​ផលិតផល​ដែល​អាច​កក​នៅ​រន្ធញើស ផលិតផល​ថែរក្សា​ស្បែក​មួយ​ចំនួន​គឺ​មិន​គួរ​ប្រើ​ប្រាស់​លើ​ស្បែក​មុខ។ ជាពិសេស​ផលិត​ផល​ដែល​មាន​សារធាតុ​បឺរកាកាវ (cocoa butter) ប្រេង​ដូង និង​គ្រីម lanolin ដែល​អាច​​កក​ស្ទះ​​ក្នុង​​រន្ធញើស​​បាន​។ សារធាតុ​ទាំង​នេះ​អាច​​ជួយ​​ផ្ដល់​​សំណើម​​ដល់​ស្បែក ប៉ុន្តែ​ក៏អាច​បង្កឲ្យ​មាន​​មុន […]


ស្បែក

ស្រីៗ​​ធ្លាប់ដឹង​អត់! ស្ទីមមុខដោយចំហាយទឹកជួយស្បែកមុខបាន​ច្រើនយ៉ាង

រាល់ថ្ងៃ​យើង​តែង​ការពារ​ស្បែក​មុខ​របស់​យើង​ដោយ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ និង​ផលិតផល​ថែរក្សា​ស្បែក​ផ្សេងទៀត។ ក្រៅ​ពី​ប្រើប្រាស់​ផលិតផល​ខាងលើ យើង​ក៏​អាចចំណាយ​ពេល​​ស្ទីមមុខ​ដោយ​ចំហាយ​ទឹក​ត្រឹម​៥​ទៅ​១០​នាទី​​ដើម្បី​ទទួល​បាន​ប្រយោជន៍​​សម្រាប់​​ស្បែក​​មុខ​​ដែរ​។ ១. សម្អាត​ធូលី និង​ផលិតផល​ផ្សេង​ទៀត​ចេញ​ពី​រន្ធញើស នៅ​ពេល​យើង​ស្ទីម​មុខ​នឹង​ចំហាយ​ទឹក​ក្ដៅ​ឧណ្ហៗ​នឹង​ជួយ​ពង្រីក​រន្ធញើស​ដែល​អាច​បញ្ចេញ​ធូលី​ដី និង​ខ្លាញ់​ដែល​មាន​នៅ​ក្នុង​រន្ធញើស។ ជាទូទៅ ធូលី​ដែល​មាន​ក្នុង​រន្ធញើស​បង្ក​ពី​ផ្សែង​នៅ​ក្នុង​ទីក្រុង ផលិតផល​ដែល​យើង​ប្រើ​រាល់ថ្ងៃ​ដូចជា​ទឹក​ផ្តល់​សំណើម គ្រឿង​ផាត់​មុខ និង​ឡេ​ការពារ​កម្ដៅ​ថ្ងៃ រួមទាំង​ខ្លាញ់​នៅ​លើ​ស្បែក។ ស្បែក​មុខ​យើង​ត្រូវការ​ជាតិខ្លាញ់​ដើម្បី​រក្សា​សំណើម និង​ការពារ​ស្បែក ប៉ុន្តែ​នៅ​ពេល​ជាតិ​ខ្លាញ់​ច្រើន​ពេក​អាច​បង្ក​ឲ្យ​មាន​មុន​បាន។ ការ​ស្ទីម​មុខ​ដោយ​ចំហាយ​ទឹក​អាច​កំណត់​បរិមាណ​ជាតិ​ខ្លាញ់ និង​សម្អាត​រន្ធញើស​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​រលោង​ស្អាត។  អត្ថបទពាក់ព័ន្ធ: មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា? ២. កម្ចាត់​បាក់តេរី និង​កោសិកា​ងាប់​ដែល​បង្ក​មុន ស្បែក​របស់​យើង​គឺ​ឆ្លងកាត់​​ដំណើរការ​មិន​ឈប់ឈរ​នៃ​ការ​ផលិត​ឡើង​វិញ​ដែល​នេះ​បណ្ដាល​ឲ្យ​បាក់តេរី​ងាប់​ និង​ផ្តុំ​ច្រើន​នៅ​លើ​មុខ។ បាក់តេរី​នេះ​គឺ​ល្អ​ និង​មិន​មាន​បង្ក​ផល​ប៉ះពាល់​ទេ។ ប៉ុន្តែ​បាក់តេរី​ងាប់​នេះ​ច្រើន​អាច​ធ្វើ​ឲ្យ​ស្បែក​មិន​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​។ ដូចនេះ​នៅ​ពេល​ស្ទីម​មុខ យើងបាន​​កម្ចាត់​បាក់តេរី​ងាប់​ខ្លះៗ​ចេញ និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ភ្លឺ​ជាង​មុន។ ៣. ទទួល​បាន​អុកស៊ីសែន​បន្ថែម សម្រាប់​គ្នាយើង​ដែល​មាន​បញ្ហា​អាលែកហ្សី និង​បញ្ហាស្បែក​មុខ​ឡើង​ក្រហម( rosacea ) អាច​នឹង​មិន​ចង់​ស្ទីម​មុខ​ទេ​ព្រោះ​ពេល​ស្ទីម​ហើយ​មុខ​អាច​មើល​ទៅ​ក្រហម និង​រលាក។ ប៉ុន្តែ​នេះ​ជា​ផល​ប្រយោជន៍​មួយ​នៃ​ការ​ស្ទីម​មុខ​ដែល​ធ្វើ​ឲ្យ​សរសៃ​ឈាម​​រីក និង​ផ្ដល់​អុកស៊ីសែន​បន្ថែម​ដល់​ស្បែក​មុខ។ នៅ​ពេល​មុខ​មាន​អុកស៊ីសែន​គ្រប់គ្រាន់​ នោះ​ស្បែក​មុខ​នឹង​រលោង​ស្អាត។ ៤. បង្ការ​ស្នាម​ជ្រួញ គ្នាយើង​គ្រប់គ្នា​សុទ្ធ​តែ​មិន​ចង់​ឲ្យ​មុខ​មាន​ស្នាម​ជ្រួញនោះទេ​។ តាម​ភស្តុតាង​វិទ្យាសាស្ត្រ​ ខូឡាជែន​ និង​ភាព​យឺត​ (elastin) គឺ​ជា​សារធាតុ​អាច​ជួយ​ពន្យារ​ការ​ឡើង​នៃ​ស្នាម​ជ្រួញ​បាន។ ប្រសិនជា​គ្នាយើង​មិន​ចូលចិត្ត​ញ៉ាំ​ខូឡាជែន ការ​ស្ទីម​មុខ​ដោយ​ចំហាយ​ទឹក​ជា​ជម្រើស​ល្អ​មួយ​។ ការ​ស្ទីម​អាច​ជួយ​ដល់​ចរន្តឈាម​ដែល​ជួយ​ដល់​ការ​ផលិត​ខូឡាជែន និង​ភាពយឺត​។ នេះ​អាច​​ផ្ដល់​​ភាព​យឺត​​ដល់​ស្បែក […]


ស្បែក

សាប៊ូលាងមុខមិនមែនចេះតែទិញប្រើទេ ត្រូវដឹងតិចនិករើស​ឲ្យ​ត្រូវស្បែកមុខយើង​ដែរ

ផលិតផល​សម្រាប់​លាង​សម្អាត​មុខ​គឺ​មាន​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ជ្រើសរើស​ក្នុង​ការ​ប្រើប្រាស់។ ប៉ុន្តែ​យក​ល្អ​គ្នាយើង​គួរ​ជ្រើសរើស​សាប៊ូលាងមុខ​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ។ តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​សាប៊ូលាងមុខ​ណា​ល្អ​សម្រាប់​ស្បែក​មុខ​យើង? ១. សាប៊ូ​លាង​មុខ​ប្រភេទ​ហ្វម  ប្រភេទ​សាប៊ូ​លាង​មុខ​នេះ​គឺ​ផ្តល់​នូវ​អារម្មណ៍​ស្រស់ថ្លា​ក្រោយ​ពី​លាង​សម្អាត​ចេញ​។ សាប៊ូ​លាង​មុខ​បែប​ហ្វម​នេះ​ដែរ​គឺ​ល្អ​សម្រាប់​កម្ចាត់​ជាតិ​ខ្លាញ់ សម្អាត​មុខ​ក្រោយ​ពេល​តុបតែង និង​សម្អាត​ឡេ​ការពារ​កម្ដៅ​ថ្ងៃ។ ប៉ុន្តែ​សាប៊ូ​ប្រភេទ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ទោះបីជា​ផលិត​ពី​ប្រេង ឬ​សារធាតុ​ផ្តល់​សំណើម​ដល់​ស្បែក​ក៏​ដោយ។ ក្រោយ​ពី​ប្រើ​សាប៊ូ​លាង​មុខ​ប្រភេទ​នេះ យកល្អ​គួរ​ប្រើ​ទឹក​ផ្តល់​សំណើម (moisturizer)។ ប្រភេទ​សាប៊ូ​នេះ​ល្អ​សម្រាប់​គ្នាយើង​ដែល​មានស្បែក​​មុខ​ខ្លាញ់ និង​ងាយ​នឹង​មាន​មុន។ សម្រាប់​គ្នា​យើង​ដែល​មាន​ស្បែក​ស្ងួត និង​ស្បែក​ងាយ​ប្រតិកម្ម​យក​ល្អ​គួរ​កុំ​ប្រើ។ អត្ថបទពាក់ព័ន្ធ: មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ ស្បែកស្ងួតបណ្ដាលមកពី​កត្តាទាំងនេះ តើ​​ត្រូវដោះស្រាយ​បែបណា? ២. សាប៊ូ​លាងមុខ​ប្រភេទ​គ្រីម សាប៊ូលាងមុខ​បែប​គ្រីម​គឺ​មាន​ភាព​ស្រាល ផ្តល់​សំណើម​ដល់​ស្បែក​មុខ និង​មិន​មាន​ពពុះ​ទេ។ គេ​ប្រើ​សាប៊ូលាងមុខ​ប្រភេទ​នេះ​ដើម្បី​សម្អាត​គ្រឿង​តុបតែង​លើ​មុខ និង​ធូលី​ដី​។ ពេល​ខ្លះ​សាប៊ូ​ប្រភេទ​នេះ​មិន​ត្រូវការ​ប្រើ​ទឹក​ក្នុង​ការលាង​សម្អាត​ទេ​ដោយ​គ្រាន់​តែ​លាប​ទៅ​លើមុខ និង​ជូត​ចេញ​ដោយ​ប្រើ​ក្រដាស​ជូត​មាត់។ ក្រោយ​ពី​ប្រើ​សាប៊ូលាងមុខ​នេះ​ យើង​គួរ​ប្រើ​ទឹក toner។ សម្រាប់​សាប៊ូលាងមុខ​បែប​គ្រីម​ដែល​ត្រូវការ​ប្រើ​ទឹក យើង​ត្រូវ​លាប​ទៅ​មុខ​សើម និង​ម៉ាស្សា​ថ្នមៗ។ ក្រោយ​ពី​លាង​សម្អាត​ចេញ យក​ល្អ​គួរ​ប្រើ​ទឹក​ផ្តល់​សំណើម (moisturizer)។ សាប៊ូ​នេះ​ល្អ​សម្រាប់​អ្នក​មាន​ស្បែកមុខ​ងាយ​ប្រតិកម្ម ស្បែក​ស្ងួត និង​អ្នក​មាន​ជំងឺ​ rosacea (ស្បែក​មុខ​ឡើង​ក្រហម)។ ប៉ុន្តែ​សម្រាប់​ប្រភេទ​ស្បែក​មាន​ខ្លាញ់​យក​ល្អ​គួរ​ចៀសវាង។ ៣. សាប៊ូលាងមុខ​ប្រភេទ​ទឹក (Water-based cleanser) សាប៊ូ​ប្រភេទ​នេះ​ជួយ​សម្អាត​ភាព​កខ្វក់​ចេញ​ពី​ស្បែក។ ប៉ុន្តែ​សាប៊ូ​នេះ​អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ខ្លាំង និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​លើ​មុខ​សម្រាប់​ប្រភេទ​ស្បែក​មុខខ្លាញ់ និង​​ងាយ​នឹង​ឡើង​មុន។ ជាទូទៅ គេ​ណែនាំ​ឲ្យ​អ្នក​មាន​ប្រភេទ​ស្បែក​ខ្លាញ់ និង​ងាយ​ឡើង​មុនប្រើ​សាប៊ូ​លាង​មុខ​ប្រភេទ​ទឹក​។ ប្រសិនជា​គ្នា​យើង​មាន​ស្បែក​ស្ងួត ក៏​អាច​ប្រើ​សាប៊ួ​ប្រភេទ​នេះ​បាន​ដែរ […]


ស្បែក

តិចនិក ៥ យ៉ាង ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​

ការ​ថែរក្សា​ស្បែក និង​របៀប​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​អាច​ជួយ​ពន្យារ​ភាព​ចាស់​បាន​ និង​បង្ការ​បញ្ហា​ស្បែក​ផ្សេងទៀតផង។ ស្រីៗ​យើង​ដឹងតែ​គិត​ច្រើន​ពី​បញ្ហា​ស្បែក​នេះ​មិនខាន បើ​អ៊ីចឹង​សាក​​តិចនិកទាំង​នេះ​​មើល៍​អាច​ជួយ​រក្សា​ស្បែក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​បានយ៉ាង​​ម៉េច​ដែរ​? ១. ការពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ ការ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​គឺ​សំខាន់​ណាស់​ក្នុង​ការ​ថែរក្សា​សុខភាព​ស្បែក។ ពេល​យើង​​ត្រូវ​កម្ដៅ​ថ្ងៃ​ច្រើន​អាច​បង្ក​ស្នាម​ជ្រីវជ្រួញ ស្នាមអុជៗ បញ្ហា​ស្បែក និង​បង្កើន​ហានិភ័យ​ជំងឺ​មហារីក​ស្បែក​ទៀតផង​។ យើង​អាច​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ​បាន​ដោយ៖ ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​៖ ជ្រើសរើស​ឡេការពារ​កម្ដៅ​ថ្ងៃដែល​មាន SPF យ៉ាងតិច ១៥ (មាន​សរសេរ​លើ​សម្បកផលិត​ផល)។ ជ្រក​ក្រោម​ម្លប់៖ គួរ​ចៀសវាង​កម្ដៅថ្ងៃ​ចន្លោះ​ម៉ោង១០ព្រឹក​ដល់​ម៉ោង​៤ល្ងាច ព្រោះ​ចន្លោះ​ពេល​នេះ​គឺមាន​​កម្ដៅថ្ងៃ​ខ្លាំង។ ពាក់​អាវ​ការពារ៖ យើង​គួរ​ពាក់អាវ​ដៃ​វែង ​ខោ​ជើង​វែង និង​មួកពេល​ចេញ​ទៅ​ក្រៅ​​។ ២. កុំ​ជក់បារី ជក់បារី​អាច​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ចាស់​ជាងវ័យ និង​មាន​ស្នាម​ជ្រួញ ហើយការ​​ជក់បារី​ក៏​ធ្វើឲ្យ​សរសៃឈាម​នៅ​​ស្រទាប់​លើ​បង្អស់​របស់​ស្បែក​តូច​ជាងមុន​ដែល​នេះ​បន្ថយ​លំហូរ​ឈាម និង​ធ្វើឲ្យ​ស្បែក​ស្លេកស្លាំង។ ម៉្យាងទៀត​នេះ​ក៏​ធ្វើឲ្យ​ស្បែក​បាត់បង់​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​ដែល​សំខាន់​សម្រាប់​សុខភាពស្បែក។ ក្រៅពីនេះ ជក់បារី​ក៏​បំផ្លាញ​ខូឡាជែន និងភាពយឺត​របស់​ស្បែក​ ហើយ​ក៏​បង្កើន​ហានិភ័យ​ជំងឺមហារីកស្បែក​ដែរ។ ៣. សម្អាត​ស្បែក​យក​ចិត្តទុក​ដាក់​ ការ​លាង​សម្អាត​ស្បែក​ប្រចាំ​ថ្ងៃ​អាច​ប៉ះពាល់​ដល់​ស្បែក​បាន ដូចនេះ​គួរ​សម្អាត​ដោយ​យក​ចិត្ត​ទុក​ដាក់៖ កំណត់​រយៈពេល​ងូតទឹក៖ ការ​ងូតទឹក​ក្ដៅ និង​យូរ​ពេកអាច​ធ្វើឲ្យ​បាត់បង់​ជាតិ​ខ្លាញ់​ពី​ស្បែក។ ដូចនេះ​គួរ​ងូតទឹក​ក្ដៅ​ឧណ្ហៗ និង​កុំ​យូរ​ពេក។ ចៀសវាងប្រើ​​សាប៊ូ​ដែល​ខ្លាំង៖ សាប៊ូ​ខ្លាំង​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​ជាតិ​ខ្លាញ់ យក​ល្អ​គួរ​ជ្រើសរើស​ប្រើ​សាប៊ូ​ដែល​ខ្សោយ ជា​ធម្មតា​សាប៊ូ​ដែលត្រូវ​នឹង​ធម្មជាតិ​របស់​ស្បែក​គឺមាន​ pH​៥,​៥។ ជូត​ឲ្យ​ស្ងួត៖ ក្រោយ​ពី​លាង​សម្អាត​មុខ ឬ​ងូតទឹក​ហើយ គួរ​ប្រើ​កន្សែង​ផ្ដិត​ថ្នមៗ​ដើម្បី​រក្សា​ជាតិ​សំណើម​នៅ​លើ​ស្បែក។ ផ្តល់​សំណើម​ដល់​ស្បែកស្ងួត៖ […]


ស្បែក

ស្រីៗបើដុះពុកមាត់អាចជារឿងធម្មតា តែក៏អាច​មកពី​បញ្ហាសុខភាពទាំងនេះដែរ

ស្រីៗ​យើង​មិនតិចនាក់ទេ​មានពុកមាត់។ ទោះបីជាវត្តមានរោមពុកមាត់នេះ ពេល​ខ្លះ​បាន​ធ្វើឲ្យស្រីៗ​យើង​មានការអន់ចិត្តមែនប៉ុន្តែវាមិនមានគ្រោះថ្នាក់អ្វីដល់សុខភាពនោះទេ។ ក្នុងករណីភាគច្រើនពុកមាត់គឺបង្កឡើង​ដោយ​កត្តាហ្សែន និងអ័រម៉ូន។ យ៉ាង​ណាមិញ​ការដុះពុកមាត់នេះ ក៏អាចបណ្ដាលមកពីស្ថានភាពជំងឺដែលស្រីៗ​យើង​មិនដឹងខ្លួនថាមានផងដែរ។ ១. ជំងឺដុះរោម ជំងឺដុះរោមគឺជាវិបត្តិនៃការដុះរោមលើចង្ការ និងលើបបូរមាត់ ហើយរោម​ក៏អាចលេចឡើងនៅកន្លែងផ្សេងទៀតនៃរាងកាយផងដែរ។ ជំងឺនេះគឺបង្កដោយការកើនឡើងនូវកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន(អរម៉ូនបុរស)។ ជំងឺដុះរោមនេះមានមកពីតំណរពូជដែលបញ្ជាក់ថាម្នាក់ក្នុងចំណោមសមាជិកគ្រួសារមានវិបត្តិនេះដែលធ្វើឲ្យយើង​ងាយនឹងកើត។ ម្យ៉ាងទៀតគឺស្ត្រីនៅក្នុងតំបន់មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ា និងអ្នក​ជំនាន់ក្រោយនៃ​ជនជាតិអាស៊ីគឺ​ងាយនឹងកើតវិបត្តិនេះ។ ២.​ខូចក្រពេញអាដ្រេណាល់ (Adrenal ) ពីកំណើត វិបត្តិមួយ​នេះក៏ជាស្ថានភាពតំណរពូជផងដែរ។ អាការៈនេះ​នាំឲ្យ​មាន​ការបង្កើន​ការផលិតអ័រម៉ូនស្តេរ៉យ (cortisolនិង​androgen)​ដែលចេញពីក្រពេញអាដ្រេណាល់ហើយ​រំញោចដល់ការលូតលាស់រោមលើផ្ទៃមុខ។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ ស្រីៗ​គួរ​ដឹង! របៀប​ត​រោម​ភ្នែក​ឲ្យ​ស្អាត ហើយ​សុវត្ថិភាព តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង! តរោមភ្នែកឃើញស្អាត តែលំបាកបែបនេះ អ្នកមិនទាន់សាកអាចលែងចង់ ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ ៣. គីសច្រើននៅក្រពេញអូវែ ចំពោះ​ស្រីៗ​​យើង​ដែលមានវិបត្តិគីស​នៅក្រពេញ​អូវែ តែងតែមានរោមមុខខ្មៅដោយសារអតុល្យភាពអ័រម៉ូន។ ក៏មាន​ដែរ​ស្រីៗយើង​ផ្សេង​ទៀត ​ក៏អាចមានគីសច្រើននៅក្រពេញអូវែដែរ ទោះបីជាមិនបង្ករ​ឲ្យដុះពុកមាត់ តែបង្កឲ្យ​មានការឡើងទម្ងន់ខុសធម្មតា​ មានបញ្ហាមិនអាចពរពោះ និងរដូវមកមិនទៀងទាត់​ជាដើម​។ ៤. ជំងឺ Cushing’s syndrome ជំងឺនេះគឺសម្គាល់ដោយការកើនឡើងនូវកម្រិតអ័រម៉ូនករទីសុល(cortisol) ដែលជាអ័រម៉ូនស្តេរ៉យ (steroid) ធ្វើការបញ្ចេញតប​នឹងភាពស្ត្រេស។ ជំងឺនេះបង្កឲ្យមានអតុល្យភាពអ័រម៉ូន និងជំរុញការដុះរោមលើផ្ទៃមុខ។ ស្រីៗ​ដែលប្រើថ្នាំអ័រម៉ូនករទីសុលរយៈពេលយូរអាចនឹងកើតជំងឺcushing’ssyndromeព្រមទាំងដុះពុកមាត់ផងដែរ។ ៥. ដុំពកមហារីក ដុំពកមហារីកលូតលាស់ក្នុងក្រពេញអាដ្រេណាល់ ឬក្រពេញអូវែដែលអាចជំរុញការបញ្ចេញអ័រម៉ូនភេទបុរសនៅលើស្ត្រីដែល​ធ្វើ​ឲ្យ​មាន​ការ​ដុះរោម​លើមុខ​ក្រាស់។ ប្រសិនបើស្រីៗ​យើង​សង្កេតឃើញមានការផ្លាស់ប្ដូររោមលើផ្ទៃមុខ រដូវមកមិនទៀងទាត់ ឬសំឡេង​ឡើងគ្រលរ […]


ស្បែក

មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ

ដើម្បីថែរក្សាសម្រស់និងសុខភាពស្បែកឲ្យបានស្រស់ស្អាតយូរអង្វែង យើងត្រូវតែបន្ថែមវីតាមីនKទៅក្នុងរបបអាហារប្រចាំថ្ងៃ។វីតាមីនKមានផ្ទុកនៅក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង​ដូចជា​ផ្កា​ខាត់ណា​បៃតង​ ​ស្ពៃក្ដោប ជីនាងវង និង​ភ្លៅកង្កែប ជាដើម។ វីតាមីន K ពិតជាមាន​ប្រសិទ្ធភាពចំពោះសុខភាព​ និង​សម្រស់។ ខាងក្រោមនេះគឺជាការ​ពន្យល់​អំពីវីតាមីននេះឲ្យកាន់ច្បាស់សម្រាប់​គ្នា​យើង​បាន​ដឹង​។ ១. វីតាមីនK ជួយកម្ចាត់ស្នាមខ្មៅក្រោមភ្នែក នៅក្នុងយុគសម័យទំនើប ស្ត្រេសពីកន្លែងធ្វើការ និងជីវិតរស់នៅបង្កឲ្យស្រីៗ​យើង​ជាច្រើនមានភាពតានតឹង និងគេងមិនបានគ្រប់គ្រាន់ជាញឹកញាប់។ ជាលទ្ធផលស្នាមខ្មៅក្រោមភ្នែកបានលេចឡើងដែលធ្វើឲ្យបាក់សម្រស់អស់មួយចំណែក។ ក្នុងករណីនេះប្រសិនបើ​ស្រីៗយើង​មាន​របបអាហារសម្បូរទៅដោយវីតាមីនK ឬប្រើប្រាស់គ្រឿងសម្អាងផ្សេងៗ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញ និងពណ៌ស្បែកត្រលប់មករកដូចដើមវិញ។ បន្ថែមរបបអាហារដែលសម្បូរវីតាមីនKនោះ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញយ៉ាងឆាប់រហ័សហើយយើង​នឹងមានភ្នែកដែលមានសុខភាពល្អ និងស្រស់ថ្លា។ អត្ថបទគួរអាន៖ បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព ២. វីតាមីនK ជួយរក្សាភាពរលាស់របស់ស្បែក អាយុកាន់តែច្រើនគឺជារឿងដែលស្រីៗយើង​ចាប់ផ្ដើម​ខ្វល់ខ្វាយបំផុតជាមួយ​នឹង​សម្រស់។ ស្បែកដែលមានភាពរលាស់តិចគឺជាមូលហេតុនៃការវិវត្តទៅ​រកភាព​ចាស់នៃ​ស្បែក​ ហើយស្នាមជ្រីវជ្រួញគឺជាការបង្ហាញមុនដំបូងលើស្បែកដែលបាត់បង់ភាពរលាស់បន្ដិចម្ដងៗដោយសារកង្វះប្រូតេអ៊ីន។ ដើម្បីកម្ចាត់ចេញនូវរោគសញ្ញាទាំងនេះស្រីៗយើង​អាចទាញគុណសម្បត្តិបានយ៉ាងច្រើនពីវីតាមីនK ដែលមានផ្ទុកក្នុងអាហារ ជាពិសេសបន្លែបៃតងដែលជួយរក្សាសារធាតុចិញ្ចឹមរបស់ប្រូតេអ៊ីនក្នុងស្បែកព្រមទាំងជួយបង្កើនភាពរលាស់ និងជួយឲ្យស្បែកកម្ចាត់ចេញ​នូវ​​សញ្ញានៃភាពចាស់នេះ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ ៣. វីតាមីនK ជួយកំណកឈាម ស្នាមជាំអាចបង្កដោយការទង្គិចស្បែក និងសរសៃឈាមដែលប៉ះពាល់ដោយសារកំណកឈាម។ ស្នាមជាំ​នឹងបង្កឲ្យស្បែកឡើងស្រអាប់​មួយរយៈពេល។ នៅដំណាក់កាលនេះវីតាមីនKគឺជាថ្នាំដែលល្អបំផុតក្នុងការកម្ចាត់ឈាមកក។ យើង​អាចប្រើវីតាមីន​K​ដោយលាបផ្ទាល់លើស្បែកសម្រាប់បង្កើនពណ៌​ស្បែក​ឬប្រើអាហារដែលមានផ្ទុកទៅដោយវីតាមីនKដើម្បីផ្ដល់នូវសារធាតុចិញ្ចឹមហើយ​នៅ​ពេល​នោះ​ស្នាមជាំឬស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញដោយខ្លួនឯង។​ ៤. វីតាមីនK ជួយកម្ចាត់បញ្ហាស្បែក គុណសម្បត្តិនៃវីតាមីនK ចំពោះស្បែក​ដែល​យើង​អាច​មើល​ដឹង​គឺ​ជួយ​កម្ចាត់ចេញនូវបញ្ហាស្បែកទូទៅ។ ជាឧទាហរណ៍មានដូចជាស្នាមជាំ ស្នាមផ្លែ និងស្នាមសង្វារ ជាដើម។ ជាពិសេសទៅទៀតការមានអាហារបំប៉នវីតាមីនK គ្រប់គ្រាន់នឹងជួយពន្លឿនរបួសស្នាមឲ្យជាសះលឿន និងជួយ​ស្បែកប្រឆាំងនឹងការរលាក និងឆ្លងផុតការលេចចេញនូវសរសៃវ៉ែនប៉ោងធំលើស្បែក។ ទាំងអស់នេះគឺជាគុណសម្បត្តិនៃវីតាមីនKហេតុនេះត្រូវចេះថែរក្សាស្បែកខ្លួនយើង​ឲ្យបានត្រឹមត្រូវ។


ស្បែក

ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

ប៉ុន្មាន​ឆ្នាំមកនេះ​យុវវ័យ​កម្ពុជា​ពេញ​និយម​បក​ស្បែក​ខ្លាំង​ណាស់ ហើយ​រហូត​មក​ទល់​សព្វថ្ងៃ​ក៏​នៅតែ​មាន​អ្នក​មាន​ធ្វើ​បែប​នេះ​ដដែល ព្រោះ​តែ​ចង់​បាន​សម្រស់​ស្បែក​ស​ស្អាត។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​មិន​គិត​ពី​សុខភាព​របស់​ខ្លួន​ដោយ​ជ្រើសរើស​វិធី​មួយ​នេះ គឺជាបំផ្លាញខ្លួនឯង។ លោក​បន្ត​ទៀត​ថា យុវតី​ដែល​កំពុង​និយម​បក និងចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើស្បែក និង​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ពេល​ក្រោយ​បក​ស្បែក​ហើយ​មិន​បាន​ថែរក្សា​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ស្បែក​របស់​ពួកគេ​ងាយ​នឹង​រង​រលាក​ពី​កម្ដៅ​ព្រះអាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មតា ដែល​ស្បែក​ដើម​មាន​សុខភាព​រឹងមាំ​ជាង។ ម្យ៉ាង​វិញ​ទៀត​ពន្លឺ​ព្រះអាទិត្យ​មាន​កាំ​រស្មី UV ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន ហើយ​ការ​បក​ស្បែក​នេះ​ទៀតសោត អាច​មិន​បាន​ធ្វើ​តាម​បច្ចេកទេស ព្រោះ​ចេះ​តែ​នឹក​ឃើញ និង​ធ្វើ​ត្រាប់​ត​ៗ​គ្នា​ប៉ុណ្ណោះ។ ចំពោះ​ថ្នាំ​ធ្វើឲ្យ​ស្បែក​ស​ដែល​លក់​លើ​ទីផ្សារ​វិញ នៅ​លើ​សម្បកដប​ថ្នាំ មាន​លាយ​សារធាតុ​មួយ​ចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង ដែល​ក្នុង​នោះ​អាច​មាន​លាយ​សារធាតុ បារត អាស៊ីដ​ខ្សោយ ថ្នាំ​ប្រឆាំង​ការ​រលាក និង​សារធាតុ​គីមី​កាត់​មួយ​ចំនួន​ទៀត នាំឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​មហារីក​ស្បែក ព្រោះ​ថា​ថ្នាំ​ទាំងនោះ​បាន​ធ្វើឲ្យ​ស្បែក​បាត់បង់​ប្រព័ន្ធ​ការពារ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ