ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

អត្ថបទផ្សេងទៀតពី ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ស្វែងរក ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

Triamcinolone Acetonide (ឱសថ Triamcinolone Acetonide)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Triamcinolone Acetonide ព្យាបាលអីខ្លះ? Triamcinolone Acetonide ប្រើ​សម្រាប់​ព្យា​បាល​បញ្ហា​ស្បែក​ ដូច​ជា ជំ​ងឺ​តាអក រលាក​ស្បែក ប្រតិកម្ម​ស្បែក​ជាដើម។ ថ្នាំ​នេះអាច​កាត់​បន្ថយ​អាការៈ ហើម រមាស់ និង​ក្រហម។ សម្រាប់​ព័ត៌​មាន​លម្អិត​ពី​ផលិត​ផល ​សូម​សាក​សួរ​ទៅ​កាន់​ឱសថការី។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? គេ​ប្រើថ្នាំ Triamcinolone Acetonide ​នៅ​លើ​ស្បែក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ត្រូវ​ប្រើ​នៅ​លើ​មុខ​ ក្រលៀន ឬ​ក្លៀក​ទេ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សូម​លាង​ដៃ​ និង​កន្លែង​ឮមាន​បញ្ហា​រួច​ទុក​ឲ្យស្ងួត ​សិន​មុនប្រើ​ប្រើ​ថ្នាំ។ មិន​ត្រូវ​គ្រប រុំ ឬ​បិទ តំបន់​ស្បែក​មាន​បញ្ហា​ទេ លើក​លែង​តែ​មាន​ការ​ណែនាំ​ពីគ្រូពេទ្យ​ឲ្យ​ធ្វើ​បែប​នេះ។ ៣- ត្រូវ​រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Triamcinolone Acetonide អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Triamcinolone Acetonide ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ […]


ថ្នាំបន្ទាប់បន្សំ

Clotrimazole (ឱសថ Clotrimazole)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Clotrimazole ព្យាបាលអីខ្លះ? Clotrimazole ជា​ថ្នាំ​សម្រាប់​ព្យាបាល​ការ​ឆ្លង​រោគ​លើ​ស្បែក​ដូច​ជា បញ្ហា​របក​ស្បែក (Athlete’s Foot) រមាស់​ស្បែក​នៅ​កន្លែង​ចង្អៀត (Jock Itch) ជំងឺ​សើ​ស្បែករាង​ជា​រង្វង់​បង្ក​ដោយ​​ផ្សិត (Ringworm) និង​ជំងឺ​ឆ្លង​រោគ​លើ​ស្បែក​ផ្សេងៗ។ ក្រៅ​ពី​នេះ ថ្នាំ Clotrimazole ​ត្រូវ​គេ​យកទៅ​ប្រើ​ព្យាបាល​ជំងឺ​ស្បែក​មួយចំនួន​​ទៀត ​មាន​ដូចជា កើត​ភ្លឺ Pityriasis (Tinea Versicolor) បង្ករ​ពពួក​ផ្សិតធ្វើឲ្យ​ស្បែក​ឡើង​ពណ៌​ស​ ឬ​​ខ្មៅ​ខុស​ធម្មតា នៅ​ត្រង់​ ក ទ្រូង ដៃ ឬ​ជើង។ Clotrimazole ជា​ពពួក​ថ្នាំ​​ប្រឆាំង​មេរោគ​ផ្សិត មាន​នាទី​ទប់​ស្កាត់​មិន​ឲ្យ​ពពួក​ផ្សិត​លូត​លាស់​បាន។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? អាច​ប្រើ​ថ្នាំ​នេះ​នៅ​តែ​លើ​ស្បែក​​មួយ​មុខគត់ ដោយ​ត្រូវ​សម្អាត​កន្លែង​លាប​ថ្នាំ​ជាមុន ​យក​ថ្នាំលាប​លើ​ស្បែក​ឆ្លង​រោគ ហើយ​ជា​ទូទៅ​​ ត្រូវ​លាប​ ២​ ដង​ក្នុង​ថ្ងៃ ឬ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អ្នក។ មិន​ត្រូវ​ប្រើ​ថ្នាំ​នេះ​ លើស​ពី​ការ​កំណត់​របស់​គ្រូពេទ្យ​ទេ ព្រោះ​​មិនត្រឹម​តែ​ មិន​អាច​ជួយ​ឲ្យ​ឆាប់​ជាសះ​ស្បើយ​នោះទេ ផ្ទុយ​ទៅ​វិញ​បង្ក​ជា​ផល​រំខាន​កាន់​តែ​ច្រើន។ យើង​អាច​លាប​ថ្នាំ​នេះ​​លើ​ស្បែក​មាន​មេរោគ និង​​នៅ​ជុំវិញបន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ បន្ទាប់​ពី​លាប​ថ្នាំ​នេះ​រួច ​ត្រូវ​លាង​ដៃ​ឲ្យ​ស្អាត មិន​ត្រូវ​យក​អ្វី​មក​រុំលើ​មុខ​របួស លុះ​ត្រា​តែ​​មាន​ការ​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ។ មិន​ត្រូវ​យក​ថ្នាំ Clotrimazole មក​លាប​លើ​ភ្នែក ច្រមុះ​ មាត់ […]


ថ្នាំបន្ទាប់បន្សំ

Cyclosporine (ឱសថ Cyclosporine)

ស្វែងយល់ពីការប្រើប្រាស់១- ​ថ្នាំ Cyclosporine ព្យាបាលជំងឺអីខ្លះ? Cyclosporine (Ophthalmic) ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ព្យាបាល​បញ្ហា​ភ្នែក​ស្ងួត​បណ្តាល​មក​ពីកត្តា​ភ្នែក​មួយ​ចំនួន ​ដូច​ជា Keratoconjunctivitis Sicca (បញ្ហា​ភ្នែក​ស្ងួត​បណ្ដាល​មក​ពី​ទឹក​ភ្នែក​មិន​គ្រប់​គ្រាន់)។ ថ្នាំ​នេះ​មាន​អំពើ​ ជួយ​ផលិត​ទឹក​ភ្នែក​ឲ្យ​បាន​ច្រើន​ហើយ ​ដោយ​ស្ថិត​ក្នុង​ពពួក​ថ្នាំ​ បង្អាក់​សកម្មភាព​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន (Immunosuppressive Agent) និង​ជំងឺ​ផ្សេង​ទៀត។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវ​បន្តក់​ថ្នាំ ក្នុង​ភ្នែក​ដែល​ឈឺ ២​ ដង​ក្នុង​មួយ​ថ្ងៃ ឬ​ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​។ មុន​ពេល​បន្តក់​ថ្នាំ ​ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត ហើយ​ដើម្បី​ចៀស​វាង​​ឆ្លង​រោគ ​មិន​ត្រូវ​យក​ដៃ​ទៅ​ប៉ះ​មាត់​ដប​ថ្នាំ​ ឬ​ឲ្យ​មាត់​ដប​ប៉ះ​ជា​មួយ​ភ្នែកយើង​ឡើយ។ មុន​ពេល​បើក​គម្រប​ដប ត្រូវ​ប្រាកដ​ថា​ បាន​ក្រឡុក​ថ្នាំ​សព្វ​មុន​ពេល​ប្រើ​ប្រាស់។ ​បើក​គ្រប​មុន​ពេល​រៀប​ប្រើ​ ថ្នាំ​ត្រូវ​តែ​មាន​សភាព​ខាប់​បន្តិច និង​មាន​ពណ៌​ស។ ពេល​បន្តក់ ត្រូវងើយ​ក្បាល​ឡើង​លើ​បន្តិច មើល​ទៅ​ខាង​មុខ​ត្រង់ ទាញ​ត្របក​ភ្នែក​ចុះ​ក្រោម តម្រង់​មាត់​ដប​ឲ្យ​ចំ​គ្រាប់​ភ្នែក ហើយ​បន្តក់​ថ្នាំ​មួយ​តំណក់។ បន្ទាប់​មក ​ត្រូវ​សម្លឹង​ទៅមុខ ចុះ​ក្រោម បិទ​ភ្នែក​ថ្នមៗ ឲ្យ​បាន ១-២ នាទី ហើយ​មិន​ត្រូវ​ធ្មេច​​ភ្នែក ឬ​យក​ដៃ​ទៅ​ញី​លើ​ភ្នែក​ឡើយ។ ថ្នាំ​បើក​ប្រើ​ហើយ ត្រូវ​យក​ទៅ​បោះ​ចោល (ថ្នាំ​បំពង់​តូចៗ) មិន​ត្រូវ​រក្សា​ទុក​ថ្នាំ​បើក​ សម្រាប់​ប្រើ​នៅ​ពេល​ក្រោយ​ឡើយ។ បើ​យើង​​​ពាក់ Contact Lenses ​ត្រូវ​ដោះ​ ​ចេញ​មុន​ពេល​បន្តក់​ថ្នាំ និង​រង់ចាំ​ប្រមាណ​ […]


ឱសថរុក្ខជាតិ

Trimetazidine (ឱសថ Trimetazidine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Trimetazidine ប្រើ​ដើម្បី​អ្វី​ខ្លះ? Trimetazidine ជា​ធម្មតា​ត្រូវ​ប្រើ​រយៈពេល​យូរ​អង្វែង​លើ​ជំងឺ​ចុក​ទ្រូង (Angina Pectoris) និងមាន​បញ្ហា​ហឹង​ត្រចៀក វិល​មុខ តែង​កើត​ក្នុង​ប្រទេស​មួយ​ចំនួន រាប់​បញ្ចូល​ទាំង ​​ប្រទេស​បារាំង។ ២- គេប្រើថ្នាំនេះរើ​យ៉ាង​ម៉េច? ចាំបាច់ ត្រូវ​លេប​ជា​មួយ​អាហារ។ ៣- ត្រូវ​រក្សា​ទុក​ដោយ​វិធី​ណា? ថ្នាំ Trimetazidine អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច ​មិន​ត្រូវ​ទុកនៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Trimetazidine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព ​គួរ​ថែរក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ? ហាម​ប្រើ​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ និង​កំពុង​បំបៅ​ដោះ​កូន។ ៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ? មិនមាន​ព័ត៌មាន​ពី​សុវត្ថិភាព​ការ​ប្រើថ្នាំ​នេះ ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​បេប៊ី​នៅ​ឡើយ​ទេ។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ គឺ​ជា​រឿង​ចាំបាច់។ ស្វែងយល់ពីផលរំខាន៦- ផល​រំខានមាន​អ្វី​ខ្លះ? ផល​ប៉ះពាល់​នៃ​ថ្នាំ Trimetazidine មាន​ដូច​ជា បញ្ហា​លើ​ក្រពះ​ពោះវៀន ក្អួត និង​ចង្អោរ។ មនុស្ស​គ្រប់​គ្នា​ មិន​ប្រាកដ​ថា​មាន​រោគ​សញ្ញា​ដូចគ្នា​ទាំង​អស់ទេ នៅ​អាច​មាន​រោគ​សញ្ញា​ផ្សេង​ទៀត […]


ថ្នាំបន្ទាប់បន្សំ

Daflon® (ឱសថ Daflon®)

ស្វែងយល់ពីការប្រើប្រាស់១- ប្រើ​ថ្នាំ Daflon® ព្យាបាលជំងឺអីខ្លះ? ជាទូ​ទៅ​ គេ​ប្រើ​ Daflon® ​សម្រាប់​ព្យាបាល​រោគ​សញ្ញា​ ​ពាក់ព័ន្ធ​និង​កង្វះ Venolymphatic នាំ​ឲ្យ​មាន​អាការៈ ធ្ងន់​ជើង ឈឺ​ រោយ​ជើង​នៅ​ពេល​ព្រឹក ហើយក៏​សម្រាប់​ព្យាបាល​រោគ​សញ្ញា​ផ្សេង​ៗ បង្ក​ដោយ​សារ​ជំងឺ​ឬស​ដូង​បាត​ផង​ដែរ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ​គួរ​ញ៉ាំ​ថ្នាំ​នេះ​ក្រោយ​ពេល​បាយ ឬ​ពេល​ញ៉ាំ​បាយ។ ៣- រក្សាទុកដោយវិធីណា? ថ្នាំ Daflon® អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Daflon® ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ? មុន​ពេល​ប្រើ Daflon® ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា៖ – ប្រាប់ពី​ថ្នាំ​ទាំង​អស់​យើង​កំពុង​ប្រើ រួម​ទាំង​ថ្នាំ​ទិញ​ដោយ​គ្មាន​វេជ្ជបញ្ជា ទាំង​វីតាមីន និង​ថ្នាំ​បំប៉ន​ផ្សេងៗ។ – បើ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ផ្សេងៗ មាន​ជំងឹ​ផ្សេង​ទៀត​​ពី​មុន និង​ប្រាប់​គ្រប់​ជំងឺ​ទាំង​អស់​កំពុង​មាន។ – មាន​បញ្ហា​សុខភាព​ណា​មួយ ​ធ្វើ​ឲ្យយើង​មិន​អាច​ទ្រាំ​ទ្រ​ជា​មួយ​ផល​រំខាន​របស់​ថ្នាំនេះ។ – កំពុង​មាន​ផ្ទៃ​ពោះ […]


ឱសថរុក្ខជាតិ

Bovine Cartilage (ឆ្អឹង​គោខ្ចី)

ស្វែងយល់ពីការប្រើប្រាស់១- ឆ្អឹងើគោ​ខ្ចីជួយបានអីខ្លះ? ថ្នាំ​ឆ្អឹង​គោ​ខ្ចី (Bovine Cartilage) ជា​សមាស​ធាតុ​សម្រាប់​ទ្រ​ទ្រង់​រាង្គ​កាយ ពិសេសប្រើ​ជា​ថ្នាំ​សម្រាប់​ជំនួយ​សន្លាក់។ ថ្នាំនេះ ចម្រាញ់ចេញ​​ពី​ឆ្អឹង​គោ​ខ្ចី​ មាន​ជា​ទម្រង់សម្រាប់​​លេប​ និង​ចាក់​ក្រោម​ស្បែក​​អាច​​ព្យាបាល​ជំងឺដូចជា៖ – រលាក​សន្លាក់ (Rheumatoid arthritis) – សឹកឆ្អឹង​សន្លាក់ – ជំងឺ​ដំបៅ​ពោះ​វៀន – ជំងឺ​ស្បែក​ដូច​ជា៖ scleroderma និង psoriasis – ជំងឺ​រើម – មហារីក​ខួរ​ក្បាល (Glioblastoma Multiforme) និង​ជំងឺ​មហារីក​ផ្សេងៗ​ទៀត។ សម្រាប់​អ្នក​មាន​បញ្ហា​ប្រតិកម្ម​​សារ​ធាតុ​ផ្សំ​ណា​មួយ​នោះ អ្នក​អាច​ប្រើជា​ប្រភេទ​លេប​តាម​មាត់​វិញ។ ឱសថ ឆ្អឹងគោខ្ចី ប្រើ​លាបលើ​ស្បែក គឺសម្រាប់ព្យាបាល​ជំងឺ​ដូចជា៖ – របួសក្រជា – ឫស​ដូង​បាត​នៅ​ខាង​ក្រៅ​ និង​រមាស់​រន្ធ​គូថ – បញ្ហា​សើ​ស្បែក៖ មុន រលាក​ស្បែក​ដោយ​សារ​ថ្នាំ​ជាដើម។ គេ​ក៏​អាច​ប្រើ​វា​ដាក់​ក្នុង​ប្រហោង ​ក្រោយ​ដក​ធេ្មញ​ ដើម្បី​បំបាត់​ការ​ឈឺ​ចាប់។ ពេល​ខ្លះ​ថ្នាំ​នេះ​ក៏​ត្រូវ​បាន​គេ​ប្រើ​ព្យាបាល​ជំងឺ​ឬស​ដូង​បាត ​និង​ការ​ដាច់​រហែក​រន្ធ​គូថ។ ២- វាដំណើរការយ៉ាងម៉េច?  មិន​មាន​ការ​សិក្សា​ណាមួយ​បាន​បញ្ជាក់​ច្បាស់​លាស់​​ថា ​ថ្នាំ​នេះដំណើរ​ការ​ដោយ​របៀបណា។ គេ​គ្រាន់​​តែ​ដឹង​ថា​ ​ប្រហែល​ជា​ផ្តល់​សារ​ធាតុ​គី​មី​ចាំ​បាច់​សម្រាប់​ជួស​ជុស​ឆ្អឹង​ខ្ចី​មក​វិញ។ វា​អាច​បន្ថយ​អាការៈ​ហើម និង​ជួយឲ្យ​របួស​ឆាប់​ជា។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី​បើ​សិន​ជា៖ – អ្នក​កំពុង​ពពោះ ​ឬ​បំបៅដោះ​​កូន ព្រោះ​ពេលចង់​បាន​កូន ​ឬ​កំពុង​បំបៅ​ដោះ ​គួរ​ប្រើ​តែ​ថ្នាំមាន​ការ​​ណែ​នាំ​ដោយ​គ្រូ​ពេទ្យ​ប៉ុណ្ណោះ។ – កំពុង​ប្រើ​ថ្នាំ​ផ្សេង​ទៀត – ប្រតិកម្ម​ជាមួយ​សារធាតុ​ផ្សំ​ណាមួយក្នុង​ថ្នាំ​នេះ ឬ​ជាមួយ​ថ្នាំ​ផ្សេង​ទៀត ក៏ដូចជាឱសថរុក្ខជាតិផ្សេង​ទៀត។ – មាន​ជំងឺ​ផ្សេងៗ – ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ ​ថ្នាំ​រក្សា​គុណភាព ឬ​សត្វ​ផ្សេងៗ។ លក្ខខណ្ឌ​​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ឱសថ​បុរាណ ​មិន​តឹងរ៉ឹង​ដូច​ការ​ចុះ​បញ្ជីការ​ផ្លូវ​ច្បាប់​លើ​ថ្នាំ​ពេទ្យ​ទេ។ ដូច​នេះ​គេ​ត្រូវ​ការ​ ​សិក្សា​បន្ថែម​ដើម្បី​ដឹង​ពី​សុវត្ថិភាពប្រើ​ប្រាស់​ឱសថបុរាណ។ គុណ​សម្បត្តិ​នៃ​ការ​ប្រើ​ឱសថ​នេះ​ ​ត្រូវ​ច្រើន​ជាង​ផល​ប៉ះពាល់​មុន​ពេល​ប្រើ​វា។ សូម​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ឬ​គ្រូពេទ្យ​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? ថ្នាំឆ្អឹងគោខ្ចី ​​មាន​សុវត្ថិ​ភាព​ទាំង​លេប​លាប​ស្បែក […]


ឱសថរុក្ខជាតិ

Ginger (ខ្ញី)

ស្វែងយល់ពីការប្រើប្រាស់១- ខ្ញីជួយអីខ្លះដល់រាងកាយ? ខ្ញី​ គឺ​ប្រើ​ដើម្បី​បង្ការ ឬ​ព្យាបាល​អាការៈ​​ក្អួត​ចង្អោរ​ដោយសារ​ពុល​ឡាន មានផ្ទៃពោះ និង​​ការ​ព្យាបាល​ដោយធាតុគីមី​លើអ្នក​ជំងឺ​មហារីក​ទៀត​ផង។ គេ​ក៏​អាច​ប្រើប្រទាលនេះ ​ពេល​ឈឺ​ពោះ​តិចតួច កាត់​បន្ថយ​អាការៈ​ឈឺចាប់ដោយសារ​រលាក​ឆ្អឹង ​និង​សន្លាក់ ព្រម​ទាំងជំងឺបេះដូង​ផង​ដែរ។ ២- វាដំណើរការម៉េច? ខ្ញី​មាន​ផ្ទុក​សារធាតុ​គីមីអាច​កាត់បន្ថយ​ការ​ចង្អោរ​ និង​រលាក​បាន។ អ្នក​ស្រាវជ្រាវ​ជឿ​ថា សារ​ធាតុគីមី​ទាំង​នោះ ​ចូលទៅ​ក្នុង​ក្រពះ ​និង​ពោះវៀន​តូច​ជាមុន​សិន បន្ទាប់​មក​នឹង​បន្ត​ចូលទៅ​ធ្វើ​ការ​ក្នុង​ខួរក្បាល ប្រព័ន្ធ​ប្រសាទ ដើម្បី​គ្រប់គ្រង​អាការៈ​ចង់​ចង្អោរ។ ចំពោះព័ត៌មាន​បន្ថែម​សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ។ កត្តាគួរប្រុងប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយខ្ញី ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ – បើ​​ផឹក​ទឹក​ខ្ញី​មុន​ពេល​វះកាត់​ ឬ​ដាក់ថ្នាំ​សន្លប់។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤- មានសុវត្ថិភាពកម្រិតណា? – ចំពោះ​ក្មេង៖ មិនមាន​សុវត្ថិភាព​ទេ ចំពោះ​ក្មេង​អាយុក្រោម ២ ឆ្នាំ។ – ស្ត្រី​មាន​ផ្ទៃ​ពោះ៖ ការ​ប្រើ​ប្រាស់​ខ្ញី​ពេល​មាន​ផ្ទៃ​ពោះ ​មិន​ប្រាកដ​ថា​មាន​សុវត្ថិភាព​ទាំង​ស្រុង​នោះ​ទេដោយសារ​វា​អាច​ប៉ះ​ពាល់​អ័រម៉ូន​ភេទ​របស់​គភ៌។ ស្ត្រី​ជាម្តាយ​មិន​គួរ​ប្រើលើស​ពី ១ក្រាម/​ថ្ងៃ​។ – ស្ត្រី​បំបៅ​ដោះ​កូន៖ មិន​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​អំពី​សុវត្ថិភាព​លើ​ស្ត្រី​បំបៅ​ដោះកូន​នៅ​ឡើយ​ទេ។ ដើម្បី​សុវត្ថិភាព សូម​ចៀសវាង​កុំ​ប្រើ​ប្រាស់។ ស្វែងយល់ពីផលរំខាន៥- មានផលរំខានអីខ្លះ? ខាង​ក្រោម​នេះ​ជា​ផល​រំខានឧស្សាហ៍​កើត​​មាន​ញឹក​ញាប់៖ – ក្រហាយ​ក្រោយ​សន្ទះ​ទ្រូង – រាក – មិន​សូវ​ស្រួល​ពោះ – ហូរ​ឈាមរដូវ​ច្រើន​ – រោល ឬ​រមាស់​ស្បែក។ មនុស្ស​គ្រប់​គ្នា​ […]


ថ្នាំបន្ទាប់បន្សំ

Intrazoline (ឱសថ Intrazoline)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Intrazoline ព្យាបាលអ្វី? ថ្នាំ Intrazoline ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ឆ្លង​រោគ​បាក់​តេរី​ជា​ច្រើន​ប្រភេទ រួម​មាន​ ការ​ឆ្លង​រោគ​ធ្ងន់​ធ្ងរ​រហូត​គំរាម​កំហែង​អាយុ​ជីវិត ជំងឺ​សួត ឆ្អឹង សន្លាក់ ក្រពះ ពោះ​វៀន ក្នុង​ឈាម ប្រឹស​បេះ​ដូង និង​ជំងឺ​នៅ​ផ្លូវ​ទឹក​នោម។ ថ្នាំនេះ​មិន​អាច​ព្យាបាល​ជំងឺ​ឆ្លង​ដោយ​វីរុស ដូច​ជា​ផ្តាសាយ ឬ​ផ្តាសាយ​ធំ​បាន​ទេ។ Intrazoline ក៏​អាច​​យក​ទៅ​ព្យាបាល​ជំងឺ​អ្វី​ផ្សេង​ដែរ ដូច​នេះ​យើង​អាច​សួរ​គ្រូពេទ្យ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? Intrazoline អាច​ចាក់​ចូល​ក្នុង​សាច់​ដុំ ឬ​​ក្នុង​សរសៃ​ឈាម។ គ្រូពេទ្យ​អាច​ប្រាប់​ពី​របៀប​ចាក់​ថ្នាំ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ តែ​បើ​​មិន​ទាន់​យល់​ច្បាស់​ពី​របៀប​ប្រើ​ប្រាស់​សឺរ៉ាំង ម្ជុល សម្រាប់​ចាក់​ថ្នាំ​នេះ​យើង​មិន​ត្រូវ​ចាក់​ថ្នាំ​ដោយ​ខ្លួន​ឯង​ទេ។ គេ​យក Intrazoline លាយ​ជា​មួយ​ទឹក​សេរ៉ូម មុន​ពេល​យក​ទៅ​ចាក់។ បើ​យើង​យក​ថ្នាំ​នេះ​ទៅ​ចាក់​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង ត្រូវ​​យល់​ច្បាស់​ពី​របៀប​លាយ​ថ្នាំ។ យើង​ត្រូវ​ក្រឡុក​ថ្នាំ​ជា​មួយ​ទឹក​សេរ៉ូម​ឲ្យ​បាន​សព្វ​មុន​ពេល​ចាក់។ បើ​ថ្នាំ​មាន​ការ​ប្រែប្រួល​ពណ៌ មិន​ត្រូវ​យក​វា​មក​ចាក់​ទេ ទាក់​ទង​ទៅ​គ្រូពេទ្យ​ ដើម្បី​បាន​វេជ្ជបញ្ជា​ថ្មី។ ប្រើ​សឺរ៉ាំង​ និង​ម្ជុល​តែ​ម្តង​បាន​ហើយ ប្រើ​រួច​ត្រូវ​បោះ​ម្ជុល​ និង​សឺរ៉ាំង​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។ មិន​ត្រូវ​ទុក​របស់​ទាំង​នោះ​នៅ​ជិត​ក្មេង ឬ​សត្វ​​ចិញ្ចឹម​ឡើយ។ ត្រូវ​ប្រើ​ថ្នាំ​ Intrazoline ឲ្យ​គ្រប់​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ។ អាការៈ​យើង​អាច​ប្រសើរ​ឡើង មុន​ពេល​សម្លាប់​មេរោគ​អស់។ ការ​ឈប់​ប្រើ​ថ្នាំ​មុន​ពេល​កំណត់ អាច​បណ្តាល​ឲ្យ​មេរោគ​ស៊ាំ​ជា​មួយ​ថ្នាំ ហើយ​លូត​លាស់​វិញ​បាន។ ៣- រក្សាទុកដោយវិធីណា? ថ្នាំ Intrazoline មិន​ទាន់​លាយ អាចរក្សាទុកបានល្អក្នុងបន្ទប់សីតុណ្ហភាពល្មម ចៀសឆ្ងាយពីពន្លឺថ្ងៃ […]


ថ្នាំបន្ទាប់បន្សំ

Isotretinoin (ឱសថ Isotretinoin)

ស្វែងយល់ពីការប្រើប្រាស់ ១– ថ្នាំ Isotretinoin ព្យាបាលជំងឺអី្វខ្លះ? ថ្នាំ Isotretinoin ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​មុន​គ្រាប់​ធំៗ (Cystic acne) ដែល​ការ​ព្យាបាល​​មុនៗ​មិន​ទទួល​បាន​លទ្ធផល (ឧទាហរណ៍-benzoyl peroxide ឬ clindamycin លាប​លើ​ស្បែក​ ឬ​លេប​ថ្នាំ​ Tetracycline, Minocycline)។ Isotretinoin ស្ថិត​ក្នុង​ក្រុម​ថ្នាំ​ retinoids មាន​ប្រសិទ្ធភាព ជួយ​កាត់​បន្ថយ​ ការ​ផលិត​​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ (Sebum)។ ពេល​​ជាតិ​ខ្លាញ់​លើ​ផ្ទៃ​មុខ (sebum) កើន​ឡើង​ច្រើន​ វា​បណ្ដាល​ឲ្យ​កើត​មាន​បញ្ហា​មុន​ធ្ងន់ធ្ងរ។ បើ​មិន​ព្យាបាល​មុន​ទាំង​នោះ​ទេ​ វា​អាច​បន្សល់​ស្លាក​ស្នាម​ទៅ​ថ្ងៃ​ក្រោយ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? សូម​លេប​ថ្នាំ​ចូល​ទាំង​មូល មិន​ត្រូវ​កាច់​បំបាក់ ឬ​ទំពា​​ឡើយ។ ថ្នាំ isotretinoin ត្រូវ​លេប ២​ ដង​/​ថ្ងៃ រយៈពេល​ពី​ ១៥–២០​ សប្ដាហ៍ ឬ​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ។ ថ្នាំ isotretinoin ភាគ​ច្រើន​គេ​ណែ​នាំ​ឲ្យ​លេប​ក្រោយ​ពេល​បាយ​រួច។ ប៉ុន្តែ​ រដ្ឋបាល​ចំណី​អាហារ​ និងឱសថ នៅអាមេរិក (FDA) បាន​ណែ​នាំ​ថា​ពពួក​ថ្នាំ​ Absorica អាច​លេប​មុន​ ឬ​ក្រោយ​អាហារ​ក៏​បាន។ ចំណី​អាហារ​អាច​ជួយ​ឲ្យ​ការ​បឺត​ស្រូប​ជាតិ​ថ្នាំ​ចូល​ក្នុង​ឈាម​បាន​ល្អ។ ត្រូវ​ចាំ​ កុំ​ភ្លេច​សាក​សួរ​ព័ត៌មាន​បន្ថែម​ពី​គ្រូពេទ្យ​ឬ​ឱសថការី និងលេប​ថ្នាំ​ជាមួយ​ទឹក​មួយ​កែវ​ពេញ […]


ថ្នាំបន្ទាប់បន្សំ

Isoprenaline (Isoproterenol) (ឱសថ Isoprenaline)

ការ​ប្រើ​ប្រាស់​១- ថ្នាំ Isoprenaline (isoproterenol) ព្យាបាលជំងឺ​អ្វីខ្លះ? Isoprenaline ជា​ពពួក​ថ្នាំ​បង្កើន​កម្លាំង​ដល់​ប្រព័ន្ធ​ប្រសាទ​ សាំប៉ាទិក​ (sympathomimetic) ដោយ​ជួយ​ឲ្យ​សរសៃ​ឈាម​សម្រាក និង​បេះ​ដូង​ច្របាច់​បាន​ល្អ ​ជួយ​សម្រួល​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​នៅ​ពេល​ប្រើ​ប្រាស់​ថ្នាំ​សណ្ដំ ដើម្បី​ឲ្យ​ដក​ដង្ហើម​បាន​ស្រួល។ ជាទូទៅ គេ​ប្រើ Isoprenalin ក្នុង​ការ​ព្យាបាល​ជំងឺ​ទាក់​ទង​ទៅ​នឹង​បញ្ហា​​បេះ​ដូង​ ដូចជា​ ជំងឺ​គាំង​បេះ​ដូង​ ​ជំងឺ​ខ្សោយ​បេះដូង ​បញ្ហា​សរសៃ​ឈាម​ និង​បញ្ហា​ខ្លះ​ទាក់​ទង​នឹង​ចង្វាក់​បេះ​ដូង​ដើរ​មិន​ស្មើ (heart block)។​ គេ​ក៏​ប្រើ​ឱសថ​នេះ​នៅ​ពេល​ប្រើ​ថ្នាំ​សណ្ដំ​ដើម្បី​ព្យាបាល​អាការៈ​រួម​តូច​​ផ្លូវ​ដង្ហើម​ផង​ដែរ។ ឱសថ​នេះ​អាច​នឹង​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត សូម​សួរ​ទៅ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? Isoprenalin ជាថ្នាំ​ប្រភេទ​ចាក់ ​មាន​តែ​នៅ​តាម​មន្ទីរពេទ្យ និង​គ្លីនិក​ប៉ុណ្ណោះ ប៉ុន្តែ​ប្រសិន​បើ​​តម្រូវ​ឲ្យ​ប្រើ​នៅ​ផ្ទះ សូម​ធ្វើតាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​អំពី​របៀប​ចាក់​ថ្នាំ​ដោយ​ប្រុង​ប្រយ័ត្ន។ សូម​កុំ​ប្រើ​ឱសថ​នេះ​ប្រសិន​បើ​ យើង​ឃើញ​មាន​កករ ប្រែ​ពណ៌​ថ្នាំ ដប​ឱសថ​ប្រេះ​បែក ឬ​ខូច។ ត្រូវ​ទុក​ថ្នាំ សឺរ៉ាំង និង​ម្ជុល​ឲ្យ​ផុត​ពី​ដៃ​ក្មេង​ និង​សត្វ​ចិញ្ចឹម។ មិន​ត្រូវ​ប្រើ​ប្រាស់​សឺរ៉ាំង ម្ជុល​ឬ​សម្ភារៈ​ផ្សេង​ៗ ​ម្តង​ទៀត​ទេ ហើយ​ត្រូវ​បោះ​ចោល​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ប្រើ​ប្រាស់​រួច។ សូម​សួរ​ពី​របៀប​វេច​ខ្ចប់ បោះ​ចោល​សំរាម​ប្រភេទ​នេះ​ពី​គ្រូ​ពេទ្យ​ ឬ​ឱសថការី​ ក៏​ដូច​ជា​សំណួរផ្សេង​ៗ​ទៀត​បើ​មាន​ចម្ងល់។ ៣- រក្សា​ទុកដោយ​វិធី​ណា? មាន​វិធី​ ២​ យ៉ាង​សម្រាប់​រក្សា​ទុកថ្នាំនេះ៖ – សីតុណ្ហភាព​ក្នុង​បន្ទប់៖ អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Isoprenaline ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ – ទូ​ទឹក​កក៖ កន្លែង​ល្អ​បំផុត​មួយ​ទៀត​សម្រាប់​ទុក​ គឺក្នុងទូ​ទឹក​កក ប៉ុន្តែ​មិន​មែន​ទុក​កន្លែង​កក​ឡើយ។ប្រភេទ​​សារធាតុ​​ថ្នាំ​​ខុស​ៗ​គ្នា ដូច​​នេះ​​របៀប​ក្នុង​ការ​ទុក​ដាក់​ក៏​ខុស​គ្នា​ដែរ។​ អ្នក​ត្រូវ​តែ​ត្រួត​ពិនិត្យ​ការ​ណែនាំ​ក្នុង​ការ​ទុក​សារធាតុ​ទាំង​នេះ​ ឲ្យ​បាន​ច្បាស់​ ឬសួរ​ឱសថការី​ផ្ទាល់​តែ​ម្តង។ ដើម្បី​សុវត្ថិភាព ​គួរ​ទុក​ថ្នាំ​ទាំង​នេះ​ឲ្យ​ឆ្ងាយ​ពី​ដៃ​​ក្មេង​ឬ​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​? មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ