ប្រសិនបើគ្នាយើងចិញ្ចឹមកូនដោយទឹកដោះគោម្សៅ វាជារឿងសំខាន់ក្នុងការមើលសារធាតុផ្សំឲ្យបានច្បាស់លាស់ ដើម្បីធានាថាយើងកំពុងផ្ដល់អាហារូបត្ថម្ភដ៏ល្អបំផុតដល់កូនតាមដែលអាចរកបាន។ ក្នុងទឹកដោះគោម្សៅ ភាគច្រើនផ្សំឡើងដោយសារធាតុចិញ្ចឹមដែលស្រដៀងទៅនឹងទឹកដោះម្ដាយរួមមាន ប្រូតេអ៊ីន វីតាមីន និង សារធាតុរ៉ែនានា រួមទាំង DHA ផងដែរ។
DHA ជាអ្វី?
DHA ជាពាក្យកាត់នៃអាស៊ីដ Docosahexaenoic ពេលខ្លះត្រូវគេសំដៅទៅលើអាហារបំប៉នខួរក្បាលក្មេងៗ។ អាស៊ីដខ្លាញ់ល្អប្រភេទនេះ អាចជួយពង្រឹងសមត្ថភាពខួរក្បាលបានដល់ទៅ ៦០% និងជួយទ្រទ្រង់គ្រប់ប្រព័ន្ធប្រសាទក្នុងរាងកាយ ពិសេសអាស៊ីដ DHA ជាសមាសធាតុរចនាសម្ព័ន្ធដ៏សំខាន់នៃជាលិកាខួរក្បាល។
ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក
ការសិក្សារកឃើញថា អាស៊ីដខ្លាញ់នៃជាសមាភាពនៃអាស៊ីដខ្លាញ់អូមេហ្គា ៣ មួយនេះ ជះឥទ្ធិពលយ៉ាងធំធេងទៅលើការវិវត្ដខួរក្បាលរបស់ក្មេងៗតូចៗ ជួយពង្រឹងឥរិយាបថ ក៏ដូចជាសកម្មភាពផ្សេងៗរបស់ក្មេងក្នុងសង្គមផងដែរ។
ការស្រាវជ្រាវបានបង្ហាញថា ទារកដែលបៅទឹកដោះម្ដាយ មានជំនាញយល់ដឹងខ្ពស់បើធៀបទៅនឹងទារកដែលបៅទឹកដោះគោម្សៅផលិតឡើងកាលពីដំបូងៗដែលមិនមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ក៏ព្រោះតែសារធាតុ DHA មានក្នុងទឹកដោះម្ដាយ។ ប៉ុន្តែ បច្ចុប្បន្ននេះ ការសិក្សាថ្មីៗមួយបានរកឃើញថា ទារកដែលញ៉ាំអាហារបំប៉ន ឬបៅទឹកដោះគោម្សៅមានបន្ថែមសារធាតុ DHA មានការលូតលាស់ខួរក្បាលគួរឲ្យកត់សម្គាល់ជាងទារកបៅទឹកដោះគោម្សៅធម្មតា។
អ្នកស្រាវជ្រាវបានសិក្សាលើទារកចំនួន ២២៩ នាក់ ដែលបានបៅទឹកដោះគោម្សៅបន្ថែម DHA ឬទឹកដោះគោម្សៅធម្មតា។ នៅពេលពួកគេមានអាយុ ៩ ខែ ពួកគេត្រូវបានផ្តល់ការធ្វើតេស្តដោះស្រាយបញ្ហា ដែលពួកគេត្រូវបំពេញតាមលំដាប់លំដោយដើម្បីទទួលបានកណ្ដឹងលេង។ ទារកដែលបៅទឹកដោះគោម្សៅបន្ថែមសារធាតុ DHA បានបង្ហាញអាកប្បកិរិយារហ័សរហួសក្នុងការដោះស្រាយបញ្ហាដែលអនុញ្ញាតឲ្យពួកគេយកកណ្ដឹងក្មេងលេងនៅចុងបញ្ចប់ការសាកល្បងនោះ។
DHA អាចជួយរំញោចដល់សកម្មភាពក្នុងខួរក្បាល ជាភាសាបច្ចេកទេស Dorso-lateral prefrontal cortex ដែលមានតួនាទីយ៉ាងសំខាន់លើការគ្រប់គ្រងផែនការអ្វីមួយក្នុងខួរក្បាល (Motor Planning) និងមុខងារបញ្ញា។ លើសពីនេះ បើកម្រិត DHA ក្នុងខួរក្បាលទាប អាចរាំងស្ទះដល់សកម្មភាពខួរក្បាលបាន។
គួរអាន៖
- នេះជាពពួកបាក់តេរីល្អ ជួយប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធការពារក្មេងៗកាន់តែរឹងមាំ
- តិចនិកជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនកូនតូចៗ ម៉ាក់ប៉ាកត់ចំណាំទុក
- ការពិតអំពី ព្រីបាយអូទិក (Prebiotics) ម៉ាក់ប៉ាមានកូនតូចៗត្រូវដឹង
- ហេតុផលសំខាន់ៗ ក្មេងតូចចាំបាច់ត្រូវការSYNBIOTICS ក្នុងរបបអាហារ
- កូនម៉ឹមទឹកដោះគោ ត្រូវធ្វើតាមចំណុចប៉ុន្មាននេះ ទើបមិនហើមពោះ
[embed-health-tool-bmi]