backup og meta

WHO បារម្ភពីអត្រាចាក់វ៉ាក់សាំងទាប ចំពេលអូមីក្រុងវាយលុកអឺរ៉ុប និងអាស៊ី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 16, 2022

    WHO បារម្ភពីអត្រាចាក់វ៉ាក់សាំងទាប ចំពេលអូមីក្រុងវាយលុកអឺរ៉ុប និងអាស៊ី

    ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​កន្លង​មក​នេះ ករណី​វិជ្ជមាន​អូមីក្រុង​បាន​កើន​ឡើង​ទ្វេ​ដង​នៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំ​មួយ​នៅ​ទូទាំង​អឺរ៉ុប​ខាង​កើត និង​អាស៊ី​កណ្ដាល។ នេះ​បើ​យោង​តាម​លោក​វេជ្ជបណ្ឌិត Hans Kluge នាយក​ប្រចាំ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។

    លោក​វេជ្ជបណ្ឌិត Kluge បាន​និយាយ​ថា នៅ​ទូទាំង​តំបន់​អឺរ៉ុប ជា​រួម ជំងឺ​កូវីដ-១៩ នៅ​តែ​ជា​ជំងឺ​ដ៏​កាច​សាហាវ ដោយ​កត់​សម្គាល់​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ករណី​ចំនួន ១៦៥ លាន​ត្រូវ​បាន​កត់​ត្រា ដោយ​មាន​អ្នក​ស្លាប់​ចំនួន ១,៨ លាន​នាក់ ហើយ ២៥ ០០០ នាក់ ទើប​តែ​ស្លាប់​នៅ​សប្ដាហ៍​មុន​ ក្នុង​ខែ​កុម្ភៈ​នេះ។

    គណនា BMI

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ប្រព័ន្ធ​សុខាភិបាល​កំពុង​តែ​ស្ថិត​ក្រោម​ភាព​តាន​តឹង​ ដោយសារ​តែ​ករណីឆ្លង​​ក្នុង​ចំណោម​បុគ្គលិក​សុខាភិបាល​កំពុង​កើន​ឡើង ដោយ​កើន​ឡើង​ពី ៣០ ០០០ នាក់​នៅ​ចុង​ឆ្នាំ​មុន​ដល់ ៥០ ០០០ នាក់​ក្នុង​រយៈ​ពេល​មួយ​ខែ​ក្រោយ​មក។ លោក​បន្ត​ថា នៅ​ពេល​ដែល​តម្រូវ​ការ​ថែ​ទាំ​សុខភាព​កើន​ឡើង ចំនួន​បុគ្គលិក​សុខាភិបាល​អាច​រក​បាន ដើម្បី​ផ្ដល់​ការ​ថែទាំ​បាន​ធ្លាក់​ចុះ ហើយ​ហានិភ័យ​នៃ​ការ​ឆ្លង​វីរុស​នៅ​តាម​កន្លែង​ថែទាំ​សុខភាព​បាន​កើន​ឡើង​ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ។

    សម្រាប់​ប្រទេសនៅ​​អឺរ៉ុប​ភាគ​ខាង​កើត​ដែល​ជួប​ប្រទះ​រលក​អូមីក្រុង ការ​ចាក់​វ៉ាក់សាំង​នៅ​តែ​ជា​ការ​ការពារ​ដ៏​ល្អ​បំផុត ប៉ុន្តែ​ក្រុម​មនុស្ស​អាយុ​លើស​ពី ៦០ឆ្នាំ​តិច​ជាង ៤០​ភាគ​រយ​នៅ​មិន​ទាន់​ទទួល​បាន​វ៉ាក់សាំង​ការពារ​ពេញ​លេញ​នៅ​ឡើយ។

    នាយក​ប្រចាំ​តំបន់​របស់ WHO រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា ក្ដី​សង្ឃឹម​នៅ​ថ្ងៃ​ខាង​មុខ​នៅ​តែ​មាន​ខ្ពស់​ទោះ​ជា​យើង​មិន​ដឹង​ថា​នឹង​មាន​វីរុស​បំប្លែង​អ្វី​បន្ថែម​ទៀត តែ​ដោយ​សារ​ការ​ចាក់​វ៉ាក់សាំង ឬ​ការ​ធ្លាប់​ឆ្លង​រួចអាច​បណ្ដាល​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ធន់​នឹង​វីរុស​ប្រភេទ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ផ្ដល់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​គ្នា បន្ត​ការ​ពាក់​ម៉ាស លាង​ដៃ រក្សា​គម្លាត និង​តាម​ដាន​សុខភាព​របស់​ខ្លួន​គ្រប់​ពេល​មាន​អាការៈ​សង្ស័យ។

    ​អូមីក្រុង

    អាន​បន្ថែម​៖

  • វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ
  • ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត
  • ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត
  • អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ
  • ហេតុផល ៥យ៉ាង ត្រូវព្យាយាមចៀសវាងការឆ្លងអូមីក្រុងឲ្យបាន
  • វីរុស​បំប្លែង​ថ្មី អូមីក្រុង អាច​ចេញ​រោគសញ្ញា​មួយ​នេះ​លើ​ក្មេង​ក្រោម​ ៥​ ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម