ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ចង់ការពារ និងថែបំប៉នស្បែកនៅរដូវរងា គ្នាយើងកុំភ្លេចគន្លឹះសម្ងាត់ទាំងនេះ

ចូល​ដល់​រដូវ​រងាភ្លាម​ ស្បែក​របស់​​យើង​នឹង​ចាប់ផ្តើម​ស្ងួត​​ខ្លាំង ហើយ​ក៏​ងាយ​រលាក​ផង​ដែរ។ អ៊ឹចឹង​ហើយ​ ស្រីៗ​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ដល់​ស្បែក​ជា​ពិសេស ដើម្បី​ឲ្យ​ស្បែក​នៅ​តែ​មាន​សុខភាព​ល្អ ភ្លឺ​ថ្លា និង​មាន​សំណើម​​ មិន​ថា​ក្នុង​រដូវ​​ណា​​​ឡើយ។ [embed-health-tool-ovulation] ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រូបមន្ត​ធម្មជាតិ​ក្នុង​ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​រងា ពិត​ណាស់​ ការ​ថែទាំ​ស្បែក​ក្នុង​រដូវ​នេះ មិន​ចាំបាច់​ត្រូវ​តែ​ប្រើ​សារជាតិ​កាត់​ស្បែក​ឡើយ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​ទាំង​នេះ ដើម្បី​ថែ​បំប៉ន​ស្បែក​ឲ្យ​​មាន​សំណើម​ និង​មិន​ងាយ​ចាស់៖ ជែល​ប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​កាត់បន្ថយ​ការ​រលាក​ស្បែក​ ថែម​ទាំង​ផ្តល់​សំណើម​ក្នុង​ពេល​តែ​មួយ លាប​ទឹក​ឃ្មុំ​នៅ​លើ​ស្បែក​សម្រាប់​ការ​ផ្តល់​សំណើម​ជ្រៅ ស្បែក​ស្ងួត​ក្នុង​ស្ថានភាព​បែប​ណា​ ទើប​យើង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​សើស្បែក? ស្បែក​ស្ងួត​ខ្លាំង ដោយ​មាន​កន្ទួល ឬ​​របក​ ស្បែក​តឹង​ខ្លាំង ឬ​ឈឺចាប់ រលាក​ស្បែក​ធ្ងន់ធ្ងរ មាន​ពងបែក ឬ​ប្រតិបត្តិ​ខ្លាំង មាន​ជំងឺ​រលាក​ស្បែក​រ៉ាំរ៉ៃ និងត្រអក។ល។ ចំណុចសំខាន់ ធ្វើ​ម៉េច​កុំ​ឲ្យ​ស្បែក​ស្ងួត​ក្នុង​រដូវ​រងា? ដើម្បី​បញ្ចៀស​បញ្ហា​​ស្បែក​ស្ងួត​ក្នុង​រដូវរងា​ ស្រី​ៗ​យើង​ចាំបាច់​អនុវត្តន៍​គន្លឹះ​សំខាន់​ៗ​ខាង​ក្រោម​នេះ៖ ផ្តល់​សំណើម​ជា​ទៀងទាត់​ ដោយ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​ស័ក្តិសម​នឹង​ប្រភេទ​ស្បែក​ និង​លាប​ភ្លាម​ៗ​ក្រោយ​ពេល​ងូត​ទឹក​រួច ស្លៀក​សំលៀក​បំពាក់​ឲ្យ​ជិត​ល្អ ដោយ​ប្រើ​កន្សែង​បង់​ក ស្រោម​ដៃ​ និង​មួក ជៀសវាង​ងូត​ទឹក​ក្តៅ​ខ្លាំង ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ អត្ថបទគួរអាន៖ […]

ស្វែងរក ស្បែក

ស្បែក

រឿង​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​​ ក្នុង​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ដូចជា​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ និង​ការពារ​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​។​ បន្ថែម​ពី​នេះ វា​ក៏​អាច​ការពារ​ស្បែក​ពី​ស្នាម​ជ្រីវជ្រួញ​មុន​វ័យ​ និង​សម្បុរ​ស្បែក​មិន​ស្មើ​គ្នា​ផង​ដែរ​។ ពិត​ណាស់​ ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​បាន​ត្រឹមត្រូវ​ អាច​ការពារ​ស្បែក​របស់​យើង​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​អនុវត្ត​តាម​ប្រការ​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ នៅ​ពេល​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​​។ ប្រការ​គួរ​ធ្វើ​ ១. ជ្រើសរើស​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ យ៉ាង​ហោច​ណាស់​​មាន​SPF30+ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPFខ្ពស់​ មិន​ផ្ដល់​ការ​ការពារ​ល្អ​ខុស​គ្នា​ប៉ុន្មាន​​ឡើយ។ ជាក់​ស្ដែង ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF៣០ អាច​រារាំង​កាំរស្មី​UVB​ចំនួន​៩៧​% ខណៈ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF៥០​ អាច​រារាំង​កាំរស្មី​UVB​បាន​ប្រហែល​៩៨% និង​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF១០០អាច​រារាំង​កាំរស្មី​UVB​បាន​ប្រហែល​៩៩%​។ យ៉ាង​ណា​មិញ​ កម្រិត​SPF៣០​​ជា​ការ​ការពារ​កម្រិត​តិចតួច​​ដែល​ស្បែក​របស់​យើង​ត្រូវការ​ ប៉ុន្តែ​​ប្រសិនបើ​យើង​ចេញ​​ក្រៅ​រយៈពេល​យូរ​ម៉ោង គួរ​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF​ខ្ពស់​ ទើប​ជា​ការ​ប្រសើរ​។ ២. លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មុន​ពេល​ចេញ​ក្រៅ​ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​យើង​ត្រូវការ​​រយៈពេល​យ៉ាង​ហោច​ណាស់​៣០​នាទី​ ដើម្បី​ស្រូប​យក​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ និង​ការពារ​ស្បែក​ពី​កាំ​រស្មី​ព្រះអាទិត្យ។​ ដូច្នេះ​ហើយ​ ចូរ​លាប​វា​យ៉ាង​ហោច​ណាស់​៣០​នាទី​មុន​ចេញ​ទៅ​ក្រៅ និង​​លាប​ឲ្យ​​បាន​សព្វ​ល្អ និង​​ក្នុង​បរិមាណ​សម​ល្មម​​។ ​​​​៣. ជ្រើសរើស​ប្រភេទ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ស័ក្ដិសម​នឹង​ប្រភេទ​ស្បែក​ ជា​ទូ​ទៅ ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​២​ប្រភេទ គឺ​ប្រភេទ​Chemical ដែល​មាន​ធាតុ​ផ្សំ​ដូច​ជា​សារធាតុ​Octinoxate និង​Oxybenzone ​និង​ប្រភេទ​Physical ​ដែល​មាន​សារធាតុzinc oxide និង​titanium dioxide។​ ប៉ុន្តែ ស្រី​ៗ​យើង​មួយ​ចំនួន​អាច​​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​នឹង​ប្រភេទChemical ដូច្នេះ​ហើយ​ យើង​គប្បី​​សាកល្បង​​ផលិតផល​នេះ​នៅ​លើ​ក​ដៃ​ក្នុង​បរិមាណ​តិចតួច ដើម្បី​​ពិនិត្យ​​មើល​ថា​វា​មាន​ប្រតិកម្ម​ឬ​យ៉ាង​ណា​។ ៤. លាប​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​ ទោះ​ក្នុង​អាកាសធាតុ​បែប​ណា​ក៏​ដោយ​​ ទោះ​ជា​នៅ​ក្នុង​អាកាសធាតុ​ត្រជាក់​​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ភ្លេច​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែរ​ ពីព្រោះ​កាំ​រស្មី​UV អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​គ្រប់​ពេលវេលា​។​ […]


ស្បែក

កំពូល​ភេសជ្ជៈ​វីតាមីន​Cទាំង ​៣ ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ទន់​រលោង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​វីតាមីន​Cមិន​ត្រឹមតែ​មាន​អត្ថប្រយោជន៍​ចំពោះ​​ប្រព័ន្ធ​ភាព​ស៊ាំ​ប៉ុណ្ណោះ​ទេ វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ថែរក្សា​សម្រស់​ដែរ​។ ជាក់​ស្ដែង វីតាមីន​C​​ អាច​ជំរុញ​ការ​ផលិត​ខូឡា​ជែន​​ ដោយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង ​ក្មេង​ជាង​វ័យ​ និង​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ដូច្នេះ​ហើយ​ ដើម្បី​ចិញ្ចឹម និង​បំប៉ន​ស្បែក​​ឲ្យ​ស្រស់​ស្អាត ​ស្រីៗ​យើង​​គប្បី​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​វីតាមីន​C ​នេះ​​ជា​ប្រចាំ​។ ១. ទឹក​ម្នាស់​ ទឹក​ម្នាស់​មួយ​កែវ​មាន​គុណប្រយោជន៍​ជួយ​ព្យាបាល​មុន​ ទប់ទល់​នឹង​ការ​បំផ្លាញ​ពី​កម្ដៅ​ថ្ងៃ​ និង​ជួយ​​​ឲ្យ​ស្បែក​មាន​ពណ៌​ស៊ី​គ្នា​​។ ពិត​ណាស់​ ផ្លែ​ម្នាស់​ផ្ទុក​ទៅ​ដោយ​វីតាមីន​C ​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ក៏​ដូចជា​ការ​រលាក​ ដែល​អាច​ជួយ​​ឲ្យ​សុខភាព​ស្បែក​កាន់តែ​ប្រសើរ​ឡើង​។ របៀប​ធ្វើ​៖ កិន​ខ្ញី​មួយ​ដុំ​តូច​ ទឹក​ក្រូច​ឆ្មារ​​ចំនួន​២​ស្លាបព្រា​បាយ ស្លឹក​ជី​រអង្កាម​៦​​ទៅ​១០​សន្លឹក​​​ឲ្យ​សព្វ​ចូល​គ្នា​ បន្ថែម​ស្ករ​ ឬ​ទឹក​កក​ទៅ​តាម​តម្រូវ​ការ​។ ២. ទឹក​ក្រូច​ឆ្មារ ​ទឹក​ក្រូច​ឆ្មារ​ជី​រអង្កាម​​មាន​រសជាតិ​​ឆ្ងាញ់​ និង​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​​ស្រស់ស្រាយ។​ គ្រឿង​ផ្សំ​ទាំង​២​នេះ សម្បូរ​ទៅ​ដោយ​វីតាមីន​C ដែល​អាច​ជួយ​ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ និង​បង្កើន​​គុណភាព​ស្បែក ព្រម​ទាំង​កាត់បន្ថយ​បញ្ហា​ស្បែក​​រមាស់​ និង​ក្រហាយ​។ របៀប​ធ្វើ​៖ ចូរ​លាយ​​ម្នាស់ឈូសឲ្យម៉ត់ចំនួន៨៥០ក្រាម ទឹក​ក្រូច​ឆ្មារ​ចំនួន​១​​ផ្លែ​កន្លះ ស្ករ​ចំនួន​១​ស្លាបព្រា​បាយ​ និង​​ទឹក​ចំនួន​២៥០​មីលីលីត្រ​ ដោយ​កូរ​​​ឲ្យ​សព្វ​រហូត​ដល់​ស្ករ​រលាយ។ បន្ថែម​ស្លឹក​ជីរ​អង្កាម​​ចំនួន​៦​ទៅ​១០​សន្លឹក​ និង​ដាក់​ចូល​ទូទឹកកក​រយៈពេល​២​ម៉ោង​មុន​ពេញ​ មុន​នឹង​ញ៉ាំ។ ៣. ទឹក​ក្រូច ការ៉ុត និង​ខ្ញី ពពួក​ផ្លែឈើ​ទាំង​នេះ​មាន​សមត្ថភាព​ជួយ​ឲ្យ​ស្បែក​​របស់​យើង​ក្មេង​ជាង​វ័យ​ ពីព្រោះ​ផ្លែ​ក្រូច​​ផ្ទុក​ទៅ​ដោយ​​វីតាមីន​C ដែល​ជួយ​ជំរុញ​ដល់​ផលិត​ខូឡាជែន​​បាន​យ៉ាង​ល្អ​។ រី​ឯ​​ការ៉ុត និង​ខ្ញី​មាន​មុខងារ​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ និង​ភ្លឺ​រលោង​។ របៀប​ធ្វើ​៖ កិន​​ក្រូច​មួយ​ផ្លែ​ធំ​ដែល​​បក​​សំបក​រួច ការ៉ុត​ដែល​ជញ្ជ្រំ​រួច​ចំនួន​១​ពែង ទឹក​ក្រូច​ឆ្មារ​ចំនួន​១/៤ពែង ខ្ញី​មួយ​ដុំ​តូច​​(០,៧​ក្រាម​)ឲ្យ​ម៉ត់​ល្អ ទើប​ចាក់​ដាក់​ក្នុង​កែវ​ […]


ស្បែក

ស្រីៗ​ពាក់ម៉ាសយូរ មិនចង់ខូចស្បែកមុខកុំរំលងតិចនិក ៤នេះ

បច្ចុប្បន្ន​នេះ ការ​ពាក់​ម៉ាស​ពិត​ជា​ចាំ​បាច់​ណាស់​​ក្នុង​ការ​ការពារ​វីរុស​បង្ក​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ម៉ាស​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​​សុខ​ភាព​ស្បែក​មុខ​ផង​ដែរ​។ ពាក់​ម៉ាស​យូរ​អាច​ធ្វើ​ឲ្យ​មុខ​ឡើង​មុន របក​ស្បែក ឡើង​រមាស់ និង​កន្ទួល​ជា​ដើម។ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ អ្នក​ឯកទេស​ខាង​រោគ​សើស្បែក​បាន​ណែ​នាំ​តិចនិក​មួយ​ចំនួន​ដល់​ស្រីៗ​ ដើម្បី​ការពារ​ស្បែក​មុខ​។ ១. សម្អាត និង​ផ្ដល់​សំណើម​ដល់​មុខ​ជា​ប្រចាំ​ ក្នុង​មួយ​ថ្ងៃ​ៗ​បើ​យើង​ធ្វើ​ការ​ ឬ​ចេញ​ក្រៅ​ផ្ទះ​ច្បាស់ជា​ត្រូវ​ពាក់​ម៉ាស​យូរ​ម៉ោង​មិន​ខាន។ ដូច​នេះ ស្រីៗ​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​លាង​សម្អាត​មុខ និង​ផ្ដល់​សំណើម​ដល់​មុខ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ទៀង​ទាត់។ ការ​ថែទាំ​ស្បែក​មុខ​បែប​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​រួច​ផុត​ពី​បញ្ហា​បង្ក​ដោយ​ការ​ពាក់​ម៉ាស​។ ពេល​លាង​សម្អាត​មុខ ចូរ​ប្រើ​ផលិត​ផល​លាង​សម្អាត​​ណា​ដែល​មិន​មាន​ក្លិន​​ និង​​មិន​មាន​ជាតិ​អាល់កុល​។ ក្រោយ​ពី​លាង​សម្អាត​មុខ​ហើយ គ្នា​យើង​មាន​ស្បែក​មុខស្ងួត ឬ​រមាស់​គួរ​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​បន្ថែម​ទៀត​។ ការ​ជ្រើស​រើស​ផលិត​ផល​ផ្ដល់​សំណើម​ គួរ​ពិនិត្យ​លើ​ប្រភេទ​ស្បែក​មុខ​​ និង​គួរ​ប្រើ​មុន និង​ក្រោយ​ពាក់​ម៉ាស​៖ ស្បែក​មុខ​ខ្លាញ់ គួរ​ប្រើ​ផលិត​ផល​ផ្ដល់​សំណើម​ប្រភេទ​ជែល​ ស្បែក​មុខ​ធម្មតា គួរ​ប្រើ​ផលិត​ផល​ឡេ​ផ្ដល់​សំណើម​ ស្បែក​មុខ​ស្ងួត គួរ​ប្រើ​ប្រភេទ​ក្រែម​​ផ្ដល់​សំណើម ២. ការ​ពារ​បបូរ​មាត់​ដោយ​ប្រេង​ចាហួយ ស្បែក​ស្ងួត និង​ប្រេះ​បបូរ​មាត់ ជា​បញ្ហា​ទូទៅ​មួយ​កើត​មាន​លើ​ស្បែក​ដោយសារ​ការ​ពាក់​ម៉ាស​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​។ យើង​អាច​ការពារ​បញ្ហា​នេះ​បាន​ដោយ​លាប​ប្រេង​ចាហួយ​នៅ​លើ​បបូរ​មាត់​ បន្ទាប់ពី​លាង​សម្អាត​មុខ​រួច មុន​ពាក់​ម៉ាស និង​មុន​ពេល​ចូល​គេង​។ ៣. ផ្អាក​តុប​តែង​មុខ​ បើ​យើង​ជា​អ្នក​ធ្វើ​ការ​ងារ​ណា​មួយ​ប្រឈម​នឹង​ជំងឺ​​កូវីដ១៩ និង​ត្រូវ​ពាក់​ម៉ាស​យូរ​ម៉ោង​មួយ​ថ្ងៃៗ គ្នា​យើង​គួរ​ផ្អាក​ការ​តុប​តែង​មុខ​។ ការ​តុប​តែង​មុខ​ហើយ ត្រូវ​ពាក់​ម៉ាស​ពី​លើ​មុខ​អាច​នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្ទះ​រន្ធ​រោម នាំ​ឲ្យ​កើត​មុន​បាន​។ ក្នុង​ករណី​ចាំ​បាច់​ត្រូវ​តែ​តុប​តែង​មុខ គ្នា​យើង​គួរ​ជ្រើស​រើស​ផលិត​ផល​ណា មាន​សរសេរ​បញ្ជាក់​ថា​មិន​ធ្វើ​ឲ្យ​ស្ទះ​រន្ធ​រោម​។ ៤. ដោះ​ម៉ាស​ចេញ​ខ្លះ​ រាល់​បួន​ម៉ោង​ម្ដង គ្នាយើង​គួរ​ដោះ​ម៉ាស​ចេញ​ឲ្យ​បាន​១៥​នាទី​។ មាន​ការ​រក​ឃើញ​ថា បុគ្គលិក​សុខាភិបាល​ធ្វើ​ការ​ជួរ​មុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ អាច​កែ​ខៃ​បញ្ហា​ស្បែក​មុខ​បាន​ដោយ​ធ្វើ​របៀប​នេះ។​ យ៉ាងណា បើ​យើង​ជា​មនុស្ស​ប្រឈម​នឹង​កូវីដ១៩ ខ្លាំង មុន​នឹង​ដោះ​ម៉ាស​ចេញ​ត្រូវ​ប្រាកដ​ថា​នៅ​កន្លែង​មាន​សុវត្ថិភាព និង​ដោះ​ម៉ាស​ក្រោយ​លាង​សម្អាត​ដៃ​រួច​។


ស្បែក

របស់​ទាំង​​៤​នេះ ​ហាម​សាក​ល្បង​នៅ​លើ​ផ្ទៃ​មុខ​ដាច់​ខាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ ស្រី​ៗ​យើង​តែងតែ​​ចង់​បាន​សម្រស់​ស្រស់​ស្អាត​ និង​ទាក់ទាញ​។​ នៅ​ពេល​ខ្លះ​ យើង​ក៏​ហ៊ាន​សាកល្បង​តិចនិក​ថែរក្សា​សម្រស់​​មួយ​ចំនួន​ដែល​យើង​​មើល​ឃើញ​នៅ​តាម​បណ្ដាញ​សង្គម​។ យ៉ាង​ណា​មិញ ​ស្បែក​របស់​យើង​ម្នាក់​ៗ​មិន​ដូច​គ្នា​ទេ​ ហើយ​ការ​សាកល្បង​វិធីសាស្ត្រ​ថ្មី​ៗ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​មាន​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​​ផង​ដែរ​។​ ហេតុ​នេះ​ហើយ​ ស្រីៗ​យើង​គប្បី​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​នៅ​ពេល​​លាប​អ្វី​មួយ​នៅ​លើ​ផ្ទៃមុខ ជា​ពិសេស​របស់​ទាំង​៤​យ៉ាង​នេះ​។ ១. ទឹក​ក្រូច​ឆ្មារ​ ទឹក​ក្រូច​ឆ្មារ​សំបូរ​ទៅ​ដោយ​វីតាមីន​C ដែល​ល្អ​សម្រាប់​រាងកាយ​។​ ប៉ុន្តែ​ការ​លាប​ក្រូច​ឆ្មារ​នៅ​លើ​ផ្ទៃ​មុខ មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ​។ គ្នា​យើង​ជឿ​ថា​ក្រូច​ឆ្មារ​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​ស​ម៉ត់​រលោង​ និង​ភ្លឺ​ថ្លា ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​​ កម្រិត​ខ្ពស់​នៃ​អាស៊ីដ​Citric អាច​បំផ្លាញ​ស្បែក​ និង​ធ្វើ​ឲ្យ​ស្បែក​រលាក​ ព្រម​ទាំង​បង្ក​ជា​ការ​កើត​មុន​ថែម​ទៀត​ផង​។ ២. ​ថ្នាំ​ដុស​ធ្មេញ​ ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​ដុស​ធ្មេញ​ត្រូវ​បាន​​ជឿ​ថា​អាច​កម្ចាត់​រាល់​បញ្ហា​មុន​ក្បាល​ខ្មៅ​ និង​​មុន​ផ្សេង​ទៀត​។​ ប៉ុន្តែ​ការ​ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​​នៅ​លើ​ផ្ទៃ​មុខ​អាច​បណ្ដាល​ឲ្យ​រលាក​ និង​​ឆ្លង​មេរោគ​។​ លើស​ពី​នេះ​ វា​មាន​សារធាតុ​ផ្សំ​ខ្លាំង​ៗ ដែល​​​​អាច​​បន្សល់​ស្នាម​ក្រហម​នៅ​​លើ​ផ្ទៃ​មុខ​ដូច​គ្នា​​។​ គ្នា​យើង​ជា​ច្រើន​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ​នៅ​លើ​មុន​ ដើម្បី​ឲ្យ​មុន​ឆាប់​ក្រៀម​។​ ប៉ុន្តែ​ការ​លាប​ថ្នាំ​ដុស​ធ្មេញ​​នៅ​លើ​ផ្ទៃ​មុខ អាច​បង្កើន​ការ​ផលិត​Melanin និង​បង្កើត​​ជា​ស្នាម​ខ្មៅ​នៅ​កន្លែង​ដែល​យើង​លាប​ ហើយ​ជាតិ​ជីរ​អង្កាម​ ដែល​មាន​នៅ​ក្នុង​ថ្នាំ​ដុស​ធ្មេញ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​ក្រហាយ​ និង​បណ្ដាល​ឲ្យ​កើត​មុន​ទៅ​វិញ​​។ ៣. ប្រេង​ដូង​ ទន្ទឹម​នឹង​នេះ​ដែរ​ យើង​​ប្រហែល​ជា​ធ្លាប់​បាន​ឮថា​ ប្រេង​ដូង​ដើរ​តួនាទី​យ៉ាង​សំខាន់​​​ក្នុង​ការ​ចិញ្ចឹម​ និង​ថែ​បំប៉ន​ស្បែក​ឲ្យ​​​ស្រស់​ស្អាត​ ប៉ុន្តែ​វា​មិន​ដូច្នេះ​ឡើយ​។ ប្រេង​ដូង​ផ្ទុក​អាស៊ីដ​Lauric ដែល​អាច​ប្រឆាំង​នឹង​បញ្ហា​មុន​បាន តែ​វា​ក៏​មាន​ផ្ទុក​​ខ្លាញ់​ឆ្អែត​៩០%​ ដែល​អាច​ធ្វើ​ឲ្យ​កក​ស្ទះ​រន្ធ​ញើស​។​ ដូចនេះ​ហើយ​ យើង​អាច​ប្រើប្រាស់​វា​បាន​នៅ​លើ​រាងកាយ ពីព្រោះ​វា​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​ ឬ​​ត្រអក​​ប៉ុន្តែ​ជៀសវាង​ប្រើប្រាស់​ប្រេង​ដូច​​នៅ​លើ​ផ្ទៃ​មុខ​ដាច់​ខាត​។ ​​​​​​៤. បក​រោម​មុខ​ ស្បែក​មុខ​របស់​យើង​មាន​សភាព​ទន់​ខ្សោយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ផ្នែក​ទាំង​អស់​នៅ​លើ​​រាងកាយ​។​ ជា​ទូ​ទៅ ការ​បក​រោម​នៅ​លើ​រាងកាយ​គឺ​ជា​ជម្រើស​ល្អ​ […]


ស្បែក

​ស្បែក​ស្អាត​ និង​ទន់​ម៉ត់​រលោង​ ​​ជាមួយ​រូបមន្ត​ទឹក​​ដំឡូង​បារាំង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំឡូង​បារាំង​មិន​ត្រឹម​តែ​​​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ប៉ុណ្ណោះ​ទេ វា​ក៏​អាច​បញ្ចូល​ទៅ​ក្នុង​​ការ​ថែ​រក្សា​សម្រស់​​​ផង​ដែរ​ ពីព្រោះ​វា​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ជាតិ​រ៉ែ និង​វីតាមីន​ល្អ​ៗ​​សម្រាប់​ស្បែក​។ ​​​ពិត​ណាស់​ ស្បែក​យើង​ប្រឈម​នឹង​កត្តា​គ្រោះថ្នាក់​មួយ​ចំនួន​​ជា​រៀង​រាល់​ថ្ងៃ​ ដូចជា​កាំ​រស្មី​ព្រះអាទិត្យ​ ជាតិ​ពុល​ ភាព​កខ្វក់​ ធូលី​​ ដែល​អាច​បណ្ដាល​ឲ្យ​ស្បែក​​ប្រែ​ជា​ខ្មៅ​ស្រអាប់ និង​ពណ៌​សម្បុរ​​​មិន​ស្មើ​គ្នា​។​ ដូច្នេះ​ហើយ​ ​ទើប​ស្បែក​របស់​យើង​ត្រូវការ​រូបមន្ត​ថែទាំ​តាម​បែប​ធម្មជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ​។ អត្ថប្រយោជន៍​នៃ​ទឹក​ដំឡូង​បារាំង​ចំពោះ​ស្បែក​មុខ​ ដំឡូង​បារាំង​​ជា​គ្រឿង​ផ្សំ​ដ៏​អស្ចារ្យ​នៅ​ក្នុង​ការ​​ធ្វើ​ម៉ាស​បិទ​មុខ​ ​ហើយ​វា​​ផ្ដល់​អត្ថប្រយោជន៍​​ជា​ច្រើន​​ ​ចំពោះ​ស្បែក​មុខ​ដូចជា​៖ ទឹក​ដំឡូង​បារាំង​អាច​ជួយ​កម្ចាត់​បញ្ហា​រង្វង់​ភ្នែក​ខ្មៅ​ ស្នាម​ជ្រីវជ្រួញ​ ព្រម​ទាំង​​ស្នាម​ដក់​ក្រោម​ភ្នែក​ ជួយ​ឲ្យ​​ស្បែក​​ភ្លឺ​រលោង​ រក្សា​សំណើម​​ដល់​ស្បែក​ កាត់បន្ថយ​ការ​រលាក​ស្បែក​ ដែល​បណ្ដាល​ឲ្យ​កើត​មុន​ ដោយ​សារ​តែ​ដំឡូង​បារាំង​ជា​ប្រភព​​នៃ​ជាតិ​ដែក​ វីតាមីន​C និង​សារធាតុ​Riboflavin វា​អាច​ជួយ​បន្តឹង​​រន្ធ​ញើស​ និង​ប្រឆាំង​ភាព​ចាស់​​​ ទឹក​ដំឡូង​​អាច​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ និង​កម្ចាត់​ចោល​បញ្ហា​​ស្បែក​ខូច​ដោយ​សារ​តែ​កម្ដៅ​ថ្ងៃ​ ជួយ​ព្យាបាល​មុន​ ស្នាម​អាចម៍​រុយ​ ស្នាម​ជ្រីវជ្រួញ​ និង​ស្បែក​ស្រអាប់​។ របៀប​ធ្វើ​ម៉ាស​ដំឡូង​បារាំង​ ដើម្បី​ចិញ្ចឹម​បំប៉ន​ស្បែក​ ទឹក​​ដំឡូង​បារាំង​៣​ស្លាបព្រា​បាយ​ ទឹក​ឃ្មុំ​២​ស្លាបព្រា​បាយ​ ចូរ​លាយ​ទឹក​ដំឡូង​បារាំង​ជាមួយ​នឹង​ទឹក​ឃ្មុំ​ ដោយ​កូរ​វា​ឲ្យ​សព្វ​ល្អ ​ព្រម​ទាំង​លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​ក។​ បន្ទាប់​មក​ ម៉ាស្សា​ជា​រាង​រង្វង់​នៅ​​លើ​ផ្ទៃ​មុខ​ និង​ទុក​ចោល​រយៈពេល​១០​ទៅ​១៥​នាទី​ (រហូត​ដល់​ស្ងួត​) ទើប​លាង​ជម្រះ​ចេញ​។ ដើម្បី​ទទួល​បាន​លទ្ធផល​​​ល្អ​បំផុត​ យើង​គប្បី​ប្រើ​រូបមន្ត​ម៉ាស​ដំឡូង​បារាំង​នេះ​ជា​រៀងរាល់​ថ្ងៃ​។


ស្បែក

រូបមន្តខាត់ស្បែកធម្មជាតិ ជួយឲ្យស្បែកភ្លឺថ្លា មិនបែកស្រកា

រូបមន្ត​ខាត់​ស្បែក​ធម្មជាតិ​ជា​ច្រើន អាច​ជួយ​ឲ្យ​ស្បែក​ស្រីៗ​គ្នា​យើង​ស​ភ្លឺ​ម៉ដ្ត​រលោង មិន​ចាញ់​ផលិតផល​គីមី​ប៉ុន្មាន​ទេ។ ទោះ​ជា​​ Scrub​ ខាត់​ស្បែក​ធម្មជាតិ​មិន​ឃើញ​លទ្ធផល​ភ្លាម​ៗ​ដូច​ថ្នាំ​ខាត់​ស្បែក​ទូទៅ តែ​យើង​ក៏​មិន​បារម្ភ​រឿង​ប៉ះពាល់​សុខភាព​ស្បែក ឬ​អាលែកហ្ស៊ី​ស្បែក​ដែរ។ ហើយ​ខាង​ក្រោម​នេះ ជា​គ្រឿងផ្សំ​ខាត់​ស្បែក​ធម្មជាតិ យើង​អាច​រក​បាន​ងាយ​ៗ តម្លៃ​ធូរ​ថ្លៃ និង​មាន​ប្រសិទ្ធភាព​។ ១. កាក​កាហ្វេ Scrub នេះ​ជា​ជម្រើស​ល្អ​បំផុត​មួយ យើង​អាច​យក​មក​ប្រើ​លើ​ស្បែក ព្រោះ​ជាតិ​កាហ្វេ​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​កម្ចាត់​កោសិកា​ចាស់ៗ និង​ស្នាម​ខ្លាញ់​ដុំ​ៗ​មាន​លើ​ភ្លៅ និង​ត្រគាក​ជា​ដើម។ ជាតិ​ប្រេង​អូលីវ មាន​នៅ​ក្នុង ​scrub នេះ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក និង​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។ គ្រឿង​ផ្សំ​ត្រូវ​មាន កាក​កាហ្វេ ស្ករ ប្រេង​អូលីវ និង​វីតាមីន E លាយ​វា​ចូល​គ្នា​ឲ្យ​សព្វ ល្មម​លាប​ពេញ​រាងកាយ រួច​លាប​លើ​ស្បែក​ទុក​ចោល ១៥-២០នាទី សឹម​លាង​ទឹក​ចេញ។ ២. ស្ករ​ត្នោត ស្ករ​ត្នោត​មាន​ប្រសិទ្ធភាព​ល្អ​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ទន់ ពិសេស​សម្រាប់​គ្នា​យើង​ដែល​មាន​ស្បែក​ងាយ​ប្រតិកម្ម។ យើង​គួរ​មាន​ស្ករ​គ្រាប់​ៗពណ៌​ត្នោត (បញ្ជាក់ មិន​មែន​ស្ករ​ត្នោត​ខ្មែរ​ទន់​ៗ​ទេ) និង​ប្រេង​អូលីវ ឬ JoJoBa លាយ​ចូល​គ្នា​ឲ្យ​សព្វ រួច​លាប​ទៅ​លើ​ស្បែក ម៉ាស្សា​ថ្នម​ៗ​រយៈ​ពេល១០​នាទី រួច​លាង​ចេញ​ជា​ការ​ស្រេច។ យើង​អាច​បន្ថែម​ប្រេង​ក្រអូប​ទៅ​តាម​ក្លិន​យើង​ចូល​ចិត្ត​ដូចជា ក្លិន​ឡាវែនដ័រ ក្លិន​ម្លិះ ឬ Vanilla ដើម្បី​ជួយ​ឲ្យ​ក្រអូប​ស្បែក។ ៣. អំបិល​ក្រួស អំបិល​ក្រួស​មាន​ផ្ទុក​ជាតិ​រ៉ែ […]


ស្បែក

ទម្លាប់​ទាំង​នេះ ធ្វើ​ឲ្យ​ស្រីៗ​ឆាប់​ចាស់​ជាង​វ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ដូចជា​កត្តា​ហ្សែន របប​អាហារ​ និង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម​។​ ហើយ​ដើម្បី​ទទួល​បាន​សម្រស់​ក្មេង​ជាង​វ័យ​ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ គ្នា​យើង​គប្បី​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ជា​មុន​សិន។​ ១. ​របប​អាហារ​​មាន​ជាតិ​ខ្លាញ់​ទាប​ ដើម្បី​ការពារ​ស្នាម​ជ្រីវជ្រួញ​ វា​មាន​សារសំខាន់​​ណាស់​ក្នុង​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​​ទន់​​ម៉ត់​រលោង​។​ ជាក់​ស្ដែង របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ធ្វើ​ឲ្យ​យើង​បាត់បង់​សមាសធាតុ​នេះ​ ដែល​បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ​ពពួក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ដូចជា​ត្រី​សាម៉ុន​ ត្រី​ធូណា​ គ្រាប់​ធញ្ញជាតិ​ គ្រាប់​ផ្លែឈើ​ ប្រេង​រុក្ខជាតិ​។ល។​ ២. ​ប្រើប្រាស់​បំពង់​បឺត​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​ភេសជ្ជៈ​ដោយ​ប្រើ​បំពង់​បឺត​ ​យើង​ចាំបាច់​ត្រូវ​ផ្គុំ​បបូរ​មាត់​ចូល​គ្នា​ ដែល​អាច​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​នៅ​ជុំវិញ​បរិវេណ​មាត់​ ដូច​ទៅ​នឹង​ការ​ជក់​បារី​ដែរ​។​ ចូរ​ព្យាយាម​​ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដោយ​ផ្ទាល់​ពី​មាត់​កែវ​ ទើប​ជា​ការ​ប្រសើរ​។ ៣. គេង​ផ្អៀង​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​ផ្អៀង​​ដោយ​យក​មុខ​សង្កត់​ទៅ​នឹង​ខ្នើយ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ពាល់​ និង​ចង្កា​។​ អ្នក​ជំនាញ​បាន​​ឲ្យ​ដឹង​ថា​ ការ​គេង​ផ្ងារ​គឺ​ជា​ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត​ ដើម្បី​ឲ្យ​យើង​​នៅ​ក្មេង​ និង​ស្រស់ស្រាយ​។ ៤. ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ យើង​ដឹង​ហើយ​ថា​​ជាតិ​ស្ករ​មិន​​ល្អ​ចំពោះ​សុខភាព​របស់​យើង​ឡើយ​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ ដើម្បី​ជៀសវាង​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​ ក៏​ដូចជា​​ស្នាម​ជ្រីវជ្រួញ​​​មុន​វ័យ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ ៥. មើល​ទូរទស្សន៍​ច្រើន​ជ្រុល​ យោង​តាម​ការ​សិក្សា​មួយ​បាន​​បង្ហាញ​ថា​ ជា​រៀង​រាល់​ម៉ោង​ដែល​យើង​ចំណាយ​ពេល​មើល​ទូរទស្សន៍​ ​យើង​នឹង​កាត់បន្ថយ​អាយុ​ចំនួន​២២​នាទី​។​ ដូច​នេះ​ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ទោះ​បី​ជា​យើង​អង្គុយ​នៅ​លើ​សាឡុង​ ឬ​​​កៅអី​ យើង​គប្បី​ក្រោក​ដើរ​ចុះ​ឡើង​ជា​រៀង​រាល់​កន្លះ​ម៉ោង​​ម្តង​។ ៦. គេង​មិន​គ្រប់គ្រាន់​ សម្រាប់​មនុស្ស​ពេញ​វ័យ​​ ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​យប់។​ ប៉ុន្តែ​ប្រសិនបើ​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​អស់​កម្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​កាត់​បន្ថយ​អាយុ​របស់​យើង​ដូច​គ្នា។​ នៅ​ក្នុង​ករណី​ដែល​យើង​អស់​កម្លាំង ឡើង​ទម្ងន់​ ឬ​​ភាព​យឺតយ៉ាវ​ខាង​ផ្លូវ​ចិត្ត​ […]


ស្បែក

ទម្លាប់​ទាំង​នេះ ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​ជាង​វ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​ ដូចជា​កត្តា​ហ្សែន របប​អាហារ​ និង​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​ដើម​។​ ​ដើម្បី​ទទួល​បាន​សម្រស់​ក្មេង​ជាង​វ័យ​ ដោយ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ច្រើន​ គ្នា​យើង​គប្បី​ផ្លាស់ប្ដូរ​ទម្លាប់​មួយ​ចំនួន​ជា​មុន​សិន។​ ១. ​របប​អាហារ​​មាន​ជាតិ​ខ្លាញ់​ទាប​ ដើម្បី​ការពារ​ស្នាម​ជ្រីវជ្រួញ​ មាន​សារសំខាន់​​ណាស់​ក្នុង​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​អាច​ជួយ​ឲ្យ​ស្បែក​​ទន់​​ម៉ត់​រលោង​។​ ជាក់​ស្ដែង របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប​ធ្វើ​ឲ្យ​យើង​បាត់បង់​សមាសធាតុ​នេះ​ ដែល​បណ្ដាល​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​។​ ​ពពួក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ដូចជា​ត្រី​សាម៉ុន​ ត្រី​ធូណា​ គ្រាប់​ធញ្ញជាតិ​ គ្រាប់​ផ្លែឈើ​ ប្រេង​រុក្ខជាតិ​។ល។​ ២. ​ប្រើប្រាស់​បំពង់​បឺត​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​ភេសជ្ជៈ​ដោយ​ប្រើ​បំពង់​បឺត​ ​យើង​ចាំបាច់​ត្រូវ​ផ្គុំ​បបូរ​មាត់​ចូល​គ្នា​ ដែល​អាច​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​នៅ​ជុំវិញ​បរិវេណ​មាត់​ ដូច​ទៅ​នឹង​ការ​ជក់​បារី​ដែរ​។​ ចូរ​ព្យាយាម​​ញ៉ាំ​ទឹក​ ឬ​ភេសជ្ជៈ​ផ្សេង​ៗ​ដោយ​ផ្ទាល់​ពី​មាត់​កែវ​ ទើប​ជា​ការ​ប្រសើរ​។ ៣. គេង​ផ្អៀង​ ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​គេង​ផ្អៀង​​ដោយ​យក​មុខ​សង្កត់​ទៅ​នឹង​ខ្នើយ​ អាច​បណ្ដាល​ឲ្យ​កើត​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ថ្ពាល់​ និង​ចង្កា​។​ អ្នក​ជំនាញ​បាន​​ឲ្យ​ដឹង​ថា​ ការ​គេង​ផ្ងារ​គឺ​ជា​ឥរិយាបថ​គេង​ដ៏​ល្អ​បំផុត​ ដើម្បី​ឲ្យ​យើង​​នៅ​ក្មេង​ និង​ស្រស់ស្រាយ​។ ៤. ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ យើង​ដឹង​ហើយ​ថា​ញ៉ាំជាតិ​ស្ករ​ច្រើន​ពេក​មិន​​ល្អ​ចំពោះ​សុខភាព​របស់​យើង​ឡើយ​។​ ហេតុ​នេះ​ហើយ​ យើង​គប្បី​កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ ដើម្បី​ជៀសវាង​ពី​បញ្ហា​សុខភាព​ផ្សេង​ៗ​ ក៏​ដូចជា​​ស្នាម​ជ្រីវជ្រួញ​​​មុន​វ័យ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​។ ៥. មើល​ទូរទស្សន៍​ច្រើន​ជ្រុល​ យោង​តាម​ការ​សិក្សា​មួយ​បាន​​បង្ហាញ​ថា​ ជា​រៀង​រាល់​ម៉ោង​ដែល​យើង​ចំណាយ​ពេល​មើល​ទូរទស្សន៍​ ​យើង​នឹង​កាត់បន្ថយ​អាយុ​ចំនួន​២២​នាទី​។​ ដូច​នេះ​ អ្នក​ជំនាញ​បាន​ណែនាំ​ថា​ ​ទោះ​បី​ជា​យើង​អង្គុយ​នៅ​លើ​សាឡុង​ ឬ​​​កៅអី​ យើង​គប្បី​ក្រោក​ដើរ​ចុះ​ឡើង​ជា​រៀង​រាល់​កន្លះ​ម៉ោង​​ម្តង​។ ៦. គេង​មិន​គ្រប់គ្រាន់​ សម្រាប់​មនុស្ស​ពេញ​វ័យ​​ ត្រូវការ​គេង​យ៉ាង​ហោច​ណាស់​៧​ម៉ោង​ក្នុង​មួយ​យប់។​ ប៉ុន្តែ​ប្រសិនបើ​យើង​គេង​មិន​បាន​គ្រប់គ្រាន់​ទេ​នោះ​ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មើល​ទៅ​អស់​កម្លាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​អាច​កាត់​បន្ថយ​អាយុ​របស់​យើង​ដូច​គ្នា។​ នៅ​ក្នុង​ករណី​ដែល​យើង​អស់​កម្លាំង ឡើង​ទម្ងន់​ ឬ​​ភាព​យឺតយ៉ាវ​ខាង​ផ្លូវ​ចិត្ត​ […]


ស្បែក

ការពារ​​ស្នាម​ជ្រួញ​ក្រោម​ភ្នែក​ ជាមួយ​តិចនិក​ ៦យ៉ាងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នែក​គឺ​ជា​​បរិវេណ​ដំបូង​​​នៅ​លើ​ផ្ទៃ​មុខ ដែល​បង្ហាញ​​សញ្ញា​នៃ​ស្នាម​ជ្រីវជ្រួញ​មុន​គេ​​ ពីព្រោះ​តែ​ស្បែក​​​ត្រង់​បរិវេណ​ភ្នែក​មាន​សភាព​ស្ដើង​ជាង​គេ​​បំផុត​នៃ​រាងកាយ​​។ ហេតុ​នេះ​ហើយ​​យើង​ចាំបាច់​​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​ និង​ការពារ​​កុំ​ឲ្យ​កើត​មាន​​ស្នាម​ជ្រីវជ្រួញ​ និង​ស្នាម​ដក់​លេច​ឡើង​​នៅ​​បរិវេណ​នេះ​។​ ដើម្បី​ជៀស​ឆ្ងាយ​ពី​ស្នាម​ជ្រីវជ្រួញ​ក្រោម​ភ្នែក ស្រីៗ​យើង​អាច​សាកល្បង​​តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ​។​ ១. ប្រើប្រាស់​ក្រែម​​ការពារ​កម្ដៅ​ថ្ងៃ​ជា​ប្រចាំ​ ​​​​​​​​ពិត​ណាស់​ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​គឺ​ជា​ផលិតផល​ថែ​រក្សា​សម្រស់​ដែល​មិន​អាច​​ខ្វះ​បាន​ឡើយ​។​ បន្ថែម​ពី​នេះ​ គ្នា​យើង​អាច​ប្រើ​វ៉ែនតា​ការពារ​កម្ដៅ​​ថ្ងៃ​ ​ដើម្បី​ការពារ​ស្បែក​​ពី​ការ​បំផ្លាញ​​ដោយ​កម្ដៅ​ថ្ងៃ​ ពីព្រោះ​វា​ជា​កត្តា​ចម្បង​ដែល​​​ធ្វើ​ឲ្យ​លេច​ឡើង​​​ស្នាម​ជ្រីវជ្រួញ​នៅ​បរិវេណ​ក្រោម​ភ្នែក​។ ២. ជ្រើសរើស​ផលិតផល​ត្រឹមត្រូវ​សម្រាប់​បរិវេណ​ភ្នែក​ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​បរិវេណ​នេះ​ យើង​គប្បី​ជ្រើសរើស​ផលិតផល​ដែល​សមស្រប​។​ ពេល​ខ្លះ ក្រែម​ផ្ដល់​សំណើម​លើ​ផ្ទៃ​មុខ​មាន​សភាព​ក្រាស់​ពេក​ មិន​អាច​ជ្រាប​ចូល​សព្វ​នៅ​បរិវេណ​ភ្នែក​បាន​ទេ​ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​ជ្រើសរើស​ផលិតផល​ជាក់លាក់​ ដូចជា​បន្ថែម​ផលិតផល​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ដើម្បី​ព្យាបាល​ស្នាម​ដក់​ និង​ស្នាម​ខ្មៅ​ក្រោម​ភ្នែក​ ព្រម​ទាំង​ប្រើប្រាស់​សារធាតុ​Retinol នៅ​ពេល​យប់​ ដើម្បី​ប្រឆាំង​នឹង​​ស្នាម​ជ្រីវជ្រួញ​ ព្រម​​ទាំង​​ជំរុញ​ការ​ផលិត​ខូឡាជែន​។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ជា​មួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​គេង​ផ្ងារ​​ទើប​ជា​ការ​ប្រសើរ​។​ ជាង​នេះ​ទៅ​ទៀត​ ចូរ​លាង​សម្អាត​គ្រឿង​សម្អាត​ចេញ​មុន​ពេល​ចូល​​គេង​។ ៤. បន្ថែម​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ទន្ទឹម​នឹង​នេះ​ដែរ​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​អាច​ការពារ​ការ​បំផ្លាញ​DNA​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដូច្នេះ​ហើយ​​វា​ក៏​អាច​ពន្យារ​ភាព​ចាស់​​​របស់​យើង​បាន​ដូច​គ្នា​។ ៥. ​បិទ​ម៉ាស​ភ្នែក​ រាល់​ម៉ាស​ទាំង​អស់​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ថែ​បំប៉ន​ ​​និង​ជួសជុល​ស្បែក​ឲ្យ​មាន​សភាព​ល្អ​ឡើង​វិញ​ ពិសេស​ជាង​នេះ​ទៅ​ទៀត​​ វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​កម្ចាត់​ស្នាម​ដក់​ ​ស្នាម​ជ្រីវជ្រួញ និង​ធ្វើ​ឲ្យ​ស្បែក​ក្រោម​ភ្នែក​ភ្លឺ​ថ្លា​​បាន​យ៉ាង​ស័ក្តិសិទ្ធិ​ផង​ដែរ​។ ៦. របប​អាហារ​ល្អ​ៗ​ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រាងកាយ​របស់​យើង​មាន​សំណើម​ និង​សុខភាព​ល្អ​។​ ​ការ​ជ្រើសរើស​របប​អាហារ​​ត្រឹមត្រូវ​ និង​មាន​តុល្យភាព​​ក៏​ជា​រឿង​ដែល​សំខាន់​ផង​ដែរ។​​​ យើង​គប្បី​ញ៉ាំ​ពពួក​អាហារ​ដែល​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដូចជា​ប៊ឺរី​ គ្រាប់​ធញ្ញជាតិ​ និង​បន្លែ​ស្លឹក​បៃតង​ ដើម្បី​ជួយ​ទ្រទ្រង់​សុខភាព​ស្បែក​។​ លើស​ពី​នេះ​ ស្រី​ៗ​យើង​គប្បី​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​​ជាតិ​អូមេហ្គា​ដូចជា​ត្រី​សាម៉ុន​ ឬ​ផ្លែ​ប័រ​​​ដើម្បី​ជួយ​​ទ្រទ្រង់​រនាំង​ការពារ​ស្បែក​​​។


ស្បែក

ចេះ​តែ​ឡើង​មុន​ក្រោយ​ហាត់​ប្រាណ​ អាច​សាកល្បង​តិចនិក​​នេះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​​​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ វា​ក៏​អាច​នាំ​​​​​មក​នូវ​ធូលី​ បាក់តេរី​ផ្សេង​ៗ​ ដែល​អាច​កក​ស្ទះ​នៅ​រន្ធ​ញើស​ នៅ​អំឡុង​ និង​ក្រោយ​ពេល​ធ្វើ​លំហាត់​ប្រាណ​ដូច​គ្នា​។​ ការ​បែកញើស​គឺ​ជា​កត្តា​ចម្បង​មួយ​ដែល​បណ្ដាល​ឲ្យ​កើត​មុន​។​ បន្ថែម​ពី​នេះ​ គ្រឿង​សម្អាង​ ​កន្សែង​ជូត​មុខ​ និង​សូម្បី​តែ​ការ​ងូត​ទឹក​ ក៏​អាច​​ជះ​ឥទ្ធិពល​ដល់​ស្បែក​ផង​ដែរ​។ ​​​យ៉ាង​ណា​មិញ ប្រសិនបើ​គ្នា​យើង​តែងតែ​ឡើងមុន​ក្រោយ​ហាត់​ប្រាណ​រួច​ អាច​សាកល្បង​តិចនិក​​​ខាង​ក្រោម​នេះ​។ ១. ជៀសវាង​ប្រើ​គ្រឿង​សម្អាង​ គ្រឿង​សម្អាង​ភាគ​ច្រើន​នឹង​ធ្វើ​ឲ្យ​រន្ធ​ញើស​របស់​យើង​កក​សន្ទះ​ ដោយ​​​មិន​​អនុញ្ញាត​ឲ្យ​ស្បែក​ដក​ដង្ហើម​តាម​ធម្មជាតិ​នៅ​អំឡុង​ពេល​ហាត់​ប្រាណ​។​ ដូច្នេះ​ហើយ​ ស្រីៗ​យើង​​អាច​ប្រើប្រាស់​​ក្រែម​ផ្ដល់​សំណើម​​​បាន​​​ ប្រសិនបើ​យើង​បារម្ភ​អំពី​ពណ៌​សម្បុរ​ស្បែក​​​​មិន​ស៊ី​គ្នា​។ ២. កុំ​​យក​ដៃ​ប៉ះ​មុខ ឧបករណ៍​ ឬ​ម៉ាស៊ីន​ផ្សេង​ៗ​ដែល​យើង​ប្រើប្រាស់​ អំឡុង​ពេល​​ហាត់​ប្រាណ​ សុទ្ធ​តែ​មាន​ផ្ទុក​ពពួក​​បាក់តេរី​។​ ​នៅ​ពេល​ដែល​យើង​ប៉ះពាល់​ឧបករណ៍​ទាំង​នោះ​ រួច​យក​ដៃ​មក​ជូត​ញើស​នៅ​លើ​មុខ​ ឬ​ប៉ះ​​មុខ​ វា​អាច​​​ធ្វើ​ឲ្យ​បាក់តេរី​ទាំង​នោះ​​​តោង​ជាប់​នៅ​លើ​ផ្ទៃ​មុខ​ ក៏​ដូចជា​ធ្វើឲ្យ​យើង​ងាយ​កើត​មុន​​ជា​មិន​ខាន​។ ៣. ពាក់​សំលៀកបំពាក់​រលុង​ៗ​ ពិត​ណាស់​ ការ​ស្លៀកពាក់​តឹង​​ពេក​ អាច​បណ្ដាល​ឲ្យ​​មាន​ការ​ឆ្លង​មេរោគ​​លើ​ស្បែក​ពី​ពពួក​បាក់តេរី​ និង​ផ្សិត​។​ ដូច​នេះ​ហើយ​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​សំលៀកបំពាក់​រលុង​ៗ​ ដើម្បី​​កម្ចាត់​ញើស​ និង​ការពារ​ញើស​មិន​ឲ្យ​​ជ្រាប​​ចូល​ទៅ​ក្នុង​ស្បែក​វិញ​។ ​​​​​​​​៤. ជ្រើសរើស​កន្សែង​ត្រឹមត្រូវ​ កន្សែង​​ដែល​យើង​ប្រើប្រាស់​នៅ​កន្លែង​ហាត់ប្រាណ​ ត្រូវ​តែ​អាច​ស្រូប​ទឹក​បាន​ល្អ​ ប៉ុន្តែ​មិន​ត្រូវ​ក្រាស់​ពេក​ឡើយ ពីព្រោះ​វា​អាច​នៅ​សល់​បាក់តេរី​ផ្សេង​ៗ​ ទោះ​បី​ជា​បោក​រួច​ក៏​ដោយ​។​ បើ​ប្រៀបធៀប​នឹង​កន្សែង​ធម្មតា កន្លែង​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ហាត់ប្រាណ​​គួរ​តែ​ឆាប់​ស្ងួត​ ដើម្បី​កុំ​ឲ្យ​បាក់តេរី​ និង​ផ្សិត​បង្កាត់​​ពូជ​នៅ​ក្នុង​កន្សែង​នោះ​​បាន។​ ហេតុ​នេះ​ហើយ​គ្នា​យើង​គួរ​ជ្រើសរើស​កន្សែង​ដែល​ផលិត​ពី​កប្បាស​ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​វា​​អាច​ស្រូប​ទឹក​បាន​ល្អ​​ និង​ឆាប់​ស្ងួត​ថែម​ទៀត​ផង​។ ៥. លាង​សម្អាត​មុខ​ បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ និង​ផ្ដល់​សំណើម​ដល់​ស្បែក​ ចូរ​លាង​សម្អាត​មុខ​ភ្លាមៗ​បន្ទាប់​ពី​ហាត់​ប្រាណ​រួច​ ប្រសិនបើ​គ្នា​យើង​មិន​ចង់​ឲ្យ​ធូលី ប្រេង​ និង​បាក់តេរី​តោង​ជាប់​នៅ​លើ​ស្បែក​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​pH និង​ស្ទះ​រន្ធ​ញើស​ទេ​នោះ​។​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ