ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ប្រជ្រុយបែកសាច់ ឬSolar Lentigoគ្រោះថ្នាក់អត់? បង្ការបែបណា?

ជាទូទៅ ប្រជ្រុយបែកសាច់ ឬភាសាបច្ចេកទេសថា Solar Lentigo មិនបង្កគ្រោះថ្នាក់ឡើយ ហើយវាកើតឡើងដោយសារការប៉ះពាល់នឹងកាំរស្មី UV ដែលបង្កឡើងដោយការប្រមូលផ្តុំនូវសារធាតុពណ៌ Metanin ក្នុងកោសិកាស្បែក។ ប្រជ្រុយប្រភេទនេះ ច្រើនតែកើតលើអ្នកដែលមានវ័យលើស ៤០ឆ្នាំឡើង។ [embed-health-tool-ovulation] ប្រជ្រុយបែកសាច់ មានសណ្ឋានដូចម្តេច? ចំពោះសណ្ឋាននៃប្រជ្រុយប្រភេទនេះ អាចមានរាងជារង្វង់ ពងក្រពើ ឬមិនច្បាស់លាស់ និងមានពណ៌ស្រគាំ ត្នោត ឬខ្មៅ ព្រមទាំងមានទំហំខុសៗគ្នា។ ជាក់ស្តែង ប្រជ្រុយបែកសាច់កើតនៅលើមុខ ឬខ្នងដៃ ហើយចំពោះអ្នកមានស្បែកស អាចកើតច្រើន និងមើលឃើញយ៉ាងច្បាស់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រជ្រុយបែកសាច់ អាចព្យាបាលបានអត់? ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ ក៏ដូចជាប្រើប្រាស់នូវឡេការពារកម្តៅថ្ងៃឱ្យបានខ្ជាប់ខ្ជួន តាំងពីវ័យក្មេងមកម្ល៉េះ។ ចំណុចសំខាន់ ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ […]

ស្វែងរក ស្បែក

ស្បែក

ចេះ​តែ​ឡើង​មុន​ក្រោយ​ហាត់​ប្រាណ​ អាច​សាកល្បង​តិចនិក​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​​​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ វា​ក៏​អាច​នាំ​​​​​មក​នូវ​ធូលី​ បាក់តេរី​ផ្សេង​ៗ​ ដែល​អាច​កក​ស្ទះ​នៅ​រន្ធ​ញើស​ នៅ​អំឡុង​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​ដូច​គ្នា​។​ ការ​បែកញើស​គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​មុន​។​ បន្ថែម​ពី​នេះ​ គ្រឿង​សម្អាង​ ​កន្សែង​ជូត​មុខ​ និង​សូម្បី​តែ​ការ​ងូត​ទឹក​ ក៏​អាច​​ជះ​ឥទ្ធិពល​ដល់​ស្បែក​ផង​ដែរ​។ ​​​យ៉ាង​ណា​មិញ ប្រសិនបើ​គ្នា​យើង​តែងតែ​ឡើងមុន​ក្រោយ​ហាត់​ប្រាណ​រួច​ អាច​សាកល្បង​តិចនិក​​​ខាង​ក្រោម​នេះ​។ ១. ជៀសវាង​ប្រើ​គ្រឿង​សម្អាង​ គ្រឿង​សម្អាង​ភាគ​ច្រើន​នឹង​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​យើង​កក​សន្ទះ​ ដោយ​​​មិន​​អនុញ្ញាត​ឲ្យ​ស្បែក​ដក​ដង្ហើម​តាម​ធម្មជាតិ​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​​អាច​ប្រើប្រាស់​​ក្រែម​ផ្ដល់​សំណើម​​​បាន​​​ ប្រសិនបើ​យើង​បារម្ភ​អំពី​ពណ៌​សម្បុរ​ស្បែក​​​​មិន​ស៊ី​គ្នា​។ ២. កុំ​​យក​ដៃ​ប៉ះ​មុខ ឧបករណ៍​ ឬ​ម៉ាស៊ីន​ផ្សេង​ៗ​ដែល​យើង​ប្រើប្រាស់​ អំឡុង​ពេល​​ហាត់​ប្រាណ​ សុទ្ធ​តែ​មាន​ផ្ទុក​ពពួក​​បាក់តេរី​។​ ​នៅ​ពេល​ដែល​យើង​ប៉ះពាល់​ឧបករណ៍​ទាំង​នោះ​ រួច​យក​ដៃ​មក​ជូត​ញើស​នៅ​លើ​មុខ​ ឬ​ប៉ះ​​មុខ​ វា​អាច​​​ធ្វើ​ឲ្យ​បាក់តេរី​ទាំង​នោះ​​​តោង​ជាប់​នៅ​លើ​ផ្ទៃ​មុខ​ ក៏​ដូចជា​ធ្វើឲ្យ​យើង​ងាយ​កើត​មុន​​ជា​មិន​ខាន​។ ៣. ពាក់​សំលៀកបំពាក់​រលុង​ៗ​ ពិត​ណាស់​ ការ​ស្លៀកពាក់​តឹង​​ពេក​ អាច​បណ្ដាល​ឲ្យ​​មាន​ការ​ឆ្លង​មេរោគ​​លើ​ស្បែក​ពី​ពពួក​បាក់តេរី​ និង​ផ្សិត​។​ ដូច​នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​សំលៀកបំពាក់​រលុង​ៗ​ ដើម្បី​​កម្ចាត់​ញើស​ និង​ការពារ​ញើស​មិន​ឲ្យ​​ជ្រាប​​ចូល​ទៅ​ក្នុង​ស្បែក​វិញ​។ ​​​​​​​​៤. ជ្រើសរើស​កន្សែង​ត្រឹមត្រូវ​ កន្សែង​​ដែល​យើង​ប្រើប្រាស់​នៅ​កន្លែង​ហាត់ប្រាណ​ ត្រូវ​តែ​អាច​ស្រូប​ទឹក​បាន​ល្អ​ ប៉ុន្តែ​មិន​ត្រូវ​ក្រាស់​ពេក​ឡើយ ពីព្រោះ​វា​អាច​នៅ​សល់​បាក់តេរី​ផ្សេង​ៗ​ ទោះ​បី​ជា​បោក​រួច​ក៏​ដោយ​។​ បើ​ប្រៀបធៀប​នឹង​កន្សែង​ធម្មតា កន្លែង​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ហាត់ប្រាណ​​គួរ​តែ​ឆាប់​ស្ងួត​ ដើម្បី​កុំ​ឲ្យ​បាក់តេរី​ និង​ផ្សិត​បង្កាត់​​ពូជ​នៅ​ក្នុង​កន្សែង​នោះ​​បាន។​ ហេតុ​នេះ​ហើយ​គ្នា​យើង​គួរ​ជ្រើសរើស​កន្សែង​ដែល​ផលិត​ពី​កប្បាស​ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​វា​​អាច​ស្រូប​ទឹក​បាន​ល្អ​​ និង​ឆាប់​ស្ងួត​ថែម​ទៀត​ផង​។ ៥. លាង​សម្អាត​មុខ​ បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​ ចូរ​លាង​សម្អាត​មុខ​ភ្លាមៗ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ ប្រសិនបើ​គ្នា​យើង​មិន​ចង់​ឲ្យ​ធូលី ប្រេង​ និង​បាក់តេរី​តោង​ជាប់​នៅ​លើ​ស្បែក​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​pH និង​ស្ទះ​រន្ធ​ញើស​ទេ​នោះ​។​ […]


ស្បែក

តិចនិក​ធ្វើ​ម៉ាស​កាហ្វេ ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ និង​​​បំប៉ន​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាហ្វេ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។​ ​​ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ព្រម​ទាំង​ប្រឆាំង​នឹង​ភាព​ចាស់​ កាហ្វេ​ក៏​មាន​សមត្ថភាព​​ក្នុង​ការ​​​​ចិញ្ចឹម​បំប៉ន​​ស្បែក​​ផង​ដែរ​។​ ការ​ប្រើប្រាស់​ម៉ាស​កាហ្វេ​អាច​កាត់បន្ថយ​ការ​ហើម​ស្បែក​ និង​​ស្នាម​ដក់​ ដោយ​​ជួយ​ជំរុញ​ចលនា​ឈាម​រត់​។​ ស្រីៗ​យើង​ដែល​ចង់​ទទួល​បាន​​ស្បែក​ស្អាត​ និង​ភ្លឺ​រលោង​ អាច​សាកល្បង​​ធ្វើ​ម៉ាស​កាហ្វេ​ដូច​ខាង​ក្រោម​នេះ​។ ១. ម៉ាស​កាហ្វេ​ និង​ទឹក​ឃ្មុំ គ្នា​យើង​អាច​លាយ​​ម្សៅ​កាហ្វេ​១​ស្លាបព្រា​បាយ​ និង​ទឹក​ឃ្មុំ​១​ស្លាប​ព្រា​បាយ​​ ដោយ​​កូរ​វា​ឲ្យ​សព្វ​ល្អ​។​ បន្ទាប់​មក​លាប​ម៉ាស​នៅ​លើ​ផ្ទៃ​មុខ​ លើកលែង​តែ​បរិមាណ​នៅ​ជុំវិញ​ភ្នែក​ និង​​ធ្វើ​ការ​ម៉ាស្សា​ថ្នម​​ៗ​ រួច​ទុក​ចោល​រយៈពេល​២០​នាទី​។​ បន្ទាប់​មក​លាង​ជម្រះ​​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់​។ ការ​ប្រើ​ម៉ាស​ទឹក​ឃ្មុំ​ និង​កាហ្វេ​​អាច​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ ភាព​ស្ងួត​ និង​​ស្នាម​អុច​ខ្មៅ​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ។ ២. ​ម៉ាស​កាហ្វេ​ និង​ទឹក​ដោះ​គោ​ ​ដើម្បី​​ធ្វើ​ម៉ាស​មួយ​ប្រភេទ​នេះ​ យើង​ត្រូវ​លាយ​​កាហ្វេកិនហ្មត់​​ចំនួន​១​ស្លាបព្រា​បាយ​ ជាមួយ​នឹង​​ទឹក​ដោះ​គោ​​១​ ឬ​២​ស្លាបព្រា​បាយ​ ដោយ​​កូរ​វា​ឲ្យ​សព្វ​ រួច​យក​មក​លាប​នៅ​លើ​មុខ។​ បន្ទាប់​ពី​ទុក​ចោល​រយៈពេល​១០​ទៅ​១៥​នាទី​ យើង​អាច​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ម៉ាស​មួយ​ប្រភេទ​នេះ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ពណ៌​ស្បែក​មិន​ស៊ីគ្នា​ ​ហើយ​វា​ក៏​ជួយ​កម្ចាត់​ភាព​កខ្វក់​​ចេញ​ពី​ផ្ទៃមុខ​ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​ផង​ដែរ​។ ៣. ​​ម៉ាស​កាហ្វេ​ រមៀត​ និង​ទឹក​ដោះ​គោ​ជូរ​ ​​ជាមួយ​គ្នា​នេះ​ដែរ​ ចូរ​លាយ​ម្សៅ​កាហ្វេ​១​ស្លាបព្រា​កាហ្វេ​ រមៀត​១​ស្លាបព្រា​កាហ្វេ​ និង​ទឹក​ដោះ​គោ​ជូរ​១​ស្លាបព្រា​កាហ្វេ​។​ ​បន្ទាប់​មក​យក​ល្បាយ​នេះ​មក​លាប​នៅ​លើ​ផ្ទៃមុខ​ រួច​ទុក​ចោល​រយៈពេល​២០​នាទី។​ ស្រីៗ​យើង​អាច​​ម៉ាស្សា​ថ្នម​ៗ​ជា​រាង​រង្វង់​ និង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដើម្បី​ទទួល​បាន​ស្បែក​ភ្លឺ​រលោង​។ រមៀត​​​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការ​រលាក ព្រម​ទាំង​ផ្ទុក​វីតាមីន​C ដែល​អាច​ជួយ​កម្ចាត់​​បញ្ហា​ស្បែក​ស្រអាប់​ និង​​ស្នាម​អុជ​ខ្មៅ​ ខណៈ​ពេល​ដែល​ទឹក​ដោះ​គោ​ជូរ​ផ្ទុក​អាស៊ីដ​Alpha-hydroxy ​ដែល​ជួយ​កាត់​បន្ថយ​ខ្លាញ់​ពី​ផ្ទៃ​មុខ​ និង​ជួយ​បំប៉ន​ស្បែក​មុខ​​។ ៤. ម៉ាស​កាហ្វេ​ និង​ប្រទាល​កន្ទុយ​ក្រពើ​ ​លាយ​​ម្សៅកាហ្វេ​ ​ចំនួន​២​ស្លាបព្រា​កាហ្វេ​ […]


ស្បែក

ការពារ​ស្បែក​កុំ​ឲ្យ​កើត​មុន​ក្នុងរដូវ​ក្ដៅ​ ជាមួយ​​តិចនិក​ងាយ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បញ្ហា​មុន​កើត​ឡើង​បណ្ដាល​មក​ពី​ឫស​រោម​​កក​ស្ទះ​ ដោយ​សារ​​តែ​សារធាតុ​ខ្លាញ់​​ច្រើន​ជ្រុល​ ដែល​ស្បែក​ផលិត​ឡើង​បែប​ធម្មជាតិ​ ដើម្បី​រក្សា​សំណើម​​។​ នៅ​ពេល​ដែល​ស្បែក​មិន​អាច​ដោះស្រាយ​បញ្ហា​ខ្លាញ់​ច្រើន​ជ្រុល​​ដោយ​ខ្លួន​ឯង​បាន​ វា​នឹង​​ធ្វើ​ឲ្យ​​ស្ទះ​រន្ធ​ញើស​ ​​ព្រម​ទាំង​បង្ក​ជា​​បញ្ហា​មុន​។​ ប្រសិន​បើ​ស្រីៗ​យើង​មាន​ស្បែក​ងាយ​ឡើង​មុន​ ​គប្បី​អនុវត្ត​តិចនិក​ទាំង​៥​នេះ​ដើម្បី​ការពារ​​ស្បែក​នៅ​រដូវ​ក្ដៅ​៖ ១. ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ​​​​​​​​​​​មុន​អាច​បណ្ដាល​ឲ្យ​ស្បែក​រលាក​ ហើយ​ពេល​ខ្លះ​ក៏​​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឈឺ​ចាប់​ផង​ដែរ​​។​ ការ​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​ អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​យ៉ាប់យ៉ឺន​ ដោយ​បង្ក​ជា​ស្នាម​ក្រហម​ និង​ការ​រលាក។​ ពិត​ណាស់​ ស្បែក​​ដែល​​កើត​មុន​គឺ​ងាយ​ប្រតិកម្ម​​ ដូច្នេះ​ហើយ ស្រីៗ​យើង​ចាំបាច់​ត្រូវ​ការពារ​ស្បែក​ឲ្យ​បាន​ដិតដល់​។​ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​មាន​សារសំខាន់​បំផុត​នៅ​ក្នុង​រដូវ​ក្ដៅ​នេះ។​ ចូរ​លាប​វា​ជា​រៀង​រាល់​ពេល​ដែល​ចេញ​ទៅ​ក្រៅ​។​ ការ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ជា​ទៀងទាត់​ អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​​​ពី​កម្ដៅ​ថ្ងៃ​ និង​ហានិភ័យ​នៃ​ការ​រលាក​។ ២. លាង​សម្អាត​មុខ​​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ នៅ​អំឡុង​ពេល​រដូវ​ក្ដៅ​ យើង​បែក​ញើស​​ច្រើន​ ដែល​ងាយ​នឹង​កើត​មុន​។​ បន្ថែម​ពី​នេះ ការ​បែក​ញើស​ច្រើន​អាច​បណ្ដាល​ឲ្យ​ធូលី​ និង​ភាព​កខ្វក់​កកកុញ​នៅ​លើ​ស្បែក​ ដែល​នាំ​ឲ្យ​ស្ទះ​​រន្ធ​ញើស​។​ ដូច្នេះ​ហើយ​ ដើម្បី​ការ​ពារ​ស្បែក យើង​គប្បី​​​លាង​​មុខ​ឲ្យ​បាន​ស្អាត​ល្អ​។​ ការ​លាង​សម្អាត​មុខ​មួយ​ថ្ងៃ​ពីរ​ដង​ ជាមួយ​នឹង​ហ្វូម​​លាង​មុខ​​ដែល​គ្មាន​ជាតិ​កាត់​ ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​​មុន​បាន​​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​មិន​គួរ​លាង​មុខ​ញឹកញាប់​ពេក​ទេ​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​​។ ​៣. ផ្ដល់​សំណើម​ដល់​ស្បែក​ ​គ្នា​យើង​មួយ​ចំនួន​ជឿ​ថា​ ស្បែក​ងាយ​កើត​មុន​មិន​គប្បី​ប្រើ​ក្រែម​ផ្ដល់​សំណើម​ឡើយ​​ ប៉ុន្តែ​ធ្វើ​ដូច​នេះ​ គឺ​អាច​បង្ក​ជា​បញ្ហា​ចំពោះ​ស្បែក​។​ ​ជាក់​ស្ដែង ប្រសិនបើ​យើង​ទុក​ឲ្យ​មុខ​ស្ងួត​ រាងកាយ​របស់​យើង​នឹង​ឆ្លើយតប​ដោយ​ការ​ផលិត​ប្រេង​កាន់​តែ​ច្រើន​។​ កត្តា​នេះ​អាច​ធ្វើ​​ឲ្យ​ស្ទះ​​រន្ធ​ញើស​​ ក៏​ដូច​ជា​បង្កើន​ឱកាស​នៃ​ការ​កើត​មុន​។​ ​លើស​ពី​នេះ​ ស្បែក​កើត​មុន​គឺ​ងាយ​ប្រតិកម្ម​ ហើយ​​ការ​លាប​ក្រែម​ផ្ដល់​សំណើម​ត្រឹមត្រូវ​អាច​ជួយ​ការពារ​ស្បែកបាន​យ៉ាង​ស័ក្ដិសិទ្ធិ​​។​ ក្នុង​ករណី​ដែល​ស្រីៗ​យើង​បារម្ភ​ថា​ស្បែក​អាច​​​​រលើបរលោង​ពេក​ដោយ​សារ​ប្រេង​ ​យើង​គប្បី​ជ្រើសរើស​ផលិតផល​ដែល​មាន​ជាតិ​ជែល​​ ដើម្បី​បញ្ចៀស​បញ្ហា​នេះ​។ ៤. ​ស្ព្រៃយ៍​បាញ់​មុខ​ ​​​​​​ការ​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​ជា​រឿយ​ៗ​ […]


ស្បែក

បង្កើតទម្លាប់ថែស្បែកមុខតាមវិធីនេះ ធានារន្ធញើសរួមតូច មុខភ្លឺរលោងទៀត

រន្ធញើស​ធំៗ​លើ​មុខ ត្បិត​ជា​បញ្ហា​តូចតាច​មួយ​ តែ​បណ្ដាល​ឲ្យ​គ្នា​យើង​មិន​ថា​ស្រី ឬ​ប្រុស​ដែល​ស្រលាញ់​ស្បែក​ស្អាត បាត់​ទំនុក​ចិត្ត​លើ​មុខ​តែ​ម្ដង។ ពេលខ្លះ យើង​មើល​មុខ​ក្នុង​កញ្ចក់​ហើយ​លួច​សួរ​ខ្លួន​ឯង​ថា បើ​មុខ​បាត់​រន្ធញើស​ធំៗ​ មិនដឹង​ស្បែក​ស្អាត​ប៉ុនណា​ទេ​? តាមពិត​ទៅ មាន​វិធីសាស្ត្រ​ច្រើន​ដែល​យើង​អាច​ធ្វើ​ដើម្បី​បំបាត់​រន្ធញើស​មើល​មិន​សូវ​ឃើញ ឬ​បង្រួម​រន្ធញើស​ឲ្យ​មក​នៅ​តូច​បាន។ សមាគម​បញ្ហា​សើរស្បែក​អាមេរិក(AAD) បាន​ណែនាំ​ពី​តិចនិក​ងាយ​ៗ យើង​អាច​អនុវត្ត​ខ្លួនឯង​បាន​ដើម្បី​បង្រួម​រន្ធញើស និង​ជួយ​ឲ្យ​ស្បែក​មុខ​ភ្លឺ​រលោង​។ ប្រើ Skincare និង​គ្រឿង​សម្អាង​គ្មាន​ជាតិ​ Non-comedogenic ពាក្យ​ថា Non-comedogenic មាន​ន័យ​ថា​ជា​ផលិតផល​ដែល​គ្មាន​សារធាតុ​អាច​ដក់​ជាប់​ក្នុង​រន្ធញើស​លើ​មុខ​យើង​បាន។ កាល​ណា​មាន​ផលិត​ផល​ដក់​ក្នុង​រន្ធញើស វា​នឹង​រីក​ធំ​ទៅ​ៗ​អាក្រក់​មើល ហើយ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង យើង​គួរ​ប្រើ​ផលិត​ផល​ដូចជា៖ Non-comedogenic គ្មាន​សារជាតិ​ប្រេង មិន​ដក់​ជាប់​ក្នុង​រន្ធញើស។ល។ [embed-health-tool-vaccination-tool] លាង​មុខ​២​ដង/ថ្ងៃ ការ​លាង​មុខ​២ដង/ថ្ងៃ អាច​សម្អាត​រន្ធញើស​បាន​ស្អាត ទប់ស្កាត់​ការ​រីក​រន្ធញើស និង​កាត់​បន្ថយ​ជាតិ​ប្រេង។ យើង​គួរ​ធ្វើ​តាម​តិចនិក​ដូច​ជា៖ ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ៖ ចៀសវាង​ប្រើ​ទឹក​ក្ដៅ​ខ្លាំង​លាង​មុខ ព្រោះ​វា​អាច​ពង្រីក​រន្ធញើស លាង​មុខ​ថ្នមៗ៖ លាង​មុខ​ខ្លាំង​ៗ អាច​ប៉ះពាល់​ដល់​ស្បែក និង​បង្កើន​ការ​រលាក ជាហេតុ​បណ្ដាល​រន្ធញើស​រីក​ធំ។ ប្រើ​ហ្វូម​លាង​មុខ​ Non-comedogenic៖ ដូច​ដែល​រៀប​រាប់​ខាង​លើ​ ជាតិ​ non-comedogenic អាច​ជួយ​សម្អាត​រាល់​ធូលី ឬ​ផលិត​ផល​ដែល​ជាប់​ក្នុង​រន្ធញើស​លើ​មុខ​បាន​ស្អាត។ ប្រើ​ផលិតផល​មាន​ជាតិ​ Retinol បើ​គ្នា​យើង​មាន​ស្បែក​មុខ​ប្រេង មាន​មុខ​តិចៗ ឬ​ស្បែក​មុខមើល​ទៅ​មិន​សូវ​តឹង រន្ធញើស​យើង​ក៏​ងាយ​មើល​ឃើញ​ដូច​គ្នា​ដែរ។ ហេតុ​នេះ​ការ​ប្រើ​ផលិតផល​មាន​ជាតិ​ Retinol ជួយ​ដោះស្រាយ​បញ្ហា​អស់​ទាំង​នោះ និង​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ គួរ​ប្រើ​វា​មុន​ពេល​ចូល​គេង។ ចង់គណនារង្វាស់ចង្វាក់បេះដូង […]


ស្បែក

ស្រីៗ​មាន​មុខ​ស្ងួត គួរ​ចៀសវាង​ទម្លាប់​ថែទាំ​ស្បែក​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ស្បែក​ស្ងួត​​អាច​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ស្បែក​ ពីព្រោះ​វា​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​ស្បែក​របក​ និង​ស្រអាប់​​ប៉ុណ្ណោះ​ទេ​ វា​ថែម​ទាំង​បង្ក​ឲ្យ​​លេចឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ទៀត​ផង​។ យ៉ាង​ណា​មិញ ទោះ​បី​ជា​យើង​មិន​អាច​ផ្លាស់ប្ដូរ​ប្រភេទ​ស្បែក​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​គប្បី​ធានា​ថា​ស្បែក​របស់​យើង​មាន​សំណើម​ជាប់​ជានិច្ច​។​ ជាក់​ស្ដែង​ មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ស្បែក​របស់​យើង​កាន់​តែ​យ៉ាប់យឺន​ទ្វេ​ដង​ ហេតុ​ដូច្នេះ​ហើយ​ ​ស្រីៗ​យើង​គួរ​កម្ចាត់​ចោល​កត្តា​ទាំង​នេះ​​ ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ស្អាត​ និង​មាន​សុខភាព​ល្អ​។ ទម្លាប់​ថែទាំ​ស្បែក​ដែល​មិន​ស័ក្ដិសម​សម្រាប់​ស្បែក​ស្ងួត​មាន​ដូច​ខាងក្រោម​៖ ១. ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ប្រភេទ​ស្រាល​ ការ​ប្រើប្រាស់​ក្រែម​ផ្ដល់​សំណើម​ ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​សម្រាប់​អ្នក​ដែល​មាន​​ស្បែក​ស្ងួត​។ ​ដូចនេះ​ហើយ​ ​គ្នា​យើង​គប្បី​​សាកល្បង​​ប្រើ​ក្រែម​ផ្ដល់​សំណើម​ដែល​មាន​ជាតិ​ទឹក​ស្រាលផ្ដល់​សំណើម​ខ្លាំង​ ដើម្បី​​ងាយ​ផ្ដល់​សំណើម​ដល់​ស្បែកបាន​យូរ​។ ប៉ុន្តែ​ប្រសិនបើ​យើង​ប្រើ​ក្រែម​ផ្ដល់​សំណើម​ប្រភេទ​ស្រាល ឬមាន​ជាតិ​សំណើម​ទាប វា​​នឹង​មិន​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​បាន​ពេញលេញ​ឡើយ​។​ ២. ចូល​ចិត្តប្រើប្រាស់​ហ្វូម​លាង​មុខ​​មាន​ជាតិ​កាត់​ខ្លាំង​​ ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​គួរ​ជ្រើសរើស​ហ្វូម​​លាង​មុខ​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​។​ ការ​ប្រើប្រាស់​ហ្វូម​ដែល​មាន​ជាតិ​កាត់​ខ្លាំង​ អាច​បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​ ក្រហាយ​ និង​រលាក។​ មួយ​វិញ​ទៀត​ វា​ក៏​អាច​​បំផ្លាញ​ប្រេង​ធម្មជាតិ​នៃ​​ស្បែក​ ដែល​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​​ផង​ដែរ​​។ ដូច​នេះ យើង​គួរ​ជ្រើស​ហ្វូមលាង​មុខ​ណា​ដែល​មិន​សូវ​មានជាតិ​កាត់​ខ្លាំង​។​ ៣. មិន​លាង​ជម្រះ​គ្រឿង​សម្អាង​ចេញ​ គ្នា​យើង​ខ្លះ​អាច​​​ចូល​គេង​ដោយ​មិន​បាន​លាង​សម្អាត​គ្រឿង​សម្អាង​ចេញ​ ដែល​នេះ​គឺ​ជា​កំហុស​ឆ្គង​ដ៏​ធំ​មួយ ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត​។​ ជា​ទូទៅ​ គ្រឿង​សម្អាង​រារាំង​ស្បែក​មិន​ឲ្យ​ដក​ដង្ហើម​ ដែល​ធ្វើ​ឲ្យ​​ស្ទះ​រន្ធ​ញើស​ និង​បណ្ដាល​ឲ្យ​កើត​មុន​។​ ដូចនេះ​ មុន​ចូលគេង យើង​ត្រូវ​លាងសម្អាត​គ្រឿង​សម្អាង​ចេញ​ជាមុន​សិន​។​ ៤. ប្រើប្រាស់​ទឹក​ជូត​មុខ​ (​Toner)​ដែល​មាន​ជាតិ​អាកុល​ ​ទន្ទឹម​នឹង​នេះ​ ទឹក​ជូត​មុខ​ដែល​មាន​ជាតិ​អាកុល​អាច​ធ្វើ​ឲ្យ​​ស្បែក​​របស់​យើង​កាន់​តែ​ស្ងួត​លើស​ដើម​។​ ​ដោយ​សារ​តែ​ទឹក​ជូត​មុខ​ជា​ច្រើន​មាន​សារធាតុ​ផ្សំ​ដូចជា​ជាតិ​អាកុល​ និង​សារធាតុ​Propylene Glycol​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​ស្ងួត​ខ្លាំង​ ​ស្រីៗ​យើង​គប្បី​ជ្រើសរើស​ទឹក​ជូត​មុខ​ដែល​គ្មាន​ជាតិ​អាកុល​ និង​​ប្រើ​ទឹក​ជូត​មុខ​​ប្រភេទ​ធម្មជាតិ​ជំនួស​វិញ​។ ​​​​៥. មិន​ជម្រុះ​កោសិកា​ចាស់​ បន្ថែម​ពី​នេះ​ យើង​ចាំបាច់​ត្រូវ​ជម្រុះ​កោសិកា​ចាស់​ៗ​នៅ​លើ​ផ្ទៃ​មុខ​ ដើម្បី​កម្ចាត់​ចោល​ស្បែក​របក​ និង​ស្បែក​ងាប់​។​ […]


ស្បែក

ត្រដុស​ដុំ​ទឹក​កក​​លើ​ផ្ទៃ​មុខ ជួយ​​កម្ចាត់​​បញ្ហា​​ផ្សេង​ៗ​លើ​ស្បែក​បាន​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ស្រីៗ​យើង​តែងតែ​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ការ​ថែរក្សា​ស្បែក​។​ ប៉ុន្តែ​ មាន​កត្តា​ជា​ច្រើន​ដូចជា​កម្ដៅ​ថ្ងៃ​ ​ខ្យល់​ពុល​ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ​ ស្ត្រេស​ គឺ​សុទ្ធ​តែ​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ស្បែក​មុខ​របស់​យើង​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​​ផ្សេង​ៗ​ជា​ច្រើន​ដូចជា​​មុន​ ​ស្នាម​ជ្រីវជ្រួញ​ រន្ធ​ញើស​រីក​ធំ រង្វង់​ភ្នែក​ខ្មៅ​។ល។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​ដោះស្រាយ​បញ្ហា​​ស្បែក​ទាំង​នេះ​បាន​ ដោយ​ប្រើ​ដុំ​ទឹក​កក​ប៉ុណ្ណោះ​។ អត្ថប្រយោជន៍​នៃ​ដុំ​ទឹកកក​ចំពោះ​ស្បែក​មាន​ដូច​ខាងក្រោម​។ ១. ជួយ​ឲ្យ​ស្បែក​ភ្លឺ​រលោង​​ភ្លាម​ៗ​ ការ​ប្រើ​ដុំ​ទឹកកក​អាច​ជួយ​ឲ្យ​សរសៃ​ឈាម​របស់​យើង​​រួម​តូច​ ក៏​ដូចជា​កាត់បន្ថយ​ការ​រលាក​។​ កត្តា​នេះ​អាច​ជួយ​កាត់បន្ថយ​ភាព​នឿយហត់​នៅ​លើ​ផ្ទៃ​មុខ​ ធ្វើ​ឲ្យ​លំហូរ​ឈាម​កាន់​តែ​ប្រសើរ​ឡើង​ និង​​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ភ្លឺ​ថ្លា​ភ្លាម​ៗ​។ ២. កាត់​បន្ថយ​​បញ្ហា​មុន​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ប្រើ​ដុំ​ទឹកកក​នៅ​លើ​មុន​ ក៏​អាច​ជួយ​កាត់បន្ថយ​ស្នាម​ក្រហម​ និង​ការ​រលាក​ដោយ​​ធ្វើ​ឲ្យ​លំហូរ​ឈាម​ប្រសើរ​ឡើង​ និង​បង្រួម​រន្ធញើស​ ព្រម​ទាំង​កាត់បន្ថយ​ការ​ផលិត​ប្រេង​ច្រើន​ជ្រុល​ផង​ដែរ​។ ​៣. បង្កើន​ការ​ស្រូប​យក​​​​ផលិតផល​ ត្រដុស​ដុំ​​ទឹក​កក​មុន​ពេល​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​​ អាច​ជួយ​​ឲ្យ​​ផលិតផល​ដែល​យើង​ប្រើប្រាស់​​​ងាយ​ចូល​ទៅ​ដល់​ស្រទាប់​ជ្រៅ​​នៃ​ស្បែក​ និង​អាច​ស្រូប​យក​ផលិតផល​​បាន​ល្អ​ជាង​មុន​។ ៤. កាត់បន្ថយ​ស្នាម​ដក់​ក្រោម​ភ្នែក​ ​ទន្ទឹម​នឹង​នេះ​ ការ​ត្រដុស​ទឹក​កក​នៅ​លើ​ផ្ទៃ​មុខ​ជា​ប្រចាំ​ ក៏​អាច​កាត់បន្ថយ​ការ​ហើម​ ដោយ​បង្រួញ​សរសៃ​ឈាម​ដែល​រួញ​។​ ដូច្នេះ​ហើយ​ វា​មាន​ប្រយោជន៍​ក្នុង​ការ​បំបាត់​​ស្នាម​ដក់​នៅ​ក្រោម​​ភ្នែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៥. កាត់បន្ថយ​សញ្ញា​នៃ​ភាព​ចាស់ ភាព​ត្រជាក់​នៃ​ទឹក​កក​អាច​ជួយ​បន្តឹង​រន្ធ​ញើស​នៃ​ស្បែក​ និង​កាត់បន្ថយ​ការ​លេច​​ចេញ​​សញ្ញា​នៃ​ភាព​ចាស់​ ដូចជា​ស្នាម​ជ្រីវជ្រួញ ដើម្បី​​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​តឹងណែន​ និង​ក្មេង​ជាង​វ័យ​។ ៦. ​ព្យាបាល​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ និង​​កន្ទួល​រមាស់​ ការ​ត្រដុស​ដុំ​ទឹកកក​គឺ​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ ដើម្បី​ព្យាបាល​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ ​​ពីព្រោះ​វា​អាច​ជួយ​​​បំបាត់​ស្នាម​ក្រហម​ និង​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។ ​តិចនិក​ត្រដុស​ដុំ​ទឹកកក​នៅ​លើ​ផ្ទៃ​មុខ​ រុំ​ដុំ​ទឹកកក​ដោយ​ប្រើ​កំណាត់​ស្ដើង​ ឬ​កូន​កន្សែង​ រួច​ធ្វើ​ការ​ត្រដុស​នៅ​លើ​ផ្ទៃ​មុខ​ ​យើង​ក៏​អាច​​បង្កក​គ្រឿង​ផ្សំ​ផ្សេង​ៗ​ដូចជា​​​សាច់​ប៉េងប៉ោះ ទឹក​ប្រទាល​កន្ទុយ​ក្រពើ ទឹក​ត្រសក់​​ដើម្បី​​​ផ្ដល់​សារធាតុ​ចិញ្ចឹម​បន្ថែម​​ដល់​ស្បែក កុំ​ត្រដុស​​ដុំ​ទឹកកក​នៅ​លើ​ស្បែក​​ច្រើន​ជាង​ម្ដង​ក្នុង​មួយ​ថ្ងៃ​ ​ប្រសិនបើ​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ​ចូរ​កុំ​ត្រដុស​​ដុំ​ទឹកកក​ដោយ​ផ្ទាល់​នៅ​លើ​ផ្ទៃ​មុខ​ […]


ស្បែក

អត្ថប្រយោជន៍​នៃ​ម៉ាស​រមៀត​ចំពោះ​ស្បែក​​ ​ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ​រមៀត​មិន​ត្រឹម​តែ​ជា​គ្រឿង​ទេស​ក្នុង​ផ្ទះ​បាយ​ដ៏​ពេញ​និយម​ប៉ុណ្ណោះ​ទេ​ វា​ក៏​​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ស្បែក​ផង​ដែរ​។​ ​នៅ​ពេល​ដែល​យើង​​លាប​វា​នៅ​លើ​ស្បែក​ សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ប្រឆាំង​នឹង​បាក់តេរី​ និង​ការ​រលាក​ពី​ធម្មជាតិ​អាច​ព្យាបាល​បញ្ហា​ស្បែក​ផ្សេង​ៗ​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។​ ​​​ការ​ប្រើប្រាស់​រមៀត​ដ៏​ពេញ​និយម​​មួយ​ គឺ​ម៉ាស​រមៀត​ ដោយ​លាយ​ជាមួយ​នឹង​ទឹក​ដោះ​គោ​ជូរ​ ទឹក​ឃ្មុំ​ ឬ​ទឹក​ដោះ​គោ​។ អត្ថប្រយោជន៍​សំខាន់​ៗ​នៃ​រមៀត​ចំពោះ​ស្បែក​ ១. មុន ដោយ​សារ​តែ​​មុន​​គឺ​ជា​ជំងឺ​រលាក​មួយ​ ម៉ាស​រមៀត​ដែល​មាន​សារធាតុ​ប្រឆាំង​​ការ​រលាក​ពី​ធម្មជាតិ​ អាច​ជួយ​​កាត់បន្ថយ​ស្លាកស្នាម​ផ្សេងៗ​នៃ​ស្បែក​ និង​ជួយ​ឲ្យ​ស្បែក​ឆាប់​ជា​សះ​ស្បើយ​។​ ២. ត្រអក​ ​ជំងឺ​ត្រអក​​​​​​មាន​លេច​ចេញ​ស្នាម​ក្រហម​តូច​ៗ ដែល​រមាស់​ និង​ឈឺ​ចាប់​។​ ស្រដៀង​ទៅ​នឹង​​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន​ដែរ​ រមៀត​អាច​ជួយ​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ជា​សះ​ស្បើយ​ និង​កាត់បន្ថយ​ស្នាម​ក្រហម​នៃ​ស្បែក​ ព្រម​ទាំង​ការ​រលាក​​​ថែម​ទៀត​ផង​។ ៣. ជួយស្បែក​ ​ស្រីៗ​ជា​ច្រើន​នៅ​បណ្ដា​ប្រទេស​អាស៊ី​តែងតែ​ប្រើប្រាស់​​ម៉ាស​រមៀត​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ និង​​កាត់​បន្ថយ​បញ្ហា​​ជ្រីវជ្រួញ​នៃ​ស្បែក​។​ ការ​ប្រើប្រាស់​ម៉ាស​រមៀត​ជា​ប្រចាំ​ អាច​ជួយ​ឲ្យ​ពណ៌​ស្បែក​ភ្លឺ​ថ្លា​ជាង​មុន​ ក៏​ដូចជា​ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង​ស្អាត​។ តិចនិក​ក្នុង​ការ​ប្រើប្រាស់​ម៉ាស​រមៀត​ ​ស្រី​ៗ​យើង​អាច​លាយ​ម្សៅ​រមៀត​ចំនួន​ពីរ​ស្លាបព្រា​បាយ​​ជាមួយ​នឹង​ទឹក​​ឃ្មុំ​ ទឹក​ដោះ​គោ​ជូរ​ ឬ​ទឹក​​ដោះ​គោ​ បន្ទាប់​មក​កូរ​វា​ឲ្យ​សព្វ​ល្អ​ ​មុន​នឹង​លាប​វា​នៅ​លើ​ផ្ទៃ​មុខ​ដែល​លាង​សម្អាត​រួច​។​ ទុក​ចោល​រយៈពេល​២០​នាទី​ មុន​នឹង​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​​។​


ស្បែក

វិធីថែ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​​មាន​សំណើម​ជាមួយ​ទឹក​ឃ្មុំ​​​​​​​​​​​​​​

​ពិត​ណាស់​ ទឹក​ឃ្មុំ​មិន​ត្រឹម​តែ​​ផ្ដល់​អត្ថប្រយោជន៍​ជា​​ច្រើន​ចំពោះ​សុខភាព​យើង​ប៉ុណ្ណោះ​ទេ​ វា​ក៏​ផ្ដល់​​គុណ​ប្រយោជន៍​ដ៏​​សំបូរ​បែប​ចំពោះ​ស្បែក​ផង​ដែរ​​ ដូចជា​កាត់​បន្ថយ​មុន​ ​ការ​ឆ្លង​មេរោគ​​លើ​ស្បែក​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​​។​ បន្ថែម​ពី​នេះ ទឹក​ឃ្មុំ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​របួស​ និង​កាត់​បន្ថយ​ការ​រលាក​ស្បែក​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​គប្បី​បញ្ចូល​ទឹក​ឃ្មុំ​ទៅ​ក្នុង​ទម្លាប់​ថែទាំ​ស្បែក​ប្រចាំថ្ងៃ​ ដើម្បី​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ និង​មាន​សំណើម​។ ១. ស្រ្កាប់ ​ស្រីៗ​យើង​អាច​លាយ​​ទឹក​ឃ្មុំ​ចំនួន​២​ស្លាបព្រា​កាហ្វេ ​ទៅ​ក្នុង​កាក​កាហ្វេ​ចំនួន​១​ស្លាបព្រា​កាហ្វេ និង​​រមៀត​ចំនួន​កន្លះ​ស្លាបព្រា​កាហ្វេ បន្ទាប់​មក​យក​ល្បាយ​នេះ​មក​​ម៉ាស្សា​ថ្នម​ៗ​​នៅ​​លើ​ផ្ទៃ​មុខ​ឲ្យ​សព្វ​ ដោយ​ទុក​ចោល​រយៈពេល​៣​ទៅ​៥​នាទី​ រួច​លាង​ជម្រះ​ចេញ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​។ កាក​កាហ្វេ​គឺ​ជា​ស្ក្រាប់​ដ៏​ល្អ​មួយ​សម្រាប់​ជម្រុះ​កោសិកា​ងាប់​​​នៃ​ស្បែក​។​ បន្ថែម​ពី​នេះ​ កាហ្វេ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ដែល​ធ្វើ​ឲ្យ​ស្បែក​ខូច​។​ រី​ឯ​រមៀត​ជា​ភ្នាក់ងារ​ប្រឆាំង​​នឹង​បាក់តេរី​ដ៏​មាន​ឥទ្ធិពល​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​មុន​ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។​ ចំណែក​ឯ​ទឹក​ឃ្មុំ​​នឹង​ជួយ​រក្សា​តុល្យភាព​​នៃ​ភាព​ស្ងួត​ ដែល​បណ្ដាល​មក​ពី​ការ​ជម្រុះ​កោសិកា​ងាប់​ និង​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សំណើម​។ ២. ប្រេង​ម៉ាស្សា​ផ្ដល់​សំណើម​ ប្រសិនបើ​គ្នា​​យើង​ចង់​ស្ប៉ា​សម្អាត​មុខ​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ចូរ​លាយ​ទឹក​ឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ​ទៅ​ក្នុង​ប្រេង​អូលីវ​ចំនួន​១​ស្លាបព្រា​កាហ្វេ។​ ​លាយ​វា​ឲ្យ​សព្វ​ល្អ​ រួច​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​ធ្វើការ​ម៉ាស្សា​ថ្នម​ៗ​រយៈពេល​១៥​ទៅ​២០​នាទី​ មុន​ពេល​លាង​ជម្រះ​ចេញ​ជា​មួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ ប្រេង​អូលីវ​ផ្ដល់​សំណើម​ដល់​ស្បែក​ និង​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​ និង​ការ​​រលាក​​ស្បែក​យ៉ាង​ពូកែ​ស័ក្ដិសិទ្ធិ​។ ​​​​៣. កម្ចាត់​ស្លាកស្នាម​លើ​ស្បែក​ ​ជា​មួយ​គ្នា​នេះ​ដែរ​ ​ចំពោះ​ស្រីៗ​យើង​ដែល​មាន​ស្លាក​ស្នាម​ផ្សេង​ៗ​នៅ​លើ​ផ្ទៃ​មុខ ក៏​ដូចជា​មាន​ពណ៌​សម្បុរ​ស្បែក​មិន​ស៊ី​គ្នា​ ចូរ​​​ធ្វើ​ការ​ម៉ាស្សា​ទឹក​ឃ្មុំ​នៅ​លើ​ផ្ទៃ​មុខ​​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ដោយ​ផ្ទាល់​រយៈពេល​ប្រហែល​១​ទៅ​២​នាទី​ រួច​លាង​ជម្រះ​ចេញ​ជា​ការ​ស្រេច​។ ទឹក​ឃ្មុំ​គឺ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​ចិញ្ចឹម​បំប៉ន​ស្បែក​ដែល​ខូច ជួយ​កម្ចាត់​ស្លាកស្នាម​ផ្សេង​ៗ​នៃ​ស្បែក​បាន​យ៉ាង​ល្អ​ប្រសើរ​​។


ស្បែក

ស្រីៗ​យើង​ដឹង​អត់​? មូលហេតុ​ទាំង​៥​នេះ​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ

​ប្រសិនបើ​យើង​មាន​ស្បែក​មុខ​​ខ្លាញ់​ ភាគ​ច្រើន​​គឺ​ជា​រន្ធ​ញើស​រីក​ធំ ដែល​បណ្ដាល​មក​ពី​ការ​ផលិត​ប្រេង​ច្រើន​ជ្រុល​ កោសិកា​ងាប់​ និង​ភាព​កង្វក់​តោង​ជាប់​ស្បែក​។​ ពិត​ណាស់​ រន្ធ​ញើស​រីក​ធំ​គឺ​កើត​ឡើង​ជា​ទូទៅ​​ នឹង​អាច​ធ្វើ​ឲ្យ​ស្បែក​​មិន​ស្រស់​ស្អាត​ មិន​មាន​​សុខភាព​ល្អ​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​។​​ លើស​ពី​នេះ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​កើត​មុន​​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង​។​ មូលហេតុ​ទាំង​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​យើង​រីក​ធំ​។ ១. កត្តា​ហ្សែន​ ​ជាក់​ស្ដែង​ ហ្សែន​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​ទំហំ​រន្ធ​ញើស​​ ដូច្នេះ​ហើយ​ ប្រសិនបើ​ប៉ា​ម៉ាក់​យើង​មាន​រន្ធ​ញើស​ធំៗ យើង​ក៏​មាន​ឱកាស​ខ្ពស់​​ក្នុង​​ការ​មាន​រន្ធ​ញើស​ធំ​ដូច​គ្នា។​ ហ្សែន​អាច​បណ្ដាល​ឲ្យ​រន្ធ​ញើស​នៃ​ស្បែក​​រីក​ធំ និង​បើក​ចំហ​នៅ​ជុំវិញ​ថ្ពាល់​ ថ្ងាស​ និង​ច្រមុះ ហើយ​ប្រសិនបើ​យើង​មិន​ថែទាំ​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ​ វា​នឹង​បណ្ដាលឲ្យ​កើត​មាន​​ស្បែក​ងាប់​ ដែល​​នាំ​ឲ្យ​រន្ធ​ញើស​រីក​កាន់​តែ​ធំ​។ ​២. បង្កើន​ការ​ផលិត​ខ្លាញ់​ កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​រន្ធ​ញើស​រីក​ធំ​ ​បណ្ដាល​មក​ពី​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​។​ ​រន្ធ​ញើស​នីមួយ​ៗ​ផ្ទុក​ក្រពេញ​Sebaceous ​ដែល​​បញ្ចេញ​ខ្លាញ់​។​ នៅ​ពេល​ដែល​ក្រពេញ​នេះ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​ វា​នឹង​បណ្ដាល​ឲ្យ​​ស្បែក​ឡើង​ប្រេង។​ ទោះ​បី​ជា​ខ្លាញ់​មាន​តួនាទី​ជា​ក្រែម​ផ្ដល់​សំណើម​ធម្មជាតិ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​។​ ៣. បាត់បង់​ភាព​យឺត​នៃ​ស្បែក​ដោយ​សារ​កត្តា​អាយុ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ស្បែក​របស់​ក៏​យើង​ក៏​បាត់បង់​ភាព​យឺត​ដូច​គ្នា ដែល​បង្ក​ឲ្យ​រន្ធ​ញើស​កាន់​តែ​រីក​ធំ​ជាង​ធម្មតា​។​ រន្ធ​ញើស​ធំ​គឺ​ជា​រឿង​ធម្មជាតិ​នៃ​ដំណើរការ​វិវត្តន៍​នៃ​វ័យ​ ពីព្រោះ​ការ​ផលិត​ជាតិ​ខូឡាជែន​នៃ​ស្បែក​ចាប់ផ្ដើម​ថយចុះ​ និង​ធ្វើ​ឲ្យ​ស្បែក​ចាប់ផ្ដើម​យារ​ធ្លាក់​បន្តិច​ម្តង​ៗ​។ ៤. ​ការ​បំផ្លាញ​ពី​ពន្លឺ​ព្រះអាទិត្យ​ អាកាសធាតុ​សើម​ និង​ការ​​​កើន​ឡើង​នៃ​ការ​ប៉ះពាល់​​​ពី​កម្ដៅ​ថ្ងៃ​ អាច​កាត់​បន្ថយ​ការ​ផលិត​ខូឡាជែន​ ដែល​បណ្ដាល​ឲ្យ​មាន​ស្នាម​ជ្រីវជ្រួញ​ និង​រន្ធ​ញើស​រីក​ធំ។​ ការ​ផលិត​ខូឡាជែន​​សំខាន់​ណាស់​ ពីព្រោះ​វា​ជួយ​រក្សា​ស្បែក​ឲ្យ​នៅ​តឹងណែន​ និង​មាន​សុខភាព​ល្អ​។​ ៥. ឫស​រោម​ធំ​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​រោម​នីមួយ​សុទ្ធ​តែ​មាន​ឫស​​ និង​មាន​ទីតាំង​នៅ​ក្រោម​រន្ធ​ញើស​។​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​ឫស​រោម​ធំ​ រន្ធ​ញើស​ក៏​រីក​ធំ​ផង​ដែរ​។ យ៉ាង​ណា​មិញ​ ​យើង​ក៏​អាច​បង្រួម​រន្ធ​ញើស​ ដោយ​អនុវត្ត​តាម​តិចនិក​ទាំង​នេះ​៖ […]


ស្បែក

តែ​ក្រហម​មាន​អត្ថប្រយោជន៍​ច្រើន​ ល្អ​​ចំពោះ​ស្បែក​ និង​សក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តែ​គឺ​ជា​ភេសជ្ជៈ​​ដែល​ពេញ​និយម​​មួយ​ ហើយ​វា​ក៏​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ថែរក្សា​ស្បែក​ផង​ដែរ។​ ​ពិត​ណាស់​ ជាមួយ​នឹង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ តែ​ក្រហម​​​មិន​ត្រឹម​តែ​អាច​ជួយ​បណ្ដេញ​ជាតិ​ពុល​ប៉ុណ្ណោះ​ទេ​​ វា​ថែម​ទាំង​អាច​​​​ជួសជុល​កោសិកា​នៃ​ស្បែក​ឲ្យ​ត្រលប់​មក​រក​ភាព​វ័យ​ក្មេង​ម្ដង​ទៀត។​ ​ដូច្នេះ​ហើយ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៃ​តែ​ក្រហម​ចំពោះ​ស្បែក​ និង​សរសៃ​សក់​ ស្រី​ៗ​យើង​អាច​សាកល្បង​វិធីសាស្ត្រ​ទាំង​នេះ​។ ១. ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក​​ ​​ដើម្បី​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​​​ក្រោម​ភ្នែក​​ យើង​អាច​​បិទ​​កញ្ចប់​​តែ​ត្រជាក់​ ដើម្បី​​បន្តឹង​ស្បែក​នៅ​បរិវេណ​ក្រោម​ភ្នែក​ ហើយ​ធ្វើ​បែប​នេះ​ជា​រៀងរាល់​ព្រឹក​ បន្ទាប់​ពី​ភ្ញាក់​ពី​គេង​។​ តិចនិក​មួយ​នេះ​ ​អាច​​ជួយ​​កម្ចាត់​​ស្នាម​ជ្រីវជ្រួញ​របស់​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ២. ​កាត់​​បន្ថយ​ត្របក​ភ្នែក​យារ​ធ្លាក់ ​​ស្រីៗ​យើង​មួយ​ចំនួន​ អាច​នឹង​មាន​ត្របក​ភ្នែក​យារ​ធ្លាក់ ក្រោយ​ពេល​ភ្ញាក់​ពី​គេង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​ចង់​កម្ចាត់​បញ្ហា​មួយ​នេះ​ គ្នា​យើង​គប្បី​ប្រើប្រាស់​​វិធីសាស្ត្រ​ដូច​គ្នា​ទៅ​នឹង​​ការ​ដោះស្រាយ​បញ្ហា​ស្នាម​ជ្រីវជ្រួញ​នៅ​​បរិវេណ​​ភ្នែក​។​ កញ្ចប់​តែ​ត្រជាក់​​អាច​ជួយ​បន្តឹង​ស្បែក​បរិវេណ​ភ្នែក​ និង​ដោយ​សារ​តែ​វា​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូចជា​បរិមាណ​កាហ្វេអ៊ីន​តិចតួច​ វា​ក៏​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ត្របក​ភ្នែក​យារ​ធ្លាក់​បាន​យ៉ាង​ងាយ​ស្រួល​។ ៣. កាត់បន្ថយ​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ តែ​ក្រហម​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​អាច​ជួយ​​កម្ចាត់​រ៉ាឌីកាល់​សេរី​ និង​បណ្ដេញ​ជាតិ​ពុល​។​ ​ដូច​នេះ​ គ្នា​យើង​ក៏​អាច​បិទ​កញ្ចប់​តែ​ក្រហម​ដែល​ត្រជាក់​​នៅ​ត្រង់​បរិវេណ​​ដែល​មាន​ស្នាម​​ ពីព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ស្លាកស្នាម​ផ្សេង​ៗ​យ៉ាង​ពូកែ​​ស័ក្ដិសិទ្ធិ ព្រម​ទាំង​​ធ្វើ​ឲ្យ​ពណ៌​ស្បែក​ស៊ី​គ្នា​ឡើង​វិញ​។​ ៤. ជួយ​ឲ្យ​សក់​ភ្លឺ​រលោង​ បន្ថែម​ពី​នេះ​ តែ​ក្រហម​ក៏​មាន​សមត្ថភាព​​​ជួយ​ឲ្យ​សក់​របស់​យើង​មាន​ពណ៌​ខ្មៅ​បែប​ធម្មជាតិ​ និង​ភ្លឺ​រលោង​។​ ចូរ​ប្រើប្រាស់​តែ​ក្រហម​ដែល​ត្រជាក់​ដើម្បី​លាង​​សម្អាត​សក់​ បន្ទាប់​ពី​ងូត​ទឹក​រួច​ នោះ​ស្រីៗ​យើង​ច្បាស់​ជា​ទទួល​បាន​សក់​ស្អាត​ និង​មាន​ភាព​​ទាក់ទាញ​​ជាក់​ជា​មិន​ខាន​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ