ស្រីៗដែលលើសទម្ងន់ នៅវ័យក្មេង ឬវ័យជំទង់ មានហានិភ័យខ្ពស់ប្រឈមនឹងបញ្ហាគ្រោះថ្នាក់សរសៃឈាមខួរក្បាលនៅវ័យកណ្តាល នេះបើយោងតាមការសិក្សាថ្មីមួយ។
ជាក់ស្តែង ក្រុមអ្នកស្រាវជ្រាវបានតាមដានលើអ្នកចូលរួមចំនួន ១០ ០០០ នាក់ដែលមានវ័យចន្លោះពី១៤ឆ្នាំ ដល់៣១ឆ្នាំ អស់រយៈពេល៤០ឆ្នាំ ដោយវាយតម្លៃលើសន្ទស្សន៍ម៉ាសរាងកាយ ថាតើអ្នកដែលធាត់ជ្រុល អាចមានហានិភ័យប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាលនៅមុនវ័យ៥៥ឆ្នាំដែរឬទេ?
អំឡុងការសិក្សានេះដែរ អ្នកចូលរួមចំនួន៤៥២នាក់ បានជួបប្រទះគ្រោះថ្នាក់សរសៃឈាមខួរក្បាល ហើយករណីភាគច្រើន គឺជាការស្ទះសរសៃឈាម (ischemic strokes) នៅពេលដែលកំណកឈាមរាំងស្ទះលំហូរឈាមទៅកាន់ខួរក្បាល ឬគ្រោះថ្នាក់សរសៃឈាមតិចតួច (ministrokes) នៅពេលដែលកំណកឈាមបញ្ឈប់លំហូរឈាមត្រឹមរយៈពេលពីរបីនាទី មុនពេលដែលស្ថានភាពនេះបាត់ទៅវិញដោយខ្លួនឯង។
ស្រ្តីដែលធាត់ជ្រុលនៅវ័យ១៤ឆ្នាំ ទំនងជាអាចមានហានិភ័យគ្រោះថ្នាក់សរសៃឈាមខួរក្បាលចំនួន៨៧% ស្របពេលដែលហានិភ័យនេះកើនឡើងដល់ទៅ១៦៧% ចំពោះស្រ្តីដែលធាត់ជ្រុលនៅវ័យ៣១ឆ្នាំ។
ហេតុអ្វីបានជាងស្រ្តីដែលលើសទម្ងន់មានហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល?
អ្នកស្រាវជ្រាវឈ្មោះ Ursula Mikkola មកពីសាកលវិទ្យាល័យOulu នៅប្រទេសហ្វាំងឡង់បានឲ្យដឹងថា នៅពេលដែលយើងលើសទម្ងន់ នោះអាចនឹងកើតមានការរលាករ៉ាំរ៉ៃនៅក្នុងរាងកាយ ដែលអាចបំផ្លាញសរសៃឈាមរបស់យើងបាន ហើយការបំផ្លាញនេះ នឹងប្រមូលផ្តុំបន្តិចម្តងៗ ដែលនាំឲ្យកើតបញ្ហាសុខភាពនៅពេលក្រោយ។ ទោះបីជាការសិក្សាមិនបានកំណត់ថាតើបញ្ហាលើសទម្ងន់ អាចបណ្តាលឲ្យជួបគ្រោះថ្នាក់សរសៃឈាមខួរក្បាលដោយផ្ទាល់ ឬហានិភ័យមានការខុសគ្នារវាងភេទយ៉ាងណាក្តី ប៉ុន្តែភាពខុសគ្នានៃអរម៉ូនដែលស្រ្តីជួបប្រទះអំឡុងពេលពេញវ័យ មានផ្ទៃពោះ និងអស់រដូវ អាចជាដើមចងដ៏សំខាន់មួយ។
[embed-health-tool-heart-rate]
យើងអាចបង្ការហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាលដោយវិធីណា?
ប្រការសំខាន់មួយក្នុងការបង្ការហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺការរក្សាទម្ងន់ខ្លួនឲ្យសមល្មម ធ្វើលំហាត់ប្រាណទៀងទាត់ ញ៉ាំរបបអាហារសុខភាព ជៀសវាងជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល។ ដូច្នេះ ស្រីៗដែលកំពុងតែលើសទម្ងន់ស្រាប់ គួរគិតគូពីបញ្ហាសុខភាព ដោយធ្វើការសម្រកគីឡូឲ្យបានទាន់ពេលវេលា ជៀសវាងហានិភ័យសុខភាពធ្ងន់ធ្ងរផ្សេងៗ។
ស្រីៗលើសទម្ងន់នៅវ័យក្មេង មានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់សរសៃឈាមខួរក្បាល
ប្រការសំខាន់មួយក្នុងការបង្ការហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល គឺការរក្សាទម្ងន់ខ្លួនឲ្យសមល្មម ធ្វើលំហាត់ប្រាណទៀងទាត់ ញ៉ាំរបបអាហារសុខភាព ជៀសវាងជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើនជ្រុល។
អត្ថបទគួរអាន៖
- ឈឺក្បាល មិនមែនចេះតែលេបថ្នាំគ្រប់ពេលទេ អាចប៉ះពាល់សុខភាព
- ប្រយ័ត្ន! ឈឺក្បាលខ្ទោកៗ អាចជាសញ្ញានៃជំងឺគួរឲ្យបារម្ភមួយនេះ
- ទម្លាប់៥យ៉ាង នាំឲ្យក្រោកពីគេងមានបញ្ហាឈឺក្បាល
- អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង
- វិធី ៥ យ៉ាង ជួយគ្នាយើងអាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន
- សម្គាល់ម៉េច ទើបដឹងថាឈឺក្បាលធម្មតា ឬឈឺក្បាលប្រកាំង?