ស្បែក

ស្បែក - សុខភាពស្បែក​ ជាពិសេស​ស្រីៗ អាច​ស្វែងយល់​ពី​បញ្ហា​ស្បែក ជំងឺ​ស្បែក បញ្ហា​រលាក ក្រិន ឬ​របក​ស្បែក​​នានា និង​វិធីដោះស្រាយ​ងាយៗ​បាន​នៅទីនេះ

ចំណេះដឹងទូទៅ

ស្បែក

ប្រជ្រុយបែកសាច់ ឬSolar Lentigoគ្រោះថ្នាក់អត់? បង្ការបែបណា?

ជាទូទៅ ប្រជ្រុយបែកសាច់ ឬភាសាបច្ចេកទេសថា Solar Lentigo មិនបង្កគ្រោះថ្នាក់ឡើយ ហើយវាកើតឡើងដោយសារការប៉ះពាល់នឹងកាំរស្មី UV ដែលបង្កឡើងដោយការប្រមូលផ្តុំនូវសារធាតុពណ៌ Metanin ក្នុងកោសិកាស្បែក។ ប្រជ្រុយប្រភេទនេះ ច្រើនតែកើតលើអ្នកដែលមានវ័យលើស ៤០ឆ្នាំឡើង។ [embed-health-tool-ovulation] ប្រជ្រុយបែកសាច់ មានសណ្ឋានដូចម្តេច? ចំពោះសណ្ឋាននៃប្រជ្រុយប្រភេទនេះ អាចមានរាងជារង្វង់ ពងក្រពើ ឬមិនច្បាស់លាស់ និងមានពណ៌ស្រគាំ ត្នោត ឬខ្មៅ ព្រមទាំងមានទំហំខុសៗគ្នា។ ជាក់ស្តែង ប្រជ្រុយបែកសាច់កើតនៅលើមុខ ឬខ្នងដៃ ហើយចំពោះអ្នកមានស្បែកស អាចកើតច្រើន និងមើលឃើញយ៉ាងច្បាស់។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ប្រជ្រុយបែកសាច់ អាចព្យាបាលបានអត់? ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ ក៏ដូចជាប្រើប្រាស់នូវឡេការពារកម្តៅថ្ងៃឱ្យបានខ្ជាប់ខ្ជួន តាំងពីវ័យក្មេងមកម្ល៉េះ។ ចំណុចសំខាន់ ក្នុងករណីមិនព្យាបាល ប្រជ្រុយបែកសាច់ នឹងមិនបាត់ទៅវិញដោយខ្លួនឯងឡើយ ហើយនៅពេលដែលយើងព្យាបាលដោយបាញ់កាំរស្មីឡាស៊ែរ វានឹងបាត់ក៏ពិតមែន តែក៏បន្សល់នូវបំណះពណ៌ស ឬខ្មៅជាបណ្តោះអាសន្ន ឬជារៀងរហូត។ យ៉ាងណាមិញ យើងអាចបង្ការបញ្ហាប្រជ្រុយបែកសាច់នេះបាន ដោយជៀសវាង ឬកាត់បន្ថយការប៉ះពាល់ទៅនឹងកម្តៅថ្ងៃ […]

ស្វែងរក ស្បែក

ស្បែក

ចូល​ដល់​​​វ័យ​​៣០ ​សាក​តិចនិក​​ទាំង​នេះ​ដើម្បី​ពន្យារ​ភាព​ចាស់​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចូល​ដល់​វ័យ​៣០​ឆ្នាំ ស្រី​ៗ​យើង​គួរ​ចាប់ផ្ដើម​ថែទាំ​ស្បែក​របស់​ខ្លួន​​​​ចាប់​ពី​ឥឡូវ​នេះ​ទៅ​។ ពិត​ណាស់​ ​ភាព​យឺត​ និង​ជាតិ​​ខូឡាជែន​នៅ​ក្នុង​កោសិកា​ស្បែក​​នឹង​ចាប់ផ្ដើម​​ថយ​ចុះ​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​។ ការ​ផលិត​ជាតិ​ប្រេង​ក្នុង​ស្បែក​នឹង​​ធ្លាក់​ចុះ ​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​​ទៅ​ជា​ស្ងួត​ ​និង​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ រង្វង់​ភ្នែក​ខ្មៅ ​ការ​កើត​​មុន​ និង​ស្បែក​ស្រអាប់ បាន​ក្លាយ​ជា​បញ្ហា​ទូទៅ​ដោយ​សារ​តែ​អតុល្យភាព​អ័រម៉ូន។​ ដូច្នេះ​ហើយ​ យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្បែក​នៅ​ក្នុង​វ័យ​​នេះ​ឲ្យ​​បាន​ដិតដល់​​ ដើម្បី​ពន្យារ​ស្នាម​ជ្រីវជ្រួញ​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​។ ​​​​​១. រក្សា​ជាតិ​ទឹក​ ​ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់​ និង​លាប​ក្រែម​ផ្ដល់​សំណើម​ អាច​ជួយ​រក្សា​​ភាព​យឺត​នៃ​ស្បែក​។ លើស​ពី​នេះ ​​ក៏​អាច​បញ្ចៀស​ការ​ផលិត​ជាតិ​ប្រេង​ច្រើន​ជ្រុល​ បញ្ហា​មុន​ និង​ការ​រលាក​ផ្សេង​ៗ​។ គ្នា​យើង​គប្បី​ជ្រើសរើស​ផលិតផល​ថែ​រក្សា​ស្បែក​ដែល​មាន​សារធាតុ​Retinoids, វីតាមីន​C, hyaluronic acids, glycolic acid, hydroxy acids, coenzyme Q10, peptides និង​niacinamide ដែល​អាច​ជួយ​ដល់​ការ​ផលិត​ជាតិ​ខូឡាជែន និង​ជួសជុល​កោសិកា​ស្បែក​ខូច​។ ២. ជម្រុះ​កោសិកា​ចាស់​​ទៀងទាត់​ ការ​ជម្រុះ​កោសិកា​ចាស់​​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍ អាច​ជួយ​ឲ្យ​កោសិកា​ថ្មី​លូតលាស់​បាន​ល្អ​​ និង​ធ្វើ​ឲ្យ​​ស្បែក​ភ្លឺ ​ព្រម​ទាំង​កាត់បន្ថយ​​ការ​កើត​មុន​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​ជំរុញ​ភាព​យឺត និង​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ​ផង​ដែរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ​​​កាំរស្មី​UV ​អាច​​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក​ ដោយ​នាំ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ខ្មៅ​ ​​​​​​កើត​មាន​ស្នាម​អាចម៍​រុយ […]


ស្បែក

កំពូល​អាហារ ៥ មុខ​ប្រឆាំង​​ស្បែក​ស្ងួត និងផ្ដល់​សំណើម​ពី​ខាង​ក្នុង

បែក​ស្រកា ឡើង​ប្រេះ ឬ​របក​ស្បែក​សុទ្ធ​តែ​ជា​សញ្ញា​នៃ​បញ្ហា​ស្បែក​ស្ងួត ហើយ​ក្នុង​អាកាសធាតុ​ត្រជាក់​បែប​នេះ​ស្បែក​របស់​យើង​ងាយ​នឹង​បាត់​បង់​សំណើម។ បើ​គ្នា​យើង​ស្រលាញ់​ស្បែក ត្រូវ​ខំ​ថែ​ទាំ​ស្បែក​ទាំង​ការ​ប្រើ​ផលិតផល និង​ញ៉ាំ​អាហារ​បន្ថែម​ប៉ុន្មាន​ខាង​ក្រោម​នេះ ដើម្បី​ផ្ដល់​សំណើម​ដល់​ស្បែក ដើម្បី​ជួយ​ឲ្យ​​ស្បែក​ស្អាត​ចេញ​ពី​ខាង​ក្នុង។ គណនា BMI នៅទីនេះ ប្រេង​អូលីវ – ប្រេង​រុក្ខជាតិ​នេះ​ជួយ​ឲ្យ​ស្បែក​រក្សា​ជាតិ​ទឹក​បាន​យូរ និង​ជួយ​ឲ្យ​ស្បែក​យើង​មាន​ភាព​ទន់​ល្មើយ​ដូច​ស្បែក​កូន​ក្មេង។ ផ្លែ​ឪឡឹក – សារធាតុ Lycopene ធ្វើ​ឲ្យ​ផ្លែ​មួយ​នេះ​មាន​ពណ៌​ក្រហម មាន​ប្រយោជន៍​ជួយ​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​របស់​កាំ​រស្មី UV ព្រះ​អាទិត្យ។ ផ្លែ​បឺរ – ផ្លែ​ឈើ​ដ៏​ពេញ​និយម​នេះ សម្បូរ​ទៅ​ដោយ​អាស៊ីដ Oleic ដែល​ជា​អាស៊ីដ​ខ្លាញ់​ដែល​ជួយ​ឲ្យ​ស្បែក​រក្សា​សំណើម និង​ស​ភ្លឺ​ថ្លា។ ត្រី​សាល់ម៉ុន – អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ខ្ពស់​មាន​ក្នុង​ត្រី​សាល់ម៉ុន ជួយ​បង្កើន​ជាតិ​ទឹក​ក្នុង​រាងកាយ និង​ការពារ​ការ​កើត​មុន​ថែម​ទៀត​ផង។ ដូច​នឹង​ផ្លែ​ឪឡឹក​ដែរ វា​ក៏​ជួយ​ការពារ​ស្បែក​យើង​ពី​ការ​បំផ្លាញ​ពី​កាំ​រស្មី UV របស់​ព្រះ​អាទិត្យ​ដូច​គ្នា។ ​ ផ្លែ​ស្រ្ដបឺរី – ផ្លែ​ក្រហម​តូចៗ គួរ​ឲ្យ​ស្រលាញ់​នេះ ផ្ទុក​ទៅ​ដោយ​វីតាមីន C (មាន​ច្រើន​ជាង​ពពួក​ផ្លែ​ក្រូច​ទៀត) ដែល​មាន​នាទី​ទប់​ស្កាត់​ភាព​ជ្រីវជ្រួញ និង​បញ្ហា​ស្បែក​ទាក់​ទង​នឹង​ការ​វិវត្ត​របស់​វ័យ​ជាដើម។ លើស​ពី​អាហារ​ប៉ុន្មាន​ខាង​លើ​នេះ បើ​គ្នា​យើង​ចង់​បាន​ស្បែក​ស្អាត​ចេញ​ពី​ខាង​ក្នុង​ខ្លួន​មក យើង​គួរ​មាន​ទម្លាប់​រក្សា​ស្បែក​ដោយ​ប្រើ​ផលិត​ផល​ការពារ​កម្ដៅ​ថ្ងៃ មាន​របប​អាហារ​ត្រឹម​ត្រូវ ញ៉ាំ​ទឹក​ឲ្យ​គ្រប់​គ្រាន់ និង​កាត់​បន្ថយ​ស្ត្រេស​។ល។​


ស្បែក

ចង់បានស្បែកស្អាត ដោយមិនបាច់លាបឡេ គួរញុំា និងចៀសវាងអាហារទាំងនេះ

ក្រៅពីការទម្លាប់​ថែទាំស្បែក របបអាហារក៏ដើរតួយ៉ាងសំខាន់​ក្នុងការថែ​រក្សា​ស្បែក​ឱ្យនៅស្រស់ស្អាត​ក្មេងជាងវ័យដែរ។ អាហារមួយចំនួនធ្វើឱ្យស្បែក​ខូច និងឆាប់ចាស់ ឯអាហារមួយចំនួនទៀតអាច​ជួយ​ស្បែក​ពន្យារ​ភាពចាស់​ មានសំណើម ​និងភ្លឺរលោង។ តើមានអាហារអ្វីខ្លះដែលយើងគួរញុំា និង​ចៀសវាងដើម្បីឱ្យស្បែកស្រស់ស្អាត? ខាងក្រោមនេះជារបបអាហារមួយចំនួនដែលយើងអាចសាក​ល្បង​ និង​ចៀស​​វាងបាន៖ ១. ញុំាវីតាមីន C៖  មានសារធាតុប្រឆាំងអុកស៊ីតកម្មដែលផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកភ្លឺថ្លា កាត់បន្ថយស្នាមអុជខ្មៅ និងស្នាមជ្រីវជ្រួញ ព្រមទាំងពន្យារភាពចាស់។ បន្លែដែល​សម្បូរ​ទៅដោយ​វីតាមីន C មាន ម្ទេសហាវៃ ប៉េងប៉ោះ ប្រូខូលី ផ្កាខាត់ណា ស្ពៃពួយឡេង ស្ពៃក្តោប ដំឡូង​បារំាង និងសណ្តែកបារាំង។ ឯផ្លែឈើដែលមានវីតាមីន C ខ្ពស់ មានដូចជា ផ្លែឈើអម្បូរក្រូច ល្ហុង ស្រ្តប៊ើរី គូលែន សារី ម្នាស់ ត្របែកគីវី ត្រសក់ស្រូវផ្អែម និងផ្លែប៉េស។ ២. ញុំាទឹកឱ្យបានគ្រប់គ្រាន់៖ ការញុំាទឹកជួយឱ្យស្បែកយើងមានសំណើម។ ៣. ញុំាវីតាមីន E៖  វីតាមីន E ជួយចិញ្ចឹមស្បែក និងកាត់បន្ថយការបំផ្លាញស្បែកពីកាំរស្មីយូវី។ វីតាមីន​ E សម្បូរនៅក្នុងគ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ សណ្តែកដី គ្រាប់ផ្លែឈើ […]


ស្បែក

ពិតទេ គេង​មិន​កើយ​ខ្នើយ​ មាន​អត្ថប្រយោជន៍​ច្រើន​​ដល់​ស្បែក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?

គេង​ដោយ​មិន​កើយ​ខ្នើយ​អាច​ធ្វើ​ឲ្យ​​យើង​គ្មាន​​ផាសុកភាព​នៅ​ពេល​ដំបូង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​​យ៉ាង​អស្ចារ្យ​។ ពិត​ណាស់ ការ​គេង​ដោយ​មិន​កើយ​ខ្នើយ​ ​មិន​ត្រឹម​តែ​ជួយ​កម្ចាត់​បញ្ហា​ឈឺ​ខ្នង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ និង​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ​ ក៏​ដូចជា​ក្មេង​ជាង​វ័យ​ថែម​ទៀត​ផង​។ ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​ចំពោះ​ស្បែក​ ប្រសិនបើ​យើង​គេង​មិន​កើយ​ខ្នើយ​។ ១. កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ​ យើង​ដឹង​ហើយ​ថា​ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​ជាង​វ័យ​។​ យ៉ាង​ណា​មិញ ស្រោម​ខ្នើយ​ក៏​អាច​ធ្វើ​ឲ្យ​យើង​ឆាប់​ចាស់​ដូច​គ្នា។ ស្រោម​ខ្នើយ​ភាគ​ច្រើន​ផលិត​ឡើង​ពី​កប្បាស​ ដែល​​​​អាច​​កកិត​នឹង​ស្បែក​ បណ្ដាល​ឲ្យ​ស្បែក​ស្ងួត​។ ស្បែក​ដែល​គ្មាន​សំណើម​ងាយ​នឹង​​កើត​មាន​ស្នាម​ជ្រីវជ្រួញ។ នៅ​ពេល​ដែល​យើង​គេង​មិន​កើយ​ខ្នើយ​ ​​វា​អាច​នឹង​ផ្ដល់​គុណប្រយោជន៍​ជា​ច្រើន​ដល់​ស្បែក​នៅ​រយៈពេល​យូរ​។ ២. ស្បែក​ទន់​​ល្មើយ​ ស្បែក​របស់​យើង​ត្រូវការ​សំណើម​ដូច​ទៅ​នឹង​រាងកាយ​ទាំង​មូល​ផង​ដែរ​។ ប៉ុន្តែ​ ស្រោម​ខ្នើយ​​ធ្វើ​ពី​កប្បាស​ អាច​​បំផ្លាញ​សំណើម​ និង​ប្រេង​សំខាន់​ៗ​នៃ​ស្បែក​ ដែល​​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​ស្បែក​របក​ និង​​មិន​មាន​សុខភាព​ល្អ​។ ៣. បង្ការ​ការ​​រលាក​ស្បែក​ ប្រសិនបើ​គ្នា​យើង​មាន​ស្បែក​ងាយ​ប្រតិកម្ម និង​ងាយ​កើត​មុន​ ការ​គេង​ដោយ​ប្រើ​ខ្នើយ​ធ្វើ​ពី​កប្បាស​ មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​ឡើយ​។ កប្បាស​មាន​សភាព​គ្រើម​ពេក​ចំពោះ​ស្បែក​ ហើយ​ការ​កកិត​នឹង​កប្បាស​ ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​រលាក​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ៗ​។ ដោយ​សារ​តែ​ខ្នើយ​របស់​យើង​អាច​ជា​​កន្លែង​ប្រមូលផ្ដុំ​​នៃ​ពពួក​បាក់តេរី ការ​គេង​ដោយ​​សង្កត់​មុខ​នៅ​លើ​ខ្នើយ​ អាច​បណ្ដាល​ឲ្យ​កើត​មុន​យ៉ាង​ងាយ​។ ៤. ជួយ​ឲ្យ​ស្បែក​ឆាប់​ជា​សះស្បើយ​ នៅ​ពេល​ដែល​យើង​គេង​​ ស្បែក​របស់​យើង​នឹង​​ជួសជុល​ខ្លួន​ឯង​ ដើម្បី​ត្រលប់​ទៅ​រក​សភាព​ល្អ​ប្រសើរ​ឡើង​វិញ​។ ខ្នើយ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ និង​កាក​សំណល់​ពី​គ្រឿង​សម្អាង​ពី​មួយ​យប់​ទៅ​មួយ​យប់​ ដែល​ធ្វើ​ឲ្យ​ការ​គេង​សង្កត់​មុខ​នៅ​លើ​ខ្នើយ​ ជះ​ឥទ្ធិពល​អវិជ្ជមាន​​ដល់​ស្បែក​មុខ​យ៉ាង​សម្បើម​។ ៥. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ ការ​គេង​នៅ​លើ​ខ្នើយ​ដែល​ទន់​ពេក​ អាច​កាត់បន្ថយ​លំហូរ​ឈាម​ទៅ​កាន់​ក្បាល។ កត្តា​នេះ​អាច​បណ្ដាល​​ឲ្យ​ឈឺ​ក ឈឺ​ក្បាល​ ព្រម​ទាំង​​ធ្វើ​ឲ្យ​ស្បែក​ស្ងួត​ និង​ស្រអាប់​។ ចរន្ត​ឈាម​​ខ្សោយ​អាច​នាំ​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ រួម​ទាំង​​ពណ៌​ស្បែក​មិន​ស៊ី​​គ្នា​ […]


ស្បែក

កាំរស្មី​UV ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​​ គ្នា​យើង​ត្រូវ​ប្រយ័ត្ន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វី​ត្បិត​តែ​រាងកាយ​របស់​យើង​ត្រូវការ​​ប៉ះពាល់​ទៅ​នឹង​​ពន្លឺ​ព្រះអាទិត្យ​​ក្នុង​បរិមាណ​តិចតួច​ ដើម្បី​ទទួល​បាន​វីតាមីន​D​ក៏​ពិត​មែន​ ប៉ុន្តែ​ប្រសិនបើ​យើង​ទទួល​រង​ឥទ្ធិពល​នៃ​​កាំរស្មី​UV​​ច្រើន​ជ្រុល​ វា​បែរ​ជា​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​យើង​ទៅ​វិញ​។ ប្រភេទ​នៃ​កាំរស្មី​UV​ ​កាំរស្មី​UV​​មាន​​៣​ប្រភេទ​គឺ៖ កាំរស្មី​UVA កាំរស្មី​UVB កាំរស្មី​UVC ក្នុង​ចំណោម​កាំរស្មី​ទាំង​នេះ​ កាំរស្មីUVC ជា​ប្រភេទ​កាំរស្មី​ដែល​គ្រោះថ្នាក់​បំផុត​ ប៉ុន្តែ​វា​ត្រូវ​បាន​ត្រង​​ដោយ​បរិយាកាស​ទាំង​ស្រុង​ និង​មិន​អាច​ទៅ​ប៉ះ​ផ្ទៃ​ផែន​ដី​ឡើយ​។​ ចំណែក​ឯ​កាំរស្មី​UVA​​ភាគ​ច្រើន​អាច​មក​ដល់​ផ្ទៃ​ផែនដី​ ដោយសារ​តែ​បរិយាកាស​មិន​អាច​ការពារ​កាំរស្មី​ទាំង​នេះ​បាន​ទេ​ ខណៈ កាំរស្មី​UVB​មួយ​ផ្នែក​ធំ ​ត្រូវ​បាន​ការពារ​ដោយ​បរិយាកាស​ផែនដី ហើយ​វា​ក៏​អាច​មក​ដល់​ផ្ទៃ​ដែន​ដី​ដោយ​ផ្អែក​លើ​រយៈ​ទទឹង ពេលវេលា​ជាក់លាក់​ប្រចាំថ្ងៃ​ និង​កត្តា​ដទៃ​ទៀត​។ ផល​ប៉ះពាល់​ដល់​សុខភាព​នៃ​កាំរស្មី​UV ​​​​​​​ពិត​ណាស់​ ការ​បំផ្លាញ​ស្រទាប់​អូហ្សូន​កាត់បន្ថយ​ការ​ការពារ​បែប​ធម្មជាតិ​នៃ​បរិយាកាស​ពី​កាំរស្មី​UV ហើយ​ប្រសិនបើ​យើង​ប៉ះពាល់​នឹង​កាំរស្មី​UVច្រើន​ជ្រុល​ វា​អាច​បង្ក​ជា​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​។ ហានិភ័យ​សុខភាព​នៃ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV​ខ្លាំង មាន​ដូច​ខាង​ក្រោម​៖ ១. មហារីក​ស្បែក​ ​ការ​ប៉ះពាល់​នឹង​កាំរស្មី​UV ច្រើន​ជ្រុល​ ឬ​ការ​រលាក​ស្បែក​ជា​ញឹកញាប់​ ជា​ពិសេស​នៅ​អំឡុង​ពេល​នៅ​​ក្មេង​ សុទ្ធ​តែ​អាច​អភិវឌ្ឍ​​ទៅ​ជា​ជំងឺ​មហារីក​ស្បែក​។ ជំងឺ​​មហារីក​មួយ​ប្រភេទ​នេះ​ កើត​ឡើង​ជា​ទូទៅ ​ហើយ​វា​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​យើង​ថែម​ទៀត​ផង​។ ​​​​​​២. បំផ្លាញ​សុខភាព​ភ្នែក ជំងឺ​ភ្នែក​​​ឡើង​បាយបង្ក​ជា​ភាព​ល្អក់​នៅ​ក្នុង​ថង់​កែវ​ភ្នែក​ ធ្វើ​ឲ្យ​យើង​ពិបាក​មើល​ និង​ពិបាក​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ វា​ក៏​អាច​នាំ​ឲ្យ​យើង​ពិការ​​ភ្នែក​ផង​ដែរ​។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា កាំរស្មី​UV​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​បាយ​ភ្នែក​។ ប្រភេទ​នៃ​ការ​បំផ្លាញ​ភ្នែក​ដទៃ​ទៀត​ រួម​មាន​មហារីក​ស្បែក​នៅ​បរិវេណ​ភ្នែក​ ឬ​កន្ទុយ​ថ្លែន​  ​ជាដើម​។ យ៉ាង​ណា​មិញ បញ្ហា​ទាំង​នេះ​អាច​កាត់បន្ថយ​ និង​បង្ការ​បាន​ ដោយ​ការ​ការពារ​ភ្នែក​ឲ្យ​បាន​​ត្រឹមត្រូវ ដូចជា​​ប្រើប្រាស់​​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​​កម្រិត​ការពារ​ខ្ពស់​​។ ៣. ចាស់​មុន​វ័យ​ និង​ការ​បំផ្លាញ​ស្បែក​ដទៃ​​ទៀត​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​យើង​ប៉ះពាល់​នឹង​​កម្ដៅ​ព្រះ​អាទិត្យ​យូរ​ៗ​ទៅ​​ វា​នឹង​ធ្វើ​ឲ្យ​យើង​ស្បែក​របស់​យើង​ចាស់​មុន​វ័យ​ ដោយ​លេច​ឡើង​នូវ​ស្នាម​ជ្រីវជ្រួញ​​នៃ​ស្បែក​ និង​​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​​ខូឡាជែន​ និង​ភាព​យឺត​។ ដើម្បី​បញ្ចៀស​បញ្ហា​ស្បែក​ទាំង​នេះ យើង​គប្បី​ការពារ​ស្បែក​ពី​កាំ​រស្មី​UV ​ដោយ​ការ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ […]


ស្បែក

កាំរស្មី UV ផ្ដល់វីតាមីនចាំបាច់ដល់សុខភាព តែក៏បង្កគ្រោះថ្នាក់ដល់ស្បែក

កាំ​រស្មី UV (Ultraviolet) ឬ​យើង​ស្គាល់​ជា​ភាសា​សាមញ្ញ​ថា ពន្លឺ ដែល​ភាគ​ច្រើន​ផលិត​ចេញ​ពី​ព្រះអាទិត្យ និង​ម៉ាស៊ីន​មួយ​ចំនួន (គ្រែ tanning ឬ​ពិល។ល។) ។ តាម​ពិត​ទៅ កាំ​រស្មី UV ផ្ដល់​វីតាមីន​មួយ​ចាំ​បាច់​មែន​ទែន​សម្រាប់​សុខភាព​យើង ប៉ុន្តែ​បើ​យើង​ទៅ​ឈរ​ហាល​ថ្ងៃ​យូរ ហើយ​ពន្លឺ​ថ្ងៃ​ខ្លាំង​ទៀត​នោះ​ នឹងប៉ះពាល់​ស្បែក និង​សុខភាព​ទូទៅ​យើង​វិញ។ អត្ថប្រយោជន៍​នៃ​កាំ​រស្មី UV មជ្ឈមណ្ឌល​ទប់​ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា អត្ថប្រយោជន៍របស់កាំ​រស្មី UV គឺ ផ្ដល់​វីតាមីន D ជា​វីតាមីន​សំខាន់​សម្រាប់​សុខភាព​មនុស្ស​យើង។ វីតាមីន D ជួយ​ឲ្យ​រាងកាយ​ស្រូប​យក​ជាតិ​កាល់ស្យូម ជាតិ Phosphorus ពី​ចំណី​អាហារ និង​ជួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង។ ស្រប​គ្នា​នេះ អង្គការ​សុខភាព​ពិភពលោក (WHO) ណែនាំ​ឲ្យ​យើង​ត្រូវ​ពន្លឺ​ថ្ងៃ​យ៉ាង​តិច​ឲ្យ​បាន ៥-១៥​នាទី និង​២-៣​ដង/សប្ដាហ៍។ ហានិភ័យ​នៃ​កាំ​រស្មី UV -បើ​យើង​ឈរ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ វា​អាច​បណ្ដាល​ឲ្យ​យើង​រលាក​ស្បែក -ការ​ប៉ះពាល់​ជា​មួយ​កាំរស្មី UV ក្នុង​រយៈ​ពេល​យូរ (ដូច​ជា ឧស្សាហ៍​ហាល​ថ្ងៃ ឬ tanning ) អាច​បណ្ដាល​ឲ្យ​ស្បែក​ចាស់​មុន​អាយុ និង​ប្រឈម​ជំងឺ​មហារីក​ស្បែក -កាំ​រស្មី UV ក៏​អាច​បង្កើន​ហានិភ័យ​ជំងឺ​ភ្នែក​បណ្ដាល​ឲ្យ​មើល​មិន​ឃើញ […]


ស្បែក

តិចនិក​ងាយ​ៗ​ បន្សាប​ជាតិ​ពុល​ពី​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​

​ការ​បន្សាប​ជាតិ​ពុល​ពី​ស្បែក​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ ក្មេង​ជាង​វ័យ​ និង​ភ្លឺ​រលោង​។ ពិត​ណាស់​ រាងកាយ​ និង​ស្បែក​​​​អាច​ផ្ទុក​ជាតិ​ពុល​ដោយ​កត្តា​ផ្សេង​ៗ​ ដូចជា​របប​អាហារ​ និង​បរិស្ថាន​ជា​ដើម​។ ដូច្នេះ​ហើយ​ ការ​បន្សាប​ជាតិ​ពុល​​មាន​សារសំខាន់​ណាស់​ចំពោះ​ស្បែក​។ ខាង​ក្រោម​នេះ​ ជា​តិចនិក​ងាយ​ៗ ដើម្បី​បន្សាប​ជាតិ​ពុល​ពី​ស្បែក។ ១. រក្សា​ជាតិ​ទឹក​​នៃ​ស្បែក​គ្រប់​ពេល​ វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ និង​ធានា​ថា​ជាតិ​ពុល​ទាំង​នោះ ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្បែក​ គឺ​យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ កត្តា​នេះ​អាច​ជួយ​រក្សា​អនាម័យ​មាត់​ធ្មេញ​ ក៏​ដូចជា​រក្សា​តុល្យភាព​កម្រិត​pH​នៃ​រាងកាយ​ទាំង​មូល​ថែម​ទៀត​ផង​។ លើស​​ពី​នេះ​ គ្នា​យើង​ក៏​អាច​បន្ថែម​ក្រូច​ឆ្មារ​ ឬ​ត្រសក់​ពីរ​បី​ចំណិត​​ទៅ​ក្នុង​ដប​ទឹក​ ដើម្បី​បន្ថែម​រសជាតិ​ស្រាល​ និង​ផ្ដល់​វីតាមីន​​ល្អ​ៗ​​​ ដែល​អាច​ជួយ​ក្នុង​ដំណើរការ​បន្សាប​ជាតិ​ពុល​កាន់​តែ​ប្រសើរ​ថែម​ទៀត​។ ២. របប​អាហារ​មាន​តុល្យភាព​ ដើម្បី​ជួយ​ឲ្យ​ស្បែក​អាច​ទប់ទល់​ និង​កម្ចាត់​ជាតិ​ពុល​​បាន​ យើង​​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ជា​ចាំបាច់​។​ ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ អាច​ជួយ​ឲ្យ​រាងកាយ​​​ឲ្យ​មាន​សុខភាព​ល្អ​ និង​អាច​បណ្ដេញ​សារធាតុ​ពុល ក៏​ដូចជា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​។ ៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ មិន​ថា​យើង​ជា​​អ្នក​គេង​ពី​ព្រលប់​ ឬ​យប់​ជ្រៅ​នោះ​ទេ​ ការ​គេង​​​យ៉ាង​ហោច​ណាស់​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​បំពេញ​ថាមពល​ដល់​រាងកាយ​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សកម្មភាព​​ផង​ដែរ​។ ចូរ​ព្យាយាម​កាត់បន្ថយ​ស្រ្តេស​ឲ្យ​នៅ​កម្រិត​ទាប​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ចាល់​អាស៊ីដ​។ ៤. បង្កើត​ទម្លាប់​លាង​សម្អាត​ស្បែក​ត្រឹមត្រូវ​ ការ​សម្អាត​ផ្ទៃ​មុខ​ និង​ស្បែក​ជា​រឿង​សំខាន់​មួយ​ បន្ទាប់​ពី​យើង​ក្រោក​ពី​គេង។​ ការ​ធ្វើ​ដូច​នេះ​អាច​ជម្រះ​រាល់​ធូលី ឬ​ជាតិ​កខ្វក់​ផ្សេង​ៗ​ដែល​អាច​​តោង​ជាប់​នៅ​ផ្ទៃ​មុខ​ ខណៈ​ពេល​ដែល​យើង​គេង​។ នៅ​ពេល​ដែល​យើង​កំពុង​គេង​ ស្បែក​​ជួសជុល​ដោយ​ខ្លួន​ឯង ព្រម​ទាំង​អាច​បណ្ដេញ​ជាតិ​ពុល​នៅ​អំឡុង​ពេល​នោះ​ដែរ​។ ដូច្នេះ​ហើយ​ ស្បែក​ត្រូវការ​សម្អាត​នៅ​ពេល​ព្រឹក​ជា​ចាំបាច់​។ ៥. បញ្ចេញ​ជាតិ​ពុល​ដោយ​ធ្វើ​លំហាត់​ប្រាណ​ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​បណ្ដេញ​ជាតិ​ពុល​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាក់​ស្ដែង​ នៅ​ពេល​ដែល​យើង​​បែក​ញើស​​​ […]


ស្បែក

ចាប់អារម្មណ៍អត់! ដៃឧស្សាហ៍បាញ់​អាល់កុលអាច​មានបញ្ហា២នេះ

​តាំង​ពី​ជំងឺ​កូវីដ-១៩ រាតត្បាត​មក យើង​ម្នាក់​ៗ​ត្រូវ​ពាក់​ម៉ាស និង​លាង​ដៃ​ជាមួយ​ជែល ឬ​អាល់កុល​ជាប់​ជានិច្ច ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​នេះ ប៉ុន្តែការបាញ់អាល់កុល​ញឹក​ញាប់​ពេក បង្កផលប៉ះពាល់​មួយចំនួនដូចជា បណ្ដាល​ឲ្យ​ស្ងួត​ដៃ ឬ​​​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ​ក៏មាន។ ចុះអាចម៍រុយកើតឡើងរបៀបម៉េច? គួរការពាររបៀបណាដែរ? ផលប៉ះពាល់​រ​បស់អាល់កុល ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​ជំងឺ​កុមារ បាន​ឲ្យ​ដឹង​ថា ចេញ​ស្នាម​អុជ​ៗ​ខ្មៅ​លើ​ប្រអប់​ដៃ មូល​ហេតុ​សង្ស័យ​ខ្ពស់​ជាង​គេ ​គឺ​មក​ពី​លាង​អាល់កុល ឬ​ជែល​ដែល​មាន​ជាតិ​មេតាណុល ហើយ(​​ប្រអប់​ដៃ​យើង)​ត្រូវ​ពន្លឺ​ថ្ងៃ។ កាល​ណា​យើង​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ ទោះ​វា​មិន​សូវ​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​អាច​ជាប់​នៅ​លើ​ស្បែក​យើង​យូរ និង​ពិបាក​កម្ចាត់​ទៅ​វិញ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​យើង​ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃ គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជំនាញ​សើស្បែក ឬ​អាច​ប្រើ​ឡេ​ផ្ដល់​សំណើម​ដល់​ស្បែក ដែល​មិន​មាន​ជាតិ​កាត់ និងមិនមាន​​ជាតិ​បារត។ ម៉្យាង​វិញ​ទៀត យើង​គួរ​ការពារ​មិន​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​ដាច់​ខាត និង​ផ្អាក​ការ​ប្រើ​អាល់កុល​ដោយ​ប្រើ​សាប៊ូ​លាង​ដៃ​ជំនួស​វិញ (ឬ ប្រើ​អាល់កុល ឬ​ជែល តែ​ត្រូវ​ប្រាកដ​ថា​គ្មាន​ជាតិ​មេតាណុល)។ វិធី​ការពារ​ ឡើង​អាចម៍​រុយ​លើ​ខ្នង​ដៃពីការបាញ់អាល់កុល ឬជែលដែលមានសារជាតិមេតាណុល លោកគ្រូពេទ្យបានណែនាំថា៖ ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ថ្ងៃ៖ ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ ​​មិន​អាច​កម្ចាត់​អាចម៍រុយ​បាន​ក៏​ពិត​មែន តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​មិន​កើត​អាចម៍រុយ​បន្ត​បន្ទាប់​គ្នា។ ​ពាក់​ស្រោម​ដៃ​ជិតៗ៖ ផ្ទៃ​ខ្នង​ដៃ​ក៏​ត្រូវ​ការ​ការពារ​ដូច​នឹង​ផ្នែក​ដទៃ​នៃ​រាង​កាយ​ដែរ ដូចនេះ បើ​មិន​ចង់​កើត​អាចម៍រុយ ឬ​ជាំ​ខ្មៅ​ដៃ​ទេ គួរ​ពាក់​ស្រោម​ដៃ​ឃ្លុំ​ជិតៗ​ពេល​ចេញ​​ខាង​ក្រៅ។ ជៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ៖ ចុង​ក្រោយ​នោះ​គឺ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​កត្តា​ដែល​បង្ក​ឲ្យ​មាន​អាចម៍រុយ​ឲ្យ​បាន​។ យក​ល្អ បើ​អាច​មិន​បាច់​ចេញ​ទៅ​ក្រៅ​ផ្ដេសផ្ដាស​ទេ […]


ស្បែក

ចង់ស្អាត បកស្បែក ឬចាក់ថ្នាំឲ្យស្បែកស ប្រឈមនឹងជំងឺមហារីកខ្ពស់ណាស់

បក​ស្បែក ឬ​ចាក់​ថ្នាំ​ស្បែក​ឲ្យ​ស ជា​វិធី​មួយដើម្បី​ជួយឲ្យ​ស្បែក​ភ្លឺថ្លាលឿន ប៉ុន្តែបងប្អូន​មាន​ដឹង​ទេ​ថា ​​ក្នុង​ថ្នាំ​​ឬឡេ​ទាំង​អស់​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​អ្វី​ខ្លះ? ហើយ​សុខភាព​យើង​នឹង​ប៉ះពាល់កម្រិតណា​បើ​​​ប្រើ? ការ​ពេញ​និយម​បក​ស្បែក​ឲ្យ​ស និង​ប្រើ​ផលិត​ឲ្យ​ស្បែក​ស​ខុស​ពី​សម្បុរ​ធម្មជាតិ​កំពុង​ពេញ​និយម​ក្នុង​ស្រទាប់​យុវវ័យ ព្រោះ​តែ​ចង់​ស្អាត ដោយ​មិន​គិត​ដល់​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ជំងឺ​ទូទៅ។ លោក​បន្ត​ថា ការ​និយម​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​នោះ​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​ជំងឺ​មហារីក​ស្បែក។ ក្នុង​ករណី​ដែល​យើង​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស ហើយ​មិន​បាន​ថែ​ទាំ​ស្បែក​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ​នោះ ស្បែក​របស់​យើង​ងាយរង​ការ​រលាក​ពី​ពន្លឺ​ព្រះ​អាទិត្យ ព្រោះ​ស្បែក​នោះ​ខ្សោយ​ជាង​ស្បែក​ធម្មត។ ម៉្យាង​វិញ​ទៀត ពន្លឺ​ព្រះ​អាទិត្យ​មាន​កាំ​រស្មី UV ដែល​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ស្បែក​បាន។ លើស​ពី​នេះ ការ​បក​ស្បែកមួយចំនួន មិន​ដឹង​ថា ធ្វើ​តាម​បច្ចេកទេស​មក​ពី​ណា​ឲ្យ​ប្រាកដ ពោល​គឺ​ចេះ​តែ​ធ្វើ​តាម​ការ​នឹក​ឃើញ និង​ត្រាប់​តៗគ្នា។ វេជ្ជបណ្ឌិត ដដែល​បន្ត​ថា ចំពោះ​ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស​វិញ មាន​ច្រើន​ប្រភេទ ហើយ​បច្ចុប្បន្ន មាន​ឡេលាយ ថ្នាំ​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស​ក្នុង​រយៈ​ពេល​ខ្លី​នោះ​ដែល​បាន​ដាក់​លក់​នៅ​តាម​ទី​ផ្សារ​ភាគ​ច្រើន មាន​លាយ​សារធាតុ​មួយ​ចំនួន​គេ​មិន​បាន​ប្រាប់​យើង​ឲ្យ​ដឹង ដែល​ក្នុង​នោះ​អាច​មាន​លាយ​សារធាតុ​ដូច​ជា បារត អាស៊ីដ​ខ្សោយ ថ្នាំ​ប្រឆាំង​ការ​រលាក និង​សារធាតុ​គីមី​កាត់​មួយ​ចំនួន​ទៀត​ដែល​នាំ​ឲ្យ​កើត​ជំងឺ​សើ​ស្បែក និង​មហារីក​ស្បែក ព្រោះ​ថា​សារ​ធាតុ​ទាំង​នោះ បណ្ដាល​ឲ្យ​ស្បែក​បាត់​បង់​ភាព​ការពារ។ ជា​ចុង​ក្រោយ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា រាល់​អ្នក​ដែល​និយម​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស អាច​ប្រឈម​ជាមួយ​នឹង​ជំងឺ​សើ​ស្បែក ជា​ពិសេស​គឺ​ជំងឺ​មហារីក​ស្បែក ច្រើន​ជាង​មនុស្ស​ដែល​អត់​បក​ស្បែក ឬ​ចាក់​ថ្នាំ​ឲ្យ​ស្បែក​ស។ ចំពោះអ្នកដែលមានបំណងចង់ធ្វើ​ឲ្យ​ស្បែកសមិនថាវិធីណាក៏ដោយដែលកែប្រែស្ថានភាពពណ៌សម្បុរស្បែកខុសពីធម្មជាតិ […]


ស្បែក

តិចនិក​ងាយ​ៗ​​​​​ថែរក្សា​សម្រស់​ បញ្ចៀស​ភាព​ចាស់​មុន​វ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សម្រស់​​ស្រស់​ស្អាត​គឺ​ជា​បំណង​ប្រាថ្នា​របស់​ស្រីៗ​យើង​គ្រប់​រូប​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​​មាន​វ័យ​កាន់​តែ​ច្រើន​ ស្នាម​ជ្រីវជ្រួញ​ ស្បែក​មុខ​ស្រអាប់​ និង​បញ្ហា​ស្បែក​ផ្សេង​ៗ​នឹង​ចាប់ផ្ដើម​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​របស់​យើង​ជាក់​ជា​មិន​ខាន។ យ៉ាង​ណា​មិញ ថ្វី​ត្បិត​តែ​យើង​មិន​អាច​បញ្ចៀស​ភាព​ចាស់​បាន​ក៏​ពិត​មែន​ តែ​យើង​នៅ​តែ​អាច​ពន្យារ​ភាព​ចាស់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​អនុវត្ត​តាម​តិចនិក​ងាយ​ៗ​ថែរក្សាសម្រស់ខាង​ក្រោម​នេះ។ ១.​ការពារ​ស្បែក​ពី​កម្ដៅ​ព្រះ​អាទិត្យ ​ពិត​ណាស់​ កម្ដៅ​ព្រះអាទិត្យ​អាច​បំផ្លាញ​ជាតិ​ខូឡាជែន និង​ភាព​យឺត​នៃ​ស្បែក​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​កើត​មាន​ស្នាម​ជ្រីវជ្រួញ​​។ ហេតុ​នេះ​ហើយ​ ទើប​ការ​ប្រើប្រាស់​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​SPF២០​ និង​លើស​ពី​នេះ​ អាច​ពន្យារ​ភាព​ចាស់​របស់​យើង​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ចូរ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​​មិន​ថា​​នៅ​ពេល​ដែល​យើង​នៅ​ផ្ទះ​ ឬ​អាកាសធាតុ​ត្រជាក់​ក៏​ដោយ​។ ២. ផ្ដល់​ជាតិ​ទឹក​ដល់​ស្បែក​ ស្បែក​មាន​ជាតិ​ទឹក​គឺ​ជា​សញ្ញា​បញ្ជាក់​ថា​ស្បែក​មាន​សុខភាព​ល្អ​។ ជា​ទូទៅ​ យើង​ចាំបាច់​ញ៉ាំ​ទឹក​​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​២​លីត្រ​ក្នុង​មួយ​ថ្ងៃ​។ បន្ថែម​ពី​នេះ​ ស្រី​ៗ​យើង​មិន​គប្បី​រំលង​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក​ឡើយ​ ពីព្រោះ​វា​អាច​​​បំពេញ​ជាតិ​ទឹក​ដែល​ស្បែក​ត្រូវ​ការ​។ ៣. របប​អាហារ​​មាន​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ​ជាក់​ស្ដែង​ របប​អាហារ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ចំពោះ​ស្បែក​។ ដូច​នេះ​ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​បន្លែ​ ផ្លែ​ឈើ​ និង​គ្រាប់​ធញ្ញជាតិ​ជា​រៀង​រាល់​ថ្ងៃ ដោយ​សារ​តែ​ពពួក​អាហារ​ទាំង​នេះ​ផ្ដល់​វីតាមីន​ និង​សារធាតុ​រ៉ែ​​ជា​ច្រើន​ ដែល​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​។ ៤. ការ​ផ្លាស់ប្ដូរ​បែបបទ​រស់នៅ​ កាត់បន្ថយ​ការ​ញ៉ាំ​ស្ករ​ និង​ផលិតផល​ចម្រាញ់​ពី​ទឹក​ដោះ​គោ ធ្វើ​លំហាត់​ប្រាណ​​ជា​ប្រចាំ​ ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ល្អ​ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​ ព្រម​ទាំង​មាន​សុខភាព​ល្អ ឈប់​ជក់​បារី​ និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ កាត់បន្ថយ​ស្រ្តេស​ ដោយ​ធ្វើសមាធិ​ អាន​សៀវភៅ​ ឬ​ស្ដាប់​ចម្រៀង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​។ ​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ