ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ប្រជ្រុយបែកសាច់ ឬSolar Lentigoគ្រោះថ្នាក់អត់? បង្ការបែបណា?

ជាទូទៅ ប្រជ្រុយបែកសាច់ ឬភាសាបច្ចេកទេសថា Solar Lentigo មិនបង្កគ្រោះថ្នាក់ឡើយ ហើយវាកើតឡើងដោយសារការប៉ះពាល់នឹងកាំរស្មី UV ដែលបង្កឡើងដោយការប្រមូលផ្តុំនូវសារធាតុពណ៌ Metanin ក្នុងកោសិកាស្បែក។ ប្រជ្រុយប្រភេទនេះ ច្រើនតែកើតលើអ្នកដែលមានវ័យលើស ៤០ឆ្នាំឡើង។ [embed-health-tool-ovulation] ប្រជ្រុយបែកសាច់ មានសណ្ឋានដូចម្តេច? ចំពោះសណ្ឋាននៃប្រជ្រុយប្រភេទនេះ អាចមានរាងជារង្វង់ ពងក្រពើ ឬមិនច្បាស់លាស់ និងមានពណ៌ស្រគាំ ត្នោត ឬខ្មៅ ព្រមទាំងមានទំហំខុសៗគ្នា។ ជាក់ស្តែង ប្រជ្រុយបែកសាច់កើតនៅលើមុខ ឬខ្នងដៃ ហើយចំពោះអ្នកមានស្បែកស អាចកើតច្រើន និងមើលឃើញយ៉ាងច្បាស់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រជ្រុយបែកសាច់ អាចព្យាបាលបានអត់? ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ ក៏ដូចជាប្រើប្រាស់នូវឡេការពារកម្តៅថ្ងៃឱ្យបានខ្ជាប់ខ្ជួន តាំងពីវ័យក្មេងមកម្ល៉េះ។ ចំណុចសំខាន់ ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ […]

ស្វែងរក ស្បែក

ស្បែក

ទម្លាប់​ថែ​ស្បែក​ពេល​យប់​ទាំង​៥​យ៉ាង​ ​ភ្ញាក់ឡើងនៅឃើញមុខភ្លឺថ្លា

ពេលយើង​​គេង ស្បែក​ច្បាប់​ផ្ដើម​ជួសជុលកោសិកា​​ និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​នៅ​​ក្មេង​។ ដូចនេះ​ ការ​​បង្កើត​ទម្លាប់​ថែ​ទាំ​ស្បែក​នៅ​ពេល​យប់​គឺ​ជា​រឿង​សំខាន់​បំផុត​។ ស្បែក​យើង​​រង​ការ​ប៉ះពាល់​នឹង​ស្រ្តេស​ធ្ងន់ធ្ងរ។​ ស្រ្តេស​ផ្លូវ​កាយ ដែល​យើង​​តែងតែ​ជួប​ប្រទះ​ជាប្រចាំ​ថ្ងៃ គឺ​បណ្ដាល​មក​ពី​ជាតិ​ពុល​ ធូលី​ដី​ ការ​ចំណាយ​ពេល​យូរ​លើ​អេក្រង់​ទូរសព្ទ ​កុំព្យូទ័រ ក៏​ដូចជា​ការ​ពាក់​ម៉ាស​ជា​ដើម​ ហើយ​​ប្រសិន​បើ​យើង​​ប្រឈម​នឹង​ស្រ្តេស​ផ្លូវ​ចិត្ត​ទៀត​នោះ ស្បែក​​ច្បាស់​ជា​មិន​ស្រស់​ថ្លា​ឡើយ។ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ការ​បង្កើត​ទម្លាប់​ថែ​ទាំ​ស្បែក​ពេល​យប់​ គឺ​ជា​រឿង​ចាំបាច់​ខ្លាំង​ណាស់ ក្នុង​ការ​ជួយ​ផ្ដល់​ជាតិ​ទឹក​ និង​បំពេញ​នូវ​អាហារូបត្ថម្ភ​ដល់​​ស្បែក ដោយ​ធ្វើការ​ជួស​ជុល និង​ធ្វើ​ឲ្យ​ស្បែក​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត។ ប្រសិន​បើ​យើង​​ចង់​បាន​ស្បែក​ដ៏​ល្អ​ឥត​ខ្ចោះ​ បន្ទាប់​ពី​ភ្ញាក់​ពី​គេង​​​ យើង​​មិន​គួរ​មើល​រំលង​ចំណុច​ទាំង​៥​នេះ​ឡើយ​។ ១. លាង​សម្អាត​មុខ​ឲ្យ​បាន​ត្រឹម​ត្រូវ ​​​​​​​​​​ជំហាន​ដំបូង​ និង​សំខាន់​បំផុត​ គឺ​លាង​សម្អាត និង​ជម្រះ​ធូលី​ដី ជាតិ​ពុល ភាព​កខ្វក់ និង​គ្រឿង​តុប​តែ​មុខ​ចេញ​ពី​ផ្ទៃ​មុខ​ឲ្យ​បាន​ល្អ​ ដោយ​ប្រើ​ទឹក​Micellar សំឡី​ជូត​សម្អាត​គ្រឿង Makeup ឬ​គ្រឿងផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដូច​ជា ប្រេង​ដូង ឬ​ក្រែម​ទឹក​ដោះ​គោ​ជា​ដើម​។ យើង​​ក៏​អាច​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​​ជាតិ​ទឹក មាន​លក់​​នៅ​លើ​ទី​ផ្សារ​ស្រាប់ ដើម្បី​លាង​សម្អាត​ទ្វេ​ដង​ ព្រោះ​ថា​វា​អាច​ជួយ​សម្អាត​ជាតិ​ខ្លាញ់​ និង​ធូលី​ដី​បាន​ល្អ​ ហើយ​មិន​​ធ្វើ​ឲ្យ​បាត់​បង់​​ជាតិ​សំណើម​ធម្ម​ជាតិ​ពី​ស្បែក​ឡើយ។​ ២. ជម្រុះ​កោសិកា​ចាស់ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ថ្លា​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​យប់ តិចនិក​ដ៏​សាមញ្ញ​បំផុត​ គឺ​​ជា​ការ​ជម្រុះ​កោសិកា​ចាស់ៗ​ដែល​ងាប់​ចេញ​ពី​ស្បែក​​។​ យើង​​អាច​ប្រើ​ក្រែម​ជម្រុះ​កោសិកា​ចាស់​ៗ​ ដោយ​ធ្វើការ​ត្រ​ដុស​ស្រាល​ៗ​ និង​ម៉ាស្សា​ថ្នមៗ​នៅ​លើ​ផ្ទៃ​មុខ​ រួច​លាង​ជម្រះ​ចេញ​។​ នៅ​ពេល​ភ្ញាក់​ពី​គេង​ យើង​​នឹង​មើល​ឃើញ​ពី​ភា​ព​ខុសប្លែក​ជាក់​ជា​មិន​ខាន។ ៣. ផ្ដល់​សំណើម​ដើម្បី​បំពេញ​ជាតិ​ទឹក ​បន្ទាប់​ពី​លាង​សម្អាត​ផ្ទៃ​មុខ​រួច​ ជួន​កាល​ ​ផ្ទៃ​មុខ​​យើង​អាច​ក្លាយ​ទៅ​ជា​ស្ងួត។​ […]


ស្បែក

៥​ តិចនិក​ថែ​រក្សា​ស្បែក​ឲ្យ​ភ្លឺ​រលោង កុំ​ឲ្យ​បែក​ស្រកា

ពេល​ខែ​ត្រជាក់​កាន់​តែ​ខិត​ចូល​មក យើង​ម្នាក់ៗ​ត្រៀម​ទឹក​ក្ដៅ​ងូត ហើយ​លាប​ឡេ​ផ្ដល់​សំណើម​តាម​ក្រោយ ព្រោះ​ខ្លាច​ស្បែក​ស្ងួត ប៉ុន្តែ​ពេល​ខ្លះ​អ្វី​ដែល​យើង​កំពុង​ធ្វើ​អាច​ជា​កំហុស​ធ្វើ​ឲ្យ​ស្បែក​ខូច​ដោយ​មិន​ដឹង​ខ្លួន​ក៏​ថា​បាន។ ហេតុ​នេះ​យើង​ត្រូវ​ចេះ​ថែ​ទាំ​ស្បែក ជា​ពិសេស​គ្នា​យើង​ស្រីៗ ដើម្បី​ឲ្យ​ស្បែក​រលោង និង​មាន​សភាព​ភ្លឺ​ស្អាត។ ១.ផ្ដល់​សំណើម​ដល់​ស្បែក​ពី​ខាង​ក្នុង​មក ការ​ផឹក​ទឹក​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ការ​ពារ​ស្បែក​ពី​ការ​ប្រេះ ឬ​បែក​ស្រកា។ ដល់​ខែ​ត្រជាក់ យើង​គួរ​ផឹក​ក្ដៅ​ឧណ្ហ​ៗ​ជាមួយ​ក្រូច​ឆ្មារ ឬ​ទឹក​ឃ្មុំ អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា និង​ផ្ដល់​សំណើម​ដល់​ស្បែក​ពី​ខាង​ក្នុង​ចេញ​មក​ក្រៅ​ថែម​ទៀត។ យក​ល្អ គួរ​ផឹក​ទឹក​ឲ្យ​បាន៧-៨​កែវ/ថ្ងៃ ជា​ប្រចាំ ឲ្យ​កើត​ជា​ទម្លាប់​កាន់​តែ​ល្អ។ ២.ជ្រើស​រើស​សាប៊ូ​ត្រឹម​ត្រូវ សាប៊ូ​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​សារធាតុpH ហើយ​បណ្ដាល​ឲ្យ​ស្ងួត ឬ​បែក​ស្រកា ជាពិសេស នៅ​ក្នុង​ខែ​ត្រជាក់។ យើង​គួរ​ប្រើ​សាប៊ូ​ដែល​មាន​ជាតិ​ស្រទន់​នៅ​លើ​ស្បែក និង​មាន​ជាតិ​ប្រេង​ទើប​ល្អ ហើយ​បើ​អាច​គួរ​បន្ថែម​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត។ ៣.ផ្ដល់​សំណើម​ដល់​ស្បែក​ទាំង​យប់/ថ្ងៃ និយាយ​ទៅ ឡេ និង​គ្រីម​ផ្ដល់​សំណើម​ដល់​ស្បែក​គួរ​តែ​ជា​ប្រើ​ជា​ប្រចាំ។ វា​ជួយ​ស្បែក​យើង​ឲ្យ​មើល​ទៅ​មាន​សុខភាព​ល្អ ស្អាត និង​ជួយ​ការពារ​ភាព​ជ្រីវជ្រួញ​ដែរ ប៉ុន្តែ​យើង​ត្រូវ​ប្រាកដ​ថា យើង​ជ្រើស​យក​ផលិត​ផល​ដែល​ល្អ ស័ក្តិ​សម​នឹង​ស្បែក​យើង ទើប​ទទួល​បាន​លទ្ធផល និង​មិន​ប៉ះពាល់​ស្បែក។ ៤.កុំ​ភ្លេច​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ទោះ​មេឃ​ស្រទុំៗ កុំ​ឃើញ​មេឃ​ខែ​ត្រជាក់​ស្រទុំៗ ខ្ជិល​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នោះ ទោះ​យ៉ាង​ណា​ក៏​ត្រូវ​លាប​វា​ដែរ។ ការ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ អាច​ជួយ​ការពារ​ស្បែក និង​ផ្ដល់​ភាព​ភ្លឺ​ចែង​ចាំង ចៀស​វាង​មើល​ទៅ​ស្រអាប់។ ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ភាគ​ច្រើន​ដែល​មាន SPF ១៥ ឬ​លើ​នេះ សុទ្ធ​តែ​អាច​ការពារ​ស្បែក​ពី​ពន្លឺ​UVB និងUVA​បាន​យ៉ាង​ល្អ។ ៥.ចៀសវាង​ងូត​ទឹក​ក្ដៅ​ញឹក​ញយ ដ្បិត​ងូត​ទឹក​ក្ដៅ​ធ្វើ​ឲ្យ​យើង​ស្រួល​ខ្លួន និង​បំបាត់​ភាព​រងា​បាន តែ​បើ​យើង​ងាក​ងូត​ទឹក​ក្ដៅៗ ខ្លួន​នឹង​ស្រួល​ហើយ តែ​ស្បែក​យើង​វិញ​មិន​ស្រួល​ទេ។ ទឹក​កាន់​តែ​ក្ដៅ ស្បែក​យើង​កាន់​តែ​ស្ងួត​ទៅ​តាម​នឹង​ដូច​គ្នា។ […]


ស្បែក

កំហុស​ថែស្បែកមុខទាំងនេះ អាចធ្វើឲ្យមានបញ្ហាលើសដើម

​ស្បែក​មុខ​គ្នា​យើង​ដែល​មាន​មុន​ច្រើន ពិបាក​ក្នុង​ការ​ថែ​ទាំ​មែន​ទែន មិន​មែន​គ្រាន់​តែ​លុប​មុខ​ច្រើន​ដង​អាច​ជួយ​ឲ្យ​បាត់​មុន​បាន​ទេ។ គ្នា​យើង​ខ្លះ ទោះ​ខំ​ព្យាយាម​ប្ដូរ​ផលិត​ផល​ច្រើន​មុខ​ក៏​ដោយ មុខ​មិន​ព្រម​បាត់​មុន​សោះ។ ជួន​កាល មិន​មែន​មក​ពី​ផលិត​ផល​ដែល​យើង​ប្រើ​មិន​ត្រូវ​ទេ តែ​វា​មក​ពី​យើង​ខ្លួន​ឯង​មិន​ចេះ​តិចនិក​ថែ​ស្បែក​មុខមាន​​មុន​ឲ្យ​ត្រឹម​ត្រូវ ចេះ​តែ​ប្រើ​តាម​គេ​តាម​ឯង។ ខាង​ក្រោម​នេះ ជា​តិចនិក​ថែ​មុខ​មុន​ខុស​ឆ្គង ដែល​កាន់​តែ​ធ្វើ​ឲ្យ​កើន​មុន ហើយ​ស្បែក​ក៏​ខូច​ទៀត៖ ១.​ប្រើ​ផលិត​ផល​មាន​ជាតិ​កាត់​ខ្លាំង ពេល​យើង​មាន​មុន យើង​និយម​ប្រើ​ផលិត​ផល​មាន​ជាតិ​កាត់ មាន​ម្សៅ​លាយ ឬ​ស្ក្រាប់​មុខ (Scrub) ​ដែល​ជួយ​សម្អាត​រន្ធ​ញើស ដើម្បី​កុំ​ឲ្យ​ដី​កក​ក្នុង​រន្ធ​ញើស​ធ្វើ​ឲ្យ​កើត​មុន​លើស​ដើម។ យើង​ត្រូវ​ជ្រើស​យក​ផលិត​ផល​ប្រើ​ឲ្យ​សម​នឹង​ស្បែក​មុខ បើ​យើង​ប្រើ​ស្ក្រាប់​ផ្ដេសផ្ដាស វា​អាច​រំខាន​ដល់​ស្បែក​មុខ ឬ​ធ្វើ​ឲ្យ​ខូច​ស្បែក​មុខ ជា​ហេតុ​បណ្ដាល​មាន​បញ្ហា​កាន់​តែ​យ៉ាប់។ ២.មិន​ប្រើ​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ ឬ​លាប​តិច​ៗ​ពេក ការ​លាប​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ​ចាំ​បាច់​ក្នុង​ការពារ​ស្បែក​យើង​ពី​ពន្លឺ​UV និង​អាច​កាត់​បន្ថយ​មហារីក​ស្បែក​ផង​ដែរ។ តែ​កំហុស​ដែល​យើង​ច្រើន​ធ្វើ​នោះ​គឺ លាប​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ​ច្រើន​ពេក ធ្វើ​ឲ្យ​គ្រីម​ចូល​ទៅ​ក្នុង​រន្ធញើស មិន​អាច​ឲ្យ​ស្បែក​ដក​ដង្ហើម​បាន ឬ​លាប​តិចៗ​មិន​សព្វ​មុខ ធ្វើ​ឲ្យ​មុខ​ងាយ​នឹង​ខូច​ខាត​ដោយ​សារ​កម្ដៅ​ថ្ងៃ អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត និង​កើត​មុន​បាន។ ៣.កេះ ឬ​ញេច​មុន គ្នាយើង​ខ្លះ​មុន​ទុំ​មិន​ទាន់​ទេ រពឹស​ដៃ​កេះ ឬ​ញេច​ចេញ​ហើយ តែ​ការ​ធ្វើ​បែប​នេះ​អាច​ឲ្យ​បាក់តេរី​រាលដាល បណ្ដាល​ឲ្យ​មុន​កាន់​តែ​កើន​ឡើង។ ហើយ​បើ​យើង​ញេច​មុន​ដែល​មិន​ទាន់​ទុំ វា​កាន់​តែ​ធ្វើ​ប្រេង និង​បាក់តេរី​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​ស្បែក។ បើ​យើង​យក​ដៃ​ញេច ដូច​ស្វាគមន៍​ពពួក​មេរោគ​នៅ​លើ​ដៃ​ឲ្យ​ទៅ​ទុំ​នៅ​ស្បែក​មុខ​អ៊ីចឹង​ដែរ។ ៤.ប្រើ​តិចនិក​លាង​មុខ​ខុស គ្រាន់​តែ​លុប​មុខ​មាន​ខុស មាន​ត្រូវ​ដែរ? ការ​លុប​មុខ​សម្រាប់​ស្បែក​មុខ​មាន​មុន​ច្រើន មិន​មែន​ដូច​អ្នក​ដែល​មាន​មុខ​ធម្មតា​ទេ។ កំហុស​មួយ​ដែល​យើង​តែង​ធ្វើ​នោះ​គឺ​ជ្រើស​រើស​ហ្វូម​លាង​មុខ​ខុស ដែល​បង្ក​ឲ្យ​មុន​កាន់​តែ​ឡើង មុខ​កាន់​តែ​មាន​បញ្ហា​។ ចំពោះ​គ្នា​យើង​ខ្លះ ដែល​មាន​មុន​ច្រើន ប្រហែល​ប្រើ​ហ្វូម​ដែល​មាន​សារធាតុ​កម្ចាត់​មុន​ហើយ តែ​ហ្វូម​ប្រភេទ​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ជ្រាប​ចូល​ស្បែក​បាន​សព្វ […]


ស្បែក

បន្លែផ្លែឈើ និង​វីតាមីនទាំងនេះ សុទ្ធតែ​ល្អចំពោះ​សុខ​ភាព​ស្បែក

គ្នា​យើង​ខ្លះ​ខិត​ខំ​ថែរក្សា​ស្បែក​ដោយ​ផលិតផល​ផ្សេងៗ​ដើម្បី​ជួយ​ឲ្យ​ស្បែក​ថ្លា ភ្លឺរលោងនិង​មាន​ភាព​ស្រស់ស្អាត ប៉ុន្តែ​ក្ដៅពី​ផលិត​ផលទាំងនោះ ​គ្នា​យើង​ដឹងទេថា​​អាហារ​ និង​វីតាមីន​មួយ​ចំនួនក៏​​ល្អ​ចំពោះ​​សុខភាព​ស្បែក​យើងណាស់ដែរ។ តោះ​ចាំអីទៀត​ស្វែង​យល់​ទាំងអស់​គ្នា៖ ១.ដំឡូងជ្វា ដំឡូង​ជ្វា​មាន​កម្រិត​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ beta-carotene ខ្ពស់ និង​ម៉ាញ៉េស្យូម​ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​ការ​រលាក។ សំបក​ដំឡូងជ្វា​ក៏​មាន​សារធាតុ​ចិញ្ចឹម​ដែរ​ដូចជា​ជាតិសរសៃ​ដែល​ជួយ​ដល់​ពោះវៀន និង​អាច​ជួយ​ស្បែក​កុំ​ឲ្យ​មាន​ស្នាមជាំ។ ២.ការ៉ុត ការ៉ុត​សម្បូរ​ដោយ​សារធាតុ beta-carotene ដែល​រាងកាយ​នឹង​បំលែង​ទៅ​វីតាមីន A។ វីតាមីន A មាន​តួនាទី​សំខាន់​ក្នុង​ការ​ផលិត​កោសិកា​ខូឡាជេន​ដែល​ជួយ​ព្យាបាល​ស្បែក​ខូច។ អត្ថបទពាក់ព័ន្ធ៖ ស្ថានភាពស្បែក ​​៤ ប្រភេទនេះ គ្នាយើងគួរដឹង ដើម្បីងាយស្រួល​ថែទាំ ងូតទឹកត្រជាក់ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង​ដល់ស្បែក វីតាមីន C លាក់កំពូលអត្ថប្រយោជន៍ អាចជួយស្បែកឲ្យស ភ្លឺរលោង ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹង​ប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន ៣.ផ្លែ​ប៉េងប៉ោះ ផ្លែ​ប៉េងប៉ោះ​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lycopeneដែល​សារធាតុ​នេះ​នឹង​ជួយ​រាងកាយ​ប្រឆាំង​នឹង​ការ​ខូចខាត​ដោយ​សារ​កម្ដៅថ្ងៃ។ ៤. ផ្លែ​ល្ហុង ផ្លែល្ហុង​សម្បូរ​ដោយ​អង់ហ្សីម​រំលាយ​អាហារ​ឈ្មោះ papain។ អង់ហ្សីម​នេះ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់ ផ្ចិត​រន្ធ​ញើស និង​បន្ថយ​ស្នាម​មុន ហើយ​ក៏​ជួយ​រក្សា​សំណើម​ដល់ស្បែក​ និង​បង្ការ​ការ​ឡើង​មុន​នៅ​ថ្ងៃ​ខាង​មុខ​ដែរ។ ៥.ផ្កាខាត់ណា ផ្កាខាត់ណា​មាន​ផ្ទុក​វីតាមីន C និង​អាស៊ីដ​អាមីណូ Histidine។ អាស៊ីដ​អាមីណូ​នេះ​ការពារ​ស្បែក​ពី​កាំរស្មី UV ដែល​អាច​ធ្វើឲ្យ​ស្នាម​អុជ​ខ្មៅ​កាន់តែ​ធ្ងន់ធ្ងរ។ ចំណែកឯ​វីតាមីន C ប្រឆាំង​នឹង​ការខូតខាត​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ជួយ​រាងកាយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក ព្យាបាល​ស្នាម​របួស និង​ស្នាមមុន​។ ៦.ទឹក​ក្រូចឆ្មារ ទឹក​ក្រូចឆ្មារ​អាច​ជួយ​បន្តឹង​ស្បែក​ និង​ប្រឆាំង​នឹង​ស្នាម​ជាំ​បាន​។ សំបក​ក្រូចឆ្មារ​ផ្ទុក​សារធាតុ flavonoids ដែល​មាន​ប្រសិទ្ធភាព​ការពារ និង​ប្រឆាំង​នឹង​សារធាតុ​បង្ក​ជំងឺ​មហារីក​លើ​ស្បែក។ យើង​អាច​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព និង​ស្បែក​ភ្លឺ​រលោង។ ៧. វីតាមីនC វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្ត​ឈាម។ វីតាមីន​នេះ​ជួយ​កាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយ​បំបាត់​ស្នាម​ អុជ​ខ្មៅ […]


ស្បែក

តិចនិក ៥ យ៉ាង​ ជួយ​សង្គ្រោះស្បែកពីការរលាកដោយកម្ដៅព្រះអាទិត្យ​

គ្នា​យើង​មួយ​ចំនួន​ពិត​ជា​ធ្លាប់​ជួប​​បញ្ហា​រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ហើយ។ ស្បែក​របស់​យើង​អាច​រលាក​ដោយ​កម្ដៅ​ព្រះអាទិត្យ​បាន​​បើ​សិនជា​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​យូរ​ម៉ោង​ពេក និងមិន​បាន​ការពារ​ត្រឹម​ត្រូវ។ យ៉ាងណា​យើង​អាច​មាន​វិធី​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ការ​រលាក​នេះ​បាន​ដែរ បើ​យើង​បាន​ដឹង​ពី​បញ្ហា​ទាន់​ពេល។ ខាង​ក្រោម​នេះ​ជា​តិចនិក​មួយ​ចំនួន​គ្នា​យើង​អាច​សាក​អនុវត្ត​បាន​បើ​មាន​បញ្ហា​នេះ​៖ ១. ងូតទឹក​​ត្រជាក់​ ​យើង​អាច​ងូត​ទឹក​​ត្រជាក់​​​ញឹកញាប់​បន្តិច​ដើម្បី​បន្ថយ​អាការៈ​ឈឺ​ចាប់​នៅ​លើ​ស្បែក​ដែល​រលាក។ ពេល​យើង​ងូត​ទឹក​រួច​ហើយ ត្រូវ​ប្រើ​កន្សែង​ជូត​​ខ្លួន​ថ្នមៗ តែ​ត្រូវ​ធ្វើ​ម៉េច​រក្សា​សំណើម​ទឹក​ឲ្យ​មាន​នៅ​លើ​ស្បែក​ខ្លះ​។​ ក្រោយ​ពី​ងូត​ទឹក​យើង​អាច​ប្រើ​ក្រែ​ម​ផ្ដល់​សំណើម​ដល់​ស្បែក​បន្ថែម​ទៀត ដែល​ការ​ធ្វើ​ដូច​នេះ​ជួយ​ការ​ពារ​កុំ​ឲ្យ​ស្បែក​យើង​ស្ងួត។ ២. ប្រើ​ក្រែម​ផ្ដល់​​សំណើម​ដល់​ស្បែក​ ​យើង​គួរ​ជ្រើស​រើស​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​មាន​ផ្ទុក​ប្រទាល​កន្ទុយ​ក្រពើ ឬ​សណ្ដែក ព្រោះថា​សារ​ធាតុ​នេះ​អាច​ជួយ​បន្ថយ​អាការៈ​រលាក​ស្បែក​ដោយ​កម្ដៅ​ព្រះអាទិត្យបាន។​ បើ​យើង​មាន​រលាក​នៅ​កន្លែង​ណាមួយ​លើ​ស្បែក យើង​អាច​លាបក្រែម​ប្រភេទ​ hydrocortisone cream ដែល​មាន​អាច​រក​ទិញ​បាន​នៅ​លើ​ទីផ្សារ​ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​។ ៣. ផឹកទឹក​ឲ្យ​បាន​ច្រើន ពេល​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​ជាតិ​ទឹក​នឹង​ប្រមូល​ទៅ​នៅ​ស្បែក​ច្រើន ជាង​កន្លែង​ផ្សេង​នៃ​រាង​កាយ​។ ដូច​នេះ​បើ​យើង​ត្រូវ​កម្ដៅ​ថ្ងៃ​​ច្រើន​ត្រូវ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ៤. ពិនិត្យ​មើល​ក្រែង​មាន​ពងលើស្បែក បើ​យើង​ឃើញ​ថា​មាន​ពង​នៅ​លើ​ស្បែកកុំ​ជោះ​ពង​ទាំងនោះ ត្រូវ​ទុក​ឲ្យ​ជា​សះ​ដោយ​ខ្លួនឯង។ ការ​មាន​ពង​លើ​ស្បែក​បែប​នេះ​ គឺ​យើង​មាន​ការ​រលាក​ដោយ​កម្ដៅ​ព្រះអាទិត្យ​កម្រិតពីរ​ហើយ។ ពង​នៅ​លើ​ស្បែក​លេច​ឡើ​ង​ដើម្បី​ជួយ​ឲ្យ​ស្បែក​ជាសះ និង​ការ​ពារ​ការ​ឆ្លង​រោគ។ ៥. យក​ចិត្ត​ទុក​ដាក់​លើ​ស្បែក​ក្រោយ​ជាសះ​ស្បើយ ​ក្រោយ​បាន​ជា​សះពី​ការរលាក​នេះ​ហើយ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ស្បែក​បន្ថែម​ទៀត។ យើង​ត្រូវ​ស្លៀក​ពាក់​ជិតៗ​ពេល​យើង​ចេញ​ក្រៅ​ផ្ទះ។


ស្បែក

មិនចង់ឲ្យ​ស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ កុំរំលង​តិចនិក​ទាំង ៥នេះ

ស្បែក​មិន​ត្រឹម​តែ​ជួយ​ការ​ពារ​រាង​កាយ​យើងពី​ការ​ឆ្លង​រោគ​ផ្សេងៗ​ទេ ប៉ុន្តែ​ស្បែក​ក៏​ដើរ​តួរ​ជា​អ្នក​ផ្ដល់​សម្រស់​ឲ្យ​យើង​ទៀត​ផង។​ គ្នា​យើង​ដឹង​ទេ សម្រស់​​ស្បែក​របស់​យើង​អាច​នៅ​ក្មេង​ជាង​វ័យ ឬ​ភ្លឺ​រលោង​បាន​យូរ​ប៉ុន​ណា​នោះ គឺ​អាស្រ័យ​លើការ​ហូប​ចុក និង​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​យើង​ដែរ។ ខាង​ក្រោម​នេះ ជា​តិច​និក​មួយ​ចំនួន​ជួយ​គ្នា​យើង ពិសេស​ស្រីៗ​ថែរក្សា​ស្បែក​កុំ​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ ឬ​​មើល​ទៅ​ចាស់​ជាង​វ័យ​។​ ១. របប​អាហារ​ល្អ​ចំពោះ​ស្បែក គ្នា​យើង​ចង់​បាន​ស្បែក​មាន​សុខ​ភាព​ល្អ? កុំរំលង​រឿង​របប​អាហារ​ឲ្យ​សោះ។ ការ​ដែល​គ្នា​យើង​ញ៉ាំ​អាហារមាន​វីតាមីន​ C បាន​ច្រើន និង​បន្ថយ​ការញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កាបូអ៊ីដ្រាត គឺ​មាន​ទំនាក់​ទំនង​ជួយ​ដល់​សុខ​ភាព​ស្បែក​របស់​យើងឲ្យ​មើល​ទៅ​ឃើញ​ថា​​នៅ​ក្មេង​ជាង​វ័យ​។ អាហារ​សម្បូរ​ដោយ​សារធាតុ​ប្រ​ឆាំង​អុកស៊ីតកម្ម (antioxidants) ដូច​ជា​ត្រី ផ្លែ​ឈើ និង​បន្លែ អាច​ជួយ​ការ​ពារ​ស្បែក​ឲ្យ​មាន​សុខ​ភាព​ល្អ។ ២. ញ៉ាំអាហារ​សម្បូរវីតាមីន C និងE គ្នា​យើង​ដឹង​ហើយ​ថា​គ្រីម​ការ​ពារ​ស្បែក​គឺមាន​ផ្ទុក​វីតាមីន C ឬ E ។ ចុះ​ហេតុ​អ្វី​យើង​មិន​ប្រើ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មទាំងនេះ​ឲ្យ​ជួយ​ស្បែក​យើង​ពី​ខាង​ក្នុង​ខ្លួន​មក​វិញ? នេះ​គឺ​យើង​ត្រូវ​ញ៉ាំ​អាហារ​សប្បូរ​ដោយ​វីតាមីន​C និង E រួម​ជាមួយ​ជាតិ​រ៉ែស៊ីលីញ៉ូម(selenium) ដើម្បី​ជួយ​ការ​ពារ​ស្បែក​យើង​ប្រឆាំង​នឹង​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះ​អាទិត្យ ជួយ​យើង​ទប់ទល់​នឹង​បញ្ហា​ស្បែក​ជ្រីវ​ជ្រួញ​ និង​ប្រែ​ពណ៌​ស្បែក​។ ៣. ហាត់​ប្រាណ​ ការ​ហាត់​ប្រាណ​មាន​ប្រ​យោជន៍​ច្រើន​ដល់​រាង​កាយ​របស់​យើង មិន​ថា​សរីរាង្គ​មួយ​ណា​នោះ​ទេ គឺ​​រួម​ទាំង​ស្បែក​ផង​ដែរ។ ការ​ហាត់​ប្រាណ​​បង្កើន​ដំណើរការ​ល្អ​នៃ​​​ចរន្ត​ឈាម ជួយ​ឲ្យ​ស្បែកមាន​សុខ​ភាព​ល្អ។​ ចរន្តឈាម​ដើរ​បាន​ល្អ ជួយ​នាំ​អុកស៊ីសែន និង​សារធាតុ​ចិញ្ចឹមដល់​​ស្បែក និង​ជួយ​ស្បែក​​ផលិត​ខូឡាជែន ព្រម​ទាំង​ពន្យា​ភាព​ចាស់​របស់​ស្បែក​។ យ៉ាង​ណា​កុំ​ភ្លេច​ថាហាត់ប្រាណ​គឺ​បែក​ញើស ដូច​នេះកុំ​ភ្លេច​សម្អាត​ខ្លួន​ឲ្យ​បាន​ស្អាត​ក្រោយ​ហាត់ប្រាណ។​ ៤. ប្រើកាហ្វេសម្រាប់ថែស្បែក ជាតិ​កាហ្វេអ៊ី​ន​នៅ​ក្នុង​កាហ្វេ​ ឬតែ​ អាច​ធ្វើ​ឲ្យ​​រាង​កាយ​យើង​ខ្សោះជាតិ​ទឹក​បាន […]


ស្បែក

ថែរក្សាស្បែក​ មិនមែនតែលើ​ផ្ទៃ​មុខ​ទេ នៅ​មាន​កន្លែង​ផ្សេងៗច្រើន​ទៀត​

ស្បែកគឺជាសរីរាង្គធំជាងគេបង្អស់នៅក្នុងខ្លួនយើង។ ស្បែក​ដើរតួ​ជាខ្សែ​ទីមួយ​នៃ​ការការ​ពារប្រឆាំង​នឹង​ជំងឺ និង​ការឆ្លងរោគ។ ដូច្នេះយើងត្រូវខិតខំដើម្បីថែរក្សាស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​ដំណើរ​ការ​បាន​ល្អ។ យើង​ប្រហែល​ជា​មាន​ទម្លាប់​ល្អក្នុង​ការថែរក្សា​ស្បែក​មុខ ប៉ុន្តែ​ស្បែក​នៅ​កន្លែង​ផ្សេង​ទៀត​នៃ​រាង​កាយ​គ្នា​យើង​បាន​យក​ចិត្ត​ទុក​ដាក់​កម្រិត​ណា​ដែរ​? ១- ក និងទ្រូង ​យើង​គួរ​តែ​គិត​គូរ​ប្រើផលិតផល​លើមុខ ប្រើលើ ក និងទ្រូងរ​ផង​ដែរ។ ការថែរក្សា​ស្បែក​មិន​មែន​មាន​ន័យ​ថា​យើង​ថែ​តែស្បែក​លើ​មុខ តែមួយ​នោះ​ទេ។ ប្រសិន​បើ​យើង​មិន​មាន​ទម្លាប់សម្អាត និង​ផ្តល់​សំណើម​ដល់ក និងទ្រូង​ គ្នា​យើង​គួរតែ​ចាប់​ផ្តើម​ពី​ឥឡូវ​នេះ​ហើយ​។ សូម​ចង​ចាំ​ថា​ស្បែក​ ក របស់​យើង​ងាយ​នឹង​ចាស់​ដោយសារ​វាស្តើង​ជាង​ស្បែក​នៅ​លើ​មុខ​របស់​យើង​។ ដូច​នេះ​យើង​ត្រូវ​ផ្តល់​ក្រែម​ប្រឆាំង​ភាព​ចាស់​ដើម្បី​ការ​ពារ​ពី​ភាព​ជ្រីវជ្រួញ។ ២- ដៃ ដៃ​របស់​យើង​ជា​កន្លែង​​ឲ្យសញ្ញា​មុន​គេ​ពីភាព​ចាស់​នៅ​លើ​ស្បែក​របស់​យើង​។ ប្រសិនបើយើង​មាន​ចំណុច​ខ្មៅៗ​នៅលើដៃ យើង​អាច​សាក​ល្បង​ប្រើផលិតផល​អាស៊ីដ​អាល់​ហ្វា​អុកស៊ីត​លាប​លើ​ដៃ។ យើង​ក៏​កុំភ្លេចប្រើ​ឡេការ​ពារ​កម្តៅថ្ងៃ​លើ​ដៃ​របស់​យើងដូច​គ្នា​ដែរ​​។ យើង​អាច​ទិញ​ក្រែម​លាប​ដៃ​ជាមួយ​នឹង​ប្រភេទ​មាន​ SPF ៣០ ឡើងទៅ។ ៣- កែងដៃ កែងដៃរបស់យើង​ជាកន្លែង​ដែល​ងាយ​នឹងស្ងួត​ជាង​គេ។​ ​ដូច្នេះ​សំខាន់​ណាស់ក្នុង​ការផ្តល់​សំណើម​ដល់​កែង​ដៃរ​បស់​យើង​។ យើង​គួរតែខាត់កែងដៃជាមួយនឹងស្បៃដុះខ្លួន នៅពេលដែលយើង​ងូតទឹក។ បន្ទាប់មក​ប្រើ​កន្សែង​រុំឲ្យស្ងួតហើយ​ម៉ាស្សា​វា​ដោយ​ប្រើប្រេង​ដែល​មានសំណើម (ដូចជាប្រេងអាល់ម៉ុង ឬ​ប្រេងអូលីវ)។ ចុងក្រោយលាបសំណើមជាមួយនឹងឡេលាបខ្លួន។ ៤- ផ្នែកខ្នង​ដៃ គ្នា​យើង​ជាច្រើន​មាន​ស្នាម​ជាំនៅលើខ្នង​ដៃ។ បញ្ហា​នេះ​ អាច​ធ្វើ​ឲ្យប្រសើរ​ឡើង​វិញ​បាន​ដោយ​ការប្រើ​ប្រាស់​ឡេលាប​ខ្លួន​ដែល​មានផ្ទុក​អាស៊ីដ​ឡាក់​ទិក​ ប្រសិន​បើ​យើង​ឈប់​ប្រើ​ផលិតផល​ទាំងនោះ​ស្នាម​ជាំ​នឹង​អាច​ត្រលប់​មក​វិញ។ ដូច្នេះយើង​គួរតែប្រើវា​ជារៀងរាល់ថ្ងៃ។ ៥- ជើង ការ​កោរ​រោម គឺអាចបណ្តាល​ឲ្យស្បែក​ជើង​យើង​ស្ងួតបាន។ យើង​អាច​ថែរក្សា​ជើង​បាន​ដោយ​ប្រើ​ទឹកក្តៅ​ឧណ្ឌៗ និង​លាង​ជាមួយសាប៊ូ​ដោយ​លាង​ពីលើចុះក្រោមនៅ​ពេលកំពុងងូតទឹក។ បន្ទាប់​មក​ធ្វើ​ដូន​ការរក្សាកែងដៃរបស់​យើង​ដែរ។ ប្រសិន​បើស្បែក​​នៅ​ត្រង់ជង្គង់​ឡើង​គ្រើម យើង​គួរតែ​ផ្តោត​លើកន្លែង​នោះ​ឲ្យ​បាន​ច្រើន​។ ៦- កំភួនជើង កំភួនជើង គឺជាផ្នែកមួយនៃ​រាងកាយ​ដែលគ្នា​យើង​មិន​តិច​នាក់​ទេ​មិន​​​សូវ​យក​ចិត្ត​ទុក​ដាក់​។ យើង​គួរ​ថែ​រក្សា​ជើង​ដោយ​ការ​ប្រើឡេ​ដែល​មាន​ផ្ទុក​នូវសារធាតុល្អៗ​ ដូចជាអាស៊ីដ​អាល់ហ្វាអុកស៊ីត […]


ស្បែក

ចង់ឲ្យ​ស្បែកមាន​សុខភាពល្អ កុំ​រំលងអាហារទាំង ៥ នេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ គ្នា​យើង​ពិតជា​ដឹង​ហើយ​ថា​ក្រុម​ហ៊ុន​គ្រឿង​សម្អាង​ធំៗ​ជាច្រើន​បាន​ផលិត​​ផលិត​ផល​ថែរក្សា​ស្បែក​ លក់​ឲ្យ​យើង​ទាំង​អស់​គ្នា​ ដោយ​អះ​អាង​​ថា​អាច​ជួយ​រក្សា​ស្បែក​យើង​​ឲ្យ​នៅ​មាន​សុខ​ភាព​ល្អ ស ភ្លឺ​រលោង ជាដើម។ ទោះ​យ៉ាងណា គ្នា​យើង​ដឹង​ទេ របប​អាហារ​មាន​សុខ​ភាព គឺជា​ផ្នែក​មួយ​សំខាន់​សម្រាប់​សុខភាព​ស្បែក​របស់​យើង​ដូច​គ្នា។ ការ​ញ៉ាំអាហារ​ល្អ គឺ​ជួយ​ដល់​សុខ​ភាព​ស្បែក​ពី​ខាងក្នុង​​​​មក​ខាង​ក្រៅ ​ធ្វើឲ្យ​ស្បែក​មាន​សុខ​ភាព​ល្អ។ ​តើ​អាហារ​ណា​ខ្លះ​ល្អ​ចំពោះ​សុខ​ភាព​ស្បែក? ១. ស្វាយ ផ្លែ​ស្វាយ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីកម្ម​ជា​ច្រើន ដែល​សារធាតុ​ទាំងនេះ​ជួយ​ការ​ពារ​សមាសធាតុ​​ស្បែក​របស់​យើង ដូច​ខូឡាជែន ជាដើម។​ ២. ប៉េង​ប៉ោះ ប៉េង​ប៉ោះ​មាន​ប្រ​យោជន៍​ក្នុង​ការ​ការ​ពារស្បែក​ពី​ជំងឺ​មហារីក។​ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​​រក​ឃើញ​ថា កណ្ដុរ​ដែល​ស៊ី​ប៉េង​ប៉ោះ​ជា​ប្រចាំ​បាន​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​ដោយ​ត្រូវ​កាំ​រស្មី​ UV ព្រះអាទិត្យ​រហូត​ដល់​៥០​ភាគរយ។ ការ​សិក្សា​បង្ហាញ​ថា​ការ​ដាក់​បញ្ចូល​ប៉េង​ប៉ោះ​ទៅ​ក្នុង​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​នឹង​ជួយ​ការ​ពារ​ស្បែក​របស់​យើង​ប្រឆាំង​នឹង​ការ​រលាក​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។ តាម​ការពិសោធន៍ ការ​ញ៉ាំ​ប៉េងប៉ោះ​ចំនួន​៤០​ក្រាម​​​ក្នុង​មួយ​ថ្ងៃ ចំនួន​១០​ថ្ងៃ គឺ​បាន​បន្ថយ​ហានិភ័យ​នៃ​ការ​រលាក​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​បាន​ដល់ទៅ​៤០​ភាគ​រយ បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ញ៉ាំ​ប៉េង​ប៉ោះ។ ៣. ប្រេងអូលីវ ប្រេង​អូលីវ ត្រូវ​គេ​ដឹង​ថា​ជា​ប្រេង​ដែល​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​​អាច​កើត​លើ​មុខ​ផ្សេងៗ​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ខូច។ ប្រេង​អូលីវ ជួយ​ការពារ​ស្បែក​មុខ​ពី​បញ្ហា​ជ្រីវជ្រួញ អុជ​ខ្មៅ និង​ការ​ប្រែ​ពណ៌​ស្បែក​មុខ ដោយ​ពន្លឺ​ព្រះអាទិត្យ។ ៤. អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ មាន​នៅ​ក្នុង​ខ្លាញ់​ត្រី គ្រាប់​Walnuts គ្រាប់​ល្ពៅ ឬ​ក្នុង​ប្រេង​ពោត ជាដើម។ អាស៊ីដ​ខ្លាញ់​នេះ​ជួយ​ការ​ពារ​ស្បែក​កុំ​ឲ្យ​ស្ងួត និង​របក។ ៥. តែ​បៃតង តែ​បៃតង​ត្រូវ​គេ​ដឹង​ជា​យូរ​មក​ហើយ​ថា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខ​ភាព​ស្បែក។​ ធាតុ​ផ្សំ​សំខាន់​​នៅ​ក្នុង​តែ​បៃតង​ដែល​គេ​ស្គាល់​ឈ្មោះ […]


ស្បែក

ជួប​បញ្ហា​ស្បែកមុខ​ស្រអាប់​ដោយ​ពន្លឺព្រះអាទិត្យ សាកប្រើគ្រឿងផ្សំក្នុង​ផ្ទះបាយ ៣ មុខនេះ

គ្នា​យើង​មួយ​ចំនួន​ ពិសេស​ស្រីៗ​អាច​ថា​កំពុង​ជួប​បញ្ហា​ស្បែក​មុខ​ឡើង​ខ្មៅ​ស្រអាប់​ដោយ​សារ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំងពេក។ អ្នក​ជួប​បញ្ហា​បែប​នេះ មាន​ខ្លះ​បាន​ប្រើ​ប្រាស់​គ្រឿង​សំអាង​មួយ​ចំនួនដែល​មាន​តម្លៃ​ថ្លៃៗ ដើម្បីបំបាត់​ស្នាម​ទាំងនេះ។ ទោះ​យ៉ាងណា ក្រៅពី​គ្រឿង​សំអាង​ យើង​ក៏​មាន​គ្រឿង​ផ្សំ​ក្នុង​ផ្ទះ​បាយ​មួយ​ចំនួន​អាច​ជួយ​កម្ចាត់​ស្នាម​ស្រអាប់​នេះ​បាន​ដែរ។ ១. ប៉េងប៉ោះ ស្រីៗ​យើង​អាច​សាក​យក​​​ជាតិ​រម្អិល​ក្នុង​ផ្លែ​ប៉ែង​ប៉ោះ​​ជាប់មាន​ទាំង​គ្រាប់​ផង​នោះ​ទៅ​លាប​លើ​មុខ​របស់​យើង​ឲ្យ​បាន​១០​នាទី នោះវា​នឹង​ជួយ​កម្ចាត់ស្នាមខ្មៅ​ស្រអាប់​នៅ​លើ​មុខ​យើង​បាន។ ជាតិ​អាស៊ីដ​ធម្មជាតិ​ស្រាល​នៅ​ក្នុងផ្លែ​ប៉េង​ប៉ោះ​នឹងជួយ​​កម្ចាត់​កោសិកាស្បែក​ងាប់​នៅ​លើ​មុខ ហើយ​នឹង​ជួយ​បង្កើត​ឡើង​វិញ​នូវ​ភាព​ភ្លឺ​រលោង​របស់​ស្បែក​ ដែល​ពី​មុន​បាន​បំផ្លាញ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ។ ២. ដំឡូងបារាំង ដំឡូងបារាំង​មាន​ផ្ទុកអង់ហ្ស៊ីម​ម្យ៉ាង​ហៅ​ថា Catecholase ដែល​ជួយ​ធ្វើ​ឲ្យ​ពណ៌ស្បែក​ និង​ស្នាម​ខ្មៅ​លើស្បែក​មាន​សភាព​​ភ្លឺថ្លាឡើង​វិញ។ បន្ថែម​ពីនេះ​ដំឡូង​បារាំង​ក៏មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ ដែល​ជួយ​ស្បែក​ប្រឆាំង​នឹង​ការ​ខូច​ខាត​ផ្សេងៗ ​បង្ក​ដោយ​ពពួក​រ៉ាឌីកាល់​សេរី ព្រោះ​ត្រូវ​នឹង​ពន្លឺព្រះអាទិត្យ​ខ្លាំង​ពេក​។ ដូច​នេះ ស្រីៗ​យើង​អាច​យក​សាច់​ដំឡូង​មក​ម៉ាស្សាលើ​មុខ ឬលាប​លើ​មុខ​ថ្នមៗ នោះ​យើង​នឹង​ឃើញ​លទ្ធ​ផល​ក៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មិន​ខាន។​ ៣. ផ្លែល្ហុងទុំ ផ្លែ​ល្ហុង​ទុំ​មាន​ផ្ទុក​អង់ហ្ស៊ីម​ម្យ៉ាងហៅ​ថា papain ដែលអាចជួយ​ឲ្យ​ស្បែក​ភ្លឺ​ ​ជួយ​កម្ចាត់​ស្នាម​ស្រអាប់​នៅ​លើស្បែក និង​ជួយ​កាត់​បន្ថយ​ស្នាម​នៅ​លើ​ផ្ទៃ​មុខ​ផង​ដែរ​។ អង់ហ្ស៊ីមមួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ល្ហុង​ក៏​ជួយ​ដល់ការ​បង្កើត​ស្បែក​ថ្មី ជម្រុះ​ស្បែកងាប់ និង​ជួយ​ឲ្យ​ស្បែក​មាន​ជាតិ​ទឹក និង​សំណើម។ ដូច​នេះ​ស្រីៗ​យើង​អាច​សាក​យក​សាច់ល្ហុង​មក​ម៉ាស្សា​លើ​មុខ ដើម្បី​ជួយ​កម្ចាត់​ស្នាមស្រអាប់​លើ​ស្បែក​នេះ​បាន។


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ