ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

ចូល​ដល់​ខែ​ភ្លៀង ស្បែក​របស់​យើង​ចាប់ផ្តើម​ស្ងួត​គ្រើម​ បាត់បង់​សំណើម​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ចាស់​ជាង​វ័យ​ អ៊ឹចឹងហើយ​ ស្រី​ៗ​យើង​​ត្រូវ​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​ការ​ថែទាំ​ស្បែក​ ដើម្បី​ជៀស​ផុត​ពី​បញ្ហា​ស្បែក​ផ្សេងៗ។ បញ្ហា​ស្បែក​ទូទៅ អំឡុង​រដូវ​ភ្លៀង មុន​រលាក៖ មុន​ក្រហម​ និង​ហើម​ អាច​លេច​ឡើង​នៅ​ពេល​ផ្ទៃ​មុខ ហើយ​ការ​ថែទាំ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក៏​មាន​ភាព​ខុសៗ​គ្នា អាស្រ័យ​លើ​ប្រភេទ​ស្បែក​ដែរ។ ដើម្បី​បញ្ចៀស​ការ​បញ្ចេញ​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល គ្នា​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​ខ្លាញ់។ ត្រអក៖ រដូវ​ភ្លៀង​អាច​​បណ្តាល​ឲ្យ​យើង​កើត​ត្រអក​បាន​ ដោយ​មាន​អាការៈ​រមាស់ កន្ទួល និង​ក្រហម​នៅ​លើ​ស្បែក។ ស្បែក​ស្ងួត៖ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត​ គឺ​ងាយ​នឹង​ឡើង​កន្ទួល​ របក​ និង​រមាស់​ស្បែក។ ដូច្នេះ​ហើយ​ ការ​ប្រើ​ក្រែម​ផ្តល់​សំណើម​ជា​ប្រចាំ​មាន​សារៈសំខាន់​ណាស់។ ជំងឺ​ចៃ​លើ​ស្បែក (Scabies)៖ ជំងឺ​មួយ​ប្រភេទ​នេះ កើត​ឡើង​ដោយ​សារ​តែ​ពពួក​ចៃ​តូច​ៗ តោង​ជាប់​នៅ​លើ​ស្បែក ដែល​​នាំ​ឲ្យ​ស្បែក​រមាស់ និង​ក្រហម។ ជំងឺ​ចៃ​លើ​ស្បែក អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ដោយ​ការ​ប៉ះពាល់​ផ្ទាល់។ គន្លឹះ​ថែទាំ​ស្បែក​ដ៏​ល្អ​បំផុត សម្រាប់​រដូវ​ភ្លៀង ១. ការ​លាង​សម្អាត​ស្បែក ការ​លាង​សម្អាត​ស្អាត​ជា​ប្រចាំ​ មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស ធូលី​ដី និង​ញើស។ ស្រីៗ​យើង​គួរ​ប្រើ​សាប៊ូ​ ឬ​ហ្វូម​លាង​មុខ​ដែល​​គ្មានជាតិ​កាត់ និង​ស័ក្តិសម​ទៅ​នឹង​ប្រភេទ​ស្បែក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ​រន្ធ​ញើស ក៏​ដូចជា​ការ​កើត​មុន​ជា​ដើម។ ២. ជម្រុះ​កោសិកា ទន្ទឹម​នឹង​នេះ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​ចោល​ ឲ្យ​បាន​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍។ ៣. បំពេញ​ជាតិ​ទឹក បន្ថែម​ពី​នេះ […]

ស្វែងរក ស្បែក

ស្បែក

មូលហេតុ​សំខាន់ៗ នាំ​ឲ្យ​​ស្រីៗ​ដុះ​​រោម​ពុក​មាត់?

គ្នា​យើង​​មិន​តិច​​ទេ​ដែល​​ធ្លាប់​ឃើញ​ស្រីៗ​មាន​ដុះ​ពុក​មាត់ ឬ​​អ្នក​​កំពុង​​អានហ្នឹង ដុះ​ពុក​មាត់​​ដូច​​ប្រុសៗ​ដែរ។ ស្រីៗ​ឲ្យ​តែ​មាន​រោម​ច្រើន​ (រោមដៃ ជើង ឬ​ពុកមាត់) ភាគ​ច្រើន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ខ្លួន។ ​ម៉េច​បាន​ស្រីៗបែ​រជា​មាន​ពុកមាត់​ដូច​ប្រុសៗ? តាម​បែប​វិទ្យាសាស្ត្រ ​ពុកមាត់​បង្កឡើង​ដោយហ្សែន ​អ័រម៉ូន ឬ​កត្តា​វេជ្ជសាស្ត្រ។ ១- ជំងឺរោមច្រើន​​ ជំងឺរោម​ច្រើន (Hirsutism)​ សំដៅ​​លើ​ការ​លូតលាស់​​រោម​ខ្លាំង​​ ដែល​ផ្តោត​សំខាន់​​លើចង្កា និង​​​លើបបូរមាត់ ព្រម​ទាំង​​អាច​​កើត​នៅ​បរិវេណ​​ផ្សេង​ទៀត​។ ​ជំងឺ​រោមច្រើន​បង្កឡើង​ដោយ​កម្រិត​ឡើងខ្ពស់​នៃ​អ័រម៉ូនតេស្តូស្តេរ៉ូន ដែលជា​អ័រម៉ូន​ភេទឈ្មោល។ Hirsutism​ ជាជំងឺ​តពូជ​ ​មានន័យថា​ បើនរណា​ម្នាក់​ក្នុង​គ្រួសារកើត ឬ​មាន​រោម​ច្រើន សមាជិក​ម្នាក់​ទៀតអាច​កើត​ដូច​គ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២- អ័រម៉ូនច្រើនហួស ជំងឺក្រពេញ​អាដ្រេណាល់ ​ផលិតអ័រម៉ូន​ភេទ​ហួសហេតុ​ ជា​សភាពជំងឺ​តពូជ​។ ​​​អ័រម៉ូន​ស្តេរ៉យ ​(គ័រទីហ្សុល និងអង់ដ្រូសែន) ឡើងខ្ពស់ ​ពី​ក្រពេញ​អាដ្រេណាល់ ​ដែល​​ភ្ញោចការ​លូតលាស់​រោម​លើមុខ។ ៣- អូវែកើតដុំគីសទឹកច្រើន ស្រ្តីដែល​មាន​ជំងឺអូវែកើ​តដុំ​គីសទឹក​ច្រើន ​តាម​ធម្មតា​ មាន​រោម​លើមុខ​ក្រមៅ ​ដោយសារ​តែ​អតុល្យភាព​​អ័រ​ម៉ូន។ ក្រៅ​ពី​មាន​ពុកមាត់ ស្រីៗដែលមាន​អូវែ​កើតដុំគីស​ច្រើន ​​​អាច​ឡើងទម្ងន់​ខុសធម្មតា​ និងមក​​រដូវមិន​ទៀង។ [embed-health-tool-bmi] ៤- អ័រម៉ូនគ័រទីហ្ស៊ុល អ័រម៉ូនគ័រទីហ្ស៊ុល (Cortisol) កើន​ឡើង​ ដែល​ជាអ័រ​ម៉ូនស្តេរ៉យ ​បញ្ចេញ​ […]


ស្បែក

ឥទ្ធិពលទឹកចំពោះស្បែក បើខ្វះ អាចបង្កបញ្ហាច្រើន​

ទឹក​សំខាន់​ណាស់​សម្រាប់​រាង​កាយ ពិសេស​ការ​រំលាយ​អាហារ របត់​ឈាម ស្រូប​ជីវជាតិ​ចំណី​ដែល​ញ៉ាំ និង​ការ​បញ្ចេញ​ចោល។ ដឹង​អត់​ថា ទឹក​ល្អ​សម្រាប់​ស្បែក​ខ្លាំង​ប៉ុនណា? ១- ស្បែកខ្សោះជាតិទឹក ស្បែក​ដូច​សរីរាង្គ​ដទៃ​ទៀត​ដែរ ផ្សំ​ឡើង​ដោយ​កោសិកា។ កោសិកា​ស្បែក ដូច​កោសិកា​ដទៃ​ទៀត​ដែរ ផ្គុំ​ឡើង​ដោយ​ទឹក។ រាល់​សរីរាង្គ​ទាំងអស់​ត្រូវ​ការ​ទឹក ដើម្បី​បំពេញ​មុខងារ​បាន​ល្អ។ បើ​រាងកាយ​ស្រូប​យក​ជាតិ​ទឹក​មិន​គ្រប់​គ្រាន់ ឈាម​នឹង​ទាញ​ទឹក​ពី​កោសិកា​ស្បែក​ទៅ​ប្រើ ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​ស្ងួត តឹង និង​បែក​ស្រកា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ស្បែក​ស្ងួត​មិន​សូវ​មាន​លក្ខណៈ​បត់​បែន​បាន ឬ​យឺត​រលាស់ បង្ក​ជា​ជ្រីវជ្រួញ។ បើ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​រយៈពេល​យូរ​នោះ ស្បែក មើល​ទៅ​កាន់​តែ​ចាស់​ទៅៗ អ៊ីចឹង​គួរ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន។ ទឹក​ញ៉ាំ​ចូល មិន​មែន​មាន​ន័យ​ថា ស្បែក​ទទួល​បាន​ទេ ព្រោះ​វា​នឹង​ចូល​ក្នុង​សរីរាង្គ​ដទៃ​ទៀត ដែល​បឺត​យក​ជាតិ​ទឹក មុន​វា​ទៅ​ដល់​ស្បែក ហើយ​អ្វី​ដែល​គួរ​ធ្វើ ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​ច្រើន។ [embed-health-tool-heart-rate] ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/uZoH6PhUW64 ២- ថែស្បែកបន្ថែម ងូត​ទឹក ហើយ​គួរ​លាប​ឡេ​ជំនួយ​ស្បែក ព្រោះ​ក្រោយ​ងូត​ទឹក ស្បែក​ងាយ​ស្រូប​ផលិត​ផល​ថែរក្សា​ខ្លួន​បាន​ល្អ។ ជ្រើស​រើស​ផលិត​ផល​ដែល​មាន​ផ្ទុក​ជាតិ​អាស៊ីដ ហ៊ីយ៉ាលូរ៉ូនិក (hyaluronic acid) ពេលប្រើផលិតផល​ផ្តល់​សំណើម (ឡេ)។ ប្រភេទ​ខ្លះ​នៃ​ផលិត​ផល​នេះ រួម​មាន Skinceuticals Hydrating B5 Gel។ អត្ថបទគួរអាន៖ […]


ស្បែក

វិធីសាស្ត្រកោររោមកុំឲ្យ​រោល​ស្បែក​មុខ ប្រុសៗគួរដឹង

រឿង​នេះ​មាន​តែ​ប្រុសៗ​ទេ យល់​អារម្មណ៍​ពិត គ្មាន​ពុក​មាត់ ពុក​ចង្កា​នឹង​គេ គេ​ថា​ចេក តែ​បើ​មាន​ច្រើន​ពេក គេ​ហៅ ពូឥណ្ឌា។ និយាយ​រឿង​កោរ​ពុក​ចង្កា​វិញ ខ្លះ​អាយុ​ច្រើន​ហើយ នៅ​តែ​កោរ​រលាត់​នេះ​រលាត់​នោះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​វិធីសាស្ត្រ​ខ្លះៗ​សម្រាប់​កោរ​រោម​មុខ ពុក​មាត់ ពុក​ចង្កា៖ ១- វិធីសាមញ្ញ មុនសម្រេចកោរពុកមាត់ពុកចង្កា អ្វីសំខាន់​បំផុត គ្នា​យើង​ត្រូវ​ចាំ បើ​ចង់​កោរ​រោម​បាន​កៀក​នឹង​គល់ គ្មាន​ការ​រោលរាល​ក្រហាយ ផ្សា រោល​កន្ទួល​ស្បែក ត្រូវ​ធ្វើ​ឲ្យ​ពុកមាត់ ពុកចង្កា​សើម​ជា​មុន។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា សមត្ថភាព​ស្រូប​យក​សំណើម​របស់​រោម​មុខ មាន​រហូត​ដល់​ ៣០% នៃ​មាឌ​របស់​វា។ រោម​កាន់​តែ​ងាយ​បាក់ ពេល​ត្រូវ​​សំណើម នាំ​ឲ្យ​យើង​កាត់ ឬ​កោរ​បាន​យ៉ាង​ងាយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ពេល​ល្អ​បំផុត​ដើម្បី​កោរ​រោម គឺ​បន្ទាប់ពី​ងូត​ទឹក។ បើ​គ្នា​មិន​ងូត​ទឹក​អំឡុង​ពេល​នោះ គប្បី​លុប​មុខ និង​ដាក់​កន្សែង​ក្តៅ​សើម​មួយ​ផ្ទាំង​លើ​មុខ​ប៉ុន្មាន​នាទី​ជា​មុន។ បច្ចេកទេស​នេះ​ត្រូវ​ជាង​កាត់​សក់​សឹង​តែ​គ្រប់​រូប​ជ្រើស​ប្រើ​ជា​ទូទៅ។ ២- ក្រែមកោររោមដែលស័ក្តិសម និងត្រឹមត្រូវ ក្រែម​សម្រាប់​កោរ​រោម​សុទ្ធតែ​មាន​ផ្ទុក​ជាតិ​រំអិល និង​ផ្តល់​សំណើម ហើយ​ត្រូវ​អ្នក​ជំនាញ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ។ ក្រែម​កោរ​រោម សម្បូរ​ពពុះ​មាន​លក្ខណៈ​រអិល ដោយ​មិន​ចាំបាច់​បង្កើត​ពពុះ​ច្រើន​ដូច​ម៉ាក​យីហោ​តម្លៃ​ថោកៗ​ឡើយ។ ចាំ​ថា ការ​ឡើង​ពពុះ​មិន​សំខាន់​ទេ ការ​ប៉ះ​ផ្អឹប​ក្រែម​កោរ​រោម​ជាមួយ​ស្បែក ពុកចង្កា ទើប​សំខាន់​បំផុត។ ក្រៅពី​ការ​បំពេញ​មុខងារ​ជា​ក្រែម​រំអិល ក្រែម​ប្រភេទ​នេះ […]


ស្បែក

បើស្បែក​​​ប្រែប្រួល នេះបញ្ជាក់​ថា​យើងអាច​មាន​បញ្ហា​សុខភាពហើយ

ទម្លាប់​ស្រីៗ​គ្នា​យើង មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ ពេល​ស្បែក​យើង​លេច​ចេញ​សញ្ញា​ប្រែប្រួល​មួយ​ចំនួន អាច​គិត​ថា​មិន​អី ឬ​ក៏​ខ្ជិល​ទៅ​ពេទ្យ​សើស្បែក ព្រោះ​អាច​គិត​ថា​ទៅ​ពេទ្យ​អស់​ប្រាក់​ច្រើន​។ ការពិត ស្បែក​យើង​ប្រែប្រួល អាចបញ្ជាក់​ថា យើង​កំពុង​មាន​បញ្ហា​សុខភាព​ហើយ។ "Hello គ្រូពេទ្យ" នឹង​បក​ស្រាយ​ដូច​ខាង​ក្រោម៖ ១- ថ្នក់ ឬប៉ោងភ្នែក មកពីញុំា​ប្រៃពេក ព្រោះចំណី​​មានជាតិ​ប្រៃបណ្តាល​ឲ្យ​សល់​ជាតិទឹក​ក្រោម​ភ្នែក ឬ​​មានថ្នក់​ក្រោមភ្នែក។ អាលែកហ្ស៊ី ក៏អាចធ្វើ​ឲ្យ​ថ្នក់ភ្នែកបានដែរ។ ប្រតិ​កម្ម​អាលែកហ្ស៊ី ធ្វើ​ឲ្យ​សរសៃ​ឈាមរីកធំ​ក្រោមស្បែក ​ងាយ​រំញោ​ចបរិវេណ​ជុំវិញភ្នែក អាច​មាន​ជ្រាប​ឈាម​តិចតួច នាំឲ្យ​មាន​ស្រមោល​ស្វាយ ខៀវ​ក្រមៅ។​ ២- ស្បែកប្រផេះ ​បណ្តាល​មក​​ពី​​កង្វះ​អុកស៊ីហ្សែន​ក្នុងឈាម​ ដែលអាច​បណ្ដាល​ឲ្យ​គាំងបេះដូង ហើយ​ស្បែកប្រផេះ​អាច​ជាសញ្ញា​ព្រមាន​ពី​បញ្ហា​សុខភាព​មិន​ប្រក្រតី​ ដូចជា រលាកសួត ​​របេង ​និង​ប្រភេទ​ខ្លះ​នៃជំ​ងឺមហារីក។ ៣- ស្បែកឡើងសម្បុរត្នោត គួរចាប់អារម្មណ៍ពណ៌ស្បែកដែលមានបន្ទះពណ៌​​ត្នោត ឬ​ប្រផេះ​នៅ​បរិវេណ​ក្លៀក ​ក​ ឬ​ម្ដុំក្រលៀន ​អាច​ជា​សញ្ញា​ជំងឺទឹកនោមផ្អែម មិនមែនមក​ពី​ជាំ​កម្ដៅ​ថ្ងៃទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៤- ស្បែកស្ងួត ស្បែកសក់ និងក្រចក​ស្ងួត អាច​​បញ្ជាក់​ថា​ "ក្រពេញទីរ៉ូអ៊ីត" មាន​បញ្ហាហើយ។ បើ​សុខភាព​ល្អ​មិន​មាន​អី​ប្រែប្រួល​ក្នុង​ខ្លួន​ទេ ស្បែក​យើង​ធម្មតា​​មាន​សំណើម ឬ​មើល​ទៅ​​មានជាតិ​ទឹក​គ្រប់គ្រាន់។ បើស្បែកស្ងួត​ខ្លាំង​ (ក្នុងកម្រិតធ្ងន់ធ្ងរ) អាច​មក​ពីកង្វះ​វីតាមីន A​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ