ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

អត្ថបទផ្សេងទៀតពី ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ស្វែងរក ឱសថរុក្ខជាតិនិងថ្នាំបន្ទាប់បន្សំ

ថ្នាំបន្ទាប់បន្សំ

Hyoscine (ឱសថ Hyoscine)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Hyoscine ព្យាបាល​ដើម្បី​អីខ្លះ? Hyoscine ​ជា​ប្រភេទ​ថ្នាំ Anticholinergic​ មាន​មុខ​ងារ​ជួយ​បន្ថយ​ការ​បញ្ចេញជាតិ​ទឹក បន្ថយ​ចលនា​ក្រពះ ពោះវៀន និង​ធ្វើ​ឲ្យ​ប្រស្រី​ភ្នែក​រីក​ធំ។ គ្រូពេទ្យ​ប្រើ​ប្រាស់​ថ្នាំ​នេះ ​ដើម្បី​បន្ថយ​អាការៈ​​ក្អួតចង្អោរ ​វិល​មុខ​ដោយសារ​ពុល​ឡាន និង​ប្រើ​នៅ​ពេល​អ្នកជំងឺដឹងខ្លួន​ បន្ទាប់ពីប្រើថ្នាំសន្លប់ ឬវះកាត់។ លើស​ពី​នេះ​ទៀត​គេ​ ​ប្រើ​វា​ព្យាបាល​ជំងឺ​ Parkinsonism សាច់ដុំ​កន្ត្រាក់ជាប់ (spastic muscle states) មាន​បញ្ហា​ពោះវៀន រលាក​ពោះ​វៀន (Diverticulitis) និង​ជំងឺ​មួយ​ចំនួន​ទៀត។ ថ្នាំ​នេះ​អាច​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​​មិន​បាន​រៀប​រាប់​ខាង​លើ។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវលេប​ថ្នាំ​ជាមួយ​ទឹក​ ១​ កែវ​ពេញ​តាម​ការ​ណែនាំ​ពី​គ្រូពេទ្យ ហើយ​ប្រសិន​បើ​មិន​យល់​ត្រង់​ចំណុច​ណែនាំណា​មួយ​ត្រូវ​សួរ​ទៅ​កាន់​ឱសថការី ឬ​គ្រូ​ពេទ្យ​ឲ្យ​បាន​ច្បាស់។ ៣- រក្សា​ទុកដោយ​វិធី​ណា? អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Hyoscine ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤-មុន​​ប្រើ​គួរ​ដឹង​អីខ្លះ? មុន​ពេល​ប្រើ ត្រូវ​ពិភាក្សា​ជាមួយ​ពេទ្យ​ជា​មុន បើ​យើង​កំពុង​ស្ថិត​ក្នុង​ករណី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – បើ​​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ Hyoscine […]


ថ្នាំបន្ទាប់បន្សំ

Ceftriaxone (ឱសថ Ceftriaxone)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Ceftriaxone ព្យាបាលជំងឺអីខ្លះ? ថ្នាំ Ceftriaxone ប្រើ​សម្រាប់​ព្យាបាល​​បង្ក​រោគ​ដោយ​បាក់តេរី ជា​ថ្នាំ​ស្ថិត​នៅ​ក្រុម​ថ្នាំ​ផ្សះ Cephalosporins អាច​បញ្ឈប់​​ការ​លូតលាស់បាក់តេរី។ ថ្នាំ​ផ្សះនេះ មិន​មាន​ប្រសិទ្ធិភាព​ព្យាបាល​ទៅ​លើ​ការ​បង្ក​រោគដោយ​ពពួកវីរុស ដូចជាផ្ដាសាយ​ឡើយ ហេតុនេះ​ត្រូវ​ចៀសវាង​ ប្រើថ្នាំ​ផ្សះ​មិន​ចាំបាច់ ព្រោះ​វា​អាច​បណ្ដាល​អោយ​មេរោគ​ស៊ាំ​ជាមួយ​ថ្នាំ។ ចាំបាច់ត្រូវ​ប្រើ​ថ្នាំ​នេះ​តាម​តែ​វេជ្ជបញ្ជា​​គ្រូពេទ្យ​ប៉ុណ្ណោះ។ Ceftriaxone អាច​ប្រើ​មុន​ពេល​ធ្វើ​ធ្មេញ​ ចំពោះ​អ្នក​ជំងឺ​បេះដូង ​ដូចជា​ប្តូរប្រឹស​បេះដូង ដើម្បី​ការពារ​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរលើ​បេះដូង (រលាក​សាច់ដុំ​បេះដូង​ដោយ​សារ​បាក់តេរី)។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? Ceftriaxone ប្រើ​ដោយ​​ចាក់​នៅសាច់​ដុំ ឬ​សរសៃ​វ៉ែន​តាម​គ្រូពេទ្យ​បញ្ជា។ កម្រិត​ថ្នាំ​ផ្អែកលើ​ស្ថានភាព​ជំងឺ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល។ ថ្នាំ​នេះ​ ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ជំងឺ​ប្រើ​នៅ​ផ្ទះ ហេតុនេះ​ត្រូវ​ធ្វើ​តាម​ការណែនាំ​របស់​គ្រូពេទ្យ។ បន្ត​ប្រើ​រហូត​ដល់​គ្រប់​តាម​រយៈពេល​​គ្រូពេទ្យ​បាន​កំណត់ ទោះបី​ជា​រោគ​សញ្ញា​ខ្លះ​បាន​ជា​ក្រោយ​ពេល​ព្យាបាល​ប៉ុន្មាន​ថ្ងៃក្តី។ ករណី​ឈប់​ប្រើ​ថ្នាំ​លឿន​ពេក​ អាច​បណ្ដាល​ឲ្យ​បាក់តេរី ​បន្ត​លូតលាស់​ ជាហេតុ​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​ជាថ្មី។ ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​រោគ​សញ្ញា​​នៅ​ដដែល​ ឬ​ធ្ងន់​ធ្ងរ​ជាង​មុន។ ៣- រក្សា​ទុកដោយ​វិធី​ណា? Ceftriaxone អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Alaxan® (Alaxan and Ibuprofen) ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ […]


ថ្នាំបន្ទាប់បន្សំ

Captopril + Hydrochlorothiazide (ថ្នាំ Captopril + Hydrochlorothiazide)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Captopril + Hydrochlorothiazide ព្យាបាលជំងឺអីខ្លះ? ថ្នាំ Captopril + Hydrochlorothiazide ជា​ទូទៅ​ប្រើ​ដើម្បី​ព្យាបាល​លើសសម្ពាធ​ឈាម (Hypertension) ​កាត់​បន្ថយ​សម្ពាធ​ឈាម​ ជួយ​​ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំ​ងបេះដូង (Heart Attacks) និង​បញ្ហា​តម្រង​នោម (Kidney Problems) ជា​ដើម។ ផលិត​ផល​គឺមានថ្នាំ ២មុខ ​រួមបញ្ចូល​គ្នា មានថ្នាំ Captopril និង Hydrochlorothiazide។ Captopril ​ជា​ថ្នាំ​ស្ថិត​ក្នុងក្រុម ACE inhibitors។ អំពើ​របស់​ថ្នាំ ​ជួយ​សម្រួល​សរសៃ​ឈាម​ដើម្បី​ឲ្យ​ចលនា​ឈាម​រត់​ងាយ​ស្រួល​ជាង​មុន ខណៈ​ថ្នាំ Hydrochlorothiazide ជា​ថ្នាំ​បញ្ចុះ​ទឹកនោម (Diuretic) ជួយ​ឲ្យ​បរិមាណ​ទឹកនោម​ពេល​ជុះ​ច្រើន​ជាង​មុន ជួយឲ្យ​រាង​កាយ ​បញ្ចេញ​សារធាតុ​អំបិល ​និង​ទឹក​លើស​មក​ក្រៅ​បាន។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ជាថ្នាំ​សម្រាប់​លេប​ដោយ​ពោះ​ទទេ ​មួយម៉ោង​មុនពេល​បាយ ​ប្រើ​ជា​ទូទៅ ១ដង/១​ថ្ងៃ នៅពេល​ព្រឹក ឬអាស្រ័យ​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត។ កាន់​តែ​ល្អ សូម​លេប​មុន​ពេល​ម៉ោង​ចូលគេង​យ៉ាងតិច ​៤​ម៉ោង ដើម្បី​ការពារ​កុំ​ឲ្យ​ក្រោក​ជុះនោម​ច្រើន​ដង​ពេក។ សូម​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ឬ​ឱសថការី បើ​មាន​សំណួរ​ទាក់ទង កម្រិត​ប្រើ​ថ្នាំ ​និង​ការ​ប្រើ​ប្រាស់។ ផឹក​ទឹក​ឲ្យ​បាន​ច្រើន […]


ថ្នាំបន្ទាប់បន្សំ

Telmisartan (ឱសថ Telmisartan)

ស្វែងយល់ពីការ​ប្រើ​ប្រាស់១- ថ្នាំ Telmisatan ប្រើ​ព្យាបាល​អ្វីខ្លះ?  Telmisatan ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ជួយ​​ ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ Telmisatan ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Angiotensin receptor blockers (ARBs) មាន​ប្រសិទ្ធភាព​បន្ធូរ​សរសៃ​ឈាម ជួយ​ឈាមហូរ​បានល្អ។ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ​ ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ​ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។ ក្រៅ​ពី​នេះ ថ្នាំ Telmisatan ត្រូវគេ​​ប្រើ​ព្យាបាល​ជំងឺ​ខ្សោយ​បេះដូង និង​ជួយ​ការពារ​តម្រង​នោម​​បញ្ចៀស​ការ​ខូចខាត​ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម។ ២- គេប្រើថ្នានេះ​យ៉ាង​ម៉េច? បើអាច សូម​អាន​ខិត្តប័ណ្ណ​ណែនាំ​សម្រាប់​អ្នក​ជំងឺពី​ឱសថ​ស្ថាន មុន​​ចាប់​ផ្ដើម​លេប​ថ្នាំនេះ។ ករណី​មាន​សំណួរ​ទាក់ទង​ថ្នាំ​នេះ​ ត្រូវ​សួរ​វេជ្ជ​បណ្ឌិត​ ឬ​ឱសថការី។ លេប​ថ្នាំ​ស្របតាម​ការ​ណែនាំពី​វេជ្ជបណ្ឌិត​ ហើយ​ជាទូទៅលេបម្ដង​ក្នុង​មួយថ្ងៃ ​ជា​មួយ​អាហារ​ ឬ​ពោះ​ទទេ​ក៏​បាន។ កម្រិតប្រើ​ថ្នាំអាស្រ័យលើ​ស្ថានភាពជំងឺ និងការ​ឆ្លើយ​តប​ក្រោយ​ព្យាបាល។ សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធិភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំ​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។ ដើម្បី​ព្យាបាល​ជំងឺ​ឡើង​សម្ពាធ​ឈាម​ អាចត្រូវ​ការ​ពេល​​ដល់​ ៤សប្ដាហ៍ ទើប​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញពីការ​ព្យាបាល​ដោយ​ថ្នាំនេះ។ ប្រាប់​វេជ្ជបណ្ឌិត បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែធ្ងន់​ធ្ងរ ពិសេស​​សម្ពាធ​ឈាមឡើង​កាន់តែ​ខ្ពស់។ ៣- គួរ​រក្សា​ទុក​របៀបណា? ថ្នាំ Telmisatan អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ […]


ថ្នាំបន្ទាប់បន្សំ

Losartan (ឱសថ Losartan)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Lorsartan ប្រើព្យាបាលអីខ្លះ? Lorsartan ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម​ជួយការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​ខូចតម្រង​នោមដោយសារទឹកនោមផ្អែម។ Lorsartan ស្ថិត​នៅ​ក្នុង​ក្រុម​ថ្នាំ Angiotensin receptor blockers (ARBs) មាន​ប្រសិទ្ធភាព​បន្ធូរ​សរសៃ​ឈាម ជួយ​ឈាម​ហូរ​បាន​ល្អ។ ការ​ប្រើប្រាស់​ផ្សេង​ទៀត៖ ថ្នាំ​នេះ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ក្រុមថ្នាំ​សម្រាប់​ព្យាបាល​ជា​ផ្លូវការ​​ទេ​ ប៉ុន្តែ​គ្រូពេទ្យ​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​បាន មាន​ន័យ​ថា លក្ខខណ្ឌ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ មាន​តែ​គ្រូពេទ្យ​ដែល​ពិនិត្យ និង​ព្យាបាល​ជំងឺ​យើង​ប៉ុណ្ណោះ អាច​ចេញ​វេជ្ជបញ្ជា​ឲ្យប្រើ​ប្រាស់​ថ្នាំ​នេះ​បាន។ ក្រៅ​ពី​នេះ ថ្នាំ Lorsartan ត្រូវ​គេ​​ប្រើ​ព្យាបាល​ជំងឺ​ខ្សោយ​បេះដូង និង​ជួយ​ការពារ​តម្រង​នោម ​​បញ្ចៀស​ការ​ខូចខាត​ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ត្រូវ​លេប Losartan តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត។ ជាទូទៅ លេប​ម្ដងក្នុង​មួយថ្ងៃ​ជា​មួយ​អាហារ ឬ​ពោះ​ទទេ​ក៏​បាន។​ កម្រិតប្រើ​ថ្នាំ​ អាស្រ័យ​លើ​ស្ថានភាព​ជំងឺ និងការ​ឆ្លើយ​តប​ក្រោយ​ព្យាបាល។ បើ​ប្រើថ្នាំ​ Losartan ក្នុង​ទម្រង់​ទឹក សូម​ក្រឡុកដប​ថ្នាំ​​មុន​នឹង​ប្រើ​ថ្នាំ​ម្ដងៗ។ ត្រូវ​ប្រុង​ប្រយ័ត្ន​វាស់​កម្រិត​ប្រើ ​ជាមួយ​ឧបករណ៍​សម្រាប់​វាស់ (ស្លាបព្រា​ថ្នាំ) តែ​ប៉ុណ្ណោះ ហាម​​វាស់​កម្រិត​ថ្នាំ​ដោយ​ប្រើ​​ស្លាបព្រា​ធម្មតា​ ព្រោះ​​អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ​មិន​ត្រឹម​ត្រូវ។ សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។ ប្រាប់​ទៅ​វេជ្ជបណ្ឌិត ​បើ​ស្ថានភាព​សុខភាព​មិន​ប្រសើរ​ឡើង ឬ​កាន់តែ​ធ្ងន់​ធ្ងរ […]


ថ្នាំបន្ទាប់បន្សំ

Lisinopril (ឱសថ Lisinopril)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Lisinopril ប្រើព្យាបាលជំងឺ​អីខ្លះ? Lisinopril ជា​ថ្នាំ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​លើស​ឈាម ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ជួយ​​ ការពារ​ករណី​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល (Strokes) គាំង​បេះដូង និង​បញ្ហា​តម្រង​នោម។ គ្រូពេទ្យ តែងតែ​ប្រើ​ព្យាបាល​អ្នកជំងឺ​ខ្សោយ​បេះដូង​ ជួយ​ឲ្យ​អត្រា​មាន​ជីវិតខ្ពស់ ក្រោយ​គាំង​បេះដូង។ Lisinopril ​ស្ថិត​ក្នុង​ក្រុម​ថ្នាំ ACE inhibitors មានអំពើ​ជួយ​សម្រួល​សរសៃ​ឈាម​ ធ្វើឲ្យ​ចលនា​ឈាម​រត់​ ងាយ​ស្រួល​ជាង​មុន។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? ត្រូវ​លេប​ថ្នាំ​នេះ​តាម​មាត់​ ជា​មួយ​អាហារ ឬ​ពោះ​ទទេ អាស្រ័យ​លើ​ការ​ណែនាំពីគ្រូពេទ្យ ហើយជា​ទូទៅ លេប​មួយ​ថ្ងៃម្តង។ បើ​ប្រើថ្នាំ Lisonopril ក្នុង​ទម្រង់​ទឹក សូម​ក្រឡុក​ដប​ថ្នាំ​​មុន​នឹង​ប្រើ​ថ្នាំ​ម្ដងៗ។ ត្រូវ​ប្រុង​ប្រយ័ត្ន​វាស់​កម្រិត​ប្រើ ​ជាមួយ​ឧបករណ៍​សម្រាប់​វាស់ (ស្លាបព្រា​ថ្នាំ) តែ​ប៉ុណ្ណោះ ហាម​​វាស់​កម្រិត​ថ្នាំ​ដោយ​ប្រើ​​ស្លាបព្រា​ធម្មតា​ ព្រោះ​​អាច​ធ្វើ​ឲ្យ​កម្រិត​ថ្នាំ​មិន​ត្រឹម​ត្រូវ។ កម្រិត​ប្រើ​ថ្នាំ ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ និង​លទ្ធផល​ក្រោយ​ការ​ព្យាបាល​ និងក្មេងៗ កម្រិតប្រើ​ថ្នាំ​អាស្រ័យ​លើ​ទម្ងន់​។ ដើម្បី​កាត់​បន្ថយ​​ផល​រំខាន គ្រូពេទ្យ​អាច​​ណែនាំ​ឲ្យប្រើ​ថ្នាំ​នេះ​ដំបូង​ក្នុង​កម្រិត​ទាប បន្ទាប់​មក​ ​បង្កើន​បន្តិច​ម្ដងៗ ហេតុនេះ ​សូម​ធ្វើ​តាម​ការណែនាំ​​ដោយ​ប្រុង​ប្រយ័ត្ន។ សូម​ប្រើ​ថ្នាំ​នេះ​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ព្យាបាល​ខ្ពស់​ ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​ចាំថា​លេប​រួច ឬ​មិនទាន់​ គួរ​លេប​ថ្នាំ​នៅ​ម៉ោង​តែមួយ​រៀង​រាល់​ថ្ងៃ។ សំខាន់​បំផុត​ត្រូវ​បន្ត​ប្រើ​ថ្នាំនេះឲ្យ​ទៀង​ទាត់ ​ទោះ​បី​​មាន​អារម្មណ៍​ស្ថានភាព​ជំងឺ​ប្រសើរ​ហើយ​ក្តី។ មនុស្ស​ភាគច្រើន​មាន​សម្ពាធ​ឈាម​ខ្ពស់​មិន​មាន​បង្ហាញ​អាការៈ​​ឈឺ​ចាប់​ទេ។ ព្យាបាលករណី​ឡើង​សម្ពាធ​ឈាម​ខ្ពស់ ត្រូវ​ចំណាយ​ពេល ​២-៤​ សប្តាហ៍ ​ទើប​អាច​ទទួល​បាន​ប្រសិទ្ធភាព​ពេញលេញ​ពី​ថ្នាំនេះ។ […]


ថ្នាំបន្ទាប់បន្សំ

Topical Hydrocortisone (ឱសថ​លាប Topical Hydrocortisone)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ ​Topical Hydrocortisone ព្យាបាល​ជំងឺ​​អ្វីខ្លះ? ថ្នាំ​ Topical Hydrocortisone ​​ជា​កតទីកូរអ៊ីត ដែល​អ័រម៉ូន​ម្យ៉ាង​​បង្កើត​ដោយ​ប្រទាប់អាដ្រេណាលកត​តិក្ស របស់ក្រពេញ​លើតម្រង់​នោម។ ជាទូទៅ គេ​ប្រើ​សម្រាប់​​ប្រឆាំង​ការ​រលាក​ ​ទាក់​ទង​នឹង​ជំងឺ​ស្បែក​ជា​ច្រើន​ដូច​ជា៖ – ប្រតិកម្ម​ដោយ​សារ​​សត្វ​ល្អិត​​ខាំ​ – ជំងឺ ​Prurigo nodularis (ដុំ​ពក និងរមាស់លើស្បែក) – ជំងឺ​ស្បែក​ទាក់ទង​​ប្រព័ន្ធ​ប្រសាទ – រលាក​ត្រ​ចៀក​ផ្នែក​ខាង​ក្រៅ​ – ជំងឺ​របកស្បែក (Intertrigo) – រមាស់​បណ្ដាល​មក​ពី​កន្ទបទឹក​នោម​ – ជំងឺត្រ​អក-អា​តូ​ពិច (​Atopic បញ្ហា​ស្បែក​ក្រហម​រមាស់​នៅ​គន្លាក់​ជើង) ត្រ​អក​លើ​កូន​ក្មេង​ (​Discoid) ឬ ​​​ជំងឺ Stasis (បញ្ហា​ស្បែក​បណ្ដាល​មក​ពី​ចលនា​ឈាម​ក្នុង​សរសៃ​វ៉ែន ពិសេស​នៅ​កំភួនជើង)។ – ជំងឺ​រលាក​ស្បែក​ ប្រតិកម្ម​រលាក​ដំបូង​ ប្រ​តិ​កម្ម​ផ្ទាល់​នឹង​សារ​​ធាតុ​អ្វី​មួយ​ ដូចជា​ពន្លឺ​ព្រះអាទិត្យ ឬជំងឺ​ស្បែក​ក្បាល (Seborrhoeic) ជាដើម។ ២- គេប្រើ​ថ្នាំនេះយ៉ាងម៉េច?​ – គួរ​តែ​ប្រើ​ ​តាម​ការ​ណែ​នាំ​របស់​ពេទ្យ អាន​ព័ត៌មាន​លើ​ថ្នាំ​ និង​ធ្វើ​តាម​ការ​ណែនាំ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន។ – មុន​ពេល​​​ប្រើ​​​ថ្នាំ​ Topical Hydrocortisone គួរ​តែ​លាងដៃ​ឲ្យ​ស្អាត​ជា​មុន​សិន។ ៣- គួរ​រក្សា​ទុក​របៀប​ណា? កន្លែង​ដែល​ល្អ​បំផុត​ សម្រាប់​រក្សា​ទុក​ថ្នាំ​ប្រភេទ​នេះ គឺក្នុងទូ​ទឹក​កក ប៉ុន្តែ​កុំ​ទុក​កន្លែង​កក ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​គុណ​ភាព​ថ្នាំ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Topical Hydrocortisone ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួសកាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៥- មាន​សុវត្ថិភាព​ចំពោះ​ស្រ្តី​កំពុង​ពពោះ និង​បំបៅ​ដោះ​កូន​​ទេ? មិន​មាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​សុវត្ថិភាព​ការ​ប្រើ​ថ្នាំ Metformine ទាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​បំបៅ​ដោះ​កូន។ ហេតុនេះ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត ពី​គុណ​ប្រយោជន៍​ និង​ហានិភ័យ​មុន​ពេល​ប្រើ​ […]


ថ្នាំបន្ទាប់បន្សំ

Hydrocortisone​ (ឱសថ Hydrocortisone)

ស្វែងយល់ពីការប្រើប្រាស់១–​ថ្នាំ​ Hydrocortisone​​ ព្យាបាល​ជំងឺ​​អ្វីខ្លះ? Hydrocortisone ជា​សមាសធាតុ​មួយ (អ័រម៉ូនកតទី​កូ​អ៊ីត​) ​ផលិត​ដោយ​ក្រពេញ​លើ​តម្រង់​នោម (Adrenal gland)។ គេ​ច្រើន​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សន្លាក់ បញ្ហា​មិន​ប្រក្រតីរបស់​​ឈាម អ័រម៉ូន បញ្ហា​ស្បែក និង​ភ្នែក ដង្ហើម មហារីក ​និង​ការ​ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ។ ថ្នាំនេះ ជួយ​ទៅ​​បន្ថយ​រោគសញ្ញា​ដូចជា​ការ​ឈឺ​ចាប់​ហើម​​ និង​ប្រតិកម្ម​អាលែកហ្ស៊ី។ គេ​ក៏​ប្រើ​ Hydrocortisone​ សម្រាប់​ព្យាបាល​ការ​ចុះ​ទាបកម្រិត​អ័រម៉ូន បណ្តាល​មក​ពី ជំងឺ​នៃ​ក្រពេញ​លើ​តម្រង​នោម (Adrenal gland) ដូចជា​ ជំងឺ Addison’s disease ឬ​ជំងឺ​​ចុះ​ខ្សោយ​នៃ​អា​ត្រេ​ណូ​កកត​ទិក​ (Adrenocortical Insufficiency)។ អ័រម៉ូន​កតទីកូអ៊ីត ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ដំណើរ​ការ​ក្នុង​រាង​កាយមនុស្ស​ ជាពិសេស​លំនឹង​ជាតិ​ទឹក ​និង​អំបិល​ ក៏ដូច​ជា​​ទប់​សម្ពាធ​ឈាម​ឲ្យ​ប្រក្រតី។​ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ​​អាច​លេបជាមួយ​អាហារ​ ឬទឹក​ដោះ​គោ​ ដើម្បីកុំ​ឲ្យ​ឈឺ​ពោះ​ ត្រូវ​ធ្វើ​ទៅ​តាម​អ្វី​ដែល​គ្រូ​ពេទ្យ​ណែ​នាំ​។ ត្រូវ​លេប​ជាមួយ​ទឹក​មួយ​កែវ (ចំណុះ ២៤០ មិលី្លលីត្រ) លើក​លែង​តែ​គ្រូពេទ្យ​ណែនាំ​ឲ្យ​​លេប​របៀប​ផ្សេង​ទៀត។ អ្នកជំងឺ​​ត្រូវ​ធ្វើ​តាម​កាល​បរិច្ឆេទ​​ប្រើ​​​ថ្នាំ​ដោយ​ប្រុង​ប្រយ័ត្ន។ កម្រិត​ និង​រយៈពេល​ប្រើ​អាច​ផ្អែក​ទៅ​តាម​ស្ថានភាពជំងឺផ្ទាល់​។ គ្រូ​ពេទ្យ​អាច​ឲ្យ​​​ផឹក​មួយ​ថ្ងៃ​ ចន្លោះ​ពី ១-៤ ​ដង​ ឬ​​ផឹក​តែ​ម្តង​នៅ​ពេលណាមួយ។​ កុំ​​ប្រើ​​ដោយ​គ្មាន​ការ​ណែនាំ​ពី​គ្រូ​ពេទ្យ​​​ ព្រោះ​​ករណីខ្លះ​អាច​ធ្វើ​ឲ្យ​កាន់​តែ​ធ្ងន់ ពេល​ឈប់​ប្រើ​ភ្លាម​ៗ។ ប្រសិន​អ្នក​ប្រើ​យូរក្នុង​កម្រិត​ខ្ពស់​​ ​អាច​លេច​ចេញរោគសញ្ញា​ប្រតិកម្ម​​ថ្នាំ​ (Withdrawal ​Symptoms) នៅពេល​យើង​​​​ឈប់​ភ្លាម​ៗ។ គ្រូពេទ្យ​អាច​ប្រាប់​អ្នកជំងឺ​​ឲ្យ​ឈប់​ប្រើ​បន្តិច​ម្តង​ៗ ដើម្បី​កុំ​ឲ្យ​មាន​សញ្ញា​ ដូច​ជា ​ខ្សោយ ចុះ​ទម្ងន់ ចង្អោរ​ ឈឺ​សាច់​ដុំ ឈឺក្បាល​ ហត់​ ឬ​វិលមុខ។ ​​គួរ​តែ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​បន្ថែម ​បើ​បញ្ហា​​​នៅ​តែ​មាន ឬកាន់​តែ​ធ្ងន់។​ ៣- រក្សា​ទុកដោយ​វិធី​ណា? កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ទុក​ថ្នាំ​​ Hydrocortisone គឺទូ​ទឹក​កក ប៉ុន្តែ​កុំ​ទុក​កន្លែង​កក ដើម្បី​ការពារ​កុំ​ឲ្យ​ខូច​គុណ​ភាព​ថ្នាំ។ ជាការពិត​ណាស់​ ថ្នាំនេះ​​អាច​មាន​ប្រភេទខុស​ៗ​គ្នា ដូច​​នេះ​​របៀប​ក្នុង​រក្សាទុកខុស​គ្នា​ដែរ។​ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ […]


ថ្នាំបន្ទាប់បន្សំ

Accupril (ឱសថ Accupril)

ស្វែងយល់ពីការប្រើប្រាស់១- ថ្នាំ Accupril ព្យាបាលជំងឺអីខ្លះ? Accupril® ជាថ្នាំ​ក្នុង​ក្រុម​ ACE​ Inhibitor​ (Angiotensin​ converting enzyme) ។ Accupril® ​​​និយម​​ប្រើ​​​លើ​អ្នក​​ជំងឺ​លើស​សម្ពាធ​ឈាម​ និង​ខ្សោយ​បេះដូង​ ហើយក៏​អាច​ប្រើ​សម្រាប់​ជំងឺ​ផ្សេង​ៗ​ទៀត ដូចនេះយើងគួរ​សួរ​គ្រូពេទ្យសម្រាប់​ព័ត៌មាន​បន្ថែម។ ២- គេប្រើថ្នាំនេះ​យ៉ាង​ម៉េច? ត្រូវប្រើថ្នាំ Accupril® (quinapril) តាម​ការ​ណែនាំ​របស់គ្រូ​ពេទ្យ និង​ក្រដាស​ព័ត៌មាន​ថ្នាំ មិន​ត្រូវ​ប្រើ​ខុស​ពី​កម្រិត​ថ្នាំ​ដែល​បាន​កំណត់​ទេ និង​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ក្នុង​អំឡុង​ពេល​​ប្រើ​ថ្នាំនេះ។ ៣- រក្សា​ទុកដោយ​វិធី​ណា? ថ្នាំ Accupril® អាច​រក្សា​ទុក​បាន​ល្អ​ក្នុង​បន្ទប់​សីតុណ្ហភាព​ល្មម​ ចៀស​ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម។ រក្សា​ថ្នាំ​កុំ​ឲ្យ​ខូច មិន​ត្រូវ​ទុក​នៅ​ក្នុង​បន្ទប់​ទឹក ឬ​ទូ​ទឹកកក​ទេ។ លើ​ទីផ្សារ​ប្រហែល​ជា​មាន​ថ្នាំ​ម៉ាក Accupril® ផ្សេង​គ្នា ហើយ​ការ​រក្សា​ទុក​ក៏​ខុសគ្នា។ ហេតុ​នេះ​សំខាន់​ណាស់ ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​ផលិតផល​ពី​ការ​រក្សា​ទុក​ ឬ​សួរ​ឱសថការី។ ដើម្បី​សុវត្ថិភាព​គួរ​ថែ​រក្សា​ទុក​ថ្នាំ​គ្រប់​ប្រភេទ​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង ​និង​សត្វ​ចិញ្ចឹម។ ពុំ​គួរ​ចោល​ថ្នាំតាម​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវ​ដឹង​អ្វីខ្លះ​មុន​ប្រើ​? មុន​ពេល​ប្រើ Accupril® ត្រូវ​ពិគ្រោះ និង​ត្រូវ​ប្រាប់​គ្រូ​ពេទ្យ​ប្រសិន​បើ​បញ្ហា​ប្រតិកម្ម​ជាមួយ​ថ្នាំ​ដូចជា​​ រាគ​​ ក្អួត​ ឬ​បែកញើស​ច្រើន​ខុស​ពី​ធម្មតា​​។ យើងអាច​​ខ្វះ​ជាតិ​ទឹកអំឡុង​ប្រើ​ Quinapril  ដែល​អាច​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ បម្រែបម្រួល​​អីយ៉ុង​ និង​អាច​ធ្វើ​ឲ្យ​​ខូច​តម្រង​នោម​។​ – បើ​ត្រូវ​វះ​កាត់ ​ប្រាប់​គ្រូពេទ្យ​ថា​អ្នក​កំពុង​ប្រើ​ Accupril®។ […]


ថ្នាំបន្ទាប់បន្សំ

Boric Acid (ឱសថ Boric Acid)

ស្វែងយល់ពីការប្រើប្រាស់១- អាស៊ីដបូរិក ព្យាបាលអីខ្លះ? អាស៊ីដបូរិក (Boric Acid) ជា​ថ្នាំ​ផ្សះ​ប្រភេទ​ខ្សោយ​ សម្រាប់​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​ផ្សិត​។ ក៏​អាច​ប្រើ​វា​សម្រាប់​​លាង​ភ្នែក សម្រួល​ដល់អា​ការៈ​រកាំ​ភ្នែក ឬ​បង្ហូរ​ចេញ​នូវ​សារធាតុ​ពុល​មួយ​ចំនួន​ពី​ផ្សែងពុល​ក្លររីន សារធាតុ​គីមី​ដទៃ​ទៀត​ ហើយ​វា​ក៏​អាច​ប្រើ​ព្យាបាល​ជំងឺ​ផ្សេង​ទៀតដែល​មិន​បាន​រៀប​រាប់​ខាង​លើ។ ២- គេប្រើថ្នាំនេះយ៉ាងម៉េច? – ដាក់ក្នុង​កែវ​សម្រាប់​ត្រាំ​​ភ្នែក – ប្រើ​កែវត្រាំ​ភ្នែក​ដែល​ស្អាត – ចៀស​វាង​ប៉ះ​គែម​​កែវ​ជាមួយ​ភ្នែក​ ពេល​ប្រើ​វា – ប្រើ​នៅ​ពេល​ឈ​រ​នៅ​ឡាវ៉ាបូ លាង​ដៃ​ – បង្វិល​គ្រាប់​ភ្នែក​ឲ្យ​បាន​គ្រប់​ទិស​ ដើម្បី​ឲ្យ​អាស៊ីដ​បូរិកលាង​ភ្នែក​យើង – ធ្វើ​បែប​នេះ​ចំពោះ​ភ្នែក​ម្ខាង​ទៀត – លាងភ្នែក​រួច​ ត្រូវ​ជូត​ស្បែក​ដែល​នៅ​ជុំ​វិញ​ភ្នែក​រឲ្យ​បាន​ស្ងួត ​កុំ​ឲ្យ​ប៉ះ​គ្រាប់​ភ្នែក – ចាក់​អាស៊ីដបូរិកឲ្យ​បាន​កន្លះ​កែវ ហើយ​ឱន​ក្បាល ​បន្ទាប់​មកដាក់​ភ្នែក​យើង​ក្នុង​កែវ​នោះ បន្ទាប់​មក​ងើយ​ក្បាល​ ហើយ​បើក​ភ្នែក​ – ពេល​សង្កត់​កែវ​ទៅ​ភ្នែក​​គួរ​តែ​ឱន​ទៅ​ឡាវ៉ាប៉ូ​លាង​ដៃ ហើយ​ដក​កែវ​នោះ​ចេញ​ ដោយ​ព្យាយាម​ឲ្យ​សូលុយស្យុង​ អាស៊ីដបូរិក ហូរ​ចេញ​ពី​ភ្នែក​​ចូល​ទៅ​ក្នុង​ឡាវ៉ាបូ​លាង​ដៃ​។ ៣- រក្សាទុកដោយវិធីណា? – រក្សា​ទុក​បាន​ល្អ​នៅ​ក្នុង​បន្ទប់​ដែល​មាន​សីតុណ្ហភាពល្មម ឆ្ងាយ​ពី​ពន្លឺ​ថ្ងៃ និង​សំណើម – មិន​ត្រូវ​ទុក​ក្នុង​បន្ទប់​ទឹក ឬ​ទូរ​ទឹកកក​ឡើយ – ការ​រក្សា​ទុក​អាច​ខុស​គ្នា​ទៅ​តាម​រោង​ចក្រ​ដែល​ផលិត ដូចនេះ​ត្រូវ​ពិនិត្យ​មើល​ក្រដាស​ណែនាំ​របស់​ផលិតផល និង​សាក​សួរ​ព័ត៌មាន​ពី​ឱសថការី​ – ទុក​ថ្នាំ​គ្រប់​ប្រភេទ​ទាំង​អស់​ឲ្យ​ឆ្ងាយ​ពី​ដៃ​ក្មេង និង​សត្វ​ចិញ្ចឹម – មិន​ត្រូវ​ចោល​អាស៊ីដបូរិក ក្នុង​បង្គន់ ​ឬតាម​លូ​បង្ហូរ​ទឹក​ទេ​ លើក​លែង​តែ​មាន​ការ​ណែនាំ​ពី​គ្រូពេទ្យ។ សំខាន់​ណាស់​​ ត្រូវ​កម្ទេច​ថ្នាំ​ប្រភេទ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ ពេល​ហួត​កាល​កំណត់​ ឬ​លែង​​ប្រើ។ ​ពិភាក្សា​ជាមួយ​ឱសថការី​ សម្រាប់​ព័ត៌មាន​លម្អិតពី​របៀប​កម្ទេច​ថ្នាំ។ កត្តាគួរប្រុងប្រយ័ត្ន៤- ត្រូវដឹងអ្វីខ្លះមុនប្រើ? – មិន​ត្រូវ​ប្រើ​វា​ទេ បើមាន​ប្រតិកម្ម​ជាមួយ​ជាតិ​អាស៊ីដបូរិក​ – ជៀសវាង​ការ​ប្រើ បើ​អ្នក​មាន​ដំបៅ​​ចំហ​ ឬ​របួស​ស្បែក​នៅ​ជុំ​វិញ​ភ្នែក​ – មិន​ត្រូវ​ប្រើ​វា​ដោយ​គ្មាន​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​ ព្រោះ​វា​គ្រាន់​តែ​ជា​ពពួក​អង់​ទី​ប៊ីយ៉ូ​ទិក​ខ្សោយ​ប៉ុណ្ណោះ។ ​ ៥- មានសុវត្ថិភាពចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនទេ? ព័ត៌មាន​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើ​ប្រាស់​ថ្នាំ​អាស៊ីដបូរិក អំឡុង​មាន​ផ្ទៃ​ពោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ