backup og meta

ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ​ផ្លូវចិត្តកូន

ទម្លាប់ប្រើហិង្សា ឬដាក់ទណ្ឌកម្ម អាចបំផ្លាញ​ផ្លូវចិត្តកូន

នៅ​ពេល​ដែល​ម៉ាក់​ប៉ា​ចង់​ឲ្យ​កូន​ធ្វើ​តាម​បញ្ជា​អ្វី​មួយ ហើយ​ការ​និយាយ​ស្រួល​បួល​មិន​ដំណើរការ ភាគ​ច្រើន​គឺ​និយម​ប្រើ​ទណ្ឌកម្ម ដើម្បី​ជា​ដំណោះ​ស្រាយ​ឲ្យ​កូន​ស្ដាប់។ ជា​ទូទៅ ការ​ដាក់​ទណ្ឌកម្ម​ជា​វិធី​មួយ​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ធ្វើ​ឲ្យ​កូន​ស្ដាប់​សម្ដី​យើង​ជា​ម៉ាក់​ប៉ា ព្រោះ​អា​អូន​ឆាប់​ខ្លាច តែ​ក៏អាច​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​កូន​វិញ​ដែរ។

អត្ថន័យពណ៌ និងរូបរាងលាមកទារក

បើ​តាម​វិធី​ចិញ្ចឹម​កូន​បែប​ផ្ដាច់ការ ម៉ាក់​ប៉ា​តែង​ជឿ​ថា ដើម្បី​លូតលាស់ និង​អភិវឌ្ឍ​បាន​ត្រឹម​ត្រូវ កូនត្រូវ​ទទួល​ទណ្ឌ​កម្ម​ចំពោះ​អាកប្បកិរិយា​មិន​ល្អ និង​ទទួល​បាន​រង្វាន់​សម្រាប់​អាកប្ប​កិរិយា​ល្អ។

ហេតុអ្វី​បាន​ជា​ការ​ដាក់​ទណ្ឌ​កម្ម​បង្ក​គ្រោះថ្នាក់​ដល់​កូន?

យោង​តាម​លោក Alan Kazdin នាយក​មជ្ឈ​មណ្ឌល Yale Parenting Center ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ឲ្យ​ម៉ាក់​ប៉ា​មាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​​នឹង​មិន​អាច​ផ្លាស់​ប្ដូរ​អាកប្បកិរិយា​របស់​កូន​នោះ​ទេ។ ពេល​ចង់​ឲ្យ​កូន​ស្ដាប់​បង្គាប់ ម៉ាក់​ប៉ា​ភាគ​ច្រើន​ប្រហែល​ជា​ចាប់ផ្ដើម​ដោយ​ការ​និយាយ​ប្រាប់​កូន​ថ្នមៗ ប៉ុន្តែ​យូរ​ៗ​ទៅ​អាច​បន្ថែម​ការ​ស្រែក ជ្រុល​ដៃ​ប្រើ​កម្លាំង​ខ្លាំង​ៗ​លើ​កូន​ក៏​មាន ទោះ​បី​ជា​ក្នុង​ចេតនា​ល្អ​ក៏​ដោយ។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​យល់​ស្រប​ថា ជំនួស​ឲ្យ​ការ​បង្រៀន​អ្វី​ដែល​មាន​ប្រយោជន៍ ចំណុច​ប៉ុន្មាន​ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​ការ​ដាក់​ទណ្ឌកម្ម​អាច​ធ្វើ​ប៉ះពាល់​ដល់​កូន​៖

  • បង្ក​ឲ្យ​មាន​ការ​អាក់​អន់​ចិត្ត
  • បណ្ដាល​ឲ្យ​ខូច​ខាត​ផ្លូវចិត្ត​កុមារ
  • លើក​ទឹក​ចិត្ត​ឲ្យ​មាន​អាកប្បកិរិយា​គិត​តែ​ពី​ខ្លួន​ឯង
  • ជំរុញ​ភាព​មិន​ស្មោះ​ត្រង់
  • រារាំង​កូន​ពី​ការ​អភិវឌ្ឍ​ផ្នែកសីលធម៌​។

ដូច្នេះ​តើ​យើង​គួរ​ធ្វើ​បែប​ណា​ដោយ​មិន​ដាក់​ទណ្ឌ​កម្ម​លើ​កូន? គន្លឹះ​សំខាន់​ គឺ​ត្រូវនិយាយជាមួយ​កូនៗ និង​ជួយ​ពួកគេ​ឲ្យ​យល់​ពី​មូលហេតុ​ដែល​អាកប្បកិរិយា​របស់​ពួកគេ​មិន​អាច​ទទួល​យក​បាន​។ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ទៅ​លើ​ពាក្យ​ដែល​ប្រើ និង​របៀប​ដែល​យើង​ប្រើ​។

ម៉ាក់​ប៉ា​គួរ​តែ​ពន្យល់​ពី​របៀប​ដែល​អាកប្បកិរិយា​មិន​អាច​ទទួល​យក​បាន​របស់​កូន​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ ជាមួយ​នឹង​កាយ​វិការ និង​សំឡេង​ទន់​ភ្លន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ចិញ្ចឹម​កូន​ឲ្យ​ធំ​លូតលាស់​ប្រកប​ដោយ​សុខភាព​ល្អ ចរិយា​សមរម្យ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ដូច​ដែល​អ្វី​គ្រប់​គ្នា​គិត​នោះ​ទេ ប៉ុន្តែ​ម៉ាក់​ប៉ា​ត្រូវ​រៀន​ចេះ​ទប់​អារម្មណ៍​ខ្លួន​ឯង​មែន​ទែន ធ្វើ​យ៉ាង​ណា​មិន​គួរ​ប្រើ​ដៃ​ជើង​លើ​កូន​ទេ។​

អត្ថបទពាក់ព័ន្ធ៖

​ផ្លូវ​ចិត្ត​កុមារ

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

A parenting expert shares the common mistake that psychologically damages kids—and what to do instead https://www.cnbc.com/2019/12/11/the-common-yet-parenting-mistake-that-psychologically-damages-kids-according-to-expert.html

Disciplining Your Child https://kidshealth.org/en/parents/discipline.html

កំណែ​ប្រែបច្ចុប្បន្ន

30/03/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាអាចបង្រៀនកូនៗឲ្យប្រែក្លាយការបរាជ័យទៅជាជោគជ័យ ជាមួយវិធីសាស្ត្រទាំងនេះ

តិចនិកបង្ការជម្លោះនៅសាលារៀន ម៉ាក់ប៉ាគួរបង្រៀនកូនៗពេលចូលរៀន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 30, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម