ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

គន្លឹះថែទាំស្បែកនារដូវរងា ស្រីៗយើងមិនគួររំលង!

រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។ ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀសឆ្ងាយពីបញ្ហាផ្សេងៗ? ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. ផ្តល់សំណើម គ្នាយើងគួរលាបឡេផ្តល់សំណើមជាប្រចាំ មិនថានៅពេលថ្ងៃ ឬមុនពេលចូលគេងនោះទេ។ មួយវិញទៀត ការជ្រើសម៉ាស៊ីនផ្តល់សំំណើមក៏ជាជម្រើសដ៏ល្អ ដើម្បីជួយឱ្យខ្យល់មានសំណើមផងដែរ។ ២. ញ៉ាំទឹក ចូលដល់រដូវរងា អ្នកខ្លះញ៉ាំទឹកតិចជាងរាល់ដង ដែលជាហេតុនាំឱ្យស្បែកស្ងួត និងស្រអាប់។ អ៊ីចឹងហើយ! គ្នាយើងគួរញ៉ាំទឹកឱ្យបានច្រើន មិនមែនជ្រើសរើសយកកាហ្វេ ឬគ្រឿងស្រវឹងមកជំនួសនោះទេ! [embed-health-tool-ovulation] ៣. របបអាហារ ដឹងអត់ថារបបអាហារដែលយើងញ៉ាំរាល់ថ្ងៃ ជះឥទ្ធិពលដល់សម្រស់ខាងក្រៅយើងដូចគ្នា។ ដូច្នេះហើយ ស្រីៗយើងគួរញ៉ាំអាហារដែលសម្បូរជាតិទឹក ដូចជាត្រសក់ ស្ពៃពួយឡេង និងក្រូចថ្លុង ដែលមានជាតិទឹកច្រើន និងល្អចំពោះស្បែក។ ៤. ជម្រុះកោសិកា ការជម្រុះកោសិកាប្រចាំសប្តាហ៍ អាចជួយឲ្យស្បែកភ្លឺថ្លាពីខាងក្នុង ព្រមទាំងជួយឱ្យយើងលាបឡេផ្តល់សំណើមឆាប់ចូលស្បែក។ ៥. ឡេការពារកម្តៅថ្ងៃ ឡេការពារកម្តៅថ្ងៃ ចាំបាច់ត្រូវប្រើជារៀងរាល់ថ្ងៃ មិនថាក្នុងអាកាសធាតុបែបណាក៏ដោយ ព្រោះថាកាំរស្មីUVនៅតែអាចបំផ្លាញស្បែក ដោយអាចធ្វើឱ្យស្បែកឆាប់យារធ្លាក់ ក៏ដូចជាបង្កើនហានិភ័យនៃជំងឺមហារីកស្បែក។ ចំណុចសំខាន់ រដូវរងាអាចនាំមកនូវបញ្ហាស្បែកជាច្រើន ដូចជាស្បែកស្ងួត រមាស់ និងប្រេះបែកស្រកាជាដើមដោយសារតែស្បែកយើងមិនអាចរក្សាសំណើមបាន ដែលបណ្តាលមកពីការថយចុះនៃជាតិខ្លាញ់ក្នុងស្រទាប់ផ្នែកខាងលើបំផុតនៃស្បែក។ រីឯជំងឺស្បែកមួយចំនួន រួមមានជំងឺរលាកស្បែករុំារ៉ៃ ឬត្រអកជាឧស្សាហ៍លេចឡើងនៅក្នុងរដូវរងានេះដែរ។ ដូច្នេះហើយ តើយើងគួរធ្វើបែបណាដើម្បីថែទាំស្បែកជៀងឆ្ងាយពីបញ្ហាផ្សេងៗ? ១. ផ្តល់សំណើម ២. ញ៉ាំទឹក ៣. របបអាហារ ៤. […]

ស្វែងរក ស្បែក

ស្បែក

ស្រីៗបើដុះពុកមាត់អាចជារឿងធម្មតា តែក៏អាច​មកពី​បញ្ហាសុខភាពទាំងនេះដែរ

ស្រីៗ​យើង​មិនតិចនាក់ទេ​មានពុកមាត់។ ទោះបីជាវត្តមានរោមពុកមាត់នេះ ពេល​ខ្លះ​បាន​ធ្វើឲ្យស្រីៗ​យើង​មានការអន់ចិត្តមែនប៉ុន្តែវាមិនមានគ្រោះថ្នាក់អ្វីដល់សុខភាពនោះទេ។ ក្នុងករណីភាគច្រើនពុកមាត់គឺបង្កឡើង​ដោយ​កត្តាហ្សែន និងអ័រម៉ូន។ យ៉ាង​ណាមិញ​ការដុះពុកមាត់នេះ ក៏អាចបណ្ដាលមកពីស្ថានភាពជំងឺដែលស្រីៗ​យើង​មិនដឹងខ្លួនថាមានផងដែរ។ ១. ជំងឺដុះរោម ជំងឺដុះរោមគឺជាវិបត្តិនៃការដុះរោមលើចង្ការ និងលើបបូរមាត់ ហើយរោម​ក៏អាចលេចឡើងនៅកន្លែងផ្សេងទៀតនៃរាងកាយផងដែរ។ ជំងឺនេះគឺបង្កដោយការកើនឡើងនូវកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន(អរម៉ូនបុរស)។ ជំងឺដុះរោមនេះមានមកពីតំណរពូជដែលបញ្ជាក់ថាម្នាក់ក្នុងចំណោមសមាជិកគ្រួសារមានវិបត្តិនេះដែលធ្វើឲ្យយើង​ងាយនឹងកើត។ ម្យ៉ាងទៀតគឺស្ត្រីនៅក្នុងតំបន់មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ា និងអ្នក​ជំនាន់ក្រោយនៃ​ជនជាតិអាស៊ីគឺ​ងាយនឹងកើតវិបត្តិនេះ។ ២.​ខូចក្រពេញអាដ្រេណាល់ (Adrenal ) ពីកំណើត វិបត្តិមួយ​នេះក៏ជាស្ថានភាពតំណរពូជផងដែរ។ អាការៈនេះ​នាំឲ្យ​មាន​ការបង្កើន​ការផលិតអ័រម៉ូនស្តេរ៉យ (cortisolនិង​androgen)​ដែលចេញពីក្រពេញអាដ្រេណាល់ហើយ​រំញោចដល់ការលូតលាស់រោមលើផ្ទៃមុខ។ អត្ថបទពាក់ព័ន្ធ៖ ចង់ឲ្យសក់មានសុខភាពល្អ កុំរំលងអាហារ ៩ ប្រភេទនេះ ជ្រុះសក់ ប្រើអីក៏មិនត្រូវ អាចសាក​ល្បងវិធីសាស្ត្រ​​នេះ ស្រីៗ​គួរ​ដឹង! របៀប​ត​រោម​ភ្នែក​ឲ្យ​ស្អាត ហើយ​សុវត្ថិភាព តិចនិកជម្រុះរោមបែប​ធម្មជាតិមានប្រសិទ្ធភាព និងសុវត្ថិភាព តែស្រីៗអត់សូវដឹង! តរោមភ្នែកឃើញស្អាត តែលំបាកបែបនេះ អ្នកមិនទាន់សាកអាចលែងចង់ ចង់បានក្រចកស្អាត និងសុខភាពល្អ កុំភ្លេចអនុវត្តវិធីទាំងនេះ ៣. គីសច្រើននៅក្រពេញអូវែ ចំពោះ​ស្រីៗ​​យើង​ដែលមានវិបត្តិគីស​នៅក្រពេញ​អូវែ តែងតែមានរោមមុខខ្មៅដោយសារអតុល្យភាពអ័រម៉ូន។ ក៏មាន​ដែរ​ស្រីៗយើង​ផ្សេង​ទៀត ​ក៏អាចមានគីសច្រើននៅក្រពេញអូវែដែរ ទោះបីជាមិនបង្ករ​ឲ្យដុះពុកមាត់ តែបង្កឲ្យ​មានការឡើងទម្ងន់ខុសធម្មតា​ មានបញ្ហាមិនអាចពរពោះ និងរដូវមកមិនទៀងទាត់​ជាដើម​។ ៤. ជំងឺ Cushing’s syndrome ជំងឺនេះគឺសម្គាល់ដោយការកើនឡើងនូវកម្រិតអ័រម៉ូនករទីសុល(cortisol) ដែលជាអ័រម៉ូនស្តេរ៉យ (steroid) ធ្វើការបញ្ចេញតប​នឹងភាពស្ត្រេស។ ជំងឺនេះបង្កឲ្យមានអតុល្យភាពអ័រម៉ូន និងជំរុញការដុះរោមលើផ្ទៃមុខ។ ស្រីៗ​ដែលប្រើថ្នាំអ័រម៉ូនករទីសុលរយៈពេលយូរអាចនឹងកើតជំងឺcushing’ssyndromeព្រមទាំងដុះពុកមាត់ផងដែរ។ ៥. ដុំពកមហារីក ដុំពកមហារីកលូតលាស់ក្នុងក្រពេញអាដ្រេណាល់ ឬក្រពេញអូវែដែលអាចជំរុញការបញ្ចេញអ័រម៉ូនភេទបុរសនៅលើស្ត្រីដែល​ធ្វើ​ឲ្យ​មាន​ការ​ដុះរោម​លើមុខ​ក្រាស់។ ប្រសិនបើស្រីៗ​យើង​សង្កេតឃើញមានការផ្លាស់ប្ដូររោមលើផ្ទៃមុខ រដូវមកមិនទៀងទាត់ ឬសំឡេង​ឡើងគ្រលរ […]


ស្បែក

មាន​ស្នាមខ្មៅក្រោមភ្នែក បញ្ហាស្បែក គួរ​បន្ថែមវីតាមីនមួយនេះ​ក្នុង​របបអាហារ

ដើម្បីថែរក្សាសម្រស់និងសុខភាពស្បែកឲ្យបានស្រស់ស្អាតយូរអង្វែង យើងត្រូវតែបន្ថែមវីតាមីនKទៅក្នុងរបបអាហារប្រចាំថ្ងៃ។វីតាមីនKមានផ្ទុកនៅក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង​ដូចជា​ផ្កា​ខាត់ណា​បៃតង​ ​ស្ពៃក្ដោប ជីនាងវង និង​ភ្លៅកង្កែប ជាដើម។ វីតាមីន K ពិតជាមាន​ប្រសិទ្ធភាពចំពោះសុខភាព​ និង​សម្រស់។ ខាងក្រោមនេះគឺជាការ​ពន្យល់​អំពីវីតាមីននេះឲ្យកាន់ច្បាស់សម្រាប់​គ្នា​យើង​បាន​ដឹង​។ ១. វីតាមីនK ជួយកម្ចាត់ស្នាមខ្មៅក្រោមភ្នែក នៅក្នុងយុគសម័យទំនើប ស្ត្រេសពីកន្លែងធ្វើការ និងជីវិតរស់នៅបង្កឲ្យស្រីៗ​យើង​ជាច្រើនមានភាពតានតឹង និងគេងមិនបានគ្រប់គ្រាន់ជាញឹកញាប់។ ជាលទ្ធផលស្នាមខ្មៅក្រោមភ្នែកបានលេចឡើងដែលធ្វើឲ្យបាក់សម្រស់អស់មួយចំណែក។ ក្នុងករណីនេះប្រសិនបើ​ស្រីៗយើង​មាន​របបអាហារសម្បូរទៅដោយវីតាមីនK ឬប្រើប្រាស់គ្រឿងសម្អាងផ្សេងៗ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញ និងពណ៌ស្បែកត្រលប់មករកដូចដើមវិញ។ បន្ថែមរបបអាហារដែលសម្បូរវីតាមីនKនោះ ស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញយ៉ាងឆាប់រហ័សហើយយើង​នឹងមានភ្នែកដែលមានសុខភាពល្អ និងស្រស់ថ្លា។ អត្ថបទគួរអាន៖ បង្កើន​ថាមពល​សាច់ដុំ កាន់តែ​ជួយឲ្យ​អាយុវែង ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ បើឃើញរោគសញ្ញាទាំងនេះលើក្រចក បញ្ជាក់ថាយើងកំពុងមានបញ្ហាសុខភាព ២. វីតាមីនK ជួយរក្សាភាពរលាស់របស់ស្បែក អាយុកាន់តែច្រើនគឺជារឿងដែលស្រីៗយើង​ចាប់ផ្ដើម​ខ្វល់ខ្វាយបំផុតជាមួយ​នឹង​សម្រស់។ ស្បែកដែលមានភាពរលាស់តិចគឺជាមូលហេតុនៃការវិវត្តទៅ​រកភាព​ចាស់នៃ​ស្បែក​ ហើយស្នាមជ្រីវជ្រួញគឺជាការបង្ហាញមុនដំបូងលើស្បែកដែលបាត់បង់ភាពរលាស់បន្ដិចម្ដងៗដោយសារកង្វះប្រូតេអ៊ីន។ ដើម្បីកម្ចាត់ចេញនូវរោគសញ្ញាទាំងនេះស្រីៗយើង​អាចទាញគុណសម្បត្តិបានយ៉ាងច្រើនពីវីតាមីនK ដែលមានផ្ទុកក្នុងអាហារ ជាពិសេសបន្លែបៃតងដែលជួយរក្សាសារធាតុចិញ្ចឹមរបស់ប្រូតេអ៊ីនក្នុងស្បែកព្រមទាំងជួយបង្កើនភាពរលាស់ និងជួយឲ្យស្បែកកម្ចាត់ចេញ​នូវ​​សញ្ញានៃភាពចាស់នេះ។ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់ ៣. វីតាមីនK ជួយកំណកឈាម ស្នាមជាំអាចបង្កដោយការទង្គិចស្បែក និងសរសៃឈាមដែលប៉ះពាល់ដោយសារកំណកឈាម។ ស្នាមជាំ​នឹងបង្កឲ្យស្បែកឡើងស្រអាប់​មួយរយៈពេល។ នៅដំណាក់កាលនេះវីតាមីនKគឺជាថ្នាំដែលល្អបំផុតក្នុងការកម្ចាត់ឈាមកក។ យើង​អាចប្រើវីតាមីន​K​ដោយលាបផ្ទាល់លើស្បែកសម្រាប់បង្កើនពណ៌​ស្បែក​ឬប្រើអាហារដែលមានផ្ទុកទៅដោយវីតាមីនKដើម្បីផ្ដល់នូវសារធាតុចិញ្ចឹមហើយ​នៅ​ពេល​នោះ​ស្នាមជាំឬស្នាមខ្មៅក្រោមភ្នែកនឹងបាត់ទៅវិញដោយខ្លួនឯង។​ ៤. វីតាមីនK ជួយកម្ចាត់បញ្ហាស្បែក គុណសម្បត្តិនៃវីតាមីនK ចំពោះស្បែក​ដែល​យើង​អាច​មើល​ដឹង​គឺ​ជួយ​កម្ចាត់ចេញនូវបញ្ហាស្បែកទូទៅ។ ជាឧទាហរណ៍មានដូចជាស្នាមជាំ ស្នាមផ្លែ និងស្នាមសង្វារ ជាដើម។ ជាពិសេសទៅទៀតការមានអាហារបំប៉នវីតាមីនK គ្រប់គ្រាន់នឹងជួយពន្លឿនរបួសស្នាមឲ្យជាសះលឿន និងជួយ​ស្បែកប្រឆាំងនឹងការរលាក និងឆ្លងផុតការលេចចេញនូវសរសៃវ៉ែនប៉ោងធំលើស្បែក។ ទាំងអស់នេះគឺជាគុណសម្បត្តិនៃវីតាមីនKហេតុនេះត្រូវចេះថែរក្សាស្បែកខ្លួនយើង​ឲ្យបានត្រឹមត្រូវ។


ស្បែក

ស្រីៗនិយមបកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមកើតមហារីក

ប៉ុន្មាន​ឆ្នាំមកនេះ​យុវវ័យ​កម្ពុជា​ពេញ​និយម​បក​ស្បែក​ខ្លាំង​ណាស់ ហើយ​រហូត​មក​ទល់​សព្វថ្ងៃ​ក៏​នៅតែ​មាន​អ្នក​មាន​ធ្វើ​បែប​នេះ​ដដែល ព្រោះ​តែ​ចង់​បាន​សម្រស់​ស្បែក​ស​ស្អាត។ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា ការ​មិន​គិត​ពី​សុខភាព​របស់​ខ្លួន​ដោយ​ជ្រើសរើស​វិធី​មួយ​នេះ គឺជាបំផ្លាញខ្លួនឯង។ លោក​បន្ត​ទៀត​ថា យុវតី​ដែល​កំពុង​និយម​បក និងចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើស្បែក និង​ជំងឺ​មហារីក​ស្បែក​ផង​ដែរ។ វេជ្ជបណ្ឌិត​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ពេល​ក្រោយ​បក​ស្បែក​ហើយ​មិន​បាន​ថែរក្សា​វា​ឲ្យ​បាន​ត្រឹមត្រូវ នោះ​ស្បែក​របស់​ពួកគេ​ងាយ​នឹង​រង​រលាក​ពី​កម្ដៅ​ព្រះអាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មតា ដែល​ស្បែក​ដើម​មាន​សុខភាព​រឹងមាំ​ជាង។ ម្យ៉ាង​វិញ​ទៀត​ពន្លឺ​ព្រះអាទិត្យ​មាន​កាំ​រស្មី UV ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន ហើយ​ការ​បក​ស្បែក​នេះ​ទៀតសោត អាច​មិន​បាន​ធ្វើ​តាម​បច្ចេកទេស ព្រោះ​ចេះ​តែ​នឹក​ឃើញ និង​ធ្វើ​ត្រាប់​ត​ៗ​គ្នា​ប៉ុណ្ណោះ។ ចំពោះ​ថ្នាំ​ធ្វើឲ្យ​ស្បែក​ស​ដែល​លក់​លើ​ទីផ្សារ​វិញ នៅ​លើ​សម្បកដប​ថ្នាំ មាន​លាយ​សារធាតុ​មួយ​ចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង ដែល​ក្នុង​នោះ​អាច​មាន​លាយ​សារធាតុ បារត អាស៊ីដ​ខ្សោយ ថ្នាំ​ប្រឆាំង​ការ​រលាក និង​សារធាតុ​គីមី​កាត់​មួយ​ចំនួន​ទៀត នាំឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​មហារីក​ស្បែក ព្រោះ​ថា​ថ្នាំ​ទាំងនោះ​បាន​ធ្វើឲ្យ​ស្បែក​បាត់បង់​ប្រព័ន្ធ​ការពារ។


ស្បែក

មានស្នាមមុន និងបញ្ហាស្បែកផ្សេងៗ សាកព្យាបាលតាមវិធីធម្មជាតិទាំងនេះ

បញ្ហា​មុខ​មុន និង​បញ្ហា​ស្បែក​មុខ​ផ្សេងៗទៀត​គឺ​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​ដូចជា​របបអាហារ ឬការ​​ប្រើប្រាស់​ផលិតផល​ខុស​ជាដើម។ ប៉ុន្តែ​ក៏មាន​ការ​ព្យាបាល​តាម​បែប​ធម្មជាតិខ្លះ​​​អាច​ជួយ​ឲ្យ​សុខភាព​ស្បែក​កាន់តែ​ល្អ និង​ស្បែក​ភ្លឺ​រលោងបាន​ដែរ​​។ ១. សម្រាប់​ស្នាមខ្មៅ​ក្រោម​ភ្នែក ល្មៀត​អាច​កាត់បន្ថយ​ស្នាមខ្មៅ​ក្រោម​ភ្នែក​បាន​ដោយ​ផលិត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ​ប្រឆាំងការរលាក​ ដែលមាន​ឥទ្ធិពលចំពោះ​ស្បែក​។ ម៉ាសល្មៀត និង​ទឹកម្នាស់ ​​អាច​ធ្វើ​ឲ្យ​ស្បែក​ក្រោម​ភ្នែក​ទន់ និង​រលោង​ជាមុន។ របៀបធ្វើ៖ លាយ​ម្សៅ​ល្មៀត​២​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹកម្នាស់​២​ស្លាបព្រាកាហ្វេ​ឲ្យ​ខាប់ យក​ល្បាយ​នេះ​ទៅ​លាប​ក្រោម​ភ្នែក​ និង​ទុក​ចោល​១០នាទី​ ជូតចេញ​ដោយ​ប្រើ​កន្សែង​ទន់ ធ្វើ​បែប​នេះ​រាល់ថ្ងៃ​រហូត​ទាល់​តែ​ឃើញ​លទ្ធផល។ ២. សម្រាប់​ការ​រលាកស្បែក​ដោយ​កម្ដៅ​ថ្ងៃ ផ្លែបឺរ​ផ្ទុក​វីតាមីន A D និងE ដែល​ជួយ​សម្រាល​ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ ជំរុញ​ការ​ផលិត​ខូឡាជែន និង​បន្ថយ​ការរលាក​ស្បែក​។ ម៉ាសបិទមុខ​ធ្វើ​ពី​ផ្លែ​បឺរ​អាច​ធ្វើតាម​វិធី​ខាងក្រោម៖ យក​ផ្លែបឺរ​កន្លះ​ផ្លែ​ទៅ​កិន ថែម​ទឹក​ក្ដៅ​២​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ផ្លែ​បឺរ​ដែល​កិន​ហើយ និង​លាយ​ឲ្យ​សព្វ យក​ល្បាយ​នេះ​ទៅ​លាប​លើ​កន្លែង​រលាក​ដោយ​ប្រើ​ជក់ និង​ទុក​ចោល​រយៈពេល​១០​នាទី លាងសម្អាត​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ។ ប្រសិន​ជា​គ្នាយើង​មាន​ស្បែក​ស្ងួត និង​ងាយ​ប្រតិកម្ម​គួរ​ថែម​ទឹកឃ្មុំ​១​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ម៉ាស​នោះ។ ៣. សម្រាប់​ស្បែក​ឡើង​ពណ៌ (Hyperpigmentation) ដំឡូងបារាំង​ផ្ទុក​វីតាមីន និង​រ៉ែ​ជាច្រើន​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​បញ្ហា​ស្បែក​ឡើង​ពណ៌ ស្មាម​ខ្មៅ និង​ស្នាម​មុន​ជាដើម។ រីឯ​ក្រូចឆ្មារ​មាន​អាស៊ីដ​ ស៊ីទ្រិក (Citric Acid) ដែល​គេ​ចាត់​ទុក​ថា​ជា​ភ្នាក់ងារ​ធ្វើ​ឲ្យ​ស​បែបធម្មជាតិ។ យើង​អាច​ធ្វើ​ម៉ាស​ឲ្យ​ស្បែក​ស​ដោយ​ប្រើ​ដំឡូងបារាំង និង​ក្រូចឆ្មារ។ របៀបធ្វើ៖ យក​ដំឡូងបារាំង​ទៅ​ក្រឡុក​ និង​ត្រង​យក​ទឹក​ដំឡូងបារាំង​ លាយ​ទឹក​ដំឡូងបារាំង​៤​ស្លាបព្រាកាហ្វេ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​២​ស្លាបព្រាកាហ្វេ យក​ល្បាយ​នេះ​មកលាប​លើ​កន្លែង​ដែល​ឡើង​ពណ៌​ដោយ​ប្រើ​ជក់ ឬ​សំឡី ក្រោយ​ពី​លាប​ម្ដង​ហើយ​ទុក​ឲ្យ​ស្ងួត ហើយ​លាប​ល្បាយ​នេះ​បន្ថែម​ពីរដងទៀត ទុក​ម៉ាស​ចោល​មួយ​យប់ និង​លាង​សម្អាត​ជាមួយ​នឹង​ទឹកក្ដៅ​នៅ​ពេល​ព្រឹក ធ្វើ​បែប​រាល់ថ្ងៃ​រយៈពេល​មួយ​សប្ដាហ៍។ ប្រសិន​ជា​គ្នាយើង​មាន​ស្បែក​ស្ងួត និង​ងាយ​ប្រតិកម្ម​អាច​ថែម​ទឹកឃ្មុំ​១​ស្លាបព្រា​កាហ្វ និង​ទឹក​កុលាប​១​ស្លាបព្រាកាហ្វេ​ដើម្បី​រក្សា​ជាតិទឹក​នៅ​ស្បែក​កន្លែង​ឡើង​ពណ៌។ សម្រាប់​ទឹក​កុលាប​អាច​យក​ស្រទាប់​ផ្កាកុលាប​ទៅ​រម្ងាស់​ក្នុង​ទឹក។ សម្រាប់​មុខ​ខ្លាញ់វិញ​គួរ​បន្ថែម​ម្សៅ​អង្ករ​២​ស្លាបព្រាកាហ្វេ​ទៅ​ក្នុង​ម៉ាស។ ល្បាយ​នេះ​អាច​រក្សា​ទុក​បាន​ក្នុង​ទូរទឹកកក​រយៈពេល​ពីរ​៣​ទៅ​៤ថ្ងៃ​។​ ៤. សម្រាប់​មុខ​មុន ទឹកខ្មេះ​ផ្លែប៉ោម (Apple cider vinegar) ផ្ទុក​អាស៊ីដអាសេទិក […]


ស្បែក

ចង់ទិញផលិតផលលាបស្បែក ត្រូវចេះមើលប៉ុន្មានចំណុចនេះ

មាន​មិត្ត​នារី​ជាច្រើន​ចង់​បាន​ស្បែក​ស​ស្អាត ហើយអ្វី​ដែល​សំខាន់​បច្ចុប្បន្ន​មាន​ផលិតផល​ជាច្រើន​ដាក់​លក់​លើ​ទីផ្សារ​ ខណៈផលិតផលខ្លះ​​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា អ្នក​ចង់​លាប​ឡេ​ស្បែក ត្រូវ​គិត​ពី​ប៉ុន្មាន​ចំណុច​ដូច​ខាងក្រោម៖ – ចៀសវាង​ផលិតផល​គ្មាន​ម៉ាក សញ្ញា – ពិនិត្យ​មើល​ប្រវត្តិក្រុមហ៊ុន​នាំ​ចូល – ចៀសវាង​ផលិតផល​ដែល​មិន​មាន​រាយ​ឈ្មោះ​ពី​សារធាតុ​ផ្សំ – ដាក់​កាល​បរិច្ឆេទ​ផលិត និង​ផុត​កំណត់ – មាន​ការ​ទទួល​ស្គាល់​ជា​សកលឬ​ទេ? – មើល​ការ​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍​នៅ​ក្រសួង​សុខាភិបាល – ពិនិត្យ​មើលទីតាំង​ក្រុមហ៊ុន​ផលិត។ វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បន្ត​ទៀត​ថា​ផលិតផល​ល្អ គ្មាន​ជាតិ​កាត់ លាប​ទៅ​ជួយ​ឲ្យ​ស្បែក​ប្រែប្រួល​ម្ដង​បន្តិច​ៗ មិនមែន​លេប ៣ ឬ ៧ ថ្ងៃ​ដឹង​លទ្ធផល​ឡើយ។ ចំណែក​ផលិតផល​ដែល​គេ​ប្រកាស​លាប​ភ្លាម​សភ្លាម អាច​មិន​ល្អ​ទៅ​ថ្ងៃ​មុន ហើយ​ប៉ះពាល់​ដល់​សុខភាព​ច្រើន​យ៉ាង ព្រោះវាសម្បូរទៅដោយជាតិបារតច្រើន។ មួយ​វិញ​ទៀត​លោក​វេជ្ជបណ្ឌិតក៏​បានហាម​​មិន​ឲ្យ​ប្រើ​ផលិតផល​លាយ​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ព្រោះ​យើង​មិន​ដឹង​ពី​សារធាតុ​ផ្សំ​​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​តម្រង​នោម ប៉ះពាល់​សួត ប្រព័ន្ធ​រំលាយ​អាហារ រលាក​ស្បែក កន្ទួល​ស្បែក និង​ឆាប់​មាន​ស្នាម ជាំ ហើយ​ជាពិសេស​ស្ត្រីមាន​ផ្ទៃពោះ បើប្រើ​ឡេ​មាន​ជាតិ​បារត នាំឲ្យ​ប៉ះពាល់​ខួរក្បាល និង​​ការ​ចងចាំ​របស់​ទារក។ អត្ថបទពាក់ព័ន្ធ៖ អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទផ្សេងគ្នា លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់ ដឹងអត់ ម្សៅ ឬឡេលាយផ្សំពីអីខ្លះ បានលាបទៅមានប្រសិទ្ធភាពលឿនម្ល៉េះ? និយម​ខាត់​ប្រើ​ថ្នាំ​ខាត់​ស្បែកឲ្យ​សខ្ចី​ […]


ស្បែក

វិធីងាយៗ ៨ យ៉ាង ជួយការពារស្បែកកុំឲ្យ​ចាស់ជាងវ័យ

ទោះបីជា​យើង​មិន​អាច​បញ្ឈប់​រាងកាយ​មិន​ឲ្យ​វិវត្តទៅ​រកវ័យចំណាស់​ក៏​ដោយ ប៉ុន្តែ​យើង​អាច​ពន្យារ​ភាព​ចាស់​បាន​ដោយ​អនុវត្ត​វិធី​តាម​បែប​ធម្មជាតិមួយចំនួន​បាន​ដែរ​​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​វិធី​ងាយៗ​ដើម្បី​ពន្យារ​ភាព​ចាស់​នៃ​រាងកាយរបស់​យើង​។ ១. បញ្ចូល​ផ្លែប៊្លូបឺរី​ក្នុង​របបអាហារ​ប្រចាំ​ថ្ងៃ នៅ​ពេល​យើង​ឈាន​ចូល​វ័យ​ចំណាស់ ស្បែក​របស់​យើង​នឹង​យារ​ដែល​បង្ក​ដោយ​​ការ​ខូចខាត​ DNA ដោយសារ​អុកស៊ីតកម្ម។ ការ​ខូចខាត​នេះ​គឺ​មិន​អាច​ចៀស​បាន​ទេ ប៉ុន្តែ​យើង​អាច​ពន្យឺត​ដំណើរការ​នេះ​បាន​ដោយ​ការ​ញ៉ាំ​ផ្លែប៊្លូបឺរី។ ផ្លែ​នេះ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជួយ​ប្រឆាំង​នឹង​សញ្ញា​នៃ​ភាព​ចាស់​ទៀត​ផង។ ២. កំណត់​ការ​ញ៉ាំ​ជាតិ​ស្ករ ការសិក្សា​ថ្មីៗ​នេះ​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​ជាតិស្ករ​អាច​ពន្លឿន​ភាព​ចាស់​ និង​បង្ក​ឲ្យ​មាន​ស្នាមខ្មៅ​ក្រោម​ភ្នែក បាត់បង់​ជាតិ​ទឹក និង​ស្នាមជ្រួញ។ ដើម្បី​ប្រឆាំង​នឹង​ភាពចាស់ អ្នក​ជំនាញ​ណែនាំ​ឲ្យ​កំណត់​ការ​ញ៉ាំ​ជាតិស្ករ និង​ចៀសវាង​អាហារ និង​ភេសជ្ជៈ​ដែល​ផ្អែម​ ហើយ​ងាក​មក​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​វិញ។ ៣. ចៀសវាង​គេង​ផ្អឹប​មុខ​នឹង​ខ្នើយ ប្រសិនជា​គ្នាយើង​មួយ​ចំនួន​ចូលចិត្ត​គេង​ផ្កាប់មុខ​នឹង​ខ្នើយ យក​ល្អ​គួរ​កែ​ទម្លាប់​នេះចេញ​។ តាម​ការ​សិក្សា​ និង​អ្នកជំនាញ​ជាច្រើន​បាន​លើកឡើង​ថា​ការ​គេង​យក​មុខ​ផ្អឹប​នឹង​ខ្នើយ​អាច​បង្ក​ស្នាម​ជ្រួញ​លើ​មុខ​ជា​រៀង​រហូត។ វិធី​ដែល​ល្អ​គឺ​បង្ការ​​ដោយ​ទម្លាប់​​ខ្លួន​ឲ្យ​គេង​ផ្ងារ​វិញ។ ៤. ត្រួតពិនិត្យ​កម្រិត​ជាតិ​កាល់ស្យូម យើង​គ្រប់​គ្នា​សុទ្ធតែ​ដឹង​ហើយថា​កាល់ស្យូម​គឺ​ល្អ​សម្រាប់​ឆ្អឹង ប៉ុន្តែ​​គ្នា​យើង​តិច​នាក់​ណាស់​ដែល​ដឹង​ថា​កាល់ស្យូម​សំខាន់​ក្នុង​ការ​ការពារ​យើង​ពី​ការ​ចាស់​មុនអាយុ។ នៅ​ពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​អាច​នឹង​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​ និង​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ទៀត។ ៥. ផឹក​តែ​បៃតង តែបៃតង​អាច​ជួយ​រាងកាយ​ទាំង​ផ្នែក​ខាង​ក្នុង និង​ខាងក្រៅ។ តែបៃតង​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ហើយ​ជួយ​ជួសជុល​កោសិកា​ស្បែក និង​ធ្វើឲ្យ​យើង​ក្មេង​ជាង​វ័យ។ មិនត្រឹមតែប៉ុណ្ណោះ តែ​បៃតងជួយ​បន្ថយ​ភាព​ក្រហម និង​ការ​រលាក​នៅ​លើ​ស្បែក​ព្រោះ​តែ​បៃតង​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក​ដែរ។​ ការ​ផឹក​តែបៃតង​ជា​ប្រចាំ​អាច​ជួយ​ឲ្យ​ស្បែក​តឹង និង​មាន​សុខភាព​ល្អ។ យើង​ក៏​អាច​ដាក់​កញ្ចប់​តែ​បៃតងដែលឆុងរួច​នៅ​លើ​ភ្នែក​របស់​យើង​រយៈពេល​២ទៅ៣​នាទី​ដើម្បី​ចៀសវាង​ស្នាមខ្មៅ​ក្រោម​ភ្នែក និង​ការ​ហើម​ភ្នែក។ ៦. កុំ​ងូតទឹក​យូរ​ពេក ដើម្បី​ពន្យារ​ភាពចាស់ យើង​មិន​គួរ​ងូតទឹក​យូរ​ពេក​ទេ។ មានការសិក្សា​ឃើញ​ថា​ការ​ងូតទឹក​យូរ​​អាច​បំផ្លាញ​ស្បែក និង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ហើយ​អាច​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ និង​ស្បែក​យារ​ទៀត​ផង។ ដូចនេះ​យកល្អ​គួរ​ងូតទឹក​ដោយ​ប្រើ​តិច ប៉ុន្តែ​ចំណាយ​​ពេល​​ច្រើន​​លើ​ការ​ថែទាំ​ស្បែក​វិញ​។ ៧. ការពារ​កម្ដៅ​ថ្ងៃ កម្ដៅ​ថ្ងៃ​គឺ​ជា​ចំណែក​ធំ​មួយ​ដែល​ពន្លឿន​ភាព​ចាស់។ បើ​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​កាន់តែ​ច្រើន ហានិភ័យ​នៃ​ការ​ចាស់​មុនអាយុ​ក៏​កាន់​តែ​​ខ្លាំង​​ដែរ។ ដូចនេះ​យក​ល្អ​គ្នាយើង​គួរ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​រាល់ថ្ងៃ​ពេល​ចេញ​ទៅ​ក្រៅ​ […]


ស្បែក

អនុវត្តទម្លាប់ ៥ យ៉ាងមុនចូលគេង ជួយ​ឲ្យ​ស្បែកមានសុខភាព​ល្អ

ជារៀងរាល់ថ្ងៃស្បែករបស់យើងតែងតែប៉ះពាល់ជាមួយបរិយាកាសខាងក្រៅដែលអាចមាន​សារធាតុបង្កគ្រោះថ្នាក់ដូចជាធូលី សារធាតុគីមីកាចគ្រោះថ្នាក់​ កាំរស្មី UV និងបរិស្ថានជុំវិញផ្សេងទៀតដែលអាចជះឥទ្ធិពលដល់ស្បែកយើង​បាន។ ការ​ប៉ះពាល់ជាមួយ​នឹង​សារធាតុទាំងនេះយូរៗទៅនឹងបណ្តាលឲ្យស្បែកយើង​មានការផ្លាស់ប្តូរ និងវិវឌ្ឍទៅជាកើត​មុន ស្លាកស្នាម ខូង ស្នាមជ្រួញ និងការខូចខាតផ្សេងៗទៀត ហើយនឹង​ត្រូវចំណាយពេលច្រើនដើម្បីព្យាបាល និងបំបាត់ស្នាមទាំងនោះ។ ខាងក្រោមនេះគឺជាគន្លឹះ ៥ យ៉ាងដើម្បី​ថែរក្សាស្បែកយើង​​មុនពេលចូលគេង។ ១- លាងសម្អាតមុខ នៅពេលយើង​គេងពេលយប់ស្បែករបស់យើង​នឹងមានធ្វើការជួសជុលកន្លែងមាន​បញ្ហា​ដោយខ្លួនឯង ហើយរន្ធញើសនឹងបើកផងដែរ។ ប្រសិនបើ​គ្រឿង​តុបតែងមុខរបស់យើង​ដូចជា ម៉ាស្ការ៉ា (mascara) ម្សៅទ្រនាប់ (foundation) ហាយឡាយ (highlighter) និង គូល័រភ្នែក (eyeshadow) ដែលយើង​បានប្រើប្រាស់មិនត្រូវបាន​លាងសម្អាត​ចេញ​នោះទេ នឹងបង្កឲ្យមានការស្ទះរន្ធញើស ហើយរំខានដល់ដំណើរការធម្មជាតិនៃការជួសជុលទាំងនោះ។ កត្តាទាំងនេះ​ជាហេតុបណ្តាលឲ្យស្បែកយើង​មិនរលោង បែរជា​មានស្នាម និងមានមុនទៅវិញ​។ តាមរយៈការលាងសម្អាត​គ្រឿងសម្អាងចេញពីមុខ អាចជួយឲ្យស្បែករបស់​យើ់ង​មានដង្ហើម និងរក្សាឲ្យនៅធម្មជាតិបាន។ អត្ថបទពាក់ព័ន្ធ: នេះទើបជាកំពូលគុណប្រយោជន៍ដ៏អស្ចារ្យពីប្រទាលកន្ទុយក្រពើ តិចនិកពិសេសត្រឹមតែមួយយប់ អាចបំបាត់ស្នាម​ក្រហម​លើមុខដោយសារមុន វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ ២- ប្រើទឹក toner បន្ទាប់ពីយើង​បានតុបតែងមុខរួច ចាំបាច់ត្រូវធ្វើការលាងសម្អាតវិញជាមួយនឹងទឹក Toner។ Toner អាចជួយឲ្យកម្រិត pH ធម្មជាតិរបស់ស្បែកត្រឡប់មកវិញ ដែលអាចឲ្យស្បែកយើង​មានភាពធន់នឹងបាក់តេរី និងមីក្រូសរីរាង្គផ្សេងទៀត។ Toner មានសារៈសំខាន់ណាស់សម្រាប់អ្នកដែលមានស្បែកមុខខ្លាញ់ និងមុខមុន។ យើង​អាចបន្តក់ Toner ពីរបីដំណក់លើ​សំឡី​ជូតមុខ […]


ស្បែក

ញ៉ាំពពួកបន្លែផ្លែឈើទាំងនេះ ល្អជាងខូឡាជែនកំប៉ុងទៀត

មាន​មិត្ត​នារី​ជាច្រើន​បាន​ជ្រើសរើស​ផលិតផល​ខូឡាជេន​ស្រាប់​មក​ញ៉ាំ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​មើល​ទៅ​មាន​សំណើម​ស្រស់​ស្អាត។ ប៉ុន្តែ​នៅ​ពេល​យើង​ទិញ​ផលិតផល​កំប៉ុង ឬ​ប្រអប់​ស្រាប់ យើង​មិន​ដឹង​ប្រភព និង​អាច​ជឿជាក់​បាន​កម្រិត​ថា ថា​ផ្សំ​ពី​វត្ថុ​ធាតុ​ដើម និង​មាន​ការ​វេច​ខ្ចប់​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា បើ​ចង់​ផឹក​ខូឡាជេន​ទិញ​ស្រាប់ ស្រីៗ​គួរតែ​ងាក​មក​ញ៉ាំ​ពពួក​បន្លែ​ផ្លែឈើ​មួយ​ចំនួន​វិញ ជា​ពិសេស​ពពួក​បន្លែ​ពណ៌​លឿង គឺ​សម្បូរ​ទៅ​ដោយ​ខូឡាជេន​ជាង​បន្លែ ផ្លែ​ឈើ​ដទៃ។ ១- ត្របែក វីតាមីន C ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការ​ផលិត​ប្រូសេស្តេរ៉ូន​ដែល​ជា​ប្រភព​កូឡាជែន​ដល់​ស្បែក ដូច្នេះ​ការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​ចាំបាច់ ហើយ​ពពួក​ស្វាយ ក្រូច​គឺ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​មួយ​នេះ ជាពិសេស​ត្របែក​នេះ​តែម្ដង។ ២- ត្រី យើង​ដឹង​ហើយ​ថា ខូឡាជែន​ដែល​លក់​លើ​ទីផ្សារ​ផ្សំ​ឡើង​ពី​ត្រី និង​សាច់​ជាដើម ដូចនេះ​ស្រីៗ​អាច​ញ៉ាំ​អាហារ​ដែល​ចម្អិន​ពី​ត្រី​ឲ្យ​បាន​ច្រើន​ក៏​ទទួល​បាន​ប្រសិទ្ធភាព​ដូចគ្នា។ ៣- ស៊ុត ផ្នែក​ពណ៌​ស​របស់​ស៊ុត មាន​ផ្ទុក​អាមីណូ​អាស៊ីដបរិមាណ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ ដែល​វា​ជា​សមាសធាតុ​ចាំបាច់ សម្រាប់​ផលិត​កម្ម​ខូឡាជែន។ ៤- សណ្ដែក សណ្ដែក គឺជា​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជា​រឿយៗ​មាន​ផ្ទុក​អាស៊ីដ​អាមីណូ​ចាំបាច់​សម្រាប់​ការ​សំយោគ​ខូឡាជែន។ លើស​ពី​នេះ​​សណ្ដែក​ភាគច្រើន​សម្បូរ​ទៅ​ដោយ​ទង់ដែង ដែល​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​មួយ​ទៀត សម្រាប់​ផលិត​ខូឡាជែន។ ៥- គ្រាប់​ស្វាយ​ចន្ទី គ្រាប់​ស្វាយ​ចន្ទី​សម្បូរ​ស័ង្កសី និង​ទង់ដែង​ដែល​សារធាតុ​ទាំងពីរ​នេះ​ជួយ​បង្កើន​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការ​បង្កើត​ខូឡាជែន។ ៦- ប៉េងប៉ោះ ប្រភព​វីតាមីន C មួយ​នេះ​អាច​ផ្តល់​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​ទៅ​ជិត ៣០ ភាគរយ​នៃ​សារធាតុ​ខូឡាជែន។ ផ្លែ​ប៉េងប៉ោះ​ក៏​មាន​ផ្ទុក​សារជាតិ​លីកូទីន ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​ការ​រលាក​ដល់​ស្បែក។ ៧- ម្ទេស​លឿង ម្ទេស​លឿង​ក៏​សម្បូរ​វីតាមីន C ខ្ពស់ ព្រម​ទាំង​ផ្ទុក​សារធាតុ Capsaicin […]


ស្បែក

វិធីធ្វើម៉ាសបិទមុខនៅផ្ទះខ្លួនឯង សម្រាប់ស្បែក​ ៦ ប្រភេទ

គ្នាយើង​មាន​បញ្ហា​មុខ​ឡើង​មុន មុខ​មាន​ខ្លាញ់ ឬ​ស្នាមជ្រួញ​មែន​ទេ? ការ​មាន​ស្បែក​ស្អាត​មិន​មែន​មក​ពី​កត្តាហ្សែន​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ការ​ថែទាំ​ស្បែកជាប្រចាំ​​ក៏​ជួយ​ដល់​សុខភាព​ស្បែក​ដែរ​ដោយ​ជួយ​សម្អាត កម្ចាត់​កោសិកា​ងាប់ និង​ផ្តល់​សំណើម​ដល់​មុខ។ យើង​អា​ចថែទាំ​ស្បែក​មុខបាន​ដោយ​ធ្វើ​​​ម៉ាសបិទ​មុខ​បាន​ដោយ​ខ្លួនឯង​នៅ​ផ្ទះ​ទៅ​តាម​ប្រភេទ​ស្បែក​មុខ​របស់​យើង។ ១. ម៉ាស​សម្រាប់​មុខ​ឡើង​មុន មុន​គឺ​ជា​បញ្ហា​ស្បែក​ទូទៅ​មួយ​ដែល​យើង​តែង​ជួប​ប្រទះ។ មុន​កើត​ឡើង​នៅ​ពេល​ខ្លាញ់ កោសិកា​ស្បែក​ងាប់ និង​បាក់តេរី​ស្ទះ​នៅ​នឹង​រន្ធ​ញើស។ ប៉ុន្តែ​ប្រូតេអ៊ីន​ក្នុង​ស៊ុត​ពណ៌​ស​អាច​កម្ចាត់​បាក់តេរី​នៅ​លើ​ស្បែក និង​ជួយ​បំបាត់​ស្នាម​ជាំ​បាន។ គ្រឿង​ផ្សំ​៖ ​ស៊ុត​ពណ៌​ស​ ២ ទៅ ៣​ គ្រាប់។ របៀប​ធ្វើ៖ ​យក​ស៊ុត​ពណ៌​ស​ដាក់​ក្នុង​ចាន​ រួច​យក​សំឡី​ជ្រលក់​នឹង​ស៊ុត​ពណ៌ស ហើយ​ជូត​ថ្នមៗ​លើ​មុខ។ ក្រោយ​ពី​ជូត​ហើយ​ទុក​ចោល​ ១០ ​ទៅ ១៥ ​នាទី និង​ជូត​សម្អាត​ជាមួយ​កន្សែង​សើម​។ បន្ទាប់​ពី​នេះ​លាប​ទឹក​សំណើម (moisturizer)លើ​ផ្ទៃមុខបន្ថែម។ ២. ម៉ាស​សម្រាប់​មុខ​ឡើង​ពណ៌​ ការ​ប្រែ​ពណ៌​លើ​ស្បែក​កើត​ឡើង​នៅ​ពេល​ដែល​មុន​បាន​ជា​សះ​ស្បើយ ហើយ​វា​ត្រូវ​បាន​គេ​ហៅ​ថា​ការ​ឡើង​ពណ៍​លើ​ស្បែក​ក្រោយ​មាន​ការ​រលាក (post-inflammatory hyperpigmentation)។ សម្រាប់​បញ្ហា​ស្បែក​បែបនេះ​យើង​អាច​ធ្វើ​ម៉ាស​ល្មៀត​ដោយ​ខ្លួន​ឯង​ដើម្បី​កាត់បន្ថយ​ការរលាក។ គ្រឿង​ផ្សំ៖ ​ម្សៅ​ល្មៀត ១ ស្លាបព្រា​កាហ្វេ និង​ទឹក​ឃ្មុំ ១ ទៅ ២​ស្លាបព្រាកាហ្វេ។ របៀប​ធ្វើ៖ ​​យក​ម្សៅ​ល្មៀត​ទៅ​លាយ​ជាមួយ​នឹង​ទឹកឃ្មុំ រួច​យក​មក​ម៉ាស្សា​ថ្នមៗ​លើ​មុខ និង​ទុក​ចោល​ ១០ នាទី។ បន្ទាប់ពី​នេះ​លាង​សម្អាត​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ។ ៣. ម៉ាស​សម្អាត​រន្ធញើស Oatmeal […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ