ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

ចូល​ដល់​រដូវ​រងាភ្លាម​ ស្បែក​របស់​​យើង​នឹង​ចាប់ផ្តើម​ស្ងួត​​ខ្លាំង ហើយ​ក៏​ងាយ​រលាក​ផង​ដែរ។ អ៊ឹចឹង​ហើយ​ ស្រីៗ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្បែក​ជា​ពិសេស ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​មាន​សុខភាព​ល្អ ភ្លឺ​ថ្លា និង​មាន​សំណើម​​ មិន​ថា​ក្នុង​រដូវ​​ណា​​​ឡើយ។ [embed-health-tool-ovulation] ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​ធម្មជាតិ​ក្នុង​ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​រងា ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​នេះ មិន​ចាំបាច់​ត្រូវ​តែ​ប្រើ​សារជាតិ​កាត់​ស្បែក​ឡើយ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​ទាំង​នេះ ដើម្បី​ថែ​បំប៉ន​ស្បែក​ឲ្យ​​មាន​សំណើម​ និង​មិន​ងាយ​ចាស់៖ ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​កាត់បន្ថយ​ការ​រលាក​ស្បែក​ ថែម​ទាំង​ផ្តល់​សំណើម​ក្នុង​ពេល​តែ​មួយ លាប​ទឹក​ឃ្មុំ​នៅ​លើ​ស្បែក​សម្រាប់​ការ​ផ្តល់​សំណើម​ជ្រៅ ស្បែក​ស្ងួត​ក្នុង​ស្ថានភាព​បែប​ណា​ ទើប​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​សើស្បែក? ស្បែក​ស្ងួត​ខ្លាំង ដោយ​មាន​កន្ទួល ឬ​​របក​ ស្បែក​តឹង​ខ្លាំង ឬ​ឈឺចាប់ រលាក​ស្បែក​ធ្ងន់ធ្ងរ មាន​ពងបែក ឬ​ប្រតិបត្តិ​ខ្លាំង មាន​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ និងត្រអក។ល។ ចំណុចសំខាន់ ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ អត្ថបទគួរអាន៖ […]

ស្វែងរក ស្បែក

ស្បែក

ទម្លាប់​ថែទាំ​ស្បែក​ ពន្យារ​​ភាព​ជ្រីវជ្រួញ​នៅ​វ័យ​៤០​ឆ្នាំ​​ និង​៥០​ឆ្នាំ

ពិត​ណាស់​ ការ​ប្រើប្រាស់​គ្រីម​បំបាត់​ភាព​ជ្រីវជ្រួញ​ សេរ៉ូម​លាប​ក្រោម​ភ្នែក​ និង​ផលិតផល​ថែរក្សា​​សម្រស់​ អាច​ជួយ​កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​បាន​​មួយ​ចំណែក​ដែរ​​​។​ ក្រៅ​ពី​ការ​ប្រើប្រាស់​ផលិតផល​ថែរក្សា​សម្រស់​ទាំង​នេះ​​ ការ​បង្កើត​​​ទម្លាប់​​ថែទាំ​ស្បែក​ ប្រឆាំង​នឹង​ភាព​ជ្រីវជ្រួញ​ប្រកប​ដោយ​ប្រសិទ្ធភាព ​ក៏​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​​ដូចជា​​៖ ការពារ​ស្នាម​ផ្សេង​ៗ​​លើ​ស្បែក រក្សា​ភាព​វ័យ​ក្មេង​នៃ​ស្បែក​បាន​យូរ​ កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ រក្សា​ស្បែក​ឲ្យ​មើល​ទៅ​ភ្លឺ​ថ្លា​ និង​ក្មេង​ជាង​វ័យ​ បញ្ចៀស​ស្បែក​យារ​ធ្លាក់​ កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​ តិចនិក​ថែទាំ​សម្រស់​ប្រឆាំង​នឹង​ភាព​ចាស់​ ​​​១. ការពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ​ ពិត​ណាស់​ ពន្លឺ​ព្រះអាទិត្យ​​​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ដូច្នេះ​ហើយ​ ​ដើម្បី​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​ ស្រីៗ​យើង​ចាំបាច់​អនុវត្ត​តិចនិក​ទាំង​នេះ​៖ នៅ​កន្លែង​ដែល​​មាន​ម្លប់​៖ កម្ដៅ​ថ្ងៃ​នៅ​ចន្លោះ​ម៉ោង​១០​ព្រឹក​ ដល់​ម៉ោង​២​រសៀល​​អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​យ៉ាង​​ងាយ​ ដូច្នេះ​ហើយ​ ចូរ​ជៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​នៅ​អំឡុង​ពេល​នេះ​។ ស្លៀកពាក់​​ជិត​ៗ​៖ ​គ្នា​យើង​គប្បី​ពាក់​មួក​ ខោ​ជើង​វែង​ និង​អាវ​ដៃ​វែង​ដែល​ជា​ជម្រើស​ដ៏​ឈ្លាសវៃ​នៅ​ក្នុង​ការ​តុបតែង​ខ្លួន​ និង​អាច​​ថែទាំ​ស្បែក​​បាន​ល្អ​ក្នុង​ពេល​តែ​មួយ។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ពាក់​ស្រោម​ដៃ​ ដើម្បី​ការពារ​​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ដៃ​ ក៏​ដូចជា​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ ដើម្បី​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​នៅ​ត្រង់​ភ្នែក​។​ លាប​ឡេ​ការពារ​កម្ដៅ​ជា​រៀងរាល់​ថ្ងៃ​ មុន​ពេល​ចេញ​ក្រៅ៖ ដើម្បី​ការពារ​ស្បែក​ យើង​ត្រូវ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នៅ​ត្រង់​បរិវេណ​ដែល​ពុំ​មាន​សំលៀក​បំបាក់​បិទ​បាំង​ ជាមួយ​នឹង​​SPF៣០​ ឬ​ខ្ពស់​ជាង​នេះ​ ហើយ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នោះ​​ត្រូវ​ធន់​ជាមួយ​នឹង​ទឹក​ផង​ដែរ​។ ២. លាប​គ្រីម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​រៀងរាល់​ថ្ងៃ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​យើង​នឹង​​កាន់​តែ​ស្ងួត​ ហើយ​ធ្វើ​ឲ្យ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ។​ ជា​ទូទៅ​ ​គ្រីម​ផ្ដល់​សំណើម​អាច​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ស្បែក​បាន​យ៉ាង​ល្អ​ ដែល​ធ្វើ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ​។​ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ ចូរ​ប្រើប្រាស់​គ្រីម​ផ្ដល់​សំណើម​​ទាំង​សម្រាប់​ផ្ទៃ​មុខ​ ដង​ខ្លួន​ ក៏​ដូចជា​ប្រើ​ក្រែម​ចិញ្ចឹម​បបូរ​មាត់​។ ៣. លាង​សម្អាត​​ផ្ទៃ​មុខ​ […]


ស្បែក

ចង់ឲ្យស្បែកមានសុខភាពល្អ កុំរំលងវីតាមីនទាំង ៤នេះ

ការ​ថែរក្សា​ស្បែក​ឲ្យ​មាន​​សុខ​ភាព​ល្អ​ជា​រឿង​សំខាន់ ព្រោះ​ថា​ស្បែក​ជា​កោសិកា​ធំ​ជាង​គេ​បង្អស់​របស់​សរីរាង្គ​​យើង​។ ការ​ពារ​ស្បែក​ពី​ពន្លឺ​ព្រះអាទិត្យ​ដោយ​ប្រើ​គ្រីម​ការពារ​កម្ដៅ​ថ្ងៃ និង​ពាក់​ខោអាវ​ជិតៗ​ គឺ ជាវិធី​មួយ​ការ​ពារ​ស្បែក​។ យ៉ាងណា ស្បែក​យើង​ក៏​នៅ​តែ​ត្រូវ​ការ​​ពន្លឺ​ព្រះ​អាទិត្យ​ដើម្បី​ទទួល​បាន​វីតាមីន សម្រាប់​សុខភាព​ស្បែក​ដូច​គ្នា។ ដូច​នេះ ការ​ត្រូវ​ពន្លឺព្រះ​ទិត្យត្រឹម​ពី​១០​ទៅ​១៥​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​មានប្រយោជន៍​ដល់​សុខ​ភាព​ស្បែក​ដែរ​។ ខាង​ក្រោម​នេះ​ជា​វីតាមីន​បួន​ សំខាន់​ចំពោះ​សុខ​ភាព​ស្បែ​ក​។ ១. វីតាមីន D ស្បែក​អាច​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ និង​ផលិត​ជា​វីតាមីន​ D។ ពេល​ស្បែក​ស្រូប​ពន្លឺ​ព្រះ​អាទិត្យ កូលេស្តេរ៉ូល​​ក៏​ត្រូវ​បំប្លែង​ទៅ​ជា​វីតាមីន D។ ថ្លើម និង​តម្រង​នោម​ចាប់​យក​វីតាមីន D និង​នាំ​ឆ្លង​កាត់​រាង​កាយ ជួយ​ឲ្យ​កោសិកា​មាន​សុខភាព​ល្អ រួម​ទាំង​ស្បែក​ផង​ដែរ។​ វីតាមីន​ D មាន​ប្រ​យោជន៍​ខ្លាំង​ចំពោះ​ស្បែក ហើយ​វា​អាច​ជួយ​ព្យា​បាល​ជំងឺ​ស្បែក​ម្យ៉ាង​ច្រើន​កើត​នៅ​ជង្គង់ និង​កែង​ដៃ ឈ្មោះ​ថា psoriasis ផង​ដែរ​។ ក្រៅពី​ពន្លឺ​ព្រះ​អាទិត្យ ត្រី​សាល់ម៉ុន ត្រីធូណា និង​យ៉ាអួរ ក៏​ជា​ប្រ​ភព​នៃ​វិតាមីន​D ដូច​គ្នា​​។​ ២. វីតាមីន C វីតាមីន C មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​មាន​តួនាទី​ជា​អ្នក​ផលិត​ខូឡាជែន ជួយ​ឲ្យ​ស្បែក​មាន​សុខ​ភាព​ល្អ​ផង​ដែរ​។ ដូច​នេះ​ហើយ បាន​ជា​យើង​ឃើញ​វីតាមីន C ជា​គ្រឿង​ផ្សំ​ក្នុង​ផលិត​ផល​​ថែរក្សា​ស្បែក​ផ្សេងៗ​។ ក្រៅ​ពី​ជួយ​ការ​ពារ​ស្បែក​ពី​ភាព​ចាស់ វីតាមីន​នេះ​ក៏​ជួយ​ព្យាបាល​ស្បែក​ខូច និង​ករណី​ខ្លះ ក៏​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ​ផង​ដែរ។ មួយ​វិញ​ទៀត ការ​ទទួល​បាន​វីតាមីន C គ្រប់គ្រាន់​ […]


ស្បែក

ហេតុផលមិនល្អ ២ យ៉ាងណានេះ គួរឈប់ប្រើឈើចាក់ធ្មេញ មកប្រើអំបោះទាក់វិញ

តាម​ទម្លាប់​ក្រោយ​ញ៉ាំ​ចំណី​អាហារ ហើយ​មាន​កាក​សំណល់​ជាប់​ធ្មេញ យើង​តែង​តែ​ប្រើ​ឈើ​ចាក់​ធ្មេញ ឬ​ក៏​អំបោះ​ទាក់​ធ្មេញ ទៅ​ឆ្កឹះ​សម្អាត។ រវាង​ឈើ​ចាក់​ធ្មេញ និង​អំបោះ​ទាក់​ធ្មេញ មួយ​ណា​ប្រើទៅមិន​សូវ​មាន​ផល​ប៉ះ​ពាល់​ចំពោះ​សុខភាព​មាត់​ធ្មេញ? បញ្ហា​នេះ​ទន្តបណ្ឌិត ស្រេង ភារម្យ បម្រើ​ការងារ​នៅ​មន្ទីរ​ព្យាបាល​ធ្មេញ​កម្ពុជា បកស្រាយ​ថា គ្រូពេទ្យ​មិន​ដែល​ណែនាំ​ឲ្យ​ប្រើ​ឈើ​ចាក់​ធ្មេញ​នោះ​ទេ ការ​ប្រើ​ឈើ​ចាក់​ធ្មេញ ជា​ទម្លាប់​ប្រើ​តៗ​គ្នា​តាំង​ពី​មុន​មក ដោយ​ការ​យល់​ដឹង​អំពី​សុខភាព​មាត់​ធ្មេញ​នៅ​មាន​កម្រិត។ ចំពោះ​ហេតុ​ផល​ដែល​ទន្តពេទ្យ​មិន​ណែនាំ​ឲ្យ​ប្រើ​ឈើ​ចាក់​ធ្មេញ​នោះ ទី១ ដោយសារ​ឈើ​ចាក់​ធ្មេញ មាន​សភាព​រឹង អាច​នឹង​មាន​ការ​កកិត រលាក​នៅ​ចន្លោះ​អញ្ចាញ​ធ្មេញ ទី២ ឈើ​ចាក់​ធ្មេញ មិន​មែន​ជា​ឧបករណ៍​មួយ​ដែល​ងាយ​យក​ចេញ​នូវ​ចំណី​អាហារ​ដក់​ជាប់​នៅ​ចន្លោះ​ធ្មេញ​បាន​ល្អ​ដូច​អំបោះ​ទាក់​ធ្មេញ​ទេ។ ទន្ត​បណ្ឌិត​បាន​បន្ត​ថា អំបោះ​ទាក់​ធ្មេញ​ជា​ឧបករណ៍​ដ៏​សំខាន់ ប្រើ​សម្រាប់​សម្អាត​ផ្ទៃ​នៃ​ចន្លោះ​ធ្មេញ។ ជា​ទូទៅ​អំបោះ​ទាក់​ធ្មេញ គ្រូពេទ្យ​ធ្មេញ​តែង​តែ​ណែនាំ​ឲ្យ​ប្រើ​ក្រោយ​ពេល​ញ៉ាំ​អាហារ​បន្ទាប់​ពី​ប្រើ​ច្រាស់​ដុស​សម្អាតធ្មេញ​រួចរាល់ ព្រោះ​សរសៃ​ច្រាស់​ដុស​ធ្មេញ​មិន​អាច​ចូល​ទៅ​គ្រប់​គ្រលុក​គ្រលាក់​ធ្មេញ​បាន​ទេ ការ​ប្រើ​អំបោះ​ទាក់​ធ្មេញ​ជា​ការ​សម្អាត​ជំនួយ​បន្ថែម​ទៅ​លើ​ចន្លោះ​ធ្មេញ​ធ្មេញ​២​ដែល​ប៉ះ​គ្នា។


ស្បែក

តិចនិក​​ងាយ​ៗ​ទាំង​៥ កម្ចាត់​ស្នាម​ជ្រួញ​លើ​ដៃ​យ៉ាង​មាន​ប្រសិទ្ធភាព

ដៃ​របស់​យើង​ ក៏​ដូចជា​ផ្នែក​ដទៃ​ទៀត​នៃ​រាងកាយ​ដែរ​ ដែល​ត្រូវការ​ការ​ថែទាំ​ជា​ពិសេស​ និង​ការ​ទុកចិត្ត​ទុកដាក់​ខ្ពស់​។​ ​ទោះ​បី​ជា​​​ភាព​ចាស់​អាច​ធ្វើ​ឲ្យ​កើត​មាន​ស្នាម​ជ្រួញ​​នៅ​លើ​ដៃ​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​អាច​សាកល្បង​អនុវត្ត​តិចនិក​មួយ​ចំនួន​​ខាង​ក្រោម​នេះ​ ដើម្បី​ការពារ​ស្នាម​ជ្រួញ​នៅ​លើ​ដៃ ឬ​ក៏​កាត់​បន្ថយ​​ស្នាម​ជ្រួញ​​ឲ្យ​នៅ​កម្រិត​​តិចតួច​បំផុត។​​ ១. ញ៉ាំ​ទឹក​ឲ្យបាន​​គ្រប់គ្រាន់​ ​យើង​បាន​ដឹង​ហើយ​ថា​ ទឹក​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ត​ និង​រាងកាយ​ ​ក៏​ដូចជា​ស្បែក​របស់​យើង​​ផង​ដែរ​។​ ការ​ខ្វះ​ជាតិ​ទឹក​គឺ​ជា​មូលហេតុ​ចម្បង​ ដែល​ធ្វើ​ឲ្យ​ដៃ​របស់​យើង​ស្ងួត​ ព្រម​ទាំង​មាន​ស្នាម​ជ្រួញ​។​ ដូច្នេះ​ហើយ​ ចូរ​​បំពេញ​ជាតិ​ទឹក​ឲ្យ​គ្រប់គ្រាន់​ដល់​ស្បែក​របស់​យើង​។ ២. លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ​​គ្នា​យើង​ភាគ​ច្រើន​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​នៅ​លើ​ផ្ទៃ​​មុខ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​ វា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​នៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ​ដែល​ងាយ​រង​ការ​ប៉ះពាល់​ទៅ​នឹង​ពន្លឺ​ថ្ងៃ​។​ ជាទូទៅ​ ដៃ​​ក៏​ប្រឈម​នឹង​កម្ដៅ​ថ្ងៃ​ខ្លាំង​ ដូច​នឹង​មុខ​របស់​យើង​ដែរ​ ដូច្នេះ​ហើយ​ យើង​គួរ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​នៅ​លើ​ដៃ​​២០​នាទី​ មុន​ពេល​ចេញ​ទៅ​ក្រៅ​ និង​លាប​ម្ដងទៀត​ ជា​រៀង​រាល់​២​ទៅ​៣​ម៉ោង​ម្ដង​។​ ៣. ផ្ដល់​សំណើម​ដល់​ស្បែក​​​ដៃ ​​​​​​ក្រែម​ផ្ដល់​សំណើម​ ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​ភាព​ភ្លឺ​ថ្លា​ និង​ទន់​រលោង​។​ គ្នា​យើង​​ភាគ​ច្រើន​ជឿ​ថា​ ប្រសិនបើ​យើង​មាន​ស្បែក​ខ្លាញ់​ យើង​មិន​ចាំបាច់​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ឡើយ​ ប៉ុន្តែ​​វា​មិន​ពិត​ឡើយ​។​ ​ចូរ​ប្រើ​ក្រែម​ប្រភេទ​ស្រាល​សម្រាប់​ស្បែក​ខ្លាញ់​។​ ​ចំពោះ​ស្បែក​ចម្រុះ​ ​​យើង​គួរ​តែ​លាប​ក្រែម​ផ្ដល់​សំណើម​នៅ​ត្រង់​ផ្នែក​ដែល​ស្ងួត​ខ្លាំង​​​ គឺ​គ្រប់គ្រាន់​ហើយ​។ ៤. អនុវត្ត​ទម្លាប់​ថែទាំ​ស្បែក​ពេល​យប់​ ​​ខណៈ​ពេល​ដែល​យើង​តែងតែ​ថែទាំ​ស្បែក​មុខ​នៅ​ពេល​យប់​ ​វា​ក៏​មាន​សារសំខាន់​ដូច​គ្នា​​ក្នុង​ការ​ថែទាំ​ស្បែក​ដៃ​របស់​យើង​។​ ការ​ផ្ដល់​សំណើម​ដល់​ស្បែក​ដៃ​ ដោយ​ប្រើ​ក្រែម​លាប​ដៃ ឬ​​ប្រេង​ចាហួយ​នឹង​ធ្វើ​ឲ្យ​ដៃ​របស់​យើង​ទន់​ល្មើយ​ ក៏​ដូចជា​ជៀស​ឆ្ងាយ​​​​ពី​ស្នាម​ជ្រួញ​​យ៉ាង​មាន​ប្រសិទ្ធភាព។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​អាច​​រក​មើល​គ្រឿង​ផ្សំ​ដូចជា ​Glycol Acid ឬ​ Hyaluronic Acid នៅ​ក្នុង​ក្រែម​ទាំង​នោះ​ ដើម្បី​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត​។ ​​​៥. […]


ស្បែក

ចូលដល់ខែរងា ចេះតែខ្ជិលងូតទឹក ប្រយ័ត្នមានបញ្ហាប៉ុន្មាននេះ

គ្នា​យើង​ងូត​ទឹក​សម្អាត​រាងកាយ​យ៉ាងតិច​ក៏​ម្ដង/ថ្ងៃ​ដែរ ដើម្បី​កម្ចាត់​រាល់​ធូលី ឬ​បាក់តេរី​មិន​ល្អ​ដែល​តោង​ជាប់​លើ​ស្បែក​យើង។ ជឿ​ថា មាន​គ្នា​យើង​ខ្លះ​លួច​អត់​ងូត​ទឹក ដោយ​សារ​អាកាសធាតុ​ធ្លាក់​ខ្យល់​ត្រជាក់​ៗ​ពេក ទម្រាំ​ងូត​ទឹក​ហើយ រងា​ញាក់​រឹង​ថ្គាម។ សាក​ស្រមៃ​មើល៍ បើ​ក្នុង​ខែ​ត្រជាក់ យើង​អត់​ងូត​ទឹក​សម្អាត​ខ្លួន​ច្រើន​ថ្ងៃ ខ្លួន​យើង ស្បែក​យើង នឹង​ប្រែ​ក្លាយ​ជា​យ៉ាង​ណា​ខ្លះ​ទៅ? ប៉ុន្តែ មិន​ចាំ​បាច់​ស្រមៃ​ក៏​បាន​ដែរ ខាង​ក្រោម​នេះ ជា​បញ្ហា​យើង​អាច​ជួប​ប្រទះ ប្រសិន​បើ​ខ្ជិល​ងូត​ទឹក​ច្រើន​ថ្ងៃ​ជាប់​គ្នា។ ១. មេរោគ ជា​ទូទៅ រាងកាយ​របស់​យើង​មាន​បាក់តេរី​ច្រើន​នៅ​លើ​ស្បែក តែ​មួយ​ចំនួន​ជា​បាក់តេរី​ល្អ​ ប៉ុន្តែ​​បើ​យើង មិន​បាន​ងូត​ទឹក​ទេ ពពួក​បាក់តេរី​មិន​ល្អ​នឹង​កើន​ឡើង ហើយ​វា​អាច​ចូល​ទៅ​ក្នុង​ច្រមុះ ភ្នែក មាត់ បណ្ដាល​ឲ្យ​យើង​ឈឺ​បាន។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ឆ្លង​មេរោគ​លើ​ស្បែក ក្រៅពីធ្វើឲ្យ​យើង​ឈឺ​ ប្រភេទ​បាក់តេរី និង​ផ្សិត​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្បែក​​ឆ្លង​មេរោគ​ ជា​ពិសេស​ពេល​ដែល​យើង​មិន​សម្អាត​វា​ចេញ​ច្រើន​ថ្ងៃ។ Staphylococcus ជា​បាក់តេរី​រស់​នៅ​លើ​ខ្លួន​យើង ប៉ុន្តែ​វា​មិន​បង្ក​ជា​បញ្ហា​អ្វី​នោះ​ទេ លុះ​ត្រា​តែ​មាន​របួស​ដែល​អាច​ធ្វើ​ឲ្យ​​បាក់តេរី​ជ្រាប​ចូល​តាម​មុខ​របួស បង្ក​ជា​ការ​ឆ្លង​មេរោគ​បាន។ ៣. ភាព​កខ្វក់​ជា​រួម បើ​យើង​មិន​ងូត​ទឹក​សម្អាត​ធូលី ញើស ក្អែល ឬ​ប្រេង​មិន​ល្អ​ចេញ​ពី​លើ​ស្បែក​យើង​ទេ ត្រៀម​ខ្លួន​ព្រួយ​ពី​ការ​កើត​មុខ​លើ​ដង​ខ្លួន​ទៅ។ កាលណា​យើង​មិន​ផ្អាប់​ញើស ឬ​ក្អែល មុន​នឹង​លេច​ឡើង​មក ធ្វើ​ឲ្យ​យើង​បាក់​សម្រស់ និង​ត្រូវ​ចំណាយ​លុយ​ព្យាបាល​ទៀត។ ម៉្យាង​វិញ​ទៀត ការ​មិន​បាន​ងូត​ទឹក​ច្រើន​ថ្ងៃ អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​មិន​ស្រស់​ថ្លា […]


ស្បែក

កំពូលរូបមន្តធម្មជាតិ ទប់ទល់ស្បែកស្ងួត ជួយឲ្យរលោងមានសំណើម

ពេល​ស្បែក​របស់យើងពុំមាន​ប្រេង​ការពារ​គ្រប់គ្រាន់​ទេ សំណើម​លើ​ស្បែក ក៏លែងមាន​ដែរ។ ​ពេល​លែង​មាន​ជាតិ​ទឹកគ្រប់គ្រាន់​នៅ​ស្រទាប់​ស្បែក​ខាងក្រៅ វា​បណ្ដាល​ឲ្យ​ស្ងួត​ស្បែក ហើយ​បញ្ហា​នេះ កើតឡើង​ច្រើន អំឡុង​រដូវ​ត្រជាក់ ធ្លាក់​ខ្យល់។ លើស​ពី​នេះ នៅ​មាន​កត្តា​ផ្សេងទៀត បណ្ដាល​ឲ្យ​ស្បែក​ស្ងួត ដូចជា ការប្រើប្រាស់​សាប៊ូ ឬ​ទឹក​ក្តៅ​ច្រើនពេក ការ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី ជំងឺ​ស្បែក និង​ការ​វិវត្ត​វ័យ។ បញ្ហា​ស្បែក​ស្ងួត​នេះ អាច​បណ្ដាល​ឲ្យ​រមាស់ ប្រេះ​ស្បែក រលាក​ស្បែក និង​ងាយ​ឆ្លង​មេរោគ​ផង​ដែរ។ តែ​យើងអាច​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត​ទាំង​នេះ​បាន ដោយ​ប្រើ​រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ​៖ ១.ប្រេង​ដូង មាន​ផ្ទុក​សារធាតុ​ emollient ហើយ​សារធាតុ​នេះ​ជួយ​បំពេញ​ចន្លោះ​រវាង​កោសិកា​ស្បែក ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង។ ប្រេង​ដូង​ក៏​អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​ជួយ​ស្បែក​ឲ្យ​មើល​ទៅ​រលោង​មាន​សុខភាព​ល្អ។ ម៉្យាង​ទៀត​យើង​អាច​ប្រើ​ប្រេង​ដូង​ទៅ​លើ​ស្បែក​ត្រង់​កន្លែង​ដែល​ងាយ​ប្រតិកម្ម​ក៏បាន​ដូច​ជា ក្រោម​ភ្នែក និង​ជុំ​វិញ​មាត់។ ២.ទឹក​ឃ្មុំ ទឹក​ឃ្មុំ​មាន​ប្រយោជន៍​មិន​ធម្មតា​ទេ​សម្រាប់​បញ្ហា​ស្បែក​ច្រើន​មុខ។ ទឹក​ឃ្មុំ ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក ព្យាបាល​ស្បែក និង​ជា​ភ្នាក់​ងារ​មួយ​ជួយ​ទប់​ទល់​នឹង​ការ​រលាក​។ ហេតុ​នេះ​ហើយ យើង​អាច​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត​ដោយ​ប្រើ​ទឹក​ឃ្មុំ ដោយ​លាប​វា​ទៅ​លើ​ស្បែក​ផ្ទាល់​បាន។ ៣.ចាហួយ Petroleum jelly មាន​ផលិត​ផល​ផ្ដល់​សំណើម​ដល់​ស្បែក​មួយ​ចំនួន​មាន​ផ្ទុក​ចាហួយ Petroleum ឬ​យើង​អាច​ហៅ​បាន​ម៉្យាង​ទៀត​គឺ ប្រេង​រ៉ែ។ វា​ក៏​ត្រូវ​បាន​ប្រើ​សម្រាប់​ជួយ​ស្បែក​ពី​បញ្ហា​ស្បែក​ស្ងួត​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារ​វា​ដើរ​តួ​នាទី​ជា​ស្រទាប់​លើ​ស្បែក ជួយ​ស្បែក​កុំ​ឲ្យ​បាត់​បង់​ប្រេង ជា​ហេតុ​ធ្វើ​ឲ្យ​ស្បែក​សើម និង​ជួយ​ព្យាបាល​ស្បែក​ស្ងួត និង​ស្បែក​ប្រតិកម្ម។ ៤.ប្រទាល​កន្ទុយ​ក្រពើ ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​ទប់​ស្កាត់​ស្បែក​ពី​បញ្ហា​ស្បែក​ស្ងួត។ គ្នា​យើង​ណា​ដែលមាន​ដៃ​ស្ងួត ឬ​ជើង​ស្ងួត​អាច​លាប​ជែល​ប្រទាល​កន្ទុយ​ក្រពើ រួច​ពាក់​ស្រោម​ជើង ឬ​ស្រោម​ដៃ​ពី​លើ។ […]


ស្បែក

តិចនិក​ថែទាំ​ស្បែក​មុខ​ងាយៗ​ នៅ​ពេល​ត្រូវ​ពាក់​ម៉ាស​​ច្រើន​ម៉ោង​​​​​​

នៅ​ក្នុង​រដូវ​កាល​នៃ​ជំងឺរាតត្បាត​កូវីដ​១៩​​នេះ​ ​ការ​ពាក់​ម៉ាស​ការពារ​គឺ​ជា​រឿង​ដែល​​ចៀស​មិន​រួច​​ឡើយ​។ យ៉ាងណាមិញ​ ​សុខភាព​ និង​សម្រស់​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា។​ ​ហេតុដូច្នេះ​ហើយ​​ ស្រីៗ​យើង​គួរ​តែ​ផ្លាស់​ប្តូរ​ទម្លាប់​ថែទាំ​ស្បែក​មុខ​​មួយ​ចំនួន​ ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​សភាពការណ៍​បច្ចុប្បន្ន​។​ ការ​ពាក់​ម៉ាស​ប្រចាំ​ថ្ងៃ​ ​​ពិត​ជា​មិន​មែន​ជា​រឿង​ងាយស្រួល​សម្រាប់​ស្បែក​មុខ​ដ៏​ស្រស់​ផូរផង់​របស់​យើង​ឡើយ​។ ជាពិសេស​ នៅ​ពេល​ដែល​យើង​ពាក់​ម៉ាស​ច្រើន​ម៉ោង​ ស្បែក​របស់​យើង​នឹង​ងាយ​ប្រតិកម្ម រោល ព្រមទាំង​​ឡើង​មុន​​ថែម​ទៀត​ផង​។ ដូចនេះ​​ ដើម្បី​ការពារ​​ស្បែក​​មុខ​ពី​បញ្ហា​ផ្សេង​ៗ ​ក៏​ដូចជា​​ថែ​ទាំ​ផ្ទៃ​មុខ​​ឲ្យ​​នៅ​តែ​មាន​សភាព​ស្រស់ថ្លា​ ទន់​ម៉ត់​រលោង​​​​​ ​​​​​​​​​ស្រីៗ​យើង​គួរ​ចាប់​ផ្ដើម​អនុវត្ត​តិចនិក​ងាយ​ៗ​ខាងក្រោម​នេះ​។ ១. ទុក​ឲ្យ​ស្បែក​ដក​ដង្ហើម​ខ្លះ នៅ​ពេល​ដែល​យើង​​ការពារ​ខ្លួន​ដោយ​ប្រើ​ម៉ាស​ និង​របាំង​មុខ​ ​ស្បែក​យើង​ពិត​ជា​ពិបាក​ដក​ដង្ហើម​ណាស់​​​។ ដូច្នេះ​​ហើយ​ យើង​ត្រូវ​ទុក​ឲ្យ​ស្បែក​នៅ​ទំនេរ​ខ្លះ​ ដោយ​ព្យាយាម​កាត់​បន្ថយ​​ការ​​ប្រើប្រាស់​គ្រឿង​សម្អាត​ផ្សេងៗ​ ​ដើម្បី​ចៀសវាង​ការ​ស្ទះ​រន្ធ​រោម​ ដែល​ជា​ហេតុ​​ធ្វើ​ឲ្យ​កើត​​មុន​នៅ​លើ​ផ្ទៃ​មុខ​។​ ២. ប្រើ​ហ្វូម​លាង​មុខ​ដែល​គ្មាន​ជាតិ​កាត់ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ពាក់​ម៉ាស​ច្រើន​ម៉ោង​ អាច​ធ្វើ​ឲ្យ​ស្បែក​​មុខ​របស់​យើង​រោល​ ឬ​ក្រហាយ​ ​និង​​ធ្វើ​ឲ្យ​មាន​ការ​រមាស់ ឬ​​មាន​ស្នាម​ក្រហម​​ជាដើម​។ ហេតុ​នេះ​ ការ​លាង​សម្អាត​មុខ​ជាមួយ​នឹង​ហ្វូម​ដែល​គ្មាន​សារធាតុ​កាត់​ គឺ​ជា​រឿង​សំខាន់​បំផុត​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​លាង​សម្អាត​ស្បែក​បាន​ល្អ​ប៉ុណ្ណោះ​ទេ​ វា​ក៏​​ជួយ​​រក្សា​កម្រិត​ជាតិ​ទឹក​​ក្នុង​ស្បែក​​ ដែល​មិន​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​​ផង​ដែរ​​។​ ៣. លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ស្រីៗ​យើង​មិន​គួរ​មើល​រំលង​ការ​លាប​​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​ឡើយ​​ ​បើ​ទោះ​​បី​ជា​​ត្រូវ​នៅ​តែ​ផ្ទះ​ក៏​ដោយ​។ ​ចូរ​ជ្រើសរើស​ប្រភេទ​ឡេ​ដែល​អាច​ការពារ​យើង​​ពី​កាំរស្មី UVA UVB កាំរស្មី​អ៊ីនហ្វ្រារ៉េដ​ ក៏​ដូចជា​ធន់​នឹង​ទឹក​ ​ព្រម​ទាំង​ញើស​​បាន​ល្អ​។ ​ប្រសិនបើ​យើង​ធ្វេស​ប្រហែស​ កាំ​រស្មី​ទាំងនោះ​នឹង​ចូល​ទៅ​បំផ្លាញ​ដល់​ស្រទាប់​ស្បែក​យ៉ាង​ជ្រៅ​ ដែល​បណ្ដាល​ឲ្យ​ស្បែក​មុខ​​របស់​យើង​ឆាប់​ចាស់​ជាង​វ័យ​​ និង​កើត​មាន​​ស្នាម​ជ្រីវជ្រួញ​​ថែម​ទៀត​ផង​​។ ៤. ដោះ​ម៉ាស​ចេញ​ឲ្យ​បាន​១៥​នាទី​ នៅ​រៀង​រាល់​៤ម៉ោង​ម្តង​ បើ​ទោះ​ជា​យើង​រវល់​ខ្លាំង​​នឹង​ការងារ​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស​ជាប់​ជា​ប្រចាំ​​យ៉ាង​ណា​ក៏​ដោយ​ យើង​ត្រូវ​ឆ្លៀតពេល​ […]


ស្បែក

គ្រាន់តែផឹកទឹកច្រើន អាចជួយស្បែកឲ្យមានសំណើមធម្មជាតិមែន ឬអត់?

ធម្មតា ស្រីៗ​គ្នា​យើង​ណា​ដែល​មិន​ចង់​បាន​ស្បែក​ភ្លឺ​រលោង និង​សុខភាព​ល្អ​នោះ។ ម្នាក់ៗ​ស្រលាញ់​ណាស់​ស្បែក​មើល​ទៅ​ស្អាត មាន​សំណើម ហេតុ​នេះ​ក៏​មាន​ការ​លើក​ឡើង​មួយ​ថា ចង់​ឲ្យ​ស្បែក​មាន​សំណើម​ទាល់​តែ​យើង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដែរ ទើប​មិន​ស្ងួត។ ចុះ​បើ​គ្រាន់​តែ​ផឹក​ទឹក​បាន​ច្រើន មិន​ប្រើ​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក ស្បែក​នៅ​តែ​មាន​សំណើម​រលោង​អត់? ទោះ​បី​ជា​ការ​ផឹក​ទឹក​បាន​គ្រប់​គ្រាន់​សំខាន់​សម្រាប់​សុខភាព​ទូទៅ​របស់​យើង តែ​វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា ផឹក​ទឹក​ច្រើន​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​ដែរ​នោះ។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ជា​ទូទៅ ស្បែក​យើង​មាន​ ៣​ ស្រទាប់ គឺ​ស្រទាប់​ខាង​ក្រៅ (Epidermis) ស្រទាប់​ក្រោម​ស្បែក (Dermis) និង​ជាលិកា​ក្រោម​ស្បែក។ ប្រសិន​បើ​ស្រទាប់​ក្រៅ​បំផុត​មិន​មាន​ផ្ទុក​ជាតិ​ទឹក​គ្រប់​គ្រាន់​ទេ​នោះ ស្បែក​នឹង​បាត់​បង់​ភាព​តឹង និងមាន​អារម្មណ៍​គ្រើម​មិន​ខាន។ ទោះ​បី​យ៉ាង​នេះ​ក្ដី វា​នៅ​មិន​ទាន់​មាន​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់​បញ្ជាក់​ពី​ការ​ផឹក​ទឹក​ច្រើន​មាន​ឥទ្ធិពល​លើ​ស្បែក​មាន​សំណើម ឬ​រូប​រាង​ខាង​ក្រៅ​របស់​ស្បែក​យើង​ទេ។ វេជ្ជ​បណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ប្រសិន​បើ​យើង​ចង់​រក្សា​ស្បែក​ឲ្យ​មាន​សំណើម យើង​គួរ​ធ្វើ​តាម​ជំហាន​ថែ​ស្បែក​ប៉ុន្មាន​ខាង​ក្រោម​នេះ៖ ចៀសវា​ងូត​ទឹក​ក្ដៅ​យូរ ប្រើ​សាប៊ូ​លាង​ខ្លួន​ស្រទន់ គ្មាន​ជាតិ​កាត់​ខ្លាំង ចៀស​វាង​ប្រើ​សាប៊ូ និង​ផលិត​ផល​ដែល​មាន​ជាតិ​អាល់កុល ក្លិន​ទឹក​អប់ និង​អាស៊ីដ retinoids ឬ alpha hydroxy លាប​គ្រីម ឬ​ឡេ​ផ្ដល់​សំណើម​ភ្លាម​ក្រោយ​ងូត​ទឹក​រួច ឬ​លាង​ដៃ​ហើយ ប្រើ​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ ពាក់​ស្រោម​ដៃ​ពេល​ចេញ​ទៅ​ក្រៅ​ក្នុង​អាកាសធាតុ​ត្រជាក់​។ល។ លើស​ពី​នេះ បើ​យើង​នៅ​តែ​មាន​កង្វល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ស្បែក គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬ​គ្រូពេទ្យ​សើស្បែក​តែ​ម្ដង។


ស្បែក

មានបញ្ហាផ្លែសាច់ ស្រីៗគួរធ្វើបែបណាទើបអស់ស្លាកស្នាម?

ផ្លែ​លើ​សាច់ គឺជា​ស្លាកស្នាម​មួយ​ដែល​បាន​បន្សល់​ទុក​នៅ​លើ​ស្បែក បន្ទាប់ពី​ទទួល​រង​របួស​ដោយ​រលាក មុត និង​ប្រការ​ជាច្រើន​ទៀត។ ព្រោះ​មាន​មនុស្ស​ជាច្រើន ជា​ពិសេស​ស្រី​ៗ​ដែលសម្រាលកូនដោយវះកាត់ ក្រោយមកច្រើនតែបន្សល់ទុក​ស្នាម​នេះ​បាន ធ្វើឲ្យ​ក្ដី​កង្វល់ខ្លាំង ដូខនេះ​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ​បាន​បកស្រាយ និង​ដំណោះស្រាយ​ជូន។ លោក​បាន​បន្ត​ថា ស្នាម​ផ្លែ​សាច់​នេះ ជា​សរសៃ​សាច់​ក្រិន​តឹង មើល​ទៅ​រលោង​ៗ ហើយ​វិវត្ត​ចេញ​ជា​ផ្លែ​បន្ទាប់​ពី​របួស។ ចំពោះ​មូលហេតុ​នាំឲ្យ​ក្លាយ​ជា​ផ្លែ​បែប​នោះ​វេជ្ជបណ្ឌិត​រូប​នោះ​ថា​មិន​ទាន់​ច្បាស់​ការ​ឡើយ -ឬ ដោយសារ​ចលនការ​មិន​ប្រក្រតី​នៃ​ការ​ជួសជុល​ឡើង​វិញ​ការ​រលាក​​ស្បែក​តាម​ហ្សែន​នីមួយៗ រួច​ហើយ​ក៏​វិវត្ត​ទៅ​ជា​សាច់​ផ្លែ​បែប​នោះ។ ចំពោះ​អាការៈ​វិញ ពេល​ឡើង​ជា​ផ្លែ​មាន​សភាព​រមាស់​តិច​ៗ​ត្រង់​កន្លែង​សាច់ផ្លែ ឈឺ​ជាង​កន្លែង​ផ្សេង​ពេល​ប៉ះ ឬ​ស្ទាប​ម្តង​ៗ។ រី​ឯ​ការព្យាបាល​វិញ​មាន​ច្រើន​យ៉ាង​យ៉ាង​ដូចជា៖ - លាប Silicon scar ឬ Silicon gel - លាប Tranilast បញ្ឈប់​ការ​លូតលាស់ Collagen - ចាក់​ថ្នាំ Corticoide ត្រង់​កន្លែង​ផ្លែ ២ ទៅ ៣អាទិត្យ​ចាក់​ម្តង និង​ចាក់ 5Fluorouracil - កាត់​ចេញ - បាញ់ឡាស៊ែ ឬ​បាញ់​ម្ជុល​អេឡិចត្រូនិក វេជ្ជបណ្ឌិត​ថែម​ទាំង​បាន​បញ្ជាក់​ថា ចំពោះ​វិធី​ធម្មជាតិ​ដូចជា​លាប​ទឹក​ឃ្មុំ ប្រទាល​កន្ទុយ​ក្រពើ និង​វិធី​ដទៃ​ទៀត​ក៏​អាច​ប្រើ​បាន​ដែរ គ្រាន់តែ​លទ្ធផល​យូរ និង​ទាមទារ​ការ​អត់ធ្មត់ ចំណាយ​ពេល​យូរ។


ស្បែក

ទម្លាប់​ថែ​ស្បែក​ពេល​យប់​ទាំង​៥​យ៉ាង​ ​ភ្ញាក់ឡើងនៅឃើញមុខភ្លឺថ្លា

ពេលយើង​​គេង ស្បែក​ច្បាប់​ផ្ដើម​ជួសជុលកោសិកា​​ និង​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​នៅ​​ក្មេង​។ ដូចនេះ​ ការ​​បង្កើត​ទម្លាប់​ថែ​ទាំ​ស្បែក​នៅ​ពេល​យប់​គឺ​ជា​រឿង​សំខាន់​បំផុត​។ ស្បែក​យើង​​រង​ការ​ប៉ះពាល់​នឹង​ស្រ្តេស​ធ្ងន់ធ្ងរ។​ ស្រ្តេស​ផ្លូវ​កាយ ដែល​យើង​​តែងតែ​ជួប​ប្រទះ​ជាប្រចាំ​ថ្ងៃ គឺ​បណ្ដាល​មក​ពី​ជាតិ​ពុល​ ធូលី​ដី​ ការ​ចំណាយ​ពេល​យូរ​លើ​អេក្រង់​ទូរសព្ទ ​កុំព្យូទ័រ ក៏​ដូចជា​ការ​ពាក់​ម៉ាស​ជា​ដើម​ ហើយ​​ប្រសិន​បើ​យើង​​ប្រឈម​នឹង​ស្រ្តេស​ផ្លូវ​ចិត្ត​ទៀត​នោះ ស្បែក​​ច្បាស់​ជា​មិន​ស្រស់​ថ្លា​ឡើយ។ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ការ​បង្កើត​ទម្លាប់​ថែ​ទាំ​ស្បែក​ពេល​យប់​ គឺ​ជា​រឿង​ចាំបាច់​ខ្លាំង​ណាស់ ក្នុង​ការ​ជួយ​ផ្ដល់​ជាតិ​ទឹក​ និង​បំពេញ​នូវ​អាហារូបត្ថម្ភ​ដល់​​ស្បែក ដោយ​ធ្វើការ​ជួស​ជុល និង​ធ្វើ​ឲ្យ​ស្បែក​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត។ ប្រសិន​បើ​យើង​​ចង់​បាន​ស្បែក​ដ៏​ល្អ​ឥត​ខ្ចោះ​ បន្ទាប់​ពី​ភ្ញាក់​ពី​គេង​​​ យើង​​មិន​គួរ​មើល​រំលង​ចំណុច​ទាំង​៥​នេះ​ឡើយ​។ ១. លាង​សម្អាត​មុខ​ឲ្យ​បាន​ត្រឹម​ត្រូវ ​​​​​​​​​​ជំហាន​ដំបូង​ និង​សំខាន់​បំផុត​ គឺ​លាង​សម្អាត និង​ជម្រះ​ធូលី​ដី ជាតិ​ពុល ភាព​កខ្វក់ និង​គ្រឿង​តុប​តែ​មុខ​ចេញ​ពី​ផ្ទៃ​មុខ​ឲ្យ​បាន​ល្អ​ ដោយ​ប្រើ​ទឹក​Micellar សំឡី​ជូត​សម្អាត​គ្រឿង Makeup ឬ​គ្រឿងផ្សំ​នៅ​ក្នុង​ផ្ទះ​បាយ​ ដូច​ជា ប្រេង​ដូង ឬ​ក្រែម​ទឹក​ដោះ​គោ​ជា​ដើម​។ យើង​​ក៏​អាច​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​​ជាតិ​ទឹក មាន​លក់​​នៅ​លើ​ទី​ផ្សារ​ស្រាប់ ដើម្បី​លាង​សម្អាត​ទ្វេ​ដង​ ព្រោះ​ថា​វា​អាច​ជួយ​សម្អាត​ជាតិ​ខ្លាញ់​ និង​ធូលី​ដី​បាន​ល្អ​ ហើយ​មិន​​ធ្វើ​ឲ្យ​បាត់​បង់​​ជាតិ​សំណើម​ធម្ម​ជាតិ​ពី​ស្បែក​ឡើយ។​ ២. ជម្រុះ​កោសិកា​ចាស់ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​ថ្លា​ក្នុង​រយៈពេល​ត្រឹម​តែ​មួយ​យប់ តិចនិក​ដ៏​សាមញ្ញ​បំផុត​ គឺ​​ជា​ការ​ជម្រុះ​កោសិកា​ចាស់ៗ​ដែល​ងាប់​ចេញ​ពី​ស្បែក​​។​ យើង​​អាច​ប្រើ​ក្រែម​ជម្រុះ​កោសិកា​ចាស់​ៗ​ ដោយ​ធ្វើការ​ត្រ​ដុស​ស្រាល​ៗ​ និង​ម៉ាស្សា​ថ្នមៗ​នៅ​លើ​ផ្ទៃ​មុខ​ រួច​លាង​ជម្រះ​ចេញ​។​ នៅ​ពេល​ភ្ញាក់​ពី​គេង​ យើង​​នឹង​មើល​ឃើញ​ពី​ភា​ព​ខុសប្លែក​ជាក់​ជា​មិន​ខាន។ ៣. ផ្ដល់​សំណើម​ដើម្បី​បំពេញ​ជាតិ​ទឹក ​បន្ទាប់​ពី​លាង​សម្អាត​ផ្ទៃ​មុខ​រួច​ ជួន​កាល​ ​ផ្ទៃ​មុខ​​យើង​អាច​ក្លាយ​ទៅ​ជា​ស្ងួត។​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ