ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

អត្ថបទផ្សេងទៀតពី ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ស្វែងរក ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ឱសថរុក្ខជាតិ

Lemon (ក្រូច​ឆ្មារ)

ស្វែងយល់ពីការប្រើប្រាស់១- ក្រូចឆ្មារជួយអីខ្លះដល់រាងកាយ? ក្រូច​ឆ្មារ ជា​ប្រភេទ​រុក្ខជាតិ​ម្យ៉ាង ក្រៅពី​​​ប្រើ​សម្រាប់​បន្ថែម​រសជាតិ​អាហារ គេ​យក​ផ្លែ ទឹក និង​សម្បក​វា មក​ធ្វើ​ជា​ថ្នាំ​ព្យាបាល។ ក្រូច​ឆ្មារ​អាច​ព្យាបាល​ជំងឺអញ្ញាញធ្មេញ ដែល​កើត​ឡើង​ដោយសារ​ខ្វះ​វីតាមីន C។ វា​ក៏​អាច​ព្យាបាល​ផ្តាសាយ ផ្តាសាយ​ជ្រូក (H1N1) ហ៊ឹង​ត្រចៀក ជំងឺ​ម៉ានីញែរ (Meniere’s disease ជា​ប្រភេទ​ជំងឺ​កើត​នៅ​ត្រចៀក ធ្វើ​ឲ្យ​វិល​មុខ ហើយ​បាត់បង់​សមត្ថភាព​ស្ដាប់) និង​ក្រួស​ក្នុង​តម្រង​នោម។ ក្រូចឆ្មារ អាច​ជួយ​រំលាយ​អាហារ បំបាត់​ការ​ឈឺ​ចាប់ និង​ហើម (រលាក​សាច់​ដុំ សន្លាក់) បង្កើន​សកម្មភាព​សរសៃ​ឈាម និង​ជួយ​ឲ្យ​នោម​ច្រើន​ដើម្បី​កាត់​បន្ថយ​បញ្ហា​ចាល់​ទឹក​ក្នុង​ខ្លួន។ ២– វាដំណើរការម៉េច? រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ច្បាស់​ពី​ប្រសិទ្ធភាព​របស់​​ក្រូច​ឆ្មារ នៅ​ឡើយ​ទេ។ ដូច្នេះ គួរ​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ថ្នាំ​បុរាណ មុន​ពេល​ប្រើ។ យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​​បង្ហាញ​ថា ក្រូច​ឆ្មារ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ម្យ៉ាង​ឈ្មោះ​ថា Bioflavonoids ដែល​គេ​ជឿ​ថា ជា​សារធាតុ​ល្អ​ជួយ​ទ្រទ្រង់​សុខភាព​រាង​កាយ។ កត្តាគួរប្រុងប្រយ័ត្ន៣– មុនប្រើគួរដឹងអីខ្លះ? មុន​យក​ក្រូចឆ្មារ​ធ្វើ​ជា​ថ្នាំ​ព្យាបាល ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​ពេទ្យ​ថ្នាំ​បុរាណ​ជា​មុន បើ​សិន៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយអាស៊ីដឡូរិក ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ […]


ឱសថរុក្ខជាតិ

Chia seed (​គ្រាប់​ជីរ)

ស្វែងយល់ពីការប្រើប្រាស់១- គ្រាប់ជីរជួយអីខ្លះដល់រាងកាយ? គ្រាប់​ជីរ (Chia Seed) ត្រូវ​គេ​យក​មក​ធ្វើ​ថ្នាំ​បុរាណ​ព្យាបាល​ជំងឺ​យូរ​ណាស់​មក​ហើយ។ គ្រាប់​ធញ្ញ​ជាតិ​ប្រភេទ​នេះ ​មាន​ដើម​កំណើត​នៅ​ប្រទេស​ម៉ិចស៊ិក ហើយ​ត្រូវ​ជន​ជាតិ Aztecs ដាំ​ដុះ។ បច្ចុប្បន្ន គ្រាប់​ជីរ ត្រូវ​គេ​ដាំ​នៅ​គ្រប់​ទីកន្លែង​ក្នុង​តំបន់​អាមេរិក​កណ្តាល និង​ភាគ​ខាង​ត្បូង។ គេ​ដាំ​យក​គ្រាប់ ព្រោះ​សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា  ៣។ គេ​យក​គ្រាប់​ជីរ​ទៅ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម លើស​ឈាម កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ២– វាដំណើរការម៉េច? មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​បញ្ជាក់​ច្បាស់​ពី​ប្រសិទ្ធភាព​របស់​គ្រាប់​ជីរនៅ​ឡើយ។ ដូច្នេះ គួរ​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ថ្នាំ​បូរាណ មុន​ពេល​ប្រើ។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រឹម​ដឹង​ថា គ្រាប់​ជីរ​ សម្បូរ​អាស៊ីដ​ខ្លាញ់​អូមេហ្កា ៣ និង​ជាតិ​សរសៃ​ច្រើន។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា អាស៊ីដ​អូមេហ្គា ៣ និង​ជាតិ​កាក​សរសៃ ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​បេះ​ដូង។ កត្តាគួរប្រុងប្រយ័ត្ន៣– មុនប្រើគួរដឹងអីខ្លះ? មុន​យក​គ្រាប់​ជីរ​ធ្វើ​ជា​ថ្នាំ​ព្យាបាល ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​ពេទ្យ​ថ្នាំ​បុរាណ​ជា​មុន បើ​សិន៖៖ – កំពុង​ប្រើ​ថ្នាំ​អ្វី​ផ្សេងៗ រួម​ទាំង​ថ្នាំ​អ្នក​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា – មាន​ប្រតិកម្ម​ជាមួយ​គ្រាប់​ជីរ ​ថ្នាំ​ពេទ្យ ឬ​ថ្នាំបុរាណ​ផ្សេងៗ – កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​​បញ្ហា​សុខភាព​អ្វី​មួយ – ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​សត្វ – កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​​ដោះ​កូន […]


ឱសថរុក្ខជាតិ

Iodine (អ៊ីយ៉ូត)

ស្វែងយល់ពីការប្រើប្រាស់១-​ អ៊ីយ៉ូត​ជួយអីខ្លះដល់រាងកាយ? អ៊ីយ៉ូត​ជា​សារ​ធាតុ​គីមីដែល​រាងកាយ​ត្រូវការ​ ប៉ុន្តែរាងកាយ​មិន​អាច​បង្កើតសារធាតុ​នេះ​បានដោយ​ឯកឯង​ទេ ហើយអ៊ីយ៉ូតយើងអាច​បានពីរបប​អាហារប្រចាំ។ អ៊ីយ៉ូត​ប្រើសម្រាប់ការពារ​កង្វះ​សារជាតិ​អ៊ីយ៉ូត និង​ផលវិបាក​​ដូច​ជា​ជំងឺ​ពក​ក។ វាក៏ប្រើសម្រាប់៖ – ព្យាបាល​ជំងឺ​ស្បែក​បង្ករោគដោយពពួក​ផ្សិត (Cutaneous sporotrichosis) – ព្យាបាល​ជំងឺ​ដុំ​គីស​ក្នុង​សុដន់ (Fibrocystic breast) – ការពារ​មហារីក​ដោះ ជំងឺ​ភ្នែក ទឹក​នោម​ផ្អែម ជំងឺ​បេះដូង​ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល – ថ្នាំ​បញ្ចេញ​ស្លេស្ម។ គេ​ក៏​ប្រើ​វា​សម្រាប់ករណី​សង្រ្គោះបន្ទាន់​ ក្នុង​គ្រោះថ្នាក់​ដោយ​ជាតិវិទ្យុសកម្ម ការពារ​ក្រពេញ​ទីរ៉ូអ៊ីត​ ពីវិទ្យុសកម្ម។ ក្រៅពីនេះ គេ​ប្រើ​វា​លាប​លើស្បែក​ដើម្បី​សម្លាប់​មេរោគ កុំឲ្យឈឺក្នុងមាត់( Mucositis) ដោយ​សារ​ការ​ព្យាបាល​ដោយ​ប្រើ​ជាតិ​គីមី និង​ព្យាបាល​ដំបៅ​ដោយសារ​ទឹកនោម​ផ្អែម។ ២- វាដំណើរការម៉េច? មិនទាន់​មាន​ការ​សិក្សារ​គ្រប់គ្រាន់​ទៅ​លើ​ដំណើរការ​របស់​វា​នៅឡើយ​ទេ។ ចំពោះព័ត៌មាន​បន្ថែម​សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​។ ទោះបីយ៉ាងណា គេ​ដឹង​ថាវាអាច​បន្ថយកម្រិត​អ័រម៉ូនក្រពេញ​ទីរ៉ូអ៊ីត​ អាច​សម្លាប់​ផ្សិត បាក់តេរី និង​ពពួក​មេរោគ​តូចៗ ដូចជា ​អាមីប​ជាដើម។ ប្រភេទ​ពិសេស​នៃអ៊ីយ៉ូត​ ឈ្មោះ​ថា​ប៉ូតាស្យូមអ៊ីយ៉ូត ​ប្រើ​សំរាប់​ព្យាបាល (មិនសម្រាប់​ការពារ) ឥទ្ធិពល​គ្រោះថ្នាក់​ដោយសារ​វិទ្យុសកម្ម។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយអ៊ីយ៉ូត ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ […]


ថ្នាំបន្ទាប់បន្សំ

Triamcinolone (ឱសថ Triamcinolone)

ស្វែងយល់ពីការប្រើប្រាស់១- ​ថ្នាំ Triamcinolone ព្យាបាលជំងឺអីខ្លះ? Triamcinolone ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Corticosteroids (ប្រឆាំង​រលាក) អាច​បង្ការ​កុំ​ឲ្យ​មាន​ការ​បញ្ចេញ​សារធាតុ​ង្ក​ឲ្យ​មាន​ការ​រលាក​ក្នុង​រាងកាយ។ Triamcinolone គឺ​សម្រាប់​លេប​ព្យាបាល​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ប្រតិកម្ម​អាលែកហ្ស៊ី បញ្ហា​ស្បែក រលាក​ពោះ​វៀន​ធំ ជំងឺ​រលាក​សន្លាក់ ជំងឺ Lupus ជំងឺ Psoriasis (ជំងឺ​បង្ក​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​បណ្ដាល​ធ្វើ​ឲ្យ​រមាស់​ និង​កន្ទួល​ក្រហម​ស្បែក) ឬ​បញ្ហា​ដង្ហើម។ យ៉ាងណា ថ្នាំ Triamcinolone អាច​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ​នេះ។ ២- គេប្រើថ្នាំនេះប្រើ​យ៉ាង​ម៉េច? ត្រូវប្រើ​ Triamcinolone ទៅ​តាម​ការ​ណែ​នាំ​របស់​វេជ្ជបណ្ឌិត ដោយ​មិន​ត្រូវ​លេប​លើស ​ឬ​ខ្វះ​កម្រិតថ្នំា ​ឬ​យូរ​ជាង​ការ​ណែ​នាំ​នោះ​ឡើង។ ករណី​ខ្លះវេជ្ជបណ្ឌិត​ អាច​ធ្វើ​ការ​កែ​តម្រូវ​បរិមាណ​ថ្នាំ​ដើម្បី​ទទួលបាន​​លទ្ធ​ផលព្យាបាល​​ល្អ​ជាង​មុន។ ត្រូវ​លេប Triamcinolone ជា​មួយ​អាហារ ​ដើម្បី​ការពារ​កុំឲ្យ​​ឈឺ​ក្រពះ។ កម្រិត​ថ្នាំ​ស្តេរ៉ូអ៊ីត អាច​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ ​បើ​យើង​មាន​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដូច​ជា មាន​ជំងឺ​ធ្ងន់ធ្ងរ គ្រុនក្ដៅ មានឆ្លង​រោគ​ផ្សេងៗ ​ត្រូវ​វះកាត់ ឬករណី​សង្គ្រោះ​បន្ទាន់​ណា​មួយ។ ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ បើ​យើង​មាន​បញ្ហា​យើង​កំពុង​ប្រើ​ថ្នាំ​ប្រភេទ​នេះ ព្រោះ​អាច​ធ្វើ​ឲ្យ​លទ្ធផល​វេជ្ជសាស្រ្ត​មាន​ភាព​មិន​ប្រក្រតី។ មិន​ត្រូវ​ឈប់​ប្រើថ្នាំ Triamcinolone ភ្លាម​ៗ​ទេ ព្រោះ​អាចធ្វើឲ្យជំងឺ​រើ​ឡើងវិញ។ ក្នុងករណី​បន្ទាន់ ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ពេល​សម្រេចចិត្ត​ឈប់​ប្រើ​ថ្នាំ ​ពាក់​កាត​សម្គាល់​បង្ហាញ​ថាយើង​កំពុង​ប្រើ​ប្រាស់​ថ្នាំប្រឆាំង​ការ​រលាក។ គ្រូ​ពេទ្យ ពេទ្យ​ធ្មេញ ឬ​អ្នក​ផ្ដល់​សេវា​សង្គ្រោះ​បន្ទាន់​ ទទួល​ព្យា​បាលយើង ចាំបាច់​ត្រូវ​ដឹងយើង​បាន​ប្រើ​ប្រាស់​ថ្នាំ​នេះ។ ៣- ត្រូវ​រក្សា​ទុក​ថ្នាំ​នេះ​ដោយ​វិធី​ណា? ថ្នាំ Triamcinolone អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ […]


ឱសថរុក្ខជាតិ

Chaga (​ផ្សិតឆាហ្គា)

ស្វែងយល់ពីការប្រើប្រាស់១- ផ្សិតឆាហ្គាជួយអីខ្លះដល់រាងកាយ? ផ្សិត​ឆាហ្គា (Chaga) ជា​ផ្សិត​មួយ​ប្រភេទអាច​ផលិត​សារធាតុ​មួយ Conk ​គេ​យក​វា​មក​ផលិត​ជា​ឱសថ។ គេ​ប្រើ​ផ្សិត​ឆាហ្កា (Chaga) ឱសថ​សម្រាប់​​លេបព្យាបាល​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម​ ​មហារីក​​ក្រពះ និងពោះ​វៀន​​ ជំងឺ​ថ្លើម​​ សម្លាប់​ប៉ារ៉ាស៊ីត​ ឈឺ​ក្រពះ និង​ជំងឺ​របេង។​ ២- វាដំណើរការម៉េច? រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​អាច​បញ្ជាក់​ពីដំណើរ​ការ​របស់​ផ្សិត​នេះ​នៅ​ឡើយ​ទេ។ ដូច​នេះ​អាច​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បូរាណ​​សម្រាប់​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី គេ​ជឿ​ថា ផ្សិត​ឆាហ្គា (Chaga) អាច​ជួយ​ភ្ញោច​ប្រព័ន្ធ​ការ​ពារ​ ខណៈ​សារធាតុ​គីមីមាន​ក្នុង​ផ្សិត​នេះ​ ​ដើរ​តួរ​ជា​អ្នក​ប្រឆាំង​អុកស៊ីដ​កម្ម​ផង​ដែរ។ ផ្សិត​ឆាហ្គា អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​​ថែម​ទៀត​ផង។ កត្តាគួរប្រុងប្រយ័ត្ន៣– មុនប្រើគួរដឹងអីខ្លះ? ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​​​មាន​បញ្ហា​ដូចជា៖ – ​កំពុង​មាន​ផ្ទៃ​ពោះ ឬ​​បំបៅ​ដោះកូន ព្រោះអំឡុង​​ពេល​មាន​ផ្ទៃ​ពោះ ឬបំបៅ​ដោះ​កូន យើង​​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – បើកំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ជាមុន – ​មាន​ប្រតិកម្ម​ជាមួយផ្សិត​ឆាហ្គា (Chaga) ឬ​ថ្នាំ​ពេទ្យ​ និងឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​ណា​​មួយ – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុរក្សា​គុណភាព​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌចុះបញ្ជីការផ្លូវច្បាប់លើឱសថបុរាណ មិនតឹងរ៉ឹងដូចការចុះបញ្ជីការផ្លូវច្បាប់លើថ្នាំពេទ្យទេ។ ដូចនេះគេត្រូវការ សិក្សាបន្ថែមដើម្បីដឹងពីសុវត្ថិភាពប្រើប្រាស់ឱសថបុរាណ។ គុណសម្បត្តិនៃការប្រើឱសថនេះ ត្រូវច្រើនជាងផលប៉ះពាល់មុនពេលប្រើវា។ សូមពិគ្រោះជាមួយអ្នកជំនាញខាងឱសថរុក្ខជាតិ ឬគ្រូពេទ្យបន្ថែម។ ៤– មានសុវត្ថិភាពកម្រិតណា? គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ឱសថ​រុក្ខ​ជាតិ​ប្រភេទ​នេះ​ មាន​សុវត្ថិភាព ឬ​អាច​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ។ ៥- គួរប្រុងប្រយ័ត្ន  – ស្រ្តី​មាន​ផ្ទៃ​ពោះ និងបំបៅ​ដោះកូន៖ នៅ​មិន​ទាន់​មាន​ព៍ត៌​មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ឱសថ​នេះនៅ​ឡើយ​ទេ។ គប្បី​​មិន​គួរ​ប្រើ​ប្រាស់​វា​ អំឡុង​ពេល​នេះ​ឡើយ។ – ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង […]


ឱសថរុក្ខជាតិ

Collard (​​ខាត់​ណា)

ស្វែងយល់ពីការប្រើប្រាស់១- ខាត់ណាជួយអីខ្លះដល់រាងកាយ? ខាត់ណា (Collard) ជា​ប្រភេទ​បន្លែ​មាន​ស្លឹក​ពណ៌​បៃ​តង​ចាស់ ជា​ទូទៅ​មនុស្ស​គ្រប់​គ្នា​យកចម្អិត​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​ពិសារ​។ គេ​ក៏​យក​ស្លឹក​ខាត់​ណា​ មក​ប្រើ​ជា​ឱសថ​សម្រាប់​ព្យាបាល​ជំងឺផង​ដែរ។ គេ​ប្រើ​ខាត់ណា (Collard) សម្រាប់​ព្យាបាល៖ – មហារីក​ប្លោក​នោម – មហារីក​សុដន – មហារីក​ក្រពេញ​ប្រូស្តាត – ជំងឺ​ស្លេក​ស្លាំង​ខ្វះ​ឈាម – ជំងឺ​បេះ​ដូង – ទល់​លាមក – ទឹក​នោម​ផ្អែម – ជំងឺ​ភ្នែក​ បណ្តាល​ឲ្យ​សរសៃ​ប្រសាទ​ភ្នែក​ខូច (glaucoma) – លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម – គំហើញ​ធ្លាក់​ចុះ (macular degeneration) – ស្រក​ទម្ងន់ – ជំងឺ​ Scurvy (ជំងឺ​ខ្វះ​វីតាមីន C) ២- វាដំណើរការម៉េច? រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​អាច​បញ្ជាក់​អំពីដំណើរ​ការ​របស់​ខាត់ណាបាន​នៅ​ឡើយ​ទេ។ ដូច​នេះ​អាច​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បុរាណដើម្បី​ស្វែងយល់​បន្ថែម។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា គេ​ជឿ​ថា ខាត់ណា មាន​ផ្ទុក​សារធាតុ​គីមី ​​អាច​ជួយ​​ការពារ​ជំងឺ​មហារីក​បាន។ ហើយ​សារធាតុ​គីមី​ទាំង​នោះ ដើរ​តួ​សំខាន់​ជា​អ្នក​ប្រឆាំង​អុក​ស៊ីដ​កម្ម​ផង​ដែរ។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។ – ​មាន​ប្រតិកម្ម​ជាមួយ​ខូឡាជេន​សាច់​មាន់ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? ការ​ប្រើ​ប្រាស់ ខាត់ណា មាន​សុវត្ថិភាព​បើយើង​ញ៉ាំ​ធម្មតា។ ប៉ុន្តែ​មិន​មាន​ការ​អះ​អាង​ណា​មួយ​ បញ្ជាក់​អំពី​សុវត្ថិភាព​របស់​វា​ នៅ​ពេល​គេបម្លែងទៅ​ជា​ថ្នាំ​​​ទេ។ ៥- គួរប្រុងប្រយ័ត្ន  សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​កូន​ដោយ​ទឹក​ដោះ៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពត៌​មាន​ច្បាស់​លាស់​ពី​ការ​ប្រើ​ប្រាស់ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ​។ ដូច​នេះគួរ​យក​មក​ធ្វើ​ម្ហូប​ញ៉ាំ​បាន តែ​កុំ​ព្យាយាម​បម្លែង​ទៅ​ជា​ថ្នាំ […]


ឱសថរុក្ខជាតិ

Jasmine ​(ផ្កា​ម្លិះ)

ការ​ប្រើ​ប្រាស់១- ផ្កា​ម្លិះជួយអីខ្លះដល់រាងកាយ? ផ្កា​ម្លិះ (Jasmine) ជា​ប្រភេទ​រុក្ខ​ជាតិ​ម្យ៉ាង ​គេ​យក​ផ្កា​របស់​វា​មក​ធ្វើ​ជា​ថ្នាំ​។ ផ្កា​ម្លិះ មក​ប្រើ​សម្រាប់ជំនួយ​បញ្ហា​មួយ​ចំនួន​ដូចជា៖ – បង្កើន​សកម្ម​ភាព​ខួរ​ក្បាល – បញ្ហា​ថ្លើម ​ដូច​ជា រលាក​ថ្លើម និង​ក្រិន​ថ្លើម – ឈឺ​ពោះ​បណ្តាល​មក​ពី ជំងឺ​រាគ​ធ្ងន់​ធ្ងរ(រាកមួល) – បង្កើន​ចំណង់​ផ្លូវ​ភេទ – ព្យាបាល​ជំងឺ​មហារីក​ -​ ប្រើ​ជា​ប្រ​ភេទ​ថ្នាំ​សណ្តំ។ ២- វាដំណើរការម៉េច? រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​អាច​បញ្ជាក់​ពីដំណើរ​ការ​របស់​ផ្កា​ម្លិះនៅ​ឡើយ​ទេ។ ដូច​នេះ​អ្នក​អាច​សួរ​គ្រូពេទ្យ ឬ​ពេទ្យ​ឱសថ​បុរាណ​សម្រាប់​ព័ត៌​មាន​បន្ថែម។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយផ្កាម្លិះ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? ការ​ប្រើ​ប្រាស់ ផ្កា​ម្លិះ គឺ​មាន​សុវត្ថិភាព​ បើ​អ្នក​គ្រាន់​តែ​ប្រើ​សម្រាប់​តែ​​ទទួលញ៉ាំ។ ប៉ុន្តែ​មិន​មាន​ការ​អះ​អាង​ណា​មួយ​ បញ្ជាក់​អំពី​សុវត្ថិភាព​របស់​វា​ នៅ​ពេល​គេធ្វើ​វា​ក្លាយ​ទៅ​ជា​ថ្នាំ​នោះ​ទេ។ ៥- គួរប្រុងប្រយ័ត្ន  – ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​​បំបៅ​ដោះកូន៖ រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ពត៌​មាន​ច្បាស់​លាស់​អំពី​ការ​ប្រើ​ប្រាស់ ឱសថ​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​អ្នក​​គួរ​ប្រើ​ប្រាស់​វា​ សម្រាប់​ក្នុង​ការ​ទទួល​ទាន​បាន​ហើយ។ ស្វែងយល់ពីផលរំខាន៦- មានផលរំខានអីខ្លះ? ផ្កា​ម្លិះ អាច​បណ្តាល​ឲ្យ​មាន​អាលែកហ្ស៊ី។ មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ហេតុនេះ​បើ​​មាន​ចម្ងល់​ អាច​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ […]


ឱសថរុក្ខជាតិ

Reishi Mushroom (ផ្សិតលីញជឺ)

ស្វែងយល់ពីការប្រើប្រាស់១- ផ្សិត​លីញជឺជួយអីខ្លះដល់រាងកាយ? ផ្សិត​លីញជឺ (Reishi Mushroom) ជា​ប្រភេទ​​ផ្សិត​​មាន​សភាព​រឹង និង​លក្ខណៈ​ស្រដៀង​ឈើ ហើយ​​មាន​រស​ជាតិ​ល្វីង។ គេ​យក​ដើម​ និង​ឫស​​​វា​មក​ធ្វើ​ជា​ឱសថ។ គេ​យក​ផ្សិត​លីញជឺ (Reishi Mushroom) មក​ប្រើ​ដើម្បី៖ – បង្កើន​សមត្ថិភាព​ប្រព័ន្ធ​ការពារ​រាង​កាយ – ព្យាបាល​ការ​ឆ្លង​រោគ​បណ្តាល​មក​ពី​វីរុស ដូច​ជា​ ផ្តាសាយ​ធំ ផ្តាសាយ​ជ្រូក (Swine flu) និង​ផ្តាសាយ​បក្សី – ព្យាបាល​ជំងឺ​សួត ​ដូច​ជា ​ហឺត និង​រលាក​ទង​សួត – ជំងឺ​បេះ​ដូង ​ដូចជា លើស​សម្ពាធ​ឈាម និង​លើស​ជាតិ​ខ្លាញ់ – ជំងឺ​តម្រង​នោម – ជំងឺ​មហារីក – ​ជំងឺ​ថ្លើម។ គេ​ក៏​យក​វា​មក​ប្រើព្យាបាល​អ្នកជំងឺ អេដស៍ ជំងឺ​ខ្លាច​កន្លែង​ខ្ពស់ (Altitude Sickness) អស់​កម្លាំង​ល្ហិត​ល្ហៃ គេង​មិន​លក់​​ដំបៅ​ក្រពះ​ ពុល​ចំណី និង​ការ​ឈឺ​ចាប់។ មួយ​វិញ​ទៀត ​គេ​ក៏​យក​វា​មក​ប្រើ​សម្រាប់​កាត់​បន្ថយ​ស្រ្តេស និង​ទប់​ស្កាត់​បញ្ហា​អស់​កម្លាំង។ គេ​ប្រើ​ផ្សិត​លីញជឺ (Reishi Mushroom)​ ​បូក​ជា​មួយ​ថ្នាំ​រុក្ខជាតិ​ដទៃ​ ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត។ ២- វាដំណើរការម៉េច? មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការ​សិក្សា​អំពី​ ដំណើរ​ការ​របស់​ផ្សិត​លីញជឺ (Reishi Mushroom)​ នៅ​ឡើយ​ទេ។អាច​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ឱសថបុរាណ ឬ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ប៉ុន្តែ​គេ​អាច​ដឹង​ថា​ផ្សិត​នេះ​មាន​ផ្ទុក​សារធាតុ​គីមី ផ្តល់​ផល​ល្អ​ជា​ច្រើន​សម្រាប់​សុខភាព មាន​ទាំង​ការ​ប្រឆាំង​ដុំសាច់​មហារីក និង​មាន​គុណសម្បតិ្ត​ដល់​ប្រព័ន្ធ​ការ​ពារ​រាង។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយផ្សិត​លីញជឺ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ […]


ថ្នាំបន្ទាប់បន្សំ

Cetirizine + Pseudoephedrine (ឱសថ Cetirizine + Pseudoephedrine)

ស្វែងយល់ពីការប្រើប្រាស់១- គេប្រើ​ Cetirizine + Pseudoephedrine ព្យាបាលជំងឺអីខ្លះ? ​ថ្នាំ Cetirizine + Pseudoephedrine សម្រាប់​ព្យាបាល​បញ្ហា​អាលែកហ្ស៊ី​ មួយ​ចំនួន ​រួម​មាន ហូរ​ទឹក​ភ្នែក ហៀរ​សំបោរ ឬ​តឹង​ច្រមុះ រមាស់​ភ្នែក ច្រមុះ និង​កណ្តាស់។ ថ្នាំ​នេះ​មាន​សារធាតុ​ពីរ​មុខរួម​​បញ្ចូល​គ្នា​គឺ Cetirizine និង​ Pseudoephedrine។ Cetirizine ជា​ថ្នាំ​ Antihistamine មាន​ប្រសិទ្ធភាព​ប្រឆាំង​សារ​ធាតុ​ Histamine នៅ​ក្នុង​ខ្លួន​​យើង​ ដែល​ជាដើម​ហេតុ បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី។ Pseudoephedrine ជា​ពពួក​ថ្នាំ​ Decongestant ជួយ​ឲ្យ​សរសៃ​ឈាម​ក្នុង​ច្រមុះ​រួម​តូច ដើម្បី​កាត់​បន្ថយការ​ហើម និង​តឹង​ច្រមុះ។ ថ្នាំ​នេះ​មិន​ត្រូវ​បាន​ណែ​នាំ​ឲ្យ​ក្មេង​អាយុ​តិច​ជាង ១២​ឆ្នាំ ​ប្រើ​ឡើយ ដោយ​សារ​តែ​មាន​ផ្ទុក​ជាតិ Pseudoephedrine ច្រើន​ពេក។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? បើ​ទិញ​ថ្នាំនេះ​នៅ​តាម​ឱសថស្ថាន ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​​តាម​ក្រដាស​ណែនាំ​មាន​នៅ​ក្នុងប្រអប់​ថ្នាំ។ ​ករណី​មាន​ចម្ងល់​ជុំវិញ​ការ​ប្រើ​ប្រាស់​ថ្នាំ ​អាច​ពិភាក្សា​ជា​មួយ​ឱសថការី។ បើ​គ្រូពេទ្យ​​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ​មួយ​នេះ ​អាច​លេប​វា​ពេល​ញ៉ាំ​អាហារ​ ឬ​ក្រោយ​ញ៉ាំ​អាហារ ជាទូទៅ​ ​អាច​លេប ​២​ ដង​ក្នុង​មួយ​ថ្ងៃ រៀង​រាល់ ១២ ​ម៉ោង​ម្តង។ មិន​ត្រូវ​យក​ថ្នាំ​ទៅកិន […]


ថ្នាំបន្ទាប់បន្សំ

Chlorhexidine (ឱសថ Chlorhexidine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Chlorhexidine ព្យាបាលជំងឺអីខ្លះ? ថ្នាំ​ Chlorhexidine គេ​ប្រើ​សម្រាប់​ព្យាបាល​សម្អាតសម្លាប់​ពពួក​បាក់​តេ​រី (Antiseptic)។ Chlorhexidine ជា​ប្រភេទ​ថ្នាំ​លាប គេ​ប្រើលាប​លើ​ស្បែក​សម្រាប់​សម្លាប់​មេរោគ នៅ​ពេល​មាន​ការ​វះ​កាត់ ការ​ចាក់​ថ្នាំ ឬ​ពេល​មាន​ការ​ដាច់​រលាត់​លើ​ស្បែក។ ថ្នាំ​សូលុយស្យ៊ុង Chlorhexidine ​ក៏​អាច​ប្រើ​​ក្នុង​មាត់ ឬ​បំពង់​ក​មាន​រលាក​​ផង​ដែរ។ វា​ជា​ប្រភេទ​ថ្នាំ​នៅ​ក្នុង​ក្រុម សម្រាប់​សម្អាត​សម្លាប់​មេរោគ​ និង​ប្រឆាំង​ការ​ឆ្លង​រោគ​នៅ​លើ​ស្បែក (Skin Anitseptics and Disinfectants) និង​ព្យាបាល​ដំបៅ ឬ​រលាក​ក្នុង​មាត់។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? គួរ​សាក​សួរ​គ្រូ​ពេទ្យ រាល់​ចម្ងល់​ជុំ​វិញ​ថ្នាំ​មួយ​នេះ​បាន។ ​ត្រូវ​ប្រើ​ថ្នាំ​តាម​កម្រិត​ ដែល​គ្រូពេទ្យ​បាន​ប្រាប់ មិន​ត្រូវ​ប្រើ​ក្នុង​កម្រិត​តិច ឬ​ច្រើន​ ប្រើ​យូរ​លើស​ពី​ការ​កំណត់​របស់​គ្រូពេទ្យ​ឡើយ។ មិន​ត្រូវ​លេប​ថ្នាំ​នេះ​ជា​ដាច់​ខាត​ ព្រោះ​ថ្នាំ Chlorhexidine) ​ជា​ប្រភេទ​ថ្នាំ​លាប​លើ​ស្បែក។ ត្រូវ​លាង​ស្បែក​ដែល​របួស​ឲ្យ​ស្អាត​មុន​ពេល​ប្រើ​​​​ថ្នាំ​លាប Chlorhexidine។ គួរ​​លាប​ថ្នាំ​ឲ្យ​សម​ល្មម​គ្រប​លើ​មុខ​របួស​។ មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ លើ​មុខ​របួស​ដាច់​ជ្រៅ ដាច់​រលាត់​ស្បែក ឬ​មុខ​របួស​ដាច់​រហែក​ស្បែក​ធំ​ទេ។ ដើម្បី​ប្រើ Chlorhexidine ប្រភេទ​សាប៊ូ សូម​លាប​អោយ​សម​ល្មម​ទៅ​លើ​កន្លែង​ដែល​ត្រូវ​ព្យាបាល។ មុន​ពេល​លាប​ថ្នាំ អ្នក​ត្រូវ​លាង​មុខ​របួស​ជាមួយ​ទឹក​ស្អាត​សិន។ មិន​ត្រូវ​លាប​វា​លើ​ទំហំ​ស្បែក​ធំ​ពេក​ទេ។ ថ្នាំ​នេះ​ត្រូវ​បាន​គេ​ផលិត​ឡើង​នៅ​កន្លែង​សម្លាប់​មេរោគ ប៉ុន្តែ​សារធាតុ​​​វា​មិន​បាន​​សម្លាប់​មេរោគ​ទេ។ ដូច​នេះ​មេរោគ​អាច​ជ្រៀត​ចូល​ក្នុង​ថ្នាំ ហើយ​រស់​នៅ​ក្នុង​នោះ​បាន ​ហើយ​បង្ក​ឲ្យ​មាន​ការ​ឆ្លង​រោគ​កាន់​តែ​ធំ។ ដើម្បី​ការពារ​កុំ​ឲ្យ​មេរោគ​ចូល​ក្នុង​ថ្នាំ​បាន យើង​ត្រូវ៖ -ប្រើ​ថ្នាំ​ជាមួយ​សំឡី ក្រដាស​ជូត ឬ​ដុំ​ផ្តិត​ដែល​មាន​ស្រាប់​នៅ​ក្នុង​ដប​ថ្នាំ -បើ​​​មិន​មាន​ប្រដាប់​ផ្តិត​ទេ ​​យក​សំឡី​ស្អាត​មក​ប្រើ​ជំនួស​ក៏​បាន -មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​មាត់​ដប​ថ្នាំ ឬ​ដាក់​មាត់​ថ្នាំ​ឲ្យ​ប៉ះ​ជាមួយ​ស្បែក​​​ឡើយ -មិន​ត្រូវ​យក​ថ្នាំ​នេះ​ទៅ​លាយ​ជា​មួយ​ទឹក ឬ​សារធាតុ​រាវ​ផ្សេង​ៗ​ជា​ដាច់​ខាត -​អាច​ប្រើ​​សំឡី​ ឬ​ក្រដាស​ផ្ដិត​ថ្នាំ​បាន​តែ​ម្តង​គត់ ហើយ​​ត្រូវ​បោះ​​​ចោល​បន្ទាប់​ពី​ប្រើ​​​រួច។ ​ត្រូវ​ប្រញាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ បើ​អាការៈ​របស់​អ្នក​ជំងឺ​មិន​​​​ធូរ​ស្រាល​​ ឬ​កាន់​តែ​ធ្ងន់​ធ្ងរ​អំឡុង​ពេល​ប្រើ​ថ្នាំ Chlorhexidine។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Chlorhexidine […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ