ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

ចូល​ដល់​រដូវ​រងាភ្លាម​ ស្បែក​របស់​​យើង​នឹង​ចាប់ផ្តើម​ស្ងួត​​ខ្លាំង ហើយ​ក៏​ងាយ​រលាក​ផង​ដែរ។ អ៊ឹចឹង​ហើយ​ ស្រីៗ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្បែក​ជា​ពិសេស ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​មាន​សុខភាព​ល្អ ភ្លឺ​ថ្លា និង​មាន​សំណើម​​ មិន​ថា​ក្នុង​រដូវ​​ណា​​​ឡើយ។ [embed-health-tool-ovulation] ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​ធម្មជាតិ​ក្នុង​ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​រងា ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​នេះ មិន​ចាំបាច់​ត្រូវ​តែ​ប្រើ​សារជាតិ​កាត់​ស្បែក​ឡើយ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​ទាំង​នេះ ដើម្បី​ថែ​បំប៉ន​ស្បែក​ឲ្យ​​មាន​សំណើម​ និង​មិន​ងាយ​ចាស់៖ ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​កាត់បន្ថយ​ការ​រលាក​ស្បែក​ ថែម​ទាំង​ផ្តល់​សំណើម​ក្នុង​ពេល​តែ​មួយ លាប​ទឹក​ឃ្មុំ​នៅ​លើ​ស្បែក​សម្រាប់​ការ​ផ្តល់​សំណើម​ជ្រៅ ស្បែក​ស្ងួត​ក្នុង​ស្ថានភាព​បែប​ណា​ ទើប​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​សើស្បែក? ស្បែក​ស្ងួត​ខ្លាំង ដោយ​មាន​កន្ទួល ឬ​​របក​ ស្បែក​តឹង​ខ្លាំង ឬ​ឈឺចាប់ រលាក​ស្បែក​ធ្ងន់ធ្ងរ មាន​ពងបែក ឬ​ប្រតិបត្តិ​ខ្លាំង មាន​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ និងត្រអក។ល។ ចំណុចសំខាន់ ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ អត្ថបទគួរអាន៖ […]

ស្វែងរក ស្បែក

ស្បែក

ផលិតផល​ថែ​ស្បែក​ទាំង​នេះ​ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្រោយ​​ភ្ញាក់​ពី​គេង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ថែទាំ​ស្បែក​នៅ​ពេល​យប់​ មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួសជុល​ និង​ធ្វើ​ឲ្យ​ស្បែក​ត្រលប់​មក​​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត​។​ ​ប្រសិនបើ​ស្រីៗ​គ្នា​យើង​មិន​មាន​ទម្លាប់​ថែទាំ​ស្បែក​នៅ​ពេល​​យប់​​ទេ​នោះ​ វា​​ប្រៀប​ដូចជា​​បាត់បង់​ពេលវេលា​មាស​ក្នុង​ការ​ចិញ្ចឹម​​ និង​ថែ​បំប៉ន​ស្បែក​​ដូច្នោះ​ដែរ​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​សាកល្បង​ផលិតផល​ថែ​ស្បែក​ពេល​យប់​ទាំងប៉ុន្មាន​មុខ​​នេះ​ ដើម្បី​ទទួល​បាន​​ស្បែក​ស្រស់​ស្អាត​ និង​​​​ទន់​​ភ្លឺ​រលោង​ ក្រោយ​ពេល​ដែល​យើង​ភ្ញាក់​ពី​គេង​​​។ ១. សេរ៉ូម​Retinol Retinol ​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ដោយ​ការ​ជម្រុះ​កោសិកា​ងាប់​ចេញ​ពី​ស្បែក​ កាត់​បន្ថយ​សញ្ញា​នៃ​ភាព​ចាស់​ ដូចជា​ស្នាម​ជ្រីវជ្រួញ​ និង​ស្នាម​អុជ​ខ្មៅ​ ព្រម​ទាំង​ជួយ​ធ្វើ​ឲ្យ​បរិមាណ​កោសិកា​ និង​ការ​ផលិត​ខូឡាជែន​មាន​ភាព​ប្រសើរ​ឡើង។​ វា​​​មាន​តួនាទី​ជា​រ៉ា​ឌីកាល់​សេរី​ដែល​ជួយ​ជួសជុល​ការ​ខូចខាត​នៅ​ពេល​យប់​ និង​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ភ្លឺ​រលោង​នៅ​ពេល​ថ្ងៃ​។ ២. ​គ្រីម​​លាប​​ទុក​ចោល​មួយ​យប់​ ​​ការ​ប្រើប្រាស់​​គ្រីម​លាប​ទុក​ចោល​មួយ​យប់ អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម​ និង​ស្រស់​ថ្លា​នៅ​ពេល​ព្រឹក​ព្រលឹម​។​ ដូចនេះ​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​វា​ជា​ញឹកញាប់​ នៅ​មុន​ពេល​ចូល​គេង​។ ៣. ​ប្រេង​លាប​មុខ​ ( Face essential oils)​ ប្រេង​ដែល​មាន​ជាតិ​ត្រជាក់​ពី​ធម្មជាតិ​ មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ដែល​អាច​ជួយ​ចិញ្ចឹម​ និង​ថែ​បំប៉ន​ស្បែក​របស់​យើង​​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។​ ​ប្រេង​ប្រភេទ​នេះ​ជួយ​កសាង​មុខងារ​​រនាំង​នៃ​ស្បែក​ដែល​មាន​សុខភាព​ល្អ​។​ ទោះ​ជា​យ៉ាង​នេះ​ក្ដី​​ វា​មាន​ផ្ទុក​សារធាតុ​Methoxy Psoralen ដែល​អាច​​ធ្វើ​ឲ្យ​ស្បែក​រលាក​ នៅ​ពេល​ប៉ះពាល់​នឹង​កម្ដៅ ញើស​ និង​កាំ​រស្មី​យូវី​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ និង​ប្រើប្រាស់​ប្រេង​លាប​មុខ​​តែ​នៅ​ពេល​យប់​ប៉ុណ្ណោះ​។ ៤. ក្រែម​ផ្ដល់​សំណើម​ ជា​មួយ​គ្នា​នេះ​ដែរ​ ស្បែក​ផលិត​ខ្លាញ់​យ៉ាង​ច្រើន​នៅ​ពេល​ថ្ងៃ​ និង​តិចតួច​ប៉ុណ្ណោះ​នៅ​ពេល​យប់​។​ ដូចនេះ​ គ្នា​យើង​គប្បី​លាប​ក្រែម​ផ្ដល់​សំណើម​ឲ្យ​ច្រើន​នៅ​ពេល​យប់​​ ​​ដែល​ជា​ពេល​ដែល​ស្បែក​ត្រូវការ​សំណើម​បំផុត​។ ៥. ក្រែម​លាប​ពេល​យប់​ ក្រែម​លាប​ពេល​យប់​ មាន​តួនាទី​ជួយ​ថែ​បំប៉ន​ និង​ជួសជុល​ស្បែក​​ពេញ​មួយ​យប់​ […]


ស្បែក

វីតាមីន​៤សំខាន់ ជួយ​ទប់​ស្កាត់​បញ្ហា​រមាស់​ស្បែក​

បញ្ហា​រមាស់​កើត​ដោយ​សារ​ជំងឺ​ស្បែក ឬ​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​តម្រង​នោម​ខ្សោយ​ជា​​ដើម​។ យ៉ាង​ណា​មនុស្ស​ជា​ច្រើន​ទំនង​ជា​មិន​បាន​គិត​ដល់​ទេ​ថា​អាហារ​មាន​វីតាមីន​ចាំបាច់​មួយ​ចំនួន​នេះ​ បើ​យើង​បាន​ញ៉ាំ​ជា​ប្រចាំ អាច​ជួយ​កាត់​បន្ថយ​អាការៈ​រមាស់​លើ​ស្បែក​បាន​ដែរ​។ តើ​វីតាមីន​អ្វី​ខ្លះ?​ ១. អាហារ​សម្បូរ​វីតាមីន ​E វីតាមីន​ E មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ការ​ពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​។ រ៉ាឌីកាល់​សេរី​អាច​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ រមាស់ និង​ស្ងួត​ផង​ដែរ​។ វីតាមីន​ E ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ​សារ​រ៉ាឌីកាល់​សេរី​នេះ​ ព្រោះ​ថា​វីតាមីន E ជួយ​បង្កើត​លំហូរ​ឈាម​ទៅ​កាន់​ស្បែក និង​ជួយ​បង្កើត​កោសិកា​ស្បែក​​ថ្មីៗ។ ដើម្បី​ទទួល​បាន​វីតាមីន​ E យើង​គួរ​ញ៉ាំ​អាហារ​ដូច​ជា​ពោត សណ្ដែកដី គ្រាប់​ស្វាយ​ចន្ទី​ ប្រេង​អូលីវ និង​ស្ពៃពួយ​ឡេង​ ជា​ដើម។​ ២. អាហារ​សម្បូរ​វីតាមីន C ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ខ្វះ​វីតាមីន C មាន​ទំនាក់​ទំនង​នឹង​បញ្ហា​ស្បែក​ស្ងួត និង​ប្រេះ​ស្រកា ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​មាន​អាការៈ​រមាស់​ស្បែក​ និង​រលាក។ វីតាមីន C ជួយ​រាង​កាយ​ផលិត​ប្រូតេអ៊ីន​ម្យ៉ាង​ហៅ​ថា​ខូឡាជែន ដើម្បី​ជួយ​ជួសជុល​ស្បែក និង​ព្យាបាល​សម្លាក។ មួយ​វិញ​ទៀត វីតាមីន C ក៏​ជួយ​ការពារ​ស្បែក​ពី​ការ​ត្រូវ​ពន្លឺ​ព្រះអាទិត្យ​ផង​ដែរ​។ អាហារ​សម្បូរ​វីតាមីន C រួម​មាន​ក្រូច ទំពាំងបាយជូរ ស្ពៃក្ដោប និង​ខាត់ណាខៀវ​។ ៣. អាហារ​សម្បូរ​វីតាមីន A​ វីតាមីន A […]


ស្បែក

រូបមន្ត​ងាយ​ៗ ដោះស្រាយ​បញ្ហា​​ពណ៌​ស្បែក​មិន​ស៊ី​គ្នា

ពិត​ណាស់​ ស្រីៗ​យើង​គ្រប់​រូប​សុទ្ធ​តែ​ចង់​បាន​ស្បែក​ស​ស្អាត​ ​ភ្លឺ​ស្រស់​ថ្លា និង​ទន់​ម៉ត់​រលោង​។​ យ៉ាង​ណា​មិញ​ បញ្ហា​​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ ក៏​​ជា​កង្វល់​ដ៏​ធំ​​មួយ​ដែល​អាច​​បំផ្លាញ​ទំនុក​ចិត្ត​របស់​យើង​ចំពោះ​ខ្លួន​ឯង​​ផង​ដែរ​។​ តើ​កត្តា​អ្វី​ខ្លះ​ ដែល​ធ្វើ​ឲ្យ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​? កត្តា​ទូទៅ​ដែល​បង្ក​ឲ្យ​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ មាន​ដូច​ខាង​ក្រោម​៖ ការ​ប្រែប្រួល​អ័រម៉ូន នៅ​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត ឬ​នៅ​ពេល​មាន​ផ្ទៃពោះ​ ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​ ​ភាព​ចាស់​​ យើង​អាច​ដោះស្រាយ​បញ្ហា​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ដោយ​របៀប​ណា​? ​​​បន្ទាប់​ពី​បាន​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​ពណ៌​ស្បែក​មិន​ស៊ី​គ្នា​ ​ស្រីៗ​​យើង​ក៏​​អាច​កម្ចាត់​បញ្ហា​មួយ​នេះ​ ដោយ​ប្រើ​រូបមន្ត​ធម្មជាតិ​ងាយ​ៗ​។ ​១. ម៉ាស​ប៉េងប៉ោះ​ ទឹក​ឃ្មុំ​ និង​ទឹក​ក្រូច​ឆ្មារ​ ប៉េង​ប៉ោះ​សំបូរ​ទៅ​ដោយ​វីតាមីន​A ​ដែល​ល្អ​បំផុត​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​មុន​ ឬ​ស្នាម​ខ្មៅ​​ផ្សេង​ៗ​ដែល​មាន​នៅ​លើ​ស្បែក​។​ ចូរ​លាយ​ទឹក​ឃ្មុំ​១​ស្លាបព្រា​បាយ​ ទឹក​ក្រូច​ឆ្មារ​២ឬ​៣​ដំណក់​ និង​ទឹក​ប៉េងប៉ោះ​ចំនួន​១​ស្លាបព្រា​បាយ​​ ​ដោយ​​លាប​ទៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​​ល្អ។​ បន្ទាប់​មក​ ទុក​ចោល​រយៈពេល​១៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។​ ចុង​ក្រោយ​ ចូរ​លាង​សម្អាត​​ម្ដង​ទៀត​ ដោយ​ប្រើ​ទឹក​ត្រជាក់​ ដើម្បី​បន្តឹង​រន្ធ​ញើស​។ ២. ម៉ាស​ល្ហុង​បៃតង​ និង​ទឹក​ដោះ​គោ​ ​ដោយ​សារ​តែ​ល្ហុង​បៃតង(ខ្ចី)​សំបូរ​ទៅ​ដោយ​អង់ស៊ីម​ដូចជា​Papain និង​​អាស៊ីដ​​Alpha Hydroxy វា​អាច​កម្ចាត់​ចោល​រាល់​កោសិកា​ស្បែក​ងាប់​ និង​ធ្វើ​ឲ្យ​ស្បែក​​ត្រលប់​មក​រក​ភាព​ស៊ី​គ្នា​វិញ​។ ដើម្បី​ទទួល​បាន​ម៉ាស​មួយ​ប្រភេទ​នេះ​ យើង​ត្រូវ​កិន​ល្ហុង​ចំនួន​កន្លះ​ពែង​ និង​បន្ថែម​ទឹក​ដោះ​គោ​ស្រស់​ចំនួន​២​ស្លាបព្រា​បាយ​ ដើម្បី​ទទួល​បាន​ល្បាយ​ខាប់​។​ បន្ទាប់​មក លាង​សម្អាត​ផ្ទៃ​មុខ​ រួច​លាប​​ល្បាយ​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ល្អ​។​ នៅ​ពេល​ដែល​ម៉ាស​ស្ងួត​ យើង​ត្រូវ​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។ ៣. ទឹក​ត្រសក់​ និង​ទឹក​ក្រូច​ឆ្មារ​ ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាស​ត្រសក់​ និង​ទឹក​ក្រូច​ឆ្មារ​ មាន​គុណប្រយោជន៍​​​ក្នុង​ការ​កម្ចាត់​ចោល​បញ្ហា​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​ ដោយ​កាត់​បន្ថយ​ស្នាម​ខ្មៅ​ និង​រង្វង់​ភ្នែក​ខ្មៅ​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។ ចូរ​លាយ​ត្រសក់​ដែល​ឈូស​រួច​ ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​ចំនួន​កន្លះ​​ស្លាបព្រា​​បាយ​ រួច​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ ​និង​ទុក​ចោល​រយៈពេល​១៥​នាទី​ […]


ស្បែក

នៅផ្ទះពេលបិទខ្ទប់​កុំ​មើល​ទូរសព្ទច្រើនពេក អាច​ប៉ះពាល់ស្បែក

ក្នុង​ពេល​ដែល​​យើង​គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ផ្ទះ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​វីរុស​កូវីដ១៩ ពិត​ណាស់​គ្នា​យើង​ប្រហែលជា​ចំណាយ​ពេល​ច្រើន​មើល​ទូរសព្ទ ទូរទស្សន៍ ឬ​នៅ​មុខ​កុំព្យូទ័រ​ច្រើ​ន​ជា​ដើម​។ ការ​នៅ​មុខ​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នេះ​យូរម៉ោង ក៏​អា​ច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ស្បែក​របស់​យើង​ដែរ​ដោយ​សារ​តែពន្លឺ​ពណ៌ខៀវ​ចេញ​ពី​អេក្រង់​ឧបករណ៍​ទាំង​នោះ​។​ ១. ​ឥទ្ធិពល​ពន្លឺ​ពណ៌​ខៀវ​លើ​ស្បែក​ គ្នា​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​កាំរស្មី​ UV ​អាច​បំផ្លាញ​កោសិកា DNA ដោយ​ផ្ទាល់ តែ​ចំណែក​ពន្លឺ​ពណ៌​ខៀវ​នេះ​វិញ​បាន​បាន​បំផ្លាញ​ខូឡាជែន​របស់​ស្បែក​ តាម​រយៈoxidative stress ​។ Oxidative stress គឺជា​បាតុភូត​មួយ​បង្ក​ឲ្យ​មាន​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាង​កាយ​ ដែល​ការ​ណ៍នេះ​អាច​នាំ​ឲ្យ​ខូច​ខាត​កោសិកា និង​ជាលិកា​ ដែល​អាច​នាំ​ឲ្យ​ស្បែក​ឆាប់​ចាស់​។ សារធាតុគីមី​ក្នុង​ស្បែក​របស់​យើង​ម្យ៉ាង​មាន​ឈ្មោះ​ថា​​ flavin ជា​អ្នក​ស្រូប​យក​ពន្លឺពណ៌ខៀវ​នេះ។ ប្រតិកម្ម​ដែល​កើត​មាន​ពេល​ស្រួប​ពន្លឺ​នេះ​នាំ​ឲ្យ​មាន​ការ​ផលិត​មូលេគុល​អុកស៊ីសែន​មិន​មាន​ស្ថិរភាព ឬ​ហៅថា​រ៉ាឌីកាល់​សេរី​ ដែល​អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​។ ការ​ប៉ះពាល់​ពន្លឺពណ៌​ខៀវ​នេះ​យូរ អាច​នាំ​ឲ្យ​​ស្បែក​ប្រែពណ៌ ទៅជា​ជាំ​ កម្រិត​មធ្យម​​ទៅ​ជា​ខ្មៅ​​។ ពន្លឺ​មួយ​នេះ​ក៏​មាន​ឥទ្ធិពល​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​។ ដូច​គ្នា​ដែរ ពេល​យើង​អង្គុយ​សម្លឹង​អេក្រង់​ទូរសព្ទ​យូរ យើង​ក៏​ត្រូវ​ឱន​យូរ​ដូច​គ្នា។ ការ​ឱន​យូរ​នេះ​ធ្វើ​ឲ្យ​ស្បែក​នៅ​ក​របស់​យើង​​អាច​ឡើង​ជ្រួញ​លឿន​ដែរ​។​​ ២. វិធី​ការពារ​ស្បែក​ វិធី​ងាយ​ៗ​មួយ​គឺ យើង​ត្រូវ​កម្រិត​ពន្លឺ​ពណ៌​ខៀវ​នេះ​ចេញពី​ឧបករណ៍​អេឡិច​ត្រូវនិច​របស់​យើង​ឲ្យ​នៅ​តិច​បំផុត។ នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​មាន​កម្មវិធី​អាច​កំណត់​ពន្លឺ​លើ​អេក្រង់​បាន។​ អ្វី​ដែល​ងាយ​ស្រួល​ជាង​នេះ យើង​ត្រូវ​ផ្អាក​ការ​មើល ឬ​សម្លឹង​អេក្រង់​អេឡិកត្រូនិក​ទាំង​នោះ ដោយ​មិន​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​មើល​នោះ​ទេ ឬ​បើ​យើង​ធ្វើ​ការ​មុខ​កុំព្យូទ័រ ត្រូវ​ឧស្សាហ៍​ងើប​ដើរ​ចេញ​ខ្លះ​។ មួយ​វិញ​ទៀត បើ​យើង​មើល​ទួរសព្ទ​ត្រូវ​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​កុំ​មើល​យូរ​ម៉ោង ដើម្បី​កុំ​ឲ្យ​ក​របស់​យើង​ត្រូវ​ឱន​ចុះ​យូរ​ម៉ោង​ពេក​។​​


ស្បែក

ថ្នាំ​ពន្យារ​កំណើត​អាច​កម្ចាត់​មុន​បានពិត​មែន​អត់? ​

បញ្ហា​កើត​មាន​លើ​ផ្ទៃ​មុខ ​គឺ​ជា​រឿង​ចម្បង​ដែល​ស្រីៗ​គ្រប់​គ្នា​តែងតែ​យក​ចិត្ត​ទុក​ដាក់​​។​ ពិត​ណាស់​ នៅ​ពេល​ដែល​​ផ្ទៃ​មុខ​កើត​មុន​ធ្ងន់ធ្ងរ​ គ្នា​យើង​​ច្បាស់​ជា​​មាន​អារម្មណ៍​ខ្មាស​អៀន​ ថប់បារម្ភ​ ឬ​បាត់បង់​ជំនឿ​ចិត្ត​ចំពោះ​ខ្លួន​ឯង​​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​​បន្សល់​ស្លាកស្នាម​ដែល​ពិបាក​ព្យាបាល​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ យើង​ប្រហែល​ជា​បាន​ដឹង​ពី​ទំនាក់ទំនង​រវាង​​​អ័រម៉ូន​ និង​មុន​មិន​ខាន​​។​ អ្នក​ខ្លះ​កើត​មាន​បញ្ហា​មុន​នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ផ្លាស់ប្ដូរ​ នៅ​អំឡុង​ពេល​មក​រដូវ​ រី​ឯ​ខ្លះ​ទៀត​ប្រឈម​នឹង​បញ្ហា​មុន​រាប់​ឆ្នាំ​តែ​ម្ដង​។ ការ​ញ៉ាំ​ថ្នាំ​ពន្យារ​កំណើត​ដែល​​ផ្ទុក​អ័រម៉ូន​Estrogen និង​Progesterone​ធ្វើ​​ឲ្យ​បរិមាណ​អ័រម៉ូន​Androgens​ក្នុង​រាងកាយ​ថ​យ​ចុះ​ ដែល​ជា​លទ្ធផល​​វា​ធ្វើ​ឲ្យ​ជាតិ​ខ្លាញ់​​មាន​កម្រិត​ទាប​ និង​​មិន​សូវ​កើត​មុន​ធ្ងន់ធ្ងរ​។ អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ដើម្បី​កម្ចាត់​មុន​ យោង​តាម​ការ​​ព្យាបាល​ដោយ​ប្រើ​​ថ្នាំ​ពន្យារ​កំណើត​ជា​ច្រើន​បាន​បង្ហាញ​​លទ្ធផល​ដូច​ខាងក្រោម​៖ កាត់បន្ថយ​ការ​កើត​មុន​ ស្នាម​មុន​តិច​ជាង​មុន​ មិន​សូវ​មាន​ការ​រលាក​ ពុំ​មាន​បញ្ហា​មុន​ធ្ងន់ធ្ងរ​​​ ​​​​​ហានិភ័យ​​នៃ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក្នុង​ការ​កម្ចាត់​មុន​ ទោះ​បី​ជា​ថ្នាំ​ពន្យារ​កំណើត​បច្ចុប្បន្ន​ផ្ទុក​អ័រម៉ូន​Estogen និង​អ័រម៉ូន​Progesterone​តិច​ជាងពី​មុន​ក៏​ពិត​មែន​ ប៉ុន្តែ​ស្រីៗ​យើង​ដែល​លេប​ថ្នាំ​ទាំង​នេះ​នៅ​តែ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ ជំងឺ​សរសៃ​ឈាម​ខួរ​ក្បាល​ កំណក​ឈាម​គ្រោះថ្នាក់​នៅ​​ជើង​ ឬ​សួត​។ ហានិភ័យ​ផ្សេង​ទៀត​រួម​មាន​៖ សម្ពាធ​ឈាម​ខ្ពស់​ និង​បញ្ហា​សរសៃ​ឈាម​បេះដូង​ដទៃ​ទៀត​ ជំងឺ​ថ្លើម​ និង​ថង់​ប្រមាត់ ឈឺ​ក្បាល​ប្រកាំង ​បាក់​ទឹក​ចិត្ត​ និង​ផ្លាស់ប្ដូរ​អារម្មណ៍​ អ្នក​ដែល​​មិន​គួរ​​ប្រើប្រាស់​​ថ្នាំ​ពន្យារ​កំណើត ​ពិត​ណាស់​ ការប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ក៏​ត្រូវ​ពិចារណា​លើ​ប្រវត្តិ​ជំងឺ​ពី​មុន​ផង​ដែរ។​ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​មួយ​ចំនួន​ មិន​គួរ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ឡើយ​។ ​ធ្លាប់​មាន​ប្រវត្តិ​​ជំងឺ​បេះដូង​ លើស​សម្ពាធ​ឈាម​ កំណក​ឈាម​នៅ​ជើង​ ឬ​សួត​ ជំងឺ​ឈាម​កក​ ធ្លាប់​មាន​ប្រវត្តិ​ជំងឺ​មហារីក​ ជាពិសេស​មហារីក​សុដន់​ ឬ​សួត​ ជំងឺ​ថ្លើម​ ជំងឺ​លើស​ឈាម​ ឬ​ឈឺ​ក្បាល​ប្រកាំង​ មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​ ឬ​​ជា​អ្នក​ជក់​បារី​ កំពុង​មាន​ទម្ងន់​ ឬ​បំបៅ​ដោះ​ ធាត់​ជ្រុល ឬ​មិនធ្វើសកម្មភាពររាងកាយ​។


ស្បែក

គ្រឿង​ផ្សំ​ក្នុង​ផលិតផលគួរ​ចៀសវាង​ បើស្បែក​ងាយ​ប្រតិកម្ម​

​ស្រី​ៗ​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម​​ប្រាកដ​ជា​យល់​ច្បាស់​ពី​អារម្មណ៍​ភ័យ​ខ្លាច​ក្នុង​ការ​ជ្រើសរើស​ផលិតផល​ថែ​សម្រស់​មិន​ខាន​។​ ពិត​ណាស់​ ការ​ជ្រើសរើស​ផលិតផល​ខុស​ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​ឡើង​ក្រហម​ រលាក​ និង​របក​គួរ​ឲ្យ​ស្អប់​ខ្ពើម​។​ ដូច្នេះ​ហើយ​ ដើម្បី​​បញ្ចៀស​​បញ្ហា​ស្បែក​ទាំង​នេះ​ ​​​ការ​ពិនិត្យ​មើល​គ្រឿង​ផ្សំ​នៅ​ក្នុង​ផលិតផល​ថែ​សម្រស់​គឺ​ជា​រឿង​សំខាន់​បំផុត​។​ ប្រសិនបើ​យើង​ចង់​សាកល្បង​ផលិតផល​ថ្មី​ៗ​ ចូរ​ជៀសវាង​គ្រឿង​ផ្សំ​ទាំង​នេះ​។ ១. សារធាតុ​បន្ថែម​ក្លិន​ក្រអូប​​ ​​​ផលិតផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​ផ្ទុក​សារធាតុ​បន្ថែម​ក្លិន​ក្រអូប​​ ដើម្បី​បិទបាំង​ក្លិន​មិន​​ល្អ​នៅ​ក្នុង​គ្រឿង​ផ្សំ​មួយ​ចំនួន​។ យ៉ាង​ណា​មិញ ទោះ​បី​ជា​ការ​បន្ថែម​ក្លិន​គឺ​ជា​រឿង​ធម្មជាតិ​ ប៉ុន្តែ​វា​ក៏​អាច​​​ធ្វើ​ឲ្យ​ស្បែក​​ងាយ​ប្រតិកម្ម​កាន់​តែ​យ៉ាប់យ៉ឺន​ថែម​ទៀត​។​ ពិត​ណាស់​ សារធាតុ​​នេះ​គឺ​ជា​ល្បាយ​នៃ​គ្រឿង​ផ្សំ​ធម្មជាតិ​ និង​គីមី​ ហើយ​ប្រសិនបើ​ផលិតផល​នោះ​មាន​ក្លិន​ខ្លាំង​ វា​អាច​ផ្ទុក​សារធាតុ​គីមី​​​ធ្ងន់ធ្ងរ​​ផ្សេង​ទៀត​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​គ្រប់​ប្រភេទ​រលាក​យ៉ាង​ងាយ​។ ២. ប្រេង​ចម្រាញ់​ចេញ​ពី​រុក្ខជាតិ ​​គ្រឿង​ផ្សំ​មួយ​ចំនួន​​នៃ​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​ នឹង​​ប្រែប្រួល​ទៅ​ជា​សារធាតុ​គីមី​ និង​អង់ស៊ីម​ នៅ​ពេល​ដែល​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ​ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​រង​ប្រតិកម្ម​។​ ​សម្រាប់​ស្រី​ៗ​មាន​ស្បែក​ងាយ​ប្រតិកម្ម​គប្បី​មាន​ការ​​ប្រុងប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​មាន​ប្រេង​​ដើម​តែ​ ជី​អង្កាម និង​​ផ្កា​ឡាវែន​ឌឺ ឬ​ជៀសវាង​ប្រើប្រាស់​តែ​ម្ដង​។​ ​ប្រេង​​ដើម​តែ​ អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​ និង​រលាក​។​ រី​ឯ​ប្រេង​ជី​អង្កាម និង​​ផ្កា​ឡាវែន​ឌឺ​អាច​បង្ក​ឲ្យ​ស្បែក​រលាក​ និង​ប្រតិកម្ម​អវិជ្ជមាន​ចំពោះ​ស្បែក​។ ៣. ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ផ្សំ​ពី​សារធាតុ​គីមី ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ធម្មជាតិ​  មាន​គ្រឿង​ផ្សំ​សកម្ម​ចំនួន​ពីរ​គឺ​ Titanium dioxide និង​ Zinc oxide ដែល​បំពេញ​មុខងារ​បែប​ធម្មជាតិ​ក្នុង​ការរារាំង​កាំរស្មី​UV។​ ចំណែក​ឯ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ផ្សំ​ពី​សារធាតុ​គីមី​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ជា​ច្រើន​ប្រភេទ​ដែល​ស្រូប​យក​ពន្លឺ​UV និង​បញ្ចេញ​ជា​កម្ដៅ​បន្ទាប់​ពី​មាន​ប្រតិកម្ម​គីមី​រួច​ និង​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​រលាក​ខ្លាំង​ឡើង​។ ៤. ក្រែម​ជម្រុះ​កោសិកា​ងាប់​ប្រភេទ​​ខ្លាំង ប្រសិនបើ​យើង​មាន​ស្បែក​ដែល​ងាយ​រលាក​ ការ​ប្រើ​ផលិតផល​ជម្រុះ​កោសិកា​ងាប់​នឹង​ធ្វើ​ឲ្យ​ស្បែក​យើង​កាន់​តែ​រលាក​ទ្វេ​ដង​។​ ប៉ុន្តែ​ ស្រី​ៗ​យើង​មិន​គួរ​បញ្ឈប់​ការ​ប្រើប្រាស់​ក្រែម​ជម្រុះ​កោសិកា​ងាប់​ទាំង​ស្រុង​ឡើយ​ ពីព្រោះ​វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កម្ចាត់​ចោល​កោសិកា​ងាប់​ និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។​ ជាក់​ស្ដែង​ […]


ស្បែក

រូបមន្ត​ធម្មជាតិ​ថែរក្សា​ស្បែក​មុខ​​ជាមួយ​នឹង​ទឹក​ដោះ​គោ​ឆៅ​​​​​​​

ទឹក​ដោះ​គោ​ឆៅ​​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​​ ពីព្រោះ​វា​សំបូរ​ទៅ​ដោយ​វីតាមីន​ ​ប៉ូតាស្យូម​ កាល់ស្យូម​ អាស៊ីដ​Lactic ​ម៉ាញ៉េស្យូម​ និង​ប្រូតេអ៊ីន​ជា​ដើម​។​ លើស​ពី​នេះ​ វា​ក៏​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ចំពោះ​ស្បែក​របស់​យើង​ផង​ដែរ។​ ពិត​ណាស់​ ទឹក​ដោះ​គោ​ឆៅ​អាច​​ជួយ​​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​ និង​ភ្លឺ​រលោង​។​ បន្ថែម​ពី​នេះ វា​ក៏​ជួយ​​ការពារ​ស្បែក​ពី​រ៉ាឌីកាល់​សេរី​ បំបាត់​​ស្លាកស្នាម​ ផ្ដល់​ជាតិ​ទឹក​ ពន្យឺត​​ស្នាម​ជ្រីវជ្រួញ​ ក៏​ដូចជា​ជំរុញ​ភាព​យឺត​នៃ​ស្បែក​ថែម​ទៀត​ផង​។ ​១. ហ្វូម​លាង​មុខ​ទឹក​ដោះ​គោ​ឆៅ យើង​​រាល់​គ្នា​ប្រើប្រាស់​ហ្វូម​លាង​មុខ​ដើម្បី​កម្ចាត់​ចោល​គ្រឿង​សម្អាង​ កោសិកា​ស្បែក​ងាប់​ ប្រេង​ ធូលី និង​ជាតិ​ពុល​ផ្សេង​ៗ។​ យ៉ាង​ណា​មិញ ​ការ​ប្រើប្រាស់​ហ្វូម​លាង​មុខ​ទឹក​ដោះ​គោ​ឆៅ​ គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​មួយ ដែល​គ្នា​យើង​អាច​សាកល្បង​បាន​​។ ចូរ​លាយ​ទឹក​ដោះ​គោ​ឆៅ​ចំនួន​២​ស្លាបព្រា​​បាយ​ និង​​រមៀត​បន្តិច​ ដើម្បី​ទទួល​បាន​ល្បាយ​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​បាក់តេរី​​ ដោយ​ច្របល់​ចូល​​គ្នា​ឲ្យ​សព្វ​ល្អ​ ទើប​​យក​មក​ជូត​លើ​ផ្ទៃ​មុខ​ និង​ក​ ថ្នមៗ​ដោយ​ប្រើ​សំឡី​ជូត​មុខ​ បន្ទាប់​មក លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ជា​ការ​ស្រេច​។ ​២. ម៉ាស​ទឹក​ដោះ​គោ​ឆៅ​កម្ចាត់​​ស្នាម​ផ្សេង​ៗ​​ អាស៊ីដ​Lacticនៅ​ក្នុង​ទឹក​ដោះ​គោ​ឆៅ ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជម្រុះ​កោសិកា​ដែល​ងាប់​ពី​ស្បែក​ និង​កម្ចាត់​ចោល​ស្លាកស្នាម​ផ្សេង​ៗ​នៅ​លើ​ស្បែក​ផង​ដែរ​។​ ការ​លាយ​​ទឹក​ដោះ​គោ​ឆៅ​ជាមួយ​នឹង​ទឹក​ប៉េងប៉ោះ​ ​នឹង​ធ្វើ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​កាន់​តែ​ឆាប់​រហ័ស។​ ចូរ​លាយ​ទឹក​ដោះ​គោ​ឆៅ​ចំនួន​ពីរ​បី​ស្លាបព្រា​បាយ​ ជាមួយ​នឹង​ទឹក​ប៉េងប៉ោះ​នៅ​ក្នុង​បរិមាណ​ដូច​គ្នា​ បន្ទាប់​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ល្អ​ ដោយ​ប្រើ​ជក់​លាប​មុខ​។​ ទុក​ចោល​ប្រហែល​១៥​ ទៅ​២០​នាទី​ រួច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។ ស្រីៗ​យើង​គប្បី​អនុវត្ត​រូបមន្ត​នេះ​យ៉ាង​ហោច​ណាស់​៣​ដង​នៅ​ក្នុង​មួយ​សប្ដាហ៍​។ ៣. ម៉ាស​ទឹក​ដោះ​គោ​​ឆៅ​ការពារ​ភាព​ចាស់​ ជាមួយ​គ្នា​នេះ​ដែរ ទឹក​ដោះ​គោ​ឆៅ​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ស្បែក​​ក្នុង​ការវិវត្តទៅ​រក​ភាព​ចាស់​ និង​ធ្វើ​ឲ្យ​ស្បែក​ទន់​ម៉ត់​រលោង​ ក៏​ដូចជា​ក្មេង​ជាង​វ័យ​។​ ​ម៉ាស​ប្រភេទ​នេះ​​ អាច​​ផ្ដល់​សំណើម​ដល់​ស្បែក​រយៈពេល​យូរ​ ព្រម​ទាំង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ចូរ​លាយ​ទឹក​ដោះ​គោ​ឆៅ​ចំនួន​៣​ស្លាបព្រា​បាយ​ […]


ស្បែក

ប្រឆាំង​ស្នាម​ជ្រីវជ្រួញ​នៅ​វ័យ​៣០​ឆ្នាំ ​ថែ​ស្បែក​​តាម ​៦​ជំហាន នេះ​​​​​​

នៅ​ពេល​​​ឈាន​ចូល​ដល់​វ័យ​៣០​ឆ្នាំ​ ​ស្រី​ៗ​យើង​​អាច​នឹង​សង្កេត​ឃើញ​ការ​ប្រែប្រួល ​នៃ​​​ស្បែក​មួយ​ចំនួន​ដូចជា​ស្បែក​​ស្ងួត​ មាន​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ ការ​បំផ្លាញ​ដោយ​កម្ដៅ​ថ្ងៃ​ និង​ស្នាម​ជ្រីវជ្រួញ​។​ ពិត​ណាស់​ ស្បែក​របស់​យើង​ត្រូវការ​​ការ​ថែទាំ​ជា​ពិសេស​នៅ​ក្នុង​វ័យ​នេះ​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ដែល​ស័ក្ដិសម​បំផុត​​​។​ នៅ​ពេល​យប់​ ស្បែក​​​ស្ថិត​នៅ​ក្នុង​ដំណើរការ​ជួសជុល​ខ្លួន​ឯង​តាម​បែប​​ធម្មជាតិ ដើម្បី​ព្យាបាល​ស្បែក​ពី​ខាង​ក្នុង​។ ទម្លាប់​ថែ​ទាំ​ស្បែក​ខាង​ក្រោម​នេះ​ មាន​ភាព​សាមញ្ញ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ដែល​ស្រីៗ​យើង​មិន​គួរ​រំលង​ឡើយ​។ ១. លាង​ជម្រះ​គ្រឿងតុប​តែងមុខ មុន​ពេល​ចូល​គេង​ ​ការ​លាង​ជម្រះ​គ្រឿងតុបតែងមុខ​​ទាំងអស់​ចេញ​ពី​ផ្ទៃ​មុខ​ គឺ​ជា​រឿង​សំខាន់​បំផុត​។​ យ៉ាង​ណា​មិញ​ ​ប្រសិនបើ​យើង​មិន​លាង​ជម្រះ​គ្រឿង​តុបតែងមុខទេ​នោះ វា​​អាច​បង្អាក់​ដំណើរការ​នៃ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​បែប​ធម្មជាតិ​ និង​បណ្ដាល​ឲ្យ​ស្បែក​ត្រូវ​បាន​បំផ្លាញ​នៅ​អំឡុង​ពេល​យប់​។​ ជាក់​ស្ដែង​ ស្បែក​របស់​យើង​នឹង​ធ្វើ​ការ​ជួសជុល​ខ្លួន​ឯង​នៅ​ពេល​យប់​ ហើយ​ការ​គេង​ដោយ​មិន​លាង​ជម្រះ​គ្រឿង​តុបតែងមុខ ​អាច​រារាំង​ដំណើរការ​នេះ​។​ ហេតុ​នេះ​ហើយ​ ចូរ​ឲ្យ​ស្បែក​ដក​ដង្ហើម​ត្រឹមត្រូវ​ ដោយ​ការ​លាង​សម្អាត​ផ្ទៃ​មុខ​ឲ្យ​បាន​សព្វ​ល្អ​។ ២. លាង​ដោយ​ប្រើ​ហ្វូម ឬគ្រីម​ ក្រោយ​ពេល​លាង​ជម្រះ​គ្រឿងតុបតែងមុខ ស្រីៗ​យើង​គប្បី​ជ្រើសរើស​ហ្វូម​លាង​មុខ​ដែល​ស័ក្ដិសម​ទៅ​​នឹង​​ប្រភេទ​ស្បែក​។​ គ្នា​យើង​ប្រហែល​បាន​លាង​សម្អាត​ផ្ទៃ​មុន​រួច​ហើយ​ ប៉ុន្តែ​ដំណាក់កាល​នេះ​គឺ​ទាមទារ​ឲ្យ​យើង​​លាង​សម្អាត​ទ្វេ​ដង​ ដោយ​ជំហាន​ទី​១ ចូរ​ប្រើ​ហ្វូម​លាង​មុខ​ដែល​មាន​ជាតិ​ប្រេង​ ដូចជា​ប្រេង​លាង​មុខឬ​គ្រីម​​លាង​មុខ​  ដើម្បី​លាង​ជម្រះ​គ្រឿង​តុបតែងមុខ ឬ​ការ​កកើត​ឡើង​នៃ​ប្រេង​។ បន្ទាប់​មក​ ទើប​លាង​ជម្រះ​​ជាមួយ​ហ្វូម​លាង​មុខ​ នឹង​ទឹក​ស្អាត។​ ​​ជា​ទូទៅ ការ​លាង​សម្អាតបែប​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​កម្ចាត់​ចោល​ធូលី​ ​ជាតិ​ប្រេង​លើស​ និង​ភាព​កខ្វក់​ដែល​តោង​ជាប់​ស្បែក​អំឡុង​ពេល​ថ្ងៃ​ដែល​អាច​បណ្ដាល​ឲ្យ​ស្ទះ​រន្ធ​ញើស​។ ៣. ប្រើ​ទឹក​ជូត​មុខ​​​​ផ្ដល់​សំណើម​បាន​ល្អ​ ​ជំហាន​បន្ទាប់​គឺ​ការ​ប្រើ​ទឹក​ជូត​មុខ  ដើម្បី​បន្ថែម​ជាតិ​ទឹក​ដល់​ស្បែក​របស់​យើង​។​ ចូរ​​ចាក់​ទឹក​ជូត​ទៅ​លើ​​សំឡី​ជូត​មុខ រួច​យក​មក​ជូត​ថ្នម​ៗ​ រហូត​ដល់​វា​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​បាន​ល្អ​មុន​ពេល​​​ប្រើប្រាស់​ផលិតផល​ថែទាំ​ស្បែក​ផ្សេង​ទៀត​។​ ៤. លាប​សេរ៉ូម​បំប៉ន​ស្បែក​មុខ​ ​​សេរ៉ូម​​​គឺ​ជា​ផលិតផល​ថែទាំ​ស្បែក​ដ៏​ល្អ​មួយ​​​ ដែល​យើង​គប្បី​​​បញ្ចូល​ទៅ​ក្នុង​ទម្លាប់​ថែទាំ​ស្បែក​ជា​រៀងរាល់​យប់​។ […]


ស្បែក

​​​​​​​​អាហារ​ទាំង​នេះ​ ញ៉ាំ​ញឹកញាប់​ជួយការពារស្បែកពី​ស្នាម​ជ្រីវជ្រួញ​

គ្នា​យើង​ភាគ​ច្រើន​ តែង​តែ​ផ្ដោត​ទៅ​លើ​ផលិតផល​ថែ​រក្សា​សម្រស់​តែ​មួយ​មុខ ដើម្បី​​ទទួល​បាន​​ស្បែក​​ស្រស់​ស្អាត​។​ យ៉ាង​ណា​មិញ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ​មាន​សញ្ញា​ជា​ច្រើន​ដែល​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​ ដូចជា​មុន​ ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ ស្នាម​ជ្រីវជ្រួញ​ និង​ស្រអាប់​​មិន​ស្រស់​ថ្លា​។ ពិត​ណាស់​ ស្បែក​​ភ្លឺ​រលោង​ ចាប់ផ្ដើម​ពី​របប​អាហារ​ល្អ​ៗ​ និង​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។​ ប្រសិនបើ​​យើង​ចង់​បញ្ចៀស​ស្នាម​ជ្រីវជ្រួញ​លើ​ស្បែក​ អាហារ​ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ទាំង​នេះ​ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​។ ១. ល្ហុង​ ​​​​​​​​​កំពូល​អាហារ​មួយ​មុខ​នេះ​សម្បូរ​​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ វីតាមីន​A, C, E និង​K ព្រម​ទាំង​ជាតិ​រ៉ែ​ ដែល​អាច​ជួយ​​ជំរុញ​ភាព​យឺត​​នៃ​ស្បែក​ ព្រម​ទាំង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ផ្លែ​ល្ហុង​ក៏​មាន​ផ្ទុក​អង់ស៊ីម​ ដែល​​​ជា​សមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​ និង​ផ្ដល់​អត្ថប្រយោជន៍​ប្រឆាំង​នឹង​ភាព​ចាស់​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​បញ្ចូល​ផ្លែឈើ​ដែល​​មាន​សារធាតុ​ចិញ្ចឹម​នេះ​នៅ​ក្នុង​អាហារ​ពេល​ព្រឹក​ ដើម្បី​សម្រស់​ស្រស់​ថ្លា​ និង​ក្មេង​ជាង​វ័យ​។ ២. ផ្លែ​ប័រ ​ផ្លែ​ប័រ​គឺ​ជា​ផ្លែឈើ​ដែល​សម្បូរទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​ប្រភព​នៃ​ខ្លាញ់​ល្អ​។​ បន្ថែម​ពី​នេះ វា​ក៏​​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ដែល​ជា​ភ្នាក់ងារ​​ធ្វើ​ឲ្យ​​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ផ្លែ​ប័រ​ក៏​មាន​ផ្ទុក​វីតាមីន​A, C,E និង​K ព្រម​ទាំង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដទៃ​ទៀត​។ វីតាមីន​A ដែល​មាន​នៅ​ក្នុង​ផ្លែ​ប័រ​ជួយ​កម្ចាត់​កោសិកា​ស្បែក​ងាប់​ ​និង​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​។​ ៣. ការ៉ុត​ ​​ការ៉ុត​គឺ​ជា​ប្រភព​នៃ​វីតាមីន​C​ដ៏​ល្អ​ ដែល​ជួយ​បង្កើន​ការ​ផលិត​ជាតិ​ខូឡាជែន​នៅ​ក្នុង​រាងកាយ​ ជំរុញ​ភាព​យឺត​នៃ​ស្បែក​ និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ ជាង​នេះ​ទៅ​ទៀត​ ការ៉ុត​ក៏​មាន​ជាតិ​សរសៃ​ខ្ពស់​ និង​ទឹក​​ផង​ដែរ​។​ ប៉ុន្តែ​ ការ​ញ៉ាំ​ការ៉ុត​នៅ​ក្នុង​បរិមាណ​ច្រើន​ មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ឡើយ​។ ៤. តែ​បៃ​តង​ ជាមួយ​គ្នា​នេះ​ដែរ​ តែ​បៃ​តង​មាន​ផ្ទុក​សារជាតិ​Catechins […]


សុខភាពស្បែក

ទឹក​ផ្លែឈើ​ និង​បន្លែ​ធម្មជាតិ​ទាំង​នេះ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ស្រស់​ថ្លា​

​​ការ​ថែ​ទាំ​ស្បែក​ដ៏​ល្អ​មួយ​គឺ​ចាប់ផ្ដើម​ពី​របប​អាហារ​​ប្រចាំ​ថ្ងៃ​របស់​យើង​ផ្ទាល់​។​ រី​ឯ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ និង​បន្លែ​គឺ​ជា​វិធីសាស្ត្រ​ដ៏​ងាយ​ស្រួល​ និង​ប្រសើរ​បំផុត​ក្នុង​ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​អតិបរមា​ពី​បន្លែ និង​ផ្លែឈើ ដែល​ធ្វើ​ឲ្យ​យើង​ឆាប់​ទទួល​បាន​ស្បែក​គួរ​ជាទី​ពេញ​ចិត្ត​។ ១. ទឹក​ការ៉ុត​ ការ៉ុត​មិន​ត្រឹម​តែ​​​ជា​ប្រភព​នៃ​វីតាមីន​A​ដ៏​ល្អ​ ដែល​ជំនួយ​ដល់​ភ្នែក​របស់​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​កម្ចាត់​រាល់​បញ្ហា​មុន​ ​ស្នាម​ជាំ​ និង​​ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​ថែម​ទៀត​ផង​។​ ​លើស​ពី​នេះ​ វា​ក៏​ជួយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ស​ស្អាត​​។​ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​ការ៉ុត​ វា​​​រួម​ចំណែក​ជួយ​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​ផង​ដែរ​។ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​អាច​សាកល្បង​​ញ៉ាំ​ទឹក​ការ៉ុត​ចំនួន​មួយ​កែវ​​នៅ​​ពេល​ព្រឹក​ ដើម្បី​ទទួល​បាន​ស្បែក​ទន់​ម៉ត់​រលោង​។ ២. ទឹក​ប៉េងប៉ោះ​ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ទឹក​ប៉េងប៉ោះ​​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ក្មេង​ជាង​វ័យ​ និង​មាន​សុខភាព​ល្អ​។​ វីតាមីន​C, A និង​Lycopene នៅ​ក្នុង​ទឹក​ប៉េងប៉ោះ​អាច​​ជួយ​ការពារ​អុកស៊ីតកម្ម​ ដែល​អាច​កាត់​បន្ថយ​ស្នាម​ ​និង​បញ្ហា​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​កាត់​បន្ថយ​រន្ធ​ញើស​រីក​ធំ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​។​ ចូរ​កិន​ប៉េងប៉ោះ​ជាមួយ​នឹង​អំបិល​បន្តិច​ រួម​ជាមួយ​នឹង​​ទឹក​ឃ្មុំ​ ដើម្បី​​កម្ចាត់​ជាតិ​អាស៊ីដ​​នៅ​ក្នុង​ប៉េងប៉ោះ​ ព្រម​ទាំង​​ទទួល​បាន​រសជាតិ​ផ្អែម​ឆ្ងាញ់​។ ញ៉ាំ​ទឹក​ប៉េងប៉ោះ​មួយ​កែវ​ នៅ​ក្នុង​ពេល​ព្រឹក​ទើប​ជា​ការ​ប្រសើរ​។ ៣. ទឹក​​ក្រូចស្រស់ ជាមួយ​គ្នា​នេះ​ដែរ​ ទឹក​​ក្រូចស្រស់​អាច​ការពារ​ស្បែក​​កុំ​ឲ្យ​ស្ងួត​ ឬ​របក។​ ជាក់​ស្ដែង​ អាស៊ីដ​ក្នុង​ផ្លែ​ក្រូច​អាច​ជួយ​បង្កើត​ភាព​យឺត​ និង​ខូឡាជែន​នៃ​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន​ និង​ក្មេង​ជាង​វ័យ​។ ចូរ​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​នេះ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ នៅ​ពេល​ព្រឹក​ព្រលឹម​ ឬ​មុន​ពេល​ញ៉ាំ​អាហារ​។ ៤. ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ជួយ​រក្សា​ភាព​ភ្លឺ​រលោង​នៃ​ស្បែក​ពី​ធម្មជាតិ​ ជាមួយ​នឹង​ជាតិ​​រ៉ែ​ និង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ទៀត​។​ បន្ថែម​ពី​នេះ​ អ័រម៉ូន​Gibberellins និងAuxi​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ​ក៏​អាច​ជួយ​ជួសជុល​ស្បែក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ចូរ​ញ៉ាំ​វា​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ នៅ​ពេល​ព្រឹក​មុន​ពេល​ញ៉ាំ​អាហារ​។ ៥. […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ