ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ

ពិត​ណាស់​ ការ​ផ្លាស់ប្តូរ​ទម្លាប់​ក្នុង​ការ​ថែទាំ​ស្បែក​អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ និង​ការ​ប្រែប្រួល​អាកាសធាតុ​អាច​ប៉ះពាល់​ទៅ​ដល់​សុខភាព​ស្បែក​របស់​យើង​​​ ដោយ​បង្ក​​ជា​ការ​កើត​មុន ឬ​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ជា​ដើម។ អ៊ឹចឹង​ហើយ​ ដើម្បី​ថែទាំ​​ស្បែក​ឲ្យ​នៅ​តែ​​មាន​សុខភាព​ល្អ​ អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ក្នុង​រដូវ​បុណ្យទាន​នេះ គ្នា​យើង​អាច​អនុវត្តតាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖ ១. រក្សា​សំណើម​នៃ​ស្បែក ស្បែក​របស់​យើង​ត្រូវ​ការ​សំណើម​ពី​ខាង​ក្នុង​ និង​ខាង​ក្រៅ ដូច្នេះ​ ទើប​​គ្នា​យើង​ចាំបាច់​លាប​ប្រភេទ​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ស្បែក​ដែល​មាន​សំណើម​ នឹង​មើល​ទៅ​​ក្មេង​​ជាង​វ័យ ​ព្រម​ទាំង​​ទន់​ម៉ត់​រលោង។ ២. លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ការ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ជា​វិធីសាស្រ្ត​ដ៏​ល្អ​បំផុត​ក្នុង​ការ​ការពារ​ស្បែក​ពី​ការ​បំផ្លាញ។ កាំ​រស្មី​ UV អាច​បំផ្លាញ​កោសិកា​ស្បែក​ និង​បង្ក​ជា​ជំងឺ​មហារីក​ថែម​ទៀត​ផង។ យ៉ាង​ហោច​ណាស់​ យើង​គួរ​ជ្រើសរើស​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ណា​ដែល​មាន ​SPF30 ឬ​ខ្ពស់​ជាង​នេះ ព្រម​ទាំង​លាប​ក្រែម​ជា​រៀង​រាល់​ពីរ​បី​ម៉ោង​ម្តង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ព្យាបាល​ប្រើ​ផលិតផល​ដដែល​ មួយ​វិញ​ទៀត ស្រី​ៗ​យើង​គួរ​ជៀសវាង​ផ្លាស់ប្តូរ​ផលិតផល​ថែរក្សា​ស្បែក​នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ពីព្រោះ​ការ​ផ្លាស់ប្តូរ​ផលិតផល​ថ្មី​​ រួម​មាន​នឹង​អាកាសធាតុ​ថ្មី​ អាច​បណ្តាល​ឲ្យ​ស្បែក​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន។ ៤. បិត​ម៉ាស​មុខ​ ការ​ធ្វើ​ដំណើរ​​ទៅ​ទី​ជិត​ឆ្ងាយ​ អាច​នាំ​ឲ្យ​យើង​ស្រ្តេស​ និង​បង្ក​ជា​ការ​កើត​មុន​ ដូច្នេះ​ហើយ​ គ្នា​យើង​អាច​ផ្តល់​ការ​ថែទាំ​ដ៏​ល្អ​បំផុត​សម្រាប់​ស្បែក​ដោយ​ការ​បិត​ម៉ាស​មុខ​ ក៏​ដូចជា​បាញ់​ទឹក​ផ្តល់​សំណើម​ដល់​ផ្ទៃ​មុខ (Facial mists)។ [embed-health-tool-ovulation] ៥. លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ និង​ជៀសវាង​យក​ដៃ​ប៉ះ​មុខ ម្យ៉ាង​វិញ​ទៀត យើង​គួរ​​ប្រើ​សាប៊ូ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​​បញ្ចៀស​ការ​រាលដាល​នៃ​បាក់តេរី​​ និង​ធូលី​ដី​​ទៅ​លើ​​ផ្ទៃ​មុខ​ ដែល​​អាច​បង្ក​ឲ្យ​កើត​មុន ជា​ពិសេស​នៅ​អំឡុង​ពេល​ធ្វើ​ដំណើរ​នេះ​តែ​ម្តង។ ចំណុចសំខាន់ ដើម្បី​ថែទាំ​​ស្បែក​ឲ្យ​នៅ​តែ​​មាន​សុខភាព​ល្អ​ អំឡុង​ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​ក្នុង​រដូវ​បុណ្យទាន​នេះ គ្នា​យើង​អាច​អនុវត្តន៍​តាម​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ៖ ១. រក្សា​សំណើម​នៃ​ស្បែក ២. លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ ៣. […]

ស្វែងរក ស្បែក

ស្បែក

ខ្យល់​ទី​ក្រុង​ធ្វើ​ឲ្យ​យើងឆាប់​ចាស់ តែ​អ្នក​ជំនាញ​ប្រាប់របៀបទប់ទល់

ខ្យល់​ពុល​នៅ​​តាម​បណ្តា​ទី​ក្រុង នឹង​កើន​ឡើង​ប្រមាណ​២០​% នៅ​អំឡុង​ពេល​ថ្ងៃ​ធ្វើ​ការ បើ​ធៀប​នឹង​ថ្ងៃ​ចុង​សប្តាហ៍។ នេះ​បើ​តាម​របាយការណ៍​ពី​នាយក​ដ្ឋាន​កិច្ចការ​បរិស្ថាន ចំណី​អាហារ​នៃ​ចក្រភព​អង់គ្លេស​បង្ហាញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ អ្ន​ក​ជំនាញ​សិក្សា​ខាង​​ផ្នែករោគ​សើស្បែក លោក​ស្រី​វេជ្ជបណ្ឌិត Jinah Yoo ​មក​ពី​គ្លីនិក​​ SKN ដ៏​ល្បី​នៅ​ចក្រភព​អង់គ្លេស បាន​​ឲ្យ​ដឹង​ថា កខ្វក់​ខ្យល់​ទាំង​នោះនឹង​បណ្តាល​ឲ្យ​ស្បែក​វិវត្ត​ឆាប់​ចាស់ តែលោក​ស្រី​បាន​​​បញ្ជាក់​ថា យើង​ក៏​អាច​មាន​វិធី​បង្ការ​មួយ​ចំនួន​ផង​ដែរ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ស្បែក​ជ្រីវជ្រួញ​ ឆាប់​វិវត្ត​ហួស​មុន​វ័យ ដូច​ខាង​ក្រោម៖ ១- ចៀស​ឲ្យ​បាន​ ពី​កន្លែង​ដែល​ជា​បណ្តុំ​ផ្សែង​ពុល បើ​អាច​ចៀស​បាន គួរ​ចៀស​ចេញ​ពី​កន្លែង​ដែល​មាន​ផ្លូវ​មមាញឹក​ច្រើន​ដោយ​ឡាន​ម៉ូតូ ព្រោះ​​កន្លែង​ទាំង​នោះ​ជា​ប្រភព​សំខាន់​ដែល​ធ្វើ​ឲ្យ​មុខ​មាត់​រាង​កាយ​អ្នក​រង​​ប្រតិកម្មបង្ក​ស្បែក​ឲ្យ​ឆាប់​ចាស់។ លោក​ស្រី​ក៏​បាន​បន្ថែម​ថា បើ​មិន​អាច​ចៀស​បាន ក៏​គួរ​កុំ​យក​ដៃ​ប៉ះ​ពាល់​មុខ ហើយ​ពេល​មក​ដល់​កន្លែង​សម​គួរ ក៏​គួរ​លុប​លាង​មុខ និង​ស្បែក​ឲ្យ​បាន​ស្អាត​ ចៀស​វាង​ទុក​​ចោល​មិន​សម្អាត។ ២- មាន​ទម្លាប់​លុប​លាងមុខ​ សម្អាត​ស្បែក​រៀង​រាល់​យប់​ ពេញ​មួយ​ថ្ងៃ មុខ​ និង​ស្បែកយើង ប្រមូល​ផ្តុំ​ស្អិតជាប់ដោយ​ធូលី ជាតិ​ពុល​ផ្សេងៗ ដូច​នេះ​ការ​លុប​លាង​សម្អាត​មុខ ព្រម​ទាំង​ងូត​ទឹក​ ដុស​សម្អាត​ស្បែក ជា​រឿង​ដែល​​គួរ​គប្បី​ធ្វើ។ បើ​ដូច​មិន​ដូច្នោះ យើង​​ក៏​​ត្រូវ​ប្រឈម​មុខ​​នឹង​បញ្ហាឡើង​មុន ស្បែក​ចាស់​ជ្រីវជ្រួញ​ មិន​អា​ច​ប្រកែក​បាន។ ៣- កុំ​ប្រើ​​អេប៉ុង​​ផាត់​មុខយក​មក​សម្អាត​មុខ រវល់​ពេញ​មួយ​ថ្ងៃ មក​ដល់​ផ្ទះ​វិញ ងូត​ទឹក​សម្អាត​ខ្លួន ប៉ុន្តែ​ក៏​កុំ​ច្រឡំ​ថា យក​​ទ្រនាប់​ផាត់​ម្សៅ​ (អេប៉ុង) ជា​ពិសេស​គ្នា​យើង​ស្រី​ៗ មក​ជូត​សម្អាត​មុខ ព្រោះ​​ថា សារធាតុ​កង្វក់​​ជាប់​ទ្រនាប់​ម្សៅ​ដែល​យើង​មើល​មិន​ឃើញ​ ក៏​នឹង​ចូល​រួ​ម​ចំណែក​​ឲ្យ​ស្បែក​យើង​ឆាប់​ចាស់​​ទៅ​វិញ […]


ស្បែក

មុនសាក់ចិញ្ចើម គួរដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ

សម័យ​មុន​ សាក់​ចិញ្ចើម ជាចំណូល​ចិត្ត​របស់​ស្រីៗ​វ័យ​កណ្តាល ប៉ុន្តែ​សម័យនេះ វ័យក្មេងក៏​ចូលចិត្ត​សាក់​ចិញ្ចើមដែរ។ យ៉ាង​ណាក៏ដោយ គួរ​ស្វែងយល់​ពីគុណសម្បត្តិ និងគុណវិបត្តិ មុនសម្រេចចិត្តសាក់​ចិញ្ចើម។ ១- សាក់​ចិញ្ចើម​សម័យ​ទំនើប ការ​សាក់​​ចិញ្ចើមកំពុងពេញ​និយម​ខ្លាំង ​ដោយ​បច្ចុប្បន្ន មាន​ច្រើន​ប្រភេទ​ ដូចជា ​សាក់​ចិញ្ចើម​បែប​ 3D ​និង​សាក់​ពណ៌​ទឹកក្រូច (Pigment Embroidery) មនុស្ស​មួយ​ចំនួន​ហៅ​ថា Microblading Embroidery។ ​អំឡុង​ទសវត្ស​ឆ្នាំ​ ៦០​-​៧០​ ការ​សាក់​ចិញ្ចើម​ គឺប្រើ​ទឹក​ពណ៌​ខ្មៅ​លាយ​ខៀវ ​តែ​យូរ​ទៅ​នឹង​ហើរ​ពណ៌​អស់។ ​បច្ចុប្បន្ន​ ដោយ​សារ​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប គេ​ប្រើ​បច្ចេកទេស​ចាក់​ម្ជុល​ចូល​ក្នុង​ស្បែក ធ្វើ​ឲ្យ​​មើល​ទៅ​ដូច​ចិញ្ចើម​ធម្មជាតិ​ពិតៗ​ ស៊ីគ្នា​ជាមួយ​ស្បែក​ និង​សក់​តែ​ម្តង។ ការ​សាក់​ចិញ្ចើម​ មាន​ប្រយោជន៍ចំពោះស្រីៗ​មាន​​ចិញ្ចើម​ស្ដើង ​​ចង់​បានចិញ្ចើម​ក្រាស់​ ឬ​កាន់​តែ​ខ្មៅ​ជាង​មុន​។ ២- ត្រូវរៀប​ចំ​អ្វី​ខ្លះ​មុខ​សាក់ចិញ្ចើម? អ្វី​ត្រូវ​ធ្វើ ​គឺ​ត្រូវឲ្យ​​ច្បាស់​ក្នុង​ចិត្ត​ថា ​គួរទៅ​រក​សេវាកម្ម​សាក់​ចិញ្ចើម​នៅ​ទីណាទើប​ល្អ ហាង​កែ​សម្ផស្ស​មាន​សេវា​កម្មនេះ​ គួរ​ឲ្យ​​ទុកចិត្ត​ដែរទេ? ហើយ​ពេល​វេលា​ណា​សមស្រប​សម្រាប់យើង ខណៈ​ព័ត៌មាន​ទាំងអស់​នេះ​ អាច​ស្វែងរក​បាន​តាម​អ៊ីនធឺណិត ឬទស្សនាវដ្តី ក៏​ដូច​ជា​បណ្តាញ​សង្គម​ផងដែរ។ ​ចាំ​ថា​ មិន​គួរ​សាក់​ចិញ្ចើម​ ១ថ្ងៃ ​មុន​ពេល​ទៅ​លេង​សមុទ្រ​នោះ​ទេ។ មួយ​ទៀត​ ចំពោះ​តម្លៃ​ អាច​ប្រែប្រួល​​ទៅ​តាម​ទឹក​ដៃ​​ជាង និង​​បទពិសោធ ក៏​ដូច​ជា​យីហោ​ហាង​ ជាដើម។ ៣- […]


ស្បែក

ប្រេង​ដូង​មាន​ប្រយោជន៍​មែន ជួយ​ទាំង​សុខភាព ទាំង​សម្រស់​មួយចប់

ប្រេង​ដូង មាន​ប្រយោជន៍​ច្រើន​ណាស់​តាំង​ពី​ក្នុង​ផ្ទះបាយ រហូតដល់​ជា​ថ្នាំ​ព្យាបាល​កែ​សម្ផស្ស ត្រូវ​បាន​គេ​ទទួល​ស្គាល់ និង​ប្រើ​ប្រាស់​រាប់​រយ​ឆ្នាំ​មក​ហើយ។ គ្នា​យើង​ភាគ​ច្រើន​អាច​ធ្លាប់​ឮ​ថា ប្រេង​ដូង ល្អ​ខ្លាំង ប៉ុន្តែ​ភាគ​តិច​ណាស់ បាន​ដឹង​ពី​គុណ​ប្រយោជន៍​ធំៗ​របស់​ប្រេង​ធម្មជាតិ​មួយ​នេះ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​ទាំង ១០យ៉ាង ពី​ប្រេង​ដូង។ ១- ប្រើ​ជា​គ្រឿង​តុបតែង​កាយ ប្រេង​ដូង​មាន​ផល​ល្អ​ចំពោះ​ស្បែក អាច​ចម្រាញ់​ធ្វើ​ជា​គ្រឿង​តុបតែង​ខ្លួន​បាន​ច្រើន​បែប ដែល​យើង​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់។ គ្រាន់​តែ​ប្រើ​ប្រេង​ដូង​មួយ​ស្លាបព្រា​កាហ្វេ នឹង​ជួយ​តុបតែង​សម្អាត​រាងកាយ​យើង​យ៉ាង​ងាយ។ ២- ប្រើ​ជា​ក្រែម​លាប​បបូរ​មាត់ បបូរ​មាត់​ស្ងួត​មិន​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ។ ធម្មជាតិ ពិត​ជា​មាន​វិធី​ល្អ​ប្រសើរ​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​បបូរមាត់​មាន​សំណើម​គួរ​ឲ្យ​ទាក់ទាញ។ ប្រេង​ដូង អាច​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​ព្យាបាល និង​លាប​បបូរមាត់​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​មាន​សុវត្ថិភាព​បំផុត។ ៣- ជា​គ្រឿង​សម្អាង​ថែ​រក្សា​ស្បែក មាន​ឡេ​លាប​ស្បែក និង​ក្រែម​ដែល​ទៅ​ប្រើ​យ៉ាង​មាន​ប្រសិទ្ធិភាព ហើយ​គេ​សង្កេត​ឃើញ​ថា ឡេ និង​ក្រែម​ទាំង​មាន​ផ្ទុក​សារធាតុគីមី​បង្ក​ឲ្យ​ផល​ប៉ះពាល់​ដល់​ស្បែក។ ផ្ទុយ​ទៅ​វិញ ប្រេង​ដូង ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត ព្រោះ​វា​ងាយ​ជ្រាប​ចូល​ក្នុង​ស្បែក និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​ស្រស់​ថ្លា ដោយ​សារ​អាស៊ីដ​ក្នុង​ប្រេង​ដូង​ល្អ អាច​បន្ថយ​ការ​រលាក បញ្ហា​ស្បែក​ខ្វះ​ជាតិទឹក។ សាកល្បង​ថែទាំ​ស្បែក​ជាមួយ​ប្រេង​ដូង ដោយ​លាប​តាំង​ពី​ផ្ទៃ​មុខ ដៃ​រហូត​ដល់​ខ្លួន​ប្រាណ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ស្បែក​ស្រស់​ស្អាត។ ៤- សម្រាប់​ថែ​រក្សា​សក់ ប្រសិទ្ធភាព​របស់​ប្រើ​ប្រេង​ដូង គឺ​ជួយ​កាត់​បន្ថយ​អង្គែ​ស្បែក​ក្បាល។ អត្ថប្រយោជន៍​មួយ​ទៀត ប្រេង​ដូង ដើរ​តួនាទី​ជា​ម៉ាស៊ីន​ត្រជាក់ និង​ជួយ​សក់​ដែល​ខូច​បែក​ចុង មើល​ទៅ​រស់​រវើក និង​គួរ​ឲ្យ​ស្រលាញ់​ឡើង​វិញ។   ៥- ឱសថ​ព្យាបាល​ជំងឺ​បេះដូង ប្រេង​ដូង មាន​ផល​ល្អ​ចំពោះ​បេះដូង​ ព្រោះ​មាន​ផ្ទុក​អាស៊ីដ […]


ស្បែក

វិធីសាមញ្ញ​បែប​ធម្មជាតិ ជួយឲ្យ​ស្បែក​ស្រស់​ស្អាត​មាន​ពន្លឺ

ស្បែក​ខ្មៅ គ្រើម ស្រីៗ​ណា​ក៏​មិន​ប្រាថ្នា​ដែរ ហើយ​បើ​ទោះ​ជា​មាន​ស្បែក​ខ្មៅ​ពី​កំណើត​ក៏​ពិត​មែន យើង​នៅ​តែ​អាច​កែកុន តាម​វិធី​សាស្ត្រ​ជា​ច្រើន ដើម្បី​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ “Hello គ្រូពេទ្យ” មាន​វិធី​សាស្ត្រ​សាមញ្ញៗ​តាម​បែប​ធម្មតា​ជាតិ សម្រាប់​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត អាច​សាក​ល្បង​បាន។ ១- ចៀស​វាង​ប៉ះ​ពន្លឺ​ព្រះអាទិត្យ ដឹង​ហើយ​ថា ពន្លឺ​ព្រះអាទិត្យ​មាន​កាំរស្មី UVA និង​ UVB ដែល​សុទ្ធ​សឹង​បណ្ដាល​ឲ្យ​ស្បែក​ផលិត​ជាតិ​ពុល​មេឡានីន ធ្វើ​ឲ្យ​ស្បែក​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ​ស្រអាប់ និង​អាច​បង្ក​ទៅ​ជា​ជំងឺ​មហារីក​ស្បែក​បាន​ទៀត​ផង។ ហេតុនេះ គួរតែ​រក​វិធី​ការពារ​ស្បែក តាម​វិធី​ណា​មួយ​ជួយ​យើង​មិន​ប៉ះ​ពន្លឺ​ថ្ងៃ​ខ្លាំង​ពេក។ ២- ប្រើ​ឱសថ​ធម្មជាតិ ទឹក​ក្រូច​ឆ្មារ គឺ​ជា​ឱសថ​ធម្មជាតិ​មួយ​ប្រភេទ ជួយ​ឲ្យ​ស្បែក​ភ្លឺថ្លា។ យើង​អាច​ប្រើ​ទឹក​ក្រូច​ឆ្មារ​តែ​មួយ​មុខ ឬ​លាយ​ជាមួយ​យ៉ាអួរ លាប​លើ​ផ្ទៃ​មុខ ទុក​ប្រហែល ២០ នាទី។ ក្រៅ​ពី​នេះ ក៏​អាច​ប្រើ​ទឹកដោះគោ ម្សៅ​អង្ករ ទឹកឃ្មុំ ឬ​ប្រទាល​កន្ទុយ​ក្រពើ ធ្វើ​តាម​វិធី​ខាងលើ​ដើម្បី​រក្សា​ស្បែក​ស្អាត​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ៖ ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត ឧស្សាហ៍​លាបសក់ តិច​និក​ទាំង​នេះ​អាចជួយ​កុំ​ឲ្យ​សក់​ខូច និង​បែក​ចុង ៣- ផឹក​ទឹក​ច្រើន និង​ញ៉ាំ​អាហារ​មាន​សុខភាព ផឹក​ទឹក​ឲ្យ​បាន​ច្រើន ញ៉ាំ​អាហារ​មាន​សុខភាព អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ ធ្វើ​ឲ្យ​ស្រទាប់​កោសិកា​ថ្មី លូតលាស់​ជំនួស​កោសិកា​ចាស់។ ហេតុនេះ យើង​គួរ​ផឹក​ទឹក​ពី ៦-៨ កែវ/ថ្ងៃ និង​ញ៉ាំ​បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន ដើម្បី​រាងកាយ​ស្រូប​យក​វីតាមីនA CនិងE […]


ស្បែក

ចេះ​ទម្លាប់​ថែ​ស្បែក​​ទាំង​នេះ ជួយ​ឲ្យ​កាន់​​តែ​ស្អាត​មួយ​កម្រិត​ទៀត

ទោះ​បច្ចុប្បន្ន​មាន​ផលិត​ផល​ថែ​រក្សា​ស្បែក​ល្អៗ​ច្រើន​ក៏​ដោយ បើ​មិន​ដឹង​វិធី​ប្រើ និង​មាន​ទម្លាប់​ថែ​ទាំស្បែក​ត្រឹម​ត្រូវ ច្បាស់​មិន​ស្អាតពេញ​ដង​ខ្លួនទេ ប្រយ័ត្ន​ស្បែក​ស ក​ខ្មៅ គន្លាក់​ជើង​ដៃ សុទ្ធ​តែ​ស្នាម​។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ថែ​ស្បែក ត្រឹម​ត្រូវ​តាម​កន្លែង​ផ្សេងៗ​​ក្រៅ​ពី​​ដង​ខ្លួន​ឲ្យ​គ្នា​យើង​បាន​ដឹង។ ស្បែក មាន​នាទី​ជា​ខ្សែ​ការពារ​ជួរ​មុខ ប្រឆាំង​ជំងឺ និង​ការ​ឆ្លង​មេរោគ​ផ្សេងៗ ដូច្នេះ​គ្នា​យើង គួរ​ចេះ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព និង​ដំណើរការ​ល្អ ហើយ​ទម្លាប់​ និង​វិធី​ថែរក្សា​ស្បែក​ខាង​ក្រោម អាច​ជួយ​ឲ្យ​មួយ​តួ​ខ្លួន​មើល​ទៅ​ស្រស់​ស្អាត និង​មាន​សុខភាព​ល្អ​ទៀត។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១- ក និង​ដើមទ្រូង មាន​ការ​ណែនាំ​ឲ្យ​ប្រើ​ផលិតផល​ថែរក្សា​មុខ​ត្រង់ នៅ​តំបន់​ក និង​ទ្រូង តែ​គ្នា​យើង​ក៏​គួរ​មាន​ទម្លាប់​លាង​សម្អាត និង​ផ្ដល់​សំណើម​ដល់ ក​និង​ដើម​ទ្រូង​ផង។ ចាំ​ថា​ ស្បែក​ក​ងាយ​នឹង​ចាស់ ព្រោះ​វា​ស្ដើង​ជាង​ស្បែក​មុខ។ យើង​អាច​សាក​ក្រែម​ប្រឆាំង​ភាព​ចាស់​នៅ​ត្រង់​ក ដើម្បី​ការពារ​ភាព​ជ្រីវ​ជ្រួញ ធ្វើ​ឲ្យ​ផ្ទៃមុខ និង​ក​ស្រស់​ស្អាត​ស៊ី​គ្នា។ ២- ដៃ ដៃ ជា​សញ្ញា​មួយ​ប្រាប់​ពី​ភាព​ចាស់​ បើ​យើង​មាន​សម្លាក​នៅ​លើ​ដៃ​ អាច​សាក​ល្បង​ប្រើ​ផលិតផល​មួយ មាន​ឈ្មោះ​អាស៊ីដ​ហៃដ្រូស៊ី​អាល់ហ្វា (Alpha Hydroxy Acid) និង​ត្រូវ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​លើ​ដៃ​ផង ដោយ​អាច​រក​ទិញ​ក្រែម​ការពារ​ដៃ មាន​ភ្ជាប់​ជាមួយ​ផលិតផល​ SPF ។ ៣- កែង​ដៃ កែង​ដៃ ងាយ​ស្ងួត​ណាស់ បើ​មិន​ថែទាំ​ផ្ដល់​សំណើម​ឲ្យ​បាន​ទៀងទាត់។ […]


ស្បែក

ទឹកបាយមានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង

បើសួរចាស់ៗពីដើម ប្រាកដដឹងថាទឹកបាយ  មានប្រយោជន៍​ប៉ុនណាហើយ តែសម័យ​ឥឡូវ ទំនើប ប្រហែល​មាន​គ្នាយើង​ភាគ​ច្រើន អាច​មិន​ដឹង​រឿង​នេះ។ អង្ករ​មាន​ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​អង់ទីអុកស៊ីដង់ (ជួយកុំឲ្យចាស់ និងការពារ​មហារីក) ច្រើន ឯ​ទឹកបាយ​វិញ ក៏ល្អមិនធម្មតា​ដែរ។ ស្ដាប់ “Hello គ្រូពេទ្យ” បកស្រាយ៖ ១- អ្វីទៅ​ជា​ទឹក​បាយ? ពេល​និយាយរឿង​​ទឹកបាយភ្លាម អ្នកខ្លះអាចច្រឡំថាជាទឹកអង្ករ ដែល​បាន​នៅពេល​យើង​លាង​អង្ករមុន​ពេល​ដាំបាយ។ ឯទឹកបាយ ជាប្រភេទ​ទឹក​អង្ករ​ល្អ​បំផុត ដែលបាននៅពេលបាយកំពុងដាំពុះ ឬអាចថា ជាទឹកបបរ ក៏បាន។ ២- ធ្វើ​ម៉េច​ទើប​អាច​ចម្រាញ់​បាន​ទឹកបាយ​ល្អ? ដើម្បី​បាន​ទឹក​បាយ​ល្អ និង​មាន​គុណ​ភាព យើងត្រូវការអង្ករកន្លះកំប៉ុង និង​ទឹក ៤ ​កំប៉ុង ដោយ​ដំបូង ដាំទឹកនៅ​ក្នុង​ឆ្នាំង​មួយ។ នៅពេល​ទឹកពុះ បង់​អង្ករ​ចូល រួច​បន្ដ​ការ​ដាំ ២០​ នាទីទៀត ចាំយក​ឆ្នាំង​ចេញពី​ចង្រ្កាន រួច​បើក​គម្របចេញ។ បន្ទាប់​មក រង់ចាំ​រហូត​ទឹកបាយត្រជាក់ សឹមចាក់ចូល​​ក្នុងដប​ទឹក ដើម្បី​រក្សា​ទុកក្នុងទូទឹកកក ដើម្បីទុកផឹក​រយៈពេលច្រើន​ថ្ងៃ។ ៣- ​ទឹកបាយមាន​ប្រយោជន៍​អី​ខ្លះ? ទឹកបាយត្រូវ​បាន​ចាត់​ទុក​ជា​ភេសជ្ជៈធម្មជាតិ មាន​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​លើស​លុប ទៅ​លើ​ស្ថាន​ភាព​សុខភាព​មួយ​ចំនួន ផ្តល់​សារធាតុ​ចាំ​បាច់​ជួយទ្រទ្រង់​​​រាងកាយ ពិសេស​ជួយដោះ​ស្រាយ​បញ្ហា​ជំងឺ​សើ​ស្បែក​ជាច្រើន​ប្រភេទ ខណៈ​គុណ​ប្រយោជន៍​ចម្បង​មាន​ដូច​ជា៖ – ជួយ​ថែ​ទាំ​សុខភាព​សក់៖ ទឹកបាយ […]


ស្បែក

ក្តៅខ្លាំងអ៊ីចឹង បើ​ស្រលាញ់​ស្បែក​ គ្នាយើងត្រូវ​ដឹង​​វីតាមីនសំខាន់ៗ​ទាំងនេះ

​គ្នា​យើង​សុទ្ធ​តែ​ដឹង​ហើយ វីតាមីនល្អខ្លាំង​សម្រាប់​សុខភាព​រាង​កាយ​ គ្រាន់​តែ​ថា គ្រប់​ប្រភេទ​វីតា​មីន គឺ​មាន​នា​ទី​ទ្រទ្រង់​រាង​កាយ​ផ្សេងៗ​គ្នា។ “Hello គ្រូពេទ្យ” ចង់​ណែនាំ​វីតាមីន​ល្អៗ​ប៉ុន្មានប្រភេទ មាន​តួ​នាទី​ការពារ​ស្បែក​យើង​ឲ្យ​នៅ​ស្រស់​ស្អាត ពិសេស​ខែ​ក្តៅ​ខ្លាំង​បែប​នេះ បើ​ទទួល​បាន​វីតាមីន​ជំនួយ​ស្បែក​ច្រើន ក៏​ល្អ​ម្យ៉ាង​ដែរ។ ១- វីតាមីន A ប្រភព​វីតាមីន A មាន​នៅ​ក្នុង ការ៉ុត ដំឡូង​ផ្អែម បន្លែ​បៃតង និង​ស៊ុត។ សារធាតុ Retinoids ក៏ជាប្រភព​វីតាមីន A ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ជា​ក្រែម និងសេរ៉ូម ប្រើប្រាស់​ជំនួយស្បែក។ ការសិក្សា​ជាច្រើន គាំទ្រ​ចំពោះ​ផលប្រយោជន៍​សារធាតុ Retinoids សម្រាប់​សុខភាព​ស្បែក ព្រោះ​វា​អាច​បង្កើន​កោសិកា​កកើតឡើងវិញ កម្ចាត់​មុន ​កាត់បន្ថយ​ភាព​ចាស់ ជួយ​ថែរក្សា​ស្បែក ពី​កម្ដៅព្រះអាទិត្យ​បាន​យ៉ាង​ល្អ។ ២- ​វីតាមីន B-complex វីតាមីន B-complex មាន​នៅ​ក្នុង​ថ្នាំគ្រាប់ អាច​ជួយ​រាងកាយផលិត​កោសិកាស្បែក​ថ្មី។ ការសិក្សា​ជាច្រើន រកឃើញ​ថា វីតាមីន​នេះ មានប្រសិទ្ធភាព​បំផុត នៅពេល​ប្រើប្រាស់​វា​ដោយផ្ទាល់​ទៅ​លើ​ស្បែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣- វីតាមីន C វីតាមីន C ជាសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម […]


ស្បែក

ដើរលេងឆ្នាំខ្មែររួច ស្រាប់តែស្បែករលាក នេះ​ជា​វិធី​ព្យាបាល​ពិសេស

គ្រាន់​តែ​ឮ​កម្តៅ​អាច​ឡើង​ពី ៤០-៤២ អង្សារ ម្នាក់ៗ​ច្បាស់​ជា​គ្មាន​អារម្មណ៍​ចង់​ចេញ​ក្រៅ​ដើរ​លេងទេ ប៉ុន្តែ​ដោយ​សារ​រដូវ​ចូល​ឆ្នាំ​​​ ត្រូវ​ទៅ​ស្រុក​ជួប​ជុំ​បង​ប្អូន ក្តៅ​យ៉ាង​ណា​ក៏​ត្រូវ​បង្ខំ​ចិត្ត។ យើងគួរ​ប្រយ័ត្ន​រឿង​ស្បែក​យើង ទោះ​គេច​មិន​ផុត​ពី​ការ​រលាក​ស្បែក​ដោយ​កម្តៅ​ថ្ងៃក៏ដោយ។ នេះជា​វិធី​ព្យាបាល​ពិសេស​៖ ១- រលាក​ស្បែក​ដោយ​សារ​កម្តៅ​ថ្ងៃ រលាក​ស្បែ​ដោយ​កម្តៅ​ថ្ងៃ សំដៅ​លើ​ការ​រង​ការ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​កាំ​រស្មី​អ៊ុល​ត្រា​វីយ៉ូ​ឡេ ឬ UV ពី​ពន្លឺ​ថ្ងៃ អាច​បង្ក​ឲ្យ​​ស្បែក​ហើម​ ក្រហម​ និង​ឈឺ​ចាប់ នាំ​ឲ្យ​ខូច​ខាត​កោសិកា​ស្បែក​ស្រទាប់​ក្រៅ​ និង​កោសិកា​មេ​ឡា​ណូ​ស៊ីត​ ក៏​ដូច​ជា ការ​បាត់​បង់​បណ្តោះ​អាសន្ន​នូវ​កោសិកា​ប្រព័ន្ធ​ប្រសាទ​ស្បែក (Langerhans) បង្ក​ដោយ​កាំ​រស្មី​​​ជះ​ឥទ្ធិ​ពល​លើ​ប្រូតេអ៊ីន​ និង​នុយ​ក្លេ​អូ​ប្រូតេអ៊ីន​របស់​កោសិកា។ ​ខែ​ក្តៅរាល់​ឆ្នាំ មនុស្ស​រាប់​លាន​នាក់​ជុំ​វិញ​ពិភពលោក ​រង​ការ​រលាក​ដោយ​កម្តៅ​ថ្ងៃ ខណៈ​កាំរស្មី UV ក៏​សែន​ក្តៅ គឺអា​ស្រ័យ​លើ​មុំ​ និង​រយៈ​ទទឹង​​ព្រះ​អាទិត្យ ហើយ​ហានិភ័យ​កាន់​តែ​ខ្ពស់ គឺ​នៅ​ពេល​ទី​តាំង​ព្រះ​អាទិត្យ​ស្ថិត​នៅ​ចំ​ពី​លើ​យើង​តែ​ម្តង ពិសេស​អំឡុង​ម៉ោង ១២-១៣ ថ្ងៃ​ត្រង់។ ជា​ធម្មតា ព្រះ​អាទិត្យ​បញ្ចេញ​រលក​ពន្លឺ UV ចំនួន​ ៣ ​ប្រភេទ មាន UVC, UVB និង UVA ប៉ុន្តែ​កាំ​រស្មី​ UVC មិន​អាច​ជះ​ឥទ្ធិពល​មក​ដល់​ផែន​ដី ដោយ​សារ​ត្រូវ​ស្រទាប់​អូហ្សូន​ស្រូប​យក។ ទោះ​យ៉ាង​នេះ​ក្តី​ កាំ​រស្មីពីរ​ប្រភេទ​ផ្សេង​ទៀត មាន UVA […]


ស្បែក

​ប្រេង​ដូង ប្រមូលផ្តុំអាថ៌កំបាំងរក្សាសម្រស់​ស្រីៗ

ស្រីៗ ​ធ្លាប់​ដឹងពី​គុណ​ប្រយោជន៍​ប្រេង​ដូង​ដែរ​អត់? ចាំ "Hello គ្រូពេទ្យ" ប្រាប់! ប្រេង​ដូង ​ជា​​ប្រភព​អាថ៌​កំបាំង​​សម្រស់​ នាំឲ្យ​កំពូល​តារា​ល្បីៗ​លំដាប់​ពិភព​លោក Angelina Jolie, Emma Stone, Miranda Kerr និង Poppy Delevingne សុទ្ធ​តែ​ប្រើ​វា​ក្នុង​វិធី​ផ្សេងៗ​គ្នា​ ប៉ុន្តែ​​ចេតនា​រួម គឺដើម្បី​ថែ​រក្សា​សម្ផស្ស​ឲ្យ​ស្រស់​ស្អាត​យូរ​អង្វែង។ គុណ​សម្បត្តិ​របស់​ប្រេង​ដូង ​ជួយ​យើង​បាន​ច្រើន ត្រូវ​គេ​ប្រើសម្រាប់​ថែ​រក្សា​ស្ទើរ​តែ​គ្រប់​ផ្នែក​នៃ​សម្រស់​របស់​យើង​តែ​ម្តង។ ១- សក់ សម្រាប់​ផ្នែក​សក់​ ប្រេង​ធម្មជាតិ​ប្រភេទ​នេះ ត្រូវ​គេ​ប្រើ​ជា៖ - ក្រែមបន្ទន់សក់៖ ទោះ​ជា​សីតុណ្ហភាព​ក្នុង​បន្ទប់ ត្រជាក់ ឬក្តៅ​ក៏​ដោយ លាប​សក់​​ជាមួយ​ប្រេង​ដូងរយៈពេល​ប៉ុន្មាន​ម៉ោង នឹង​ធ្វើ​ឲ្យ​សក់​កាន់​តែ​រឹង​មាំ កាន់​តែ​​ល្អ​ប្រសើរ ដោយ​សារ​ក្នុង​ប្រេង​ដូងសម្បូរ​វីតាមីន E វីតាមីន K និង​ជាតិ​ដែក។ - ទឹក​ថ្នាំ​ប្រឆាំង​សក់​រួញ៖ ប្រើ​ម្រាម​ដៃ​លាប​ប្រេង​លើ​សក់ត្រង់​ត្រចៀក​ចុះ​ក្រោម អាច​ជួយ​ធ្វើសក់​ដុះ​មក​​មិន​រួញ។ - ធ្វើ​ឲ្យ​សក់​ភ្លឺ​រលោង៖ ដោយ​សារ​សេរ៉ូម​បន្ទន់​សក់​មាន​សារធាតុ​ស៊ីលីកូន​ច្រើន (បង្កកម្ទេចធូលីជាប់សក់) គួរ​​ប្រើ​ប្រេងដូង​មិន​ទាន់​ចម្រាញ់ជំនួស​វិញ អាច​ជួយ​ឲ្យ​យើង​សក់ទន់​ល្អ។ - ប្រេង​សម្អាត​ស្បែក​ក្បាល៖ ស្បែក​ក្បាល និង​សក់ អាច​មាន​បាក់តេរី​ច្រើន​ជាង​អ្វី​យើង​គិត​ទៅ​ទៀត។ ប៉ុន្តែ​ដោយ​សារ​ប្រេងដូង មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​ផ្សិត និងបាក់តេរី​បាន​ល្អ នាំ​ឲ្យ​ប្រេង​ដូង គឺ​ជាអ្នក​ការ​ពារ​ស្បែក​ក្បាល​ស័ក្តិ​សម​បំផុត។ - […]


ស្បែក

ប្រុសៗខ្លួនក្មេងមុខចាស់ តែងមើលរំលងទម្លាប់អាក្រក់ទាំងនេះ

រឿងថែសម្រស់ ប្រុសៗ​មិន​ឈ្នះ​ស្រីៗ​ក៏ពិតមែន ប៉ុន្តែ​ក៏​មិន​គួរ​បណ្តោយ​ខ្លួន​ឲ្យ​គេ​ហៅ “ខ្លួនក្មេង​ មុខ​ចាស់” ដែរ។ សម័យនេះ ប្រុសៗបើ​មិន​ចេះថែ​ខ្លួន ប្រយ័ត្ន​អត់​លិឍ​ ប្រពន្ធ​លែង​ឲ្យ​នៅ​ជិត​ទៅ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ពី​កំហុសធំៗទាំង ៥ ប្រុសៗ​តែ​មើល​រំលង នាំ​ឲ្យ​មុខ​កាន់​តែ​ចាស់។ ១- មិនប្រើក្រែមលាបផ្តល់​សំណើមមុខ ប្រុសៗ​ជាច្រើន​គិត​ថា​ ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាបទេ។ តែ​ទោះ​រវល់​យ៉ាងណា​ គ្នា​យើង​​ត្រូវ​ចាំ ​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ​ ស្បែក​ធ្លាក់​យារ​ គ្មាន​ភាព​ទាក់ទាញ​ចំពោះ​ស្រីៗ​ឡើយ។ អាច​សួរ​ប្រពន្ធ ឬមិត្តស្រី​ ​មិត្តភក្ដិ​ ថា​តើ​មាន​ក្រែម​រក្សា​សំណើម​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង​។ ២- ទុកពុកចង្កាវែងៗ ទុក​ពុក​ចង្កា​វែងៗ រឹតតែ​ធ្វើ​ឲ្យ​ប្រុសៗ​គ្នា​យើង​បាត់បង់​ភាព​ទាក់ទាញមួយ​កម្រិត​ទៀត។ សូម​ទៅ​ហាងកាត់សក់​ណា​យើង​​ពេញចិត្ត ឬ​មាន​ម៉ូយ​ដឹង​ចិត្ត​នៅ​ទី​នោះ ​ដើម្បី​តុបតែងស្តាយ​​ពុកមាត់ ​ពុកចង្កាឲ្យ​មើល​ទៅ​សម សង្ហា មិន​ដូច​តាអាយុ ៦០​ ឆ្នាំឲ្យសោះ។ ចាំ​ថា​ គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅលើ​ពុកចង្កា​ និង​សក់​រផង​ ពេល​កាត់​​រួចរាល់។ ៣- កុំ​ប្រើ​ទឹក​អប់​មាន​ក្លិន​ខ្លាំង​ពេក រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ​ ណាត់​ជួប​ ឬចូល​រួម​​ព្រឹត្តិការណ៍​អ្វីមួយ​ ​បើ​​បាញ់​ទឹកអប់​ច្រើន​ពេក ​រហូត​ជះ​ក្លិន​ខ្លាំង​ឈួល​ដល់​​ក្បែរ​ខ្លួន ​ក៏​ជា​រឿង​មិនល្អ​ដែរ។ អាច​បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹងក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ​អប់​ក្លិន​ក្រអូប​ជាប់​ខ្លួន យើង​​បាន​ពេញ​ ១ ថ្ងៃឯណោះ។ ៤- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ