backup og meta

រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាសញ្ញាជំងឺអូមីក្រុង មិនគួរមើលរំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 28, 2022

    រោគសញ្ញានៃជំងឺទូទៅមួយលើក្មេង អាចជាសញ្ញាជំងឺអូមីក្រុង មិនគួរមើលរំលង

    សព្វ​ថ្ងៃ​នេះ ករណី​វីរុស​អូមីក្រុង​មិន​ទាន់​​ស្រាក​ស្រាន្ត​ទេ នៅ​តែ​កើន​មាន​ច្រើល​​រាល់​ថ្ងៃ បណ្ដាល​ឲ្យ​ភាព​ភ័យ​ខ្លាច​នៃ​ការ​ឆ្លង​នៅ​តែ​កើត​មាន ពិសេស​ខ្លាច​សមាជិក​គ្រួសារ​ចាស់ៗ និង​កូន​ក្មេង។ ភាគ​ច្រើន វីរុស​អូមីក្រុង​ងាយ​ឆ្លង​ទៅ​កាន់​កូន​ក្មេង​ច្រើន​ជាង​មនុស្ស​ពេញ​វ័យ ហើយ​ថ្មី​ៗ​នេះ គ្រូពេទ្យ​ជំនាញ​ថា ជំងឺទូទៅ​មួយ​អាច​ជា​រោគសញ្ញា​នៃ​វីរុស​អូមីក្រុង​លើ​កុមារ។

    កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

    លោក​វេជ្ជបណ្ឌិត Wassim Ballan អ្នក​ឯកទេស​ជំងឺ​ឆ្លង​កុមារ​បាន​ឲ្យ​ដឹង​ថា លោក និង​សហការី​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​ជំងឺ croup ជា​បណ្ដុំ​នៃ​ការ​ឈឺ​បំពង់​ក​ក្នុង​ចំណោម​ក្មេងៗ​ដែល​ធ្វើ​តេស្ដ​វិជ្ជមាន​ជំងឺ​កូវីដ ១៩ ជា​ពិសេស​នៅ​ក្នុង​ក្រុម​ក្មេង​អាយុ ៥ឆ្នាំ និង​តិចជាងនេះ ដែល​មិន​ទាន់​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។

    ជំងឺ Croup ជា​ជំងឺ​ទូទៅ​កើត​លើ​ក្មេង​មួយ ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តាម​រដូវ​នាំ​ឲ្យ​មាន​ការ​រលាក ឬ​ហើម​នៅ​ក្នុង​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ​របស់​កុមារ ដែល​មាន​ទំហំ​តូច​ជាង​មនុស្ស​ពេញ​វ័យ និងក៏​ជា​រោគ​សញ្ញា​មួយ​របស់​វីរុស​អូមីក្រុង​កើត​ឡើង​លើ​ក្មេង។

    លោក Ballan ពន្យល់​បន្ថែម​ថា croup អាច​ចែក​ចេញ​ជា​រឿងពីរ។ ទីមួយ គឺ​ការ​ក្អក​ដែល​ស្ដាប់​ទៅ​ដូច​ព្រុស។ រឿង​មួយ​ទៀត​នោះ​គឺ ការ​ដក​ដង្ហើម​ឮ​សំឡេង​ខ្សឺត ទោះ​បី​ជា​អា​អូន​មិន​ក្អក​ ប៉ុន្តែ​ពេល​ដក​ដង្ហើម​ចូល​មាន​ឮ​សំឡេង។ ការ​ក្អក និង​ការ​ដក​ដង្ហើម​ចេញ​ចូល​ឮ​ៗ គឺ​ដោយសារតែ​ខ្យល់​ដែល​ត្រូវ​បាន​បង្ខំ​ចេញ​តាម​រយៈ​ការ​ហើម​ជុំ​វិញ​ប្រអប់​សំឡេង បំពង់​ខ្យល់ និង​បំពង់​សួត។

    បើ​គ្រាន់​តែ​ជា​ជំងឺ Croup តែ​ឯង​នោះ​វា​មិន​មែន​ជា​រឿង​ថ្មីៗ​ទើប​តែ​ជួប​នោះ​ទេ ប៉ុន្តែ​វា​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត ដោយ​សារ​ផ្លូវ​ដង្ហើម​របស់​កូន​អាច​បិទ បណ្ដាល​ឲ្យ​ពិបាក​ដក​ដង្ហើម​បាន។ ភាគ​ច្រើន​ជំងឺ​នេះ​អាច​ព្យាបាល​នៅ​ផ្ទះ​បាន ប៉ុន្តែ​បើ​អា​អូន​មាន​អាការៈ​ពិបាក​ដក​ដង្ហើម ក្អក​ខ្លាំង ​បបូរ​មាត់ ស្បែក ឬ​ក្រចក​ដៃ​ឡើង​ពណ៌​ស្វាយ ត្រូវ​ប្រញាប់​ទៅ​ជួប​ពេទ្យ ព្រោះ​នេះ​ជា​សញ្ញា​កូន​ទទួល​បាន​អុកស៊ីសែន​មិន​គ្រប់​គ្រាន់។

    ​វីរុស​អូមីក្រុង

    អានបន្ត​៖

  • វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
  • ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
  • ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
  • អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ
  • ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
  • វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម