ជាមួយនឹងអាហារដ៏អស្ចារ្យទាំង៥ប្រភេទនេះ ស្បែករបស់យើងនឹងកាន់តែភ្លឺស្រស់ថ្លា ក៏ដូចជាមានភាពទន់រលោងគួរឲ្យចង់ស្ទាបអង្អែលជាក់ជាមិនខាន។
១. ការ៉ុត
ប្រសិនបើយើងកំពុងតែប្រឈមជាមួយនឹងបញ្ហាស្ទះរន្ធរោម ក៏ដូចជាកើតមុនជាញឹកញាប់ ការ៉ុតគឺជាអាហារដ៏ស័ក្ដិសមបំផុត ពីព្រោះវាសម្បូរដោយវីតាមីនA និងការពារការផលិតខ្លាញ់ដែលលើសផងដែរ។ លើសពីនេះវាក៏ថែទាំរន្ធរោមប្រឆាំងនឹងការកកស្ទះ បណ្ដេញជាតិពុល ព្រមទាំងធ្វើឲ្យស្បែកមានសុខភាពល្អថែមទៀតផង។
២. ដំឡូងជ្វា
ពិតណាស់ ដំឡូងជ្វា គឺជាអាហារបំប៉នដ៏ល្អបំផុតចំពោះស្បែក ដែលធ្វើឲ្យស្បែករបស់យើងភ្លឺថ្លាចេញពីខាងក្នុង។ ជាមួយនឹងវីតាមីនC ដែលផលិតកូឡាជែននៃស្បែក វាជួយកាត់បន្ថយភាពចាស់ ក៏ដូចជាធ្វើឲ្យស្បែកទន់រលោង ព្រមទាំងក្មេងជាងវ័យថែមទៀតផង។