ការរំលោភបំពានលើកុមារមិនមែនកំណត់ត្រឹមតែជាការប្រើអំពីហិង្សាលើរាងកាយប៉ុណ្ណោះទេ ការបំពានផ្លូវអារម្មណ៍កូនក៏អាចជះឥទ្ធិពលធំធេងចំពោះការលូតលាស់ និងការអភិវឌ្ឍផ្លូវចិត្តរបស់កូនដូចគ្នា។
អ្វីទៅជាការរំលោភបំពានផ្លូវអារម្មណ៍? វាដូចទៅនឹងការមិនយកចិត្តទុកដាក់ចំពោះកូនទេ?
ក្នុងនាមជាប៉ាម៉ាក់ យើងតែងតែចង់ផ្ដល់អ្វីដែលកូនត្រូវការ ដើម្បីឲ្យកូនរស់នៅបានសុខស្រួល។ ប៉ុន្តែ ការមិនអើពើទៅនឹងតម្រូវការផ្លូវចិត្តរបស់កូន ក៏អាចបង្កជាផលវិបាករយៈពេលខ្លី ឬរយៈពេលវែងផងដែរ។ ការមិនផ្ដល់ក្ដីស្រលាញ់ មិនគាំទ្រ បដិសេធ រិះគន់ គំរាមកំហែង គឺសុទ្ធតែជាការបំពានផ្លូវអារម្មណ៍ ហើយទង្វើទាំងនេះ នឹងជះឥទ្ធិពលមិនល្អនៅពេលដែលកូនធំឡើង ដូចជាប៉ះពាល់ដល់ទំនាក់ទំនងផ្ទាល់ខ្លួន ការងារ និងទំនាក់ទំនងជាមួយនឹងក្មេងដទៃទៀត។
ជាក់ស្ដែង ការបំពានផ្លូវកាយ ដែលអមជាមួយនឹងការធ្វើបាបរាងកាយ ផ្លូវភេទ ឬការមិនអើពើ អាចបំផ្លាញការគោរពចំពោះខ្លួនឯង និងទំនុកចិត្តរបស់កុមារបាន។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ស្វែងយល់ពីការមិនយកចិត្តទុកដាក់លើផ្លូវអារម្មណ៍កូន
គ្រាន់តែបំពេញតម្រូវការរបស់កូន គឺមិនគ្រប់គ្រាន់ឡើយ។ ប៉ាម៉ាក់ក៏ត្រូវទទួលខុសត្រូវក្នុងការណែនាំ និងគាំទ្រកូនផ្នែកអារម្មណ៍ដែរ។ ជាធម្មតា ក្មេងតែងត្រូវការការយកចិត្តទុកដាក់ពីប៉ាម៉ាក់នៅគ្រប់ដំណាក់កាលក្នុងជីវិតរបស់ខ្លួន ហើយការមិនអើពើនឹងអារម្មណ៍របស់កូន អាចនាំឲ្យការអភិវឌ្ឍផ្នែកអារម្មណ៍របស់ក្មេងមានភាពចុះខ្សោយ។
សញ្ញានៃការមិនយកចិត្តទុកដាក់ចំពោះអារម្មណ៍កូន
- មិនឆ្លើយតបទៅនឹងអារម្មណ៍របស់កូន
- មិនអើពើនឹងអារម្មណ៍របស់កូន
- មិនចំណាយពេលជាមួយកូន
- រិះគន់ ឬមិនដែលសរសើរកូន
- មិនសូវចាប់អារម្មណ៍នឹងជីវិតរស់នៅរបស់កូន
- មិនដឹងពីសញ្ញាដែលកូនត្រូវការជំនួយ
- ចាំតែចាប់កំហុសកូន
ផលប៉ះពាល់ពេលមិនសូវអើពើពីអារម្មណ៍កូន
ជាទូទៅ កុមារដែលរងគ្រោះដោយសារតែការមិនយកចិត្តទុកដាក់ផ្នែកអារម្មណ៍ អាចបង្ហាញសញ្ញាមួយចំនួនខាងក្រោម៖
- ពិបាកកំណត់ភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន
- មិនសូវគោរពខ្លួនឯង
- បន្ទោសខ្លួនឯង រាល់ពេលបរាជ័យ
- ប្រតិកម្មខ្លាំងទៅនឹងការបដិសេធ
- យល់ថាខ្លួនឯងមានកំហុសធ្ងន់ធ្ងរ។
ការស្គាល់ច្បាស់ពីសញ្ញានៃការមិនយកចិត្តទុកដាក់លើអារម្មណ៍កូន និងការកែលម្អលើចំណុចខ្វះខាតរបស់ប៉ាម៉ាក់ មានសារសំខាន់ណាស់ ក្នុងការចិញ្ចឹមបីបាច់កូនប្រកបដោយមនោសញ្ចេតនា និងការយល់ចិត្ត។ ហេតុនេះហើយ ដើម្បីឲ្យកូនទទួលបានសុភមង្គលពិតប្រាកដ ប៉ាម៉ាក់មានកាតព្វកិច្ចផ្ដល់ការគាំទ្រទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមផ្ដល់បរិយាកាសរស់នៅដ៏ល្អមួយដល់កូនៗ។
ការមិនយកចិត្តទុកដាក់លើអារម្មណ៍របស់កូន អាចបង្កផលវិបាកជាច្រើនដល់កូន ហើយអាចប៉ះពាល់ដល់ការអភិវឌ្ឍផ្លូវចិត្តរបស់ក្មេងដូចគ្នា។ ហេតុនេះហើយ ប៉ាម៉ាក់គប្បីសង្កេតពីអកប្បកិរិយារបស់ខ្លួនមួយចំនួន ដែលអាចចាត់ទុកជាការបំពានផ្លូវអារម្មណ៍៖
- មិនឆ្លើយតបទៅនឹងអារម្មណ៍របស់កូន
- មិនអើពើនឹងអារម្មណ៍របស់កូន
- មិនចំណាយពេលជាមួយកូន
- រិះគន់ ឬមិនដែលសរសើរកូន
- មិនសូវចាប់អារម្មណ៍នឹងជីវិតរស់នៅរបស់កូន
- មិនដឹងពីសញ្ញាដែលកូនត្រូវការជំនួយ
- ចាំចាប់កំហុសកូន