ប្រាកដហើយថា អ្នកចង់ចាកចេញ?
១- តើម្នាស់ប្រើដើម្បីអ្វី?
ម្នាស់ (Pineapple) ផ្លែឈើមួយប្រភេទ មានរសជាតិជូរអែមឆ្ងាញ់ សម្បូរដោយវីតាមីន និងពេញនិយមបំផុតសម្រាប់ប្រើជាអាហារលាងមាត់ក្រោយបាន និងសម្រាប់ចម្អិនជាមួយសាច់ ឬប្រភេទអាហារច្រើនមុខតាមចំណូលចិត្ត។ លើសពីនេះ ម្នាស់ ត្រូវបានចាស់ៗ យកប្រើជាឱសថបុរាណ ដើម្បីព្យាបាលបញ្ហាសុខភាពមួយចំនួនដូចជា៖
– ប្រឆាំងដង្កូវប៉ារ៉ាស៊ីត និងពពួកប៉ារ៉ាស៊ីតអាមីប (Amoebic parasites)
– ព្យាបាលបញ្ហាក្រពះ
– ជំរុញឲ្យរលូតកូន
– ភ្ញោចឲ្យមានរដូវ។
សារធាតុប្រូមែឡែន (Bromelain) ចម្រាញ់ចេញពីម្នាស់ អាចប្រើជាផលិតផលម្ហូបអាហារ មានគុណប្រយោជន៍សម្រាប់សុខភាព (Nutraceutical)។ លើសពីនេះ ម្នាស់ ត្រូវគេរកឃើញដែរថា មានប្រសិទ្ធិភាពបង្អាក់ការលូតលាស់របស់កោសិកាមហារីកកាច (Maglignant) បញ្ឈប់កំណកឈាម កាត់បន្ថយការរលាក និងជួយយកចេញជាលិកាខូចដោយសារដំបៅ។
ម្នាស់ អាចនឹងណែនាំឲ្យប្រើក្នុងករណីផ្សេងទៀត សូមសួរទៅគ្រូពេទ្យ ឬឱសថការី ដើម្បីដឹងព័ត៌មានបន្ថែម។
២- ម្នាក់មានសកម្មភាពយ៉ាងម៉េចដែរ?
ម្នាស់ មានសារធាតុគីមី អាចមានប្រសិទ្ធភាពដល់ការព្យាបាលការរលាក ឬមានសកម្មភាពដូចនឹងថ្នាំប្រឆាំងរលាកដែរ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណ សម្រាប់ព័ត៌មានបន្ថែម។
៣- ត្រូវដឹងអ្វីខ្លះមុននឹងប្រើម្នាស់ជាថ្នាំបុរាណ?
ប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ឬឱសថការីឬអ្នកឯកទេសឱសថរុក្ខជាតិ បើ៖
– ស្រ្តីមានគភ៌ ឬបំបៅដោះ ព្រោះស្រីៗមានផ្ទៃពោះ ឬបំបៅដោះ គួរតែប្រើថ្នាំតែមួយមុខណាណែនាំដោយគ្រូពេទ្យជំនាញប៉ុណ្ណោះ។
– កំពុងប្រើប្រាស់ថ្នាំផ្សេងៗ រួមទាំងថ្នាំអាចទិញបានដោយគ្មានវេជ្ជបញ្ជា។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីជាមួយម្នាស់ ថ្នាំពេទ្យ ឬឱសថរុក្ខជាតិផ្សេងៗទៀត។
– មានជំងឺ ឬស្ថានភាពសុខភាពផ្សេងៗ។
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីប្រភេទផ្សេង ដូចជា អាហារ សារធាតុពណ៌ សារធាតុរក្សាអាហារ ឬសត្វ។
លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់សម្រាប់ឱសថរុក្ខជាតិ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់ទៅលើថ្នាំពេទ្យទេ។ ដូចនេះ គួរតែមានការសិក្សាបន្ថែមពីសុវត្ថិភាពលើឱសថទាំងនេះ។ ត្រូវប្រាកដថា អត្ថប្រយោជន៍នៃការប្រើថ្នាំនេះ ខ្ពស់ជាងកត្តាប្រឈម។ សូមពិគ្រោះជាមួយគ្រូពេទ្យសម្រាប់ព័ត៌មានបន្ថែម។
៤- ម្នាស់មាននសុវត្ថិភាពកម្រិតណា?
– ចំពោះស្រីៗពពោះ និងបំបៅដោះកូន៖ ព័ត៌មានបង្ហាញពីសុវត្ថិភាព និងប្រសិទ្ធភាពចំពោះស្រីៗកំពុងពពោះ និងបំបៅដោះ គឺនៅខ្វះខាតនៅឡើយ ។ មិនមានទិន្នន័យគ្រប់គ្រាន់ អាចបញ្ជាក់ថាម្នាស់ អាចបង្កឲ្យមានឈាមរដូវច្រើន និងធ្វើឲ្យរលូតកូននៅឡើយទេ។
៥- ម្នាស់អាចបង្កឲ្យមានផលរំខានអ្វីខ្លះ?
ខាងក្រោមនេះជាផលរំខានខ្លះៗ អាចកើតឡើងដោយសារប្រើម្នាស់ជាថ្នាំបុរាណ៖
– ប្រតិកម្មប្រឆាំង រួមមាន រាក ហូរឈាមរដូវច្រើន ចង្អោរ រមាស់ស្បែក និងក្អួត
– ហើមមាត់ និងថ្ពាល់ ដោយសារតែញ៉ាំផ្លែឈើច្រើនពេក។
មិនមែនគ្រប់គ្នាសុទ្ធតែមានផលរំខានទាំងនេះទេ ប្រហែលអាចមានផលរំខានផ្សេងទៀតមិនបានរៀបរាប់ខាងលើ ដូចនេះ បើមានចម្ងល់ទាក់ទងនឹងផលរំខាន សូមពិគ្រោះជាមួយគ្រូពេទ្យ ឱសថការី ឬគ្រូឱសថបុរាណ។
៦- ម្នាស់អាចមានអន្តរកម្មនឹងអ្វីខ្លះ?
ម្នាស់ (Pineapple) អាចមានអន្តរកម្មជាមួយនឹងថ្នាំពេទ្យ ឬស្ថានភាពដែលអ្នកកំពុងមាននៅពេលបច្ចុប្បន្ននេះ។ សូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូឱសថបុរាណមុននឹងប្រើ។
អត្ថបទពាក់ព័ន្ធ៖
ព័ត៌មានទាំងនេះ មិនបានរាប់ជាការណែនាំរបស់គ្រូពេទ្យនោះទេ។ ត្រូវតែពិភាក្សាជាមួយគ្រូពេទ្យ ឬឱសថការី មុនពេលចាប់ផ្តើមប្រើប្រាស់ថ្នាំប្រភេទនេះ។
៧- កម្រិតប្រើធម្មតាម៉េចដែរ?
ផ្លែម្នាស់ពីរចំណិត អាចមានវីតាមីន C (Ascorbic acid) ប្រហែលជា ១០០មិល្លីក្រាម។ កម្រិតប្រើជាតិប្រូមែឡែន គឹ ៤០មិល្លីក្រាម លេប ៣-៤ ដង/ថ្ងៃ។
កម្រិតប្រើប្រាស់ម្នាស់ជាឱសថបុរាណ អាចមានលក្ខណៈខុសគ្នាសម្រាប់អ្នកជំងឺម្នាក់ៗ។ កម្រិតប្រើប្រាស់អាស្រ័យលើកត្តាអាយុ សុខភាព និងស្ថានភាពរាងកាយមួយចំនួនទៀត។ ឱសថរុក្ខជាតិ មិនមែនតែងមានសុវត្ថិភាពទាំងអស់នោះទេ ហេតុនេះ សូមប្រឹក្សាយោបល់ជាមួយអ្នកឯកទេសឱសថរុក្ខជាតិ ឬគ្រូពេទ្យជំនាញជាមុនសិន។
៨- ទម្រង់ម្នាស់ជាថ្នាំមានអ្វីខ្លះ?
ម្នាស់ (Pineapple) អាចមានក្នុងទម្រង់ដូចជា៖
– ទឹកម្នាស់
– គ្រាប់ថ្នាំ
– គ្រាប់ថ្នាំខេបស៊ុល។
ផលិតផលទាំងនេះ ភាគច្រើនមានសារធាតុប្រូមែឡែន ៥០០មិល្លីក្រាម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ប្រើរង្វាស់សុខភាពBMI ដើម្បីគណនារាងកាយ ទម្ងន់ និងកម្ពស់សមសួន និងសុខភាពល្អ
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Pineapple. http://www.kew.org/science-conservation/plants-fungi/ananas-comosus-pineapple. Accessed November 21, 2016
Pineapple. https://www.drugs.com/npc/pineapple.html. Accessed November 21, 2016