home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

លែង​បារម្ភ! ថ្លោះឬ គ្រេចកជើង អាចព្យាបាលបានតាមវិធីងាយៗនេះ

លែង​បារម្ភ! ថ្លោះឬ គ្រេចកជើង អាចព្យាបាលបានតាមវិធីងាយៗនេះ

គ្នា​យើង​មួយ​ចំនួន​ឧស្សាហ៍​ថ្លោះ ឬ​គ្រេច​ដៃ គ្រេច​ជើង ជាពិសេស នៅ​ត្រង់​ក​ជើង ដែល​ជា​បញ្ហា​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ ពិបាក​ធ្វើ​សកម្មភាព​អ្វី​មួយ។ តែ​អស់​បារម្ភ! ប្រសិន​បើ​ជួប​បញ្ហា​ថ្លោះ ឬ​គ្រេច​ក​ជើង អាច​ដោះ​ស្រាយ​តាម​វិធី​សាស្ត្រ​សាមញ្ញ​ៗ​នេះ​បាន។

យោង​តាម​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ កាល់ម៉ែត ការ​ថ្លោះ ឬ​គ្រេច កជើង​ជា​របួស​ស្រាល​ធម្មតា​មួយ ដែល​យើង​គ្រប់​គ្នា​ជួប​ប្រទះ​ក្នុង​ជីវិត​រស់​នៅ​រាល់​ថ្ងៃ។ ផ្ទុយ​ទៅ​វិញ បើ​កជើង​មាន​សភាព​ឈឺ​ចាប់ និង​ហើម វា​អាច​មាន​បញ្ហា យារ ឬ​ដាច់​សរសៃ​ដែល​ភ្ជាប់​នឹង​ការ​ទប់​លំនឹង​សន្លាក់ ហើយ​អាច​ក្លាយ​ទៅ​ជា​ឈឺ​សន្លាក់​រ៉ាំ​រ៉ៃ និង​ចុះ​ខ្សោយ​សមត្ថភាព​សន្លាក់ ប្រសិន​បើ​ថ្លោះ ឬ​គ្រេច​ញឹក​ញាប់។

ក្នុង​ករណី​ដែល​យើង​មាន​បញ្ហា ការ​គ្រេច ឬ​ថ្លោះ​កជើង​អាច​ព្យាបាល​តាម​វិធីសាស្ត្រ​សាមញ្ញៗ​ច្រើន​យ៉ាង​ដូច​ជា៖

– ការ​ប្រើ​ប្រាស់​ថ្នាំ​ដើម្បី​សម្រួល​ការ​ឈឺ​ចាប់ ព្រម​ទាំង​បន្ថយ​ការ​ហើម​សន្លាក់
-​ ការ​ប្រើ​ប្រាស់​ទឹក​កក​ស្អំ​ដើម្បី​ស្អំ​កន្លែង​ដែល​ឈឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ និង​ជួយ​ឲ្យ​ឆាប់​ស្រក​ហើម (វិធី​នេះ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៅ​ពេល​គ្រោះ​ថ្នាក់​ហើយ​ភ្លាមៗ)
– ប្រើ​ប្រាស់​បង់​រុំ ឬ​ឧបករណ៍​ផ្សេងៗ​សម្រាប់​ជួយ​លំនឹង​របស់​សន្លាក់​ក្នុង​អំឡុង​ពេល​នៃ​ការ​ព្យាបាល
– អ្នក​ជំងឺ​ត្រូវ​ដាក់​ជើង​ដែល​ឈឺ​ខ្ពស់​ជាង​តួ​ខ្លួន​ពេល​សម្រាក (វិធី​នេះ​ជួយ​សម្រួល​ចលនា​សរសៃ​ឈាម​ត្រលប់​ទៅ​បេះ​ដូង​ដែល​ជួយ​ឲ្យ​ឆាប់​ស្រក​ហើម​ក​ជើង)
– ព្យាបាល​ដោយ​ចលនា៖ នេះ​ជា​វិធី​សាស្ត្រ​ព្យាបាល​ដែល​ចាំ​បាច់​ដើម្បី​ជួយ​សម្រួល​ចលនា​សន្លាក់ ក្នុង​ពេល​កំពុង​តែ​ជា​សះ​ស្បើយ។ វា​អាច​ការពារ​ការ​ជាប់​គាំង និង​ធ្វើ​ឲ្យ​សន្លាក់​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ។

លើស​ពី​នេះ ខាង​គ្រូពេទ្យ​និង​ផ្ដល់​ព័ត៌មាន​បន្ថែម​ពី​វិធីសាស្ត្រ​នៃ​ការ​ព្យាបាល​ដែល​ទាម​ទារ​ឲ្យ​អ្នក​ជំងឺ​ធ្វើ​តាម​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ក្នុង​គុណ​ប្រយោជន៍​នៃ​ប្រសិទ្ធិភាព​ព្យាបាល។

មន្ទីរពេទ្យ កាល់ម៉ែត បន្ថែម​ថា ភាព​ថ្លោះ ឬ​គ្រេច​នេះ អាច​កើត​ឡើង​នៅ​ក្នុង​ស្ថានភាព​នៃ​ការ​លេង​កីឡា ឬ​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ​ប្រចាំ​ថ្ងៃ​ដូច​ជា​ការ​ដើរ រត់ ឬ​លោត​ជាដើម។ ជា​ទូទៅ ការ​ព្យាបាល​មាន​រយៈ​ពេល​ពី ២-៦សប្ដាហ៍​ទៅ​តាម​សភាព​ធ្ងន់ ឬ​ស្រាល​របស់​របួស។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 14/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត